លោក សម រង្ស៊ី ផ្ញើ​សារ​ពន្យល់​អ្នក​គាំទ្រ​ឲ្យ​យល់​ពី​ការ​ចូលរួម​សភា

ដោយ វោហារ ជាតិ
2014-07-23
RFA

សម រង្ស៊ី ៦១០
លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៣។ RFA/Tin Zakariya

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​សារ​លួង​ចិត្ត​អ្នក​គាំទ្រ​កុំ​ឲ្យ​អន់​ចិត្ត ពេល​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សម រង្ស៊ី បាន​ផ្ញើ​សារ​នយោបាយ​អំពាវនាវ​ទៅ​កាន់​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទប់​ចិត្ត​កុំ​អាក់​អន់​ចិត្ត ឬ​ខឹង​នឹង​ថ្នាក់​ដឹក​នាំ​បក្ស ដែល​បាន​សម្រេច​ចូលរួម​សភា​ជាមួយ​បក្ស​ប្រជាជន នៅ​ពេល​ថ្មីៗ​យ៉ាង​តក់​ក្រហល់ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លះ​មិន​ពេញ​ចិត្ត។

លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេល​ជិត ៥​នាទី ព្យាយាម​ពន្យល់​ប្រាប់​អ្នក​គាំទ្រ​ថា ការ​សម្រេច​ចិត្ត​ចូល​នេះ គឺ​ជា​ការ​ត្រឹមត្រូវ និង​ស្រប​តាម​កាលៈទេសៈ​នៃ​សភាពការណ៍​នយោបាយ​បច្ចុប្បន្ន ដែល​អាច​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ បន្ត​ទាមទារ​ធ្វើ​ការ​កែ​ទម្រង់​ស្ថាប័ន​នានា ដូច​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​នឹង​ឈាន​ទៅ​ដល់​ការ​ផ្លាស់​ប្ដូរ​បាន​សម្រេច​ដូច​បំណង​អ្នក​គាំទ្រ​បក្ស​ទៅ​អនាគត។

លោក សម រង្ស៊ី ថ្លែង​ដូច្នេះ៖ «មុន​នឹង​វិនិច្ឆ័យ ឬ​ធ្វើ​ការ​ថ្កោលទោស​អ្វី​មួយ សូម​បងប្អូន​ជន​រួម​ជាតិ​រង់ចាំ​បន្តិច​សិន ទាល់​តែ​ពេល​វេលា​ការងារ​របស់​យើង និង​លទ្ធផល​ដែល​យើង​ទទួល​បាន បាន​ចេញ​ជា​រូបរាង​ច្បាស់​លាស់ ទើប​បង​ប្អូន​ជន​រួម​ជាតិ​អាច​វិនិច្ឆ័យ​ថា​ត្រូវ ឬ​ក៏​មិន​ត្រូវ។ ចំពោះ​ខ្ញុំ​យល់​ថា គ្មាន​ជម្រើស​ណា​ល្អ​ជាង​ជម្រើស​ដែល​យើង​បាន​សម្រេច​នេះ​ទេ។ ទី​១ គឺ​យើង​បាន​បញ្ចប់​សភាពការណ៍​តានតឹង។ អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​យក​ទៅ​ដាក់​ពន្ធនាគារ គឺ​ត្រូវ​បាន​ដោះ​លែង​អស់​ហើយ។ បន្តិច​ទៀត​នេះ ទីលាន​ប្រជាធិបតេយ្យ​នឹង​ត្រូវ​បើក​ឡើង​វិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ជួប​ជុំ​គ្នា​ដូច​ពេល​មុនៗ​ទៀត។ បម្រាម​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ដង្ហែ​ក្បួន​តាម​ផ្លូវ បម្រាម​នោះ​ត្រូវ​លុប​ចោល គឺ​យើង​នឹង​មាន​សិទ្ធិ​សេរីភាព​ដូច​ដើម​វិញ»

សារ​នយោបាយ​របស់ លោក សម រង្ស៊ី ពេល​នេះ បន្ទាប់​ពី​មាន​ពលរដ្ឋ និង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ខ្លះ​បាន​បង្ហោះ​មតិ​យោបល់​អាក់​អន់​ចិត្ត និង​បញ្ចេញ​កំហឹង​របស់​ខ្លួន ដៀមដាម​ដាក់​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយសារ​ពួក​គាត់​មិន​ពេញ​ចិត្ត និង​មិន​ចង់​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ ចូលរួម​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​បក្ស​ប្រជាជន ដែល​ពួក​គាត់​យល់​ថា នឹង​ចាញ់​ល្បិចកល​នយោបាយ​របស់​បក្ស​ប្រជាជន ហើយ​បក្ស​ប្រជាជន នឹង​បំផ្លាញ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​រលាយ​ដូច​ដែល​បក្ស​ប្រជាជន បាន​កម្ទេច​បក្ស​នយោបាយ​មួយ​ចំនួន​កន្លង​មក ដូច​ជា បក្ស​សេរី​និយម​ព្រះពុទ្ធ​សាសនា ដែល​ដឹក​នាំ​ដោយ លោក សឺន សាន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាដើម។

