​ទស្សនៈ​អ្នកវិភាគ​ជុំវិញ​ការលើកឡើង​របស់​មន្ត្រី​ស្ថានទូត​វៀតណាម​ថា ​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្លួន​​

ដោយ៖​ ឡាយ សា​មាន​
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រុមនិស្សិត និង​ព្រះសង្ឃ​ជាង​១០០​អង្គ​/​នាក់ បាន​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​សុំទោស​ប្រជាជន​កម្ពុជា​ជា​សាធារណៈ ចំពោះ​ការ​ដែល​មន្ត្រី​ទូត​នេះ ថ្លែង​កាលពី​ដើមខែមិថុនា​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម តាំងពី​យូរ​មក​ហើយ មិនមែន​បារាំង​កាត់​ចេញពី​កម្ពុជា​ទេ​។​

ទាក់ទង​នឹង​ការលើកឡើង​នេះ អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី យល់ថា ជារួម​ប្រទេសមួយ​តែងតែ​ការពារ​អធិតេយ្យភាព​ខ្លួន តែ​ការ​គិតពី​ប្រយោជន៍​ជាតិ​ហួសហេតុ ឬ​ជ្រុលនិយម​អាច​ធ្វើឲ្យ​មាន​កំហឹង​ជាតិ​សាសន៍​។ លោក​ថា វៀតណាម​តែងតែ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ដូចនេះ​ពលរដ្ឋ​ខ្មែរ មិន​ត្រូវ​នៅ​ស្ងៀម​ទេ គឺ​ត្រូវតែ​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្លួនឯង​។

ជាងនេះទៀត លោក​កែម ឡី ថា​រដ្ឋាភិបាល​គួរតែ​បញ្ចូលប្រវត្តិ​នៃ​ការបាត់​ទឹកដី​កម្ពុជា​ ទៅក្នុង​កម្មវិធីសិក្សា​របស់​សិស្ស ហើយ​ត្រូវ​បង្កើត​មជ្ឈមណ្ឌល សម្រាប់​រក្សា​ទុក​ឯកសា​រ​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹង​។​

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា លោក ហ៊ាង រិទ្ធី មានប្រសាសន៍ថា ក្នុងនាម​លោក​ជា​កូន​ខ្មែរ​មួយ​រូប​ដែរ មិន​សុខចិត្ត​ចំពោះ​ការលើកឡើង​របស់​មន្ត្រី​ស្ថានទូត​វៀតណាម​ដែល​ថា​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​នោះទេ​។ លោកសង្កត់ធ្ងន់​ថា ទឹកដី​កម្ពុជា​ទើបតែ​បាត់​ចំនួន៦៥​ឆ្នាំ ក្នុង​សម័យអណានិគម​បារាំង​គ្រប់គ្រង​ប៉ុណ្ណោះ​។

​លោក ហ៊ាង រិទ្ធី បន្ថែមថា ការពិត​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្មែរ​តាំងពី​ដូនតា​មក ដូចនេះ​រដ្ឋាភិបាល​គួរតែ​ស្នើសុំ​ទៅ​អង្គការសហប្រជាជាតិ​ប្តឹង​សើរើ​សុំ​ប្រកាស​ឯករាជ្យ​។

ចំណែកអ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន  មានប្រសាសន៍ថា តាម​ច្បាប់​អន្តរជាតិ មន្ត្រី​ស្ថានទូត​ដែល​តាំង​នៅ​លើ​ប្រទេស​ដទៃ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការចេញ​វាចារ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​ស្វែងរក​ឯកសារ​ប្រវត្តិសាស្ត្រ ដើម្បី​ពង្រឹង​ការយល់ដឹង​រវាង​ប្រជាជាតិ​ទាំងពីរ ហើយ​មិន​ត្រូវ​ប្រើ​អំពើហិង្សា​ឡើយ​។ លោក ផៃ ស៊ីផា​ន  ព្រមាន​ថា វិធានការ​របស់​រដ្ឋាភិបាល នឹង​ផ្អាក​រាល់​សកម្មភាព​ណា ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម ហើយ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ​។

​បើ​តាម​ក្រុម​អ្នកវិភាគ រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​នៅ​ស្ងៀមស្ងាត់​ទេ គួរតែ​មាន​វិធានការ​ផ្សេងៗ​ ចំពោះ​ការលើកឡើង​របស់​មន្ត្រី​ស្ថានទូត​វៀតណាម ហើយ​ត្រូវតែ​គិត​ពី​ផលប្រយោជន៍​ជាតិ​ខ្លួន ជា​ជាង​គិត​ប្រយោជន៍​ប្រទេស​ដទៃ​៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

7 Responses to "​ទស្សនៈ​អ្នកវិភាគ​ជុំវិញ​ការលើកឡើង​របស់​មន្ត្រី​ស្ថានទូត​វៀតណាម​ថា ​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្លួន​​"

  1. Chourn says:

    ចុំពួកឆ្កែយួនផៃសុីផោមជាជនជាតិខ្មែរឬជនជាតិយួនបានជាវានិយាយកាន់ជើងទាំងងងឹតបែបនេះ។

  2. Banh Bev says:

    អោយតែហ៊ានប៉ះវៀត ណាម ប្រយត្នចេតរ៉ូយ សូម្បីអាមេរិកក័រត់ជ្រុះខោដែរ!

  3. ?? says:

    not going to be that long that Veitname government will say these three countries was belong to them . why I say that, because when all these countries was control by FRANCE colonies their main office was in Veitnam. after FRANCE gone from these countries Veitname government still think they are the boos for all this countries. I saw about 80% they take control of these nation. these was a secret policy that world community was not aware of, be cause they do it in the dark.><

  4. eclipse says:

    នៅពេលខាងមុខនេះ ចលនានេះនឹងចេះតែរំជើបរំជួលខ្លាំងឡើងៗ។នៅពេលអស់ផ្លូវ

    ត្រូវជំរើស មេដឹកនាំប្រទេសយួននឹងខិតខំសហការយ៉ាងល្អជាមួយនឹងបក្សសង្គ្រោះជាតិ

    ហើយបែរទៅរកដៃគូរមានប្រយោជន៏ជាមួយនឹងបស្ចិមប្រទេសវិញ។

  5. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

    =====================

    កម្មករមកពីទល់ដែនថៃ
    July 5, 2014 at 11:15 am

    មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)

    ======================

    Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ

  6. Former Hia lola says:

    – ខ្ញុំយល់ស្របត្រឹនវ៉ាន់ថុងនិយាយខុស។
    – អ្នកវិភាគ​ និយាយបានល្អណាស់។ ប៉ុន្តែនៅតែបាត់ផ្នែកដ៏ល្អមួយចំនួន: ដីរបស់យើងត្រូវបានជាប់និងប្រទេសចិននៅខាងជើងជាប់និងប្រទេសមីយ៉ាន់ម៉ានៅភាគខាងលិច។ ហេតុអ្វីបានជាអ្នកវិភាគមិនបាននិយាយអំពីការដ៏សំខាន់នេះ?

  7. sarika says:

    វៀតណាមអន់ និង កំសាកជាងអង់គ្លេសឆ្ងាយណាស់។ ពេលអង់គ្លេសកាន់កាប់អូស្ត្រាលី អង់គ្លេសនៅតែទទួលស្គាល់ថាទឹកដីអូស្ត្រាលីជារបស់ជនជាតិដើមAboriginal។ ចុះយួនវិញ មិនហ៊ានទេ។មិនហ៊ានគឺកំសាក។