លោក សម រង្ស៊ី ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ រង់ចាំ​សិន កុំ​ទាន់​ថ្កោលទោស ឬ​វិនិច្ឆ័យ​អ្វីមួយ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី23 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ កុំអាល​ទាន់​វិនិច្ឆ័យ ឬ​ថ្កោលទោស​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​កិច្ចព្រមព្រៀង​នយោបាយ​មួយ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ បន្ទាប់ពី​មាន​ការចរចា​ប្រមាណ​ជា​៥​ម៉ោង នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្នុង​វីដេអូ​ក្លីប​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក លោក សម រង្ស៊ី បញ្ជាក់​ជា​ថ្មី​ថា​កិច្ចព្រមព្រៀង​នេះ គឺ​ដើម្បី​បញ្ចប់​ភាព​តានតឹង​នយោបាយ និង​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ដំណោះស្រាយ​នយោបាយ​។ លោក​ថ្លែងថា​«…​មុន​នឹង​នឹង​វិនិច្ឆ័យ ឬ​ធ្វើការ​ថ្កោលទោស​អ្វីមួយ សូម​បងប្អូន​ជនរួមជាតិ​រង់ចាំ​បន្តិច​សិន ទាល់តែ​ពេលវេលា ការងារ​របស់​យើង លទ្ធផល​ដែល​យើង​ទទួលបាន បាន​ចេញ​ជា​រូបរាង​ច្បាស់លាស់ ទើប​បងប្អូន​ជនរួមជាតិ អាច​វិនិច្ឆ័យ​ថា​យើង​ធ្វើ​នេះ​ត្រូវ​ឬ​មិនត្រូវ​»​។​

​លោក សម រង្ស៊ី ឲ្យដឹងទៀតថា គជប​ថ្មី ដែល​ត្រូវបាន​ឯកភាព​ដោយ​គណបក្ស​ទាំងពីរ នឹង​ក្លាយជា​គជប​មួយ​ដែល​មិន​មាន​គណបក្ស​ណាមួយ​មានប្រៀប​លើ​។ លោក​ថា បំណង​សំខាន់​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ការផ្លាស់ប្តូរ​គជប  ហើយ​កាលបរិច្ឆេត​នៃ​ការបោះឆ្នោត នឹង​ត្រូវ​ធ្វើឡើង​ក្រោយពេល​រៀបចំ​គជប​ហើយ​។​

​ក្រោយ​ពី​ការសម្រេច​ទម្លាយ​ភាពជាប់គាំង​នយោបាយ អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន បាន​អបអរសាទរ​ចំពោះ​កិច្ចព្រមព្រៀង​នយោបាយ​នេះ តែ​អ្នក​ខ្លះ​ទៀត​បាន​រិះគន់​ថា​គណបក្ស​នេះ នឹង​ចាញ់​ប្រៀប​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពេល​ចូល​ប្រជុំ​សភា​។​

​ក្រោយ​ពី​ការចរចា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ទៅ​អ្នកសារព័ត៌មាន​យ៉ាងខ្លី​ថា ជោគជ័យ​ហើយ ដោយ​ចាប់ពី​ថ្ងៃនេះ គណបក្ស​ទាំង​ពីរ អាច​ចាប់ដៃគ្នា​ក្នុង​ការធ្វើការ «​នាំគ្នា​ទះដៃ​បាន​ហើយ​»៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com


What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ រង់ចាំ​សិន កុំ​ទាន់​ថ្កោលទោស ឬ​វិនិច្ឆ័យ​អ្វីមួយ​​"

  1. crazyman says:

    Did I hear Mr. Sam say, Hun Sen is finished. Hun sen must go.

  2. បរិមី ព្រ:វិហារ says:

    ខ្ញុំបានឈប់ចូលរួមយោបល់នៅលើទំពរ័នេះច្រើនខែហើយ យើងបន្តមើលឃើញ គំនិតយោបល់ខ្លះនៅតែមានះនឹងទិដ្ឋភាពនិងតថភាពជាក់សែ្តងហួសហេតុពេក ខ្វះការពិចារណា និងជ្រុលនិយម ។ មុននឹងចាកចេញមួយរយះនេះខ្ញុំបានប្រាប់មិត្តរួមទំពរ័ឱយមើលឃើញថា ប៉ោង ប៉ោង របស់សម រង្សីុ និង កឹម សុខា វាកំពុងធ្លាក់មករកផែនដីវិញហើយ បន្ទាប់ពីប៉ះខ្យល់ខ្លាំងបន្តិចនោះ ដោយសម រង្សី កឹម សុខា ដឹងថាប៉ោង ប៉ោង នោះមិនអាចហោះហើរឆ្លងទ្វីបលោកបានឡើយ តែជាឳកាសបោកប្រាស់អ្នកមានជំនឿងប់ងល់ជាមួយខ្លួនបាន ។ ការទាមទាសើុបអង្កេតលទ្ធផលឆ្នោត ការទាមទាទំលាក់ហ៊ុន សែន ការទាមទាតុលាការអន្តរជាតិកាត់ទោសហ៊ុន សែន ការទាមទាការបោះឆ្នោតឡើងវិញ ការទាមទាឱយអន្តរជាតិផ្តាច់ជំនួយ ការទាមទាកុំឱយក្រុមហ៊ុនធំៗមករកសីុស្រុកខែ្មរ មានរឿងហេតុជាច្រើនដែលសម រង្សី កឹម សុខា បង្កើតឡើងរបបរបៀបនយោបាយទុច្ចចរិកបែបកាប់ដាវ ។ ឥឡូវនេះ មួយមាត់យ៉ាងខ្លី “ចូលដើម្បីកែច្បាប់” តែករណីនេះក្មេងៗលេងដី វាដឹងតាំងតែពីដំបូងតើ !? ហេតុអីអ្នកនយោបាយទើបដឹង ។ ថាកុំឆ្ងល់ពេក គាត់មិននិយាយប្រាប់រាស្ត្រទេថា ចូលដើម្បីទិញដីនៅក្រុងកំពង់សោមចំនួនប៉ុន្មានហិចតា ធ្វើវិឡានៅភំ្នពេញ និងទិញរថយន្តទំនើបៗ សំរាប់អាត្មា ស្រីស្អាតៗរបស់អាត្មានោះ !? អ្នកមានះ ងប់ងល់ និងប្រឆាំងដាច់ក្បាលទាំងឡាយអើយ សូមមេត្តាបើកព្រះនេត ព្រឺមៗមើលឱយឃើញព្រិលៗ ដើម្បីបញ្ជូនពត៌មានទៅកាន់ ខួរក្បាលដើម្បី មានពន្លឺបញ្ញាគិតត្រិះរិះពិចារណាផង !