ទោះ​យ៉ាង​ណា ការ​សម្រេច​ចិត្ត​របស់​បក្ស​សង្គ្រោះ​ជាតិ ចូល​សភា​នឹង​បក្ស​ប្រជាជន ក្នុង​ជំនួប​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា បាន​ទម្លាយ​ភាព​ទាល់ច្រក​នយោបាយ ដែល​បាន​ជាប់​គាំង​អស់​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នានា អបអរ​សាទរ ជាពិសេស​អង្គការ​សហប្រជាជាតិ ដែល​បាន​ទទូច​ឲ្យ​បក្ស​ទាំង​ពីរ​ចរចា​គ្នា បញ្ចប់​នយោបាយ​ជាប់​គាំង​ប្រកប​ដោយ​សន្តិវិធី និង​ស្ងៀមស្ងាត់ កាល​ពី​ពេល​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

19 Responses to "លោក សម រង្ស៊ី ផ្ញើ​សារ​ពន្យល់​អ្នក​គាំទ្រ​ឲ្យ​យល់​ពី​ការ​ចូលរួម​សភា"

  1. Anonymous says:

    Kbach sam kok and win win power in cpp hand 100% . Ha. Ha. Poor people will loose more land and out of the own country to thailand to work. Viet happy and make he land around the border to plan the rubber trees for 99 years.

  2. iphone6 says:

    PU, U ARE MY HERO,
    u had made a good decision for my beloved counrty
    i fully supported n will die for u….

  3. ព្រះរាជាជាចក្រដំរីក៏ខ្វះទ្រមាក់ក៏ឆ្គួត says:

    អាពូជថោកមិនដែលថាចាញ់
    ឯអាកំពូជអ៊ួតមិនដែលថាអន់
    អាមហាជោដឹកនាំរលាយស្រុកក៏ល្អដែរ
    បើមិនផែះទេទុកឲ្យរាស្ត្រគេដោះស្រាយគួររកម្ឈូសសំរាកទៅ!!!

  4. red tiger says:

    នេះជាការសំរេចចិត្តដ៏ល្អដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍ជាតិ។សូមគាំទ្រ១០០%

  5. red tiger says:

    នេះជាការសំរេចចិត្តដ៏ល្អដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍ជាតិ។សូមគាំទ្រ១០០%

  6. Stock phnom says:

    We support you…
    Be ware of all those thugs…
    You have learn from those before you….
    Don’t be sleepy or stupid….the people is there to wake you up…..
    You are the last card we play…..
    If you loss…..we all loss and if you win we all win…..
    That’s it………

  7. មានរិត says:

    អ្នកគាំទ្រលោកច្រើនណាស់ សំដីលោកពិរោះណាស់ ខ្ញុំគិតថាលោកមិនបាច់អំពាវនាវអ្វីទេ រាស្រ្តមានភ្នែក មានឆន្ទៈ ចេះគិតពិចារណា អ្វីដែលលោកគិតលោកថាជួយជាតិ តែពលរដ្ឋដូចខ្ញុំមិនជួយជាតិទេមែនទេ លោកកំពុងយកប្រជាពលរដ្ឋធ្វើនយោបាយ ។លោកយកជីវិតរបស់កម្មករ៧នាក់ដែលស្លាប់មកបំរើនយោបាយរបស់លោក។ លោកដឹង លោកស្រែកក្តែងៗថា CPPពុករលួយ ស្រែកថាCPPបំផ្លាញធនធានធម្មជាតិ ស្រែកថាCPPសម្បទានដីអោយយួន យួនចូលស្រុកជាដើម ។ លោកដឹងទេថារាស្រ្តដូចខ្ញុំចំណាយលុយ ចំណាយពេលវេលា ដើរចោលប្រពន្ធកូនទៅធ្វើបាតុកម្មគាំទ្រលោក ចង់អោយសង្គមដែលមានដូចលោកនិយាយនេះវាកែ តែនេះដដែល។ ខ្ញុំអស់សង្ឃឹមណាស់ លោក ។ អណត្តិក្រោយលោកកុំសង្ឃឹមថាបាន៥៥កៅអីអោយសោះ។

  8. បរិមី ព្រ:វិហារ says:

    ខ្ញុំបានឈប់ចូលរួមយោបល់នៅលើទំពរ័នេះច្រើនខែហើយ យើងបន្តមើលឃើញ គំនិតយោបល់ខ្លះនៅតែមានះនឹងទិដ្ឋភាពនិងតថភាពជាក់សែ្តងហួសហេតុពេក ខ្វះការពិចារណា និងជ្រុលនិយម ។ មុននឹងចាកចេញមួយរយះនេះខ្ញុំបានប្រាប់មិត្តរួមទំពរ័ឱយមើលឃើញថា ប៉ោង ប៉ោង របស់សម រង្សីុ និង កឹម សុខា វាកំពុងធ្លាក់មករកផែនដីវិញហើយ បន្ទាប់ពីប៉ះខ្យល់ខ្លាំងបន្តិចនោះ ដោយសម រង្សី កឹម សុខា ដឹងថាប៉ោង ប៉ោង នោះមិនអាចហោះហើរឆ្លងទ្វីបលោកបានឡើយ តែជាឳកាសបោកប្រាស់អ្នកមានជំនឿងប់ងល់ជាមួយខ្លួនបាន ។ ការទាមទាសើុបអង្កេតលទ្ធផលឆ្នោត ការទាមទាទំលាក់ហ៊ុន សែន ការទាមទាតុលាការអន្តរជាតិកាត់ទោសហ៊ុន សែន ការទាមទាការបោះឆ្នោតឡើងវិញ ការទាមទាឱយអន្តរជាតិផ្តាច់ជំនួយ ការទាមទាកុំឱយក្រុមហ៊ុនធំៗមករកសីុស្រុកខែ្មរ មានរឿងហេតុជាច្រើនដែលសម រង្សី កឹម សុខា បង្កើតឡើងរបបរបៀបនយោបាយទុច្ចចរិកបែបកាប់ដាវ ។ ឥឡូវនេះ មួយមាត់យ៉ាងខ្លី “ចូលដើម្បីកែច្បាប់” តែករណីនេះក្មេងៗលេងដី វាដឹងតាំងតែពីដំបូងតើ !? ហេតុអីអ្នកនយោបាយទើបដឹង ។ ថាកុំឆ្ងល់ពេក គាត់មិននិយាយប្រាប់រាស្ត្រទេថា ចូលដើម្បីទិញដីនៅក្រុងកំពង់សោមចំនួនប៉ុន្មានហិចតា ធ្វើវិឡានៅភំ្នពេញ និងទិញរថយន្តទំនើបៗ សំរាប់អាត្មា ស្រីស្អាតៗរបស់អាត្មានោះ !? អ្នកមានះ ងប់ងល់ និងប្រឆាំងដាច់ក្បាលទាំងឡាយអើយ សូមមេត្តាបើកព្រះនេត ព្រឺមៗមើលឱយឃើញព្រិលៗ ដើម្បីបញ្ជូនពត៌មានទៅកាន់ ខួរក្បាលដើម្បី មានពន្លឺបញ្ញាគិតត្រិះរិះពិចារណាផង !

    កុំភ្លេចសុភាសិតខែ្មរថា ” ឃ្លាតឆ្ងាញ់ ស្រលាញ់ស្អាត” នៅតែអាចបោកបានខ្លះៗដែរ ត្រូវខំប្រឹងប្រែងបន្តទៀត !

  9. អព្យាក្រឹត្យ says:

    អ្នកមិនយល់ នៅតែមិនយល់​ ស្រុកខ្មែរពិបាករកអ្នកស្នេហាជាតិពិតប្រាកដណាស់!!!

    បើធ្វើនយោបាយស្រុកខ្មែរត្រូវតែមានកងកំលាំងអាវុធ និងធនធាន បើមិនដូច្នេះទេ កុំស្រមៃថាបានសុខ ស្រួលមិនស្រួលជាប់គុកលេង ងាប់ចោប្រពន្ធកូន ក៏មាន។

    ព្រោះអី ចិន និង យួន នៅពីក្រោយ វាមិនឲ្យយើងសុខទេ ចាំមើលតទៅទៀតចុះ!!!

  10. Love Khmer says:

    You all should be understood this is the political agreement.
    We have no choice as well like this. CPP had used every tactics both
    hard & soft, we can’t find out the problem solving outside and cause of
    people still die and arrest going on. Even though the peace negotiation is
    the best choice for khmer. Short time to change be nearly come for next.
    Please have a patience to strenghten. From a people.

  11. លឹង្គនាគរាជ says:

    ហា!ហា! ប្រាក់ក៍បង់ ថង់ក៍ដាច់…។

  12. Chourn says:

    ខ្ញុំមិនទាន់បោះបង់ឬមិនទាន់ជឿរលើបក្សសង្គ្រោះជាតិនោះទេរង់ចាំតាមដានបន្តរទៀតក្រែងលោខុស ប្លែកពីបក្សហ៊្វុនសុិនបិុចជំនាន់សម្តេចក្រុមព្រះខ្លះ។

  13. Anonymous says:

    if opposit leaders not need money, young girls and so on, opposit leader will success and help more cambodian victims

  14. បើនៅក្រៅសភារហូតតើអាចដោះស្រាយរាល់អ្វីៗដែលកំពុងកើតឡើងនាពេលបច្ជុប្បន្នបានដែរទេ? ឬមួយត្រូវឈរនៅតាមចិញ្ចើមថ្នល់ដោយគ្រាន់ៗតែស្រែកទាមទារនេះទាមទារនោះតើវាអាចទៅរួចដែរឬទេ? ឬមួយអ្នកយល់ថាគួរតែត្រូវលះបង់ជីវិតប្រជាពលរដ្ធអោយបានច្រើនជាងនេះទៅទៀតជាមួយពួកអាខួរក្បាលបិសាចអស់នោះទើបអ្នកពេញចិត្ត ?នេះមិនមែនមាន័យថាពួកយើងឬប្រជាពលរដ្ធទាំងអស់គ្នាកំសាកខ្លាចស្លាប់នោះទេក៍ប៉ុន្តែបើការលះបង់នោះវាផ្តល់មកវិញនៅភាពចំនេញមកដល់ប្រទេេសជាតិនិងប្រជាជាតិយើងនោះវាគ្មានអ្វីដែលគួរអោយយើងខ្លាចនោះឡើយ។ ជាសំនួរដូចឆោតទៅចុះថាបើចង់ចាប់ខ្លាតើយើងគួរធ្វើយ៉ាងម៉េច?ឬ យើងគិតតែឈរស្រែកនៅតែខាងក្រៅរូងទើបអាចចាប់វាបាន? សូមបែងចែកអោយច្បាស់រវាងCNRPនិងហ្វ៊្ននសីនប៉ីចវាមិនដូចគ្នានោះទេ CNRP មិនរណបរដ្ធាភិបាល។ យើងត្រូវបែងចែកអោយដាច់ស្រលះពីនិតិបញ្ញតិ្ត និង និតិប្រតិបតិ្ត CNRPត្រូវតែគ្រប់គ្រងអំនាចនិតិបញ្ញតិ្តអោយមានតុល្យភាពជាមុនសិនទើបយើងអាចបន្តធ្វើអ្វីទៀតបានជោគជ័យបន្ទាប់។ បើយើងមិនមានតុល្យភាពអំនាចខាងនិតិបញ្ញតិ្តនោះទេយើងក៍មិនអាចដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងបានដែរ។បើមិនដោះស្រាយតាមវិធីនេះទេមានតែដោះស្រាយដោយប្រើកំលាំងបាយប្រើអំពើរហឹង្សាឬធ្វើសង្គ្រាមច្បាំងសំលាប់គ្នា។តើវិធីរបៀបនេះវាជាឆ្លើយតបទៅហ្នឹងអ្វីដែលអស់លោកអ្នកចង់បានមែនទេ?ហើយវាបានជោគជ័យដែរឬអត់?

  15. red tiger says:

    ពេលដែលអ្នកចូលក្នុងទ្រុងជាមួយខ្លាសាហាវនោះការសំរេចចិត្តរបស់អ្នកច្បាស់ជាប្រែប្រួលជាមិនខាន។

  16. ពលទោ says:

    មានគណបក្សជាច្រេិនបាត់មុខមាត់ក្នុងពិភពនយេាបាយព្រេាះតែចងបានមុចដំណែងចាបើ១៩៩៣មក??

  17. campu love says:

    your decision to joint government formation with cpp is not wrong, but we need to see the change from your work. Can you ensure the free and fair election when the next one is organized?, if you can not do, we use ourlives for nothings. we spent our money, time and lives to support you because we want free and fair election which will help to improve stability of cambodia. if you can not do it, your future us not different from future of funcinpec party.

  18. Stock phnom says:

    I have faith in them. I hope to see the result in six months or one year from now. I want the people put their weigh on CNRP leader and believe in them to make change more faster. If you act in negative way , for sure you help the opponent ;that’s what they want to see.