មន្ត្រីជាន់ខ្ពស់​ CPP​ខ្លះ​នឹង​បាត់បង់​តួនាទី ខណៈ​ CNRP ​សម្រេច​ចូលប្រជុំ​សភា

ដោយ៖​ ណាត សុភាព​
ថ្ងៃព្រហស្បតិ៍ ទី24 កក្កដា 2014
http://vodhotnews.com

​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជាមួយចំនួន​ នឹង​ត្រូវ​បាត់បង់​តួនាទី ខណៈ​គណបក្សជំទាស់ ព្រម​ចូលប្រជុំ​សភា ក្រោយពី​មាន​ការយល់ព្រម​ពី​សំណាក់​គណបក្ស​កាន់អំណាចដើម្បី​កែ​ទម្រង់​ស្ថាប័ន​សំខាន់ៗ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ប្រាប់​VOD​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រធាន​គណៈកម្មការ​ជំនាញ​នៅក្នុង​រដ្ឋសភា​ចំនួន​៤​រូប គឺ​លោក ញ៉ែម ថ្ថាវី លោក ម៉ុក ម៉ារ៉េត លោក ម៉ុម ជឹមហ៊ុយ និង​លោកស្រី ហូ ណូន នឹង​ត្រូវ​សម្រួល​ឲ្យទៅ​កាន់​តួនាទី​ផ្សេងទៀត បន្ទាប់​ពី​គណបក្ស​ទាំងពីរ​ព្រមព្រៀង​គ្នា​បញ្ចប់​ភាពជាប់គាំង​នយោបាយ​។

លោក​បន្ថែមថា ក្រៅពី​ប្រធាន​គណៈកម្មការ​ទាំងនោះ គឺ​អនុប្រធាន​ទី​១ រដ្ឋសភា លោក ងួន ញ៉ិល ក៏​ត្រូវ​ផ្លាស់ប្តូរ​ពី​តួនាទី​ដែរ​។

យ៉ាងណាក៏ដោយ លោក ជាម យៀប មិន​បាន​សោកស្តាយ​ពី​ការផ្លាស់ប្តូរ​តួនាទី មន្ត្រីជាន់ខ្ពស់​៤​រូប​នោះ​ទេ តែ​លោក​បង្ហាញ​ការសោកស្តាយ​ចំពោះ​ការផ្លាស់ប្តូរ​តួនាទី​អនុប្រធានរដ្ឋសភា លោក ងួន ញ៉ិល។

​ទោះជា​យ៉ាងនេះក្តី លោក ជាម យៀប មិន​បាន​ប្រាប់​ពី​តួនាទី​ថ្មី​របស់​មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ ដែល​ត្រូវ​ផ្លាស់ប្តូរ​នៅ​ថ្ងៃ​ខាង​មុខ​នោះទេ​។​

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក​ សុខ ទូច យល់ថា ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេ​យ្យ ការផ្លាស់ប្តូរ​តួនាទី​របស់​មន្ត្រី​ជាន់ខ្ពស់ មិន​ធ្វើឲ្យ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​ទេ​។ តែ​លោក​ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​រក្សា​តុល្យភាព​អំណាច​រវាង​គណបក្ស​ទាំងពីរ ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ ដីធ្លី ព្រំដែន ជាដើម គួរតែ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នកគ្រប់គ្រង​។

​ការបាត់បង់​តួនាទី​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺ​បន្ទាប់ពី​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀ​គ្នា​ចំនួន​៧​ចំណុច ក្នុងនោះ​រួមមាន ការកែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប សមាសភាព​គ​.​ជ​.​ប ៩​រូប តាម​រូបមន្ត ៤-៤-១ ហើយ​ត្រូវ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កំណែទម្រង់​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា តាម​រូបមន្ត ៧ ទល់ ៦ ជាដើម​៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

10 Responses to "មន្ត្រីជាន់ខ្ពស់​ CPP​ខ្លះ​នឹង​បាត់បង់​តួនាទី ខណៈ​ CNRP ​សម្រេច​ចូលប្រជុំ​សភា"

  1. Vanda says:

    Very good. Join in Nation Assambly. Have balance Power.

  2. បរិមី ព្រ:វិហារ says:

    No worry, this is reflect to the facts from the election result, CPP will lost some positions within the National Assembly which what they suppose NOT to have them. So that CNRP should get back and enjoy the rest of their term! មិនមែនជារបស់ខ្លួន ត្រូវឱយទៅ CNRP វិញ ដូចនេះ ដូចជាគ្មានបាត់បង់អ្វីនោះទេ!

  3. Ros Yeun says:

    ការបាត់បង់ឬផ្លាស់ប្ដូរតួនាទី វាមិនមែនជាបញ្ហាធំដុំអ្វីទេ ផ្ទុយទៅវិញ ផ្លាស់តួនាទី ជាការចំណេញ បទពិសោធន៍ ក្នុងការគ្រប់គ្រងស្ថាបន័ជាតិ។
    សំខាន់ត្រង់ថា សមាសភាពរបស់សង្គ្រោះជាតិ អាចក្ដាប់ការងារ នឹងរស់នៅជាមួយ PPC បានឬទេ។

  4. Ros Yeun says:

    ចម្ងល់ សួរថា តើរដ្ឋាភិបាល ផ្លាស់ឈ្មោះឬទេ? ឬនៅតែជារដ្ឋាភិបាល ចតុកោណ កាច់ករាស្រ្ត យកដីធ្លី អភិវឌ្ឍន៍សម្លាប់ជាតិ?

  5. រាស្រ្តខ្មែរ says:

    ពួកអាចោរម្សៀតស្រលាញ់ណាស់អំណាច់មិនចេះស្រលាញ់ជាតិទេទោះបីជាតិត្រូវគេលួចបន្តិចម្តងៗកីពួកអាចោរម្សៀតទាំងអស់នេះមិនព្រួយដែគឺព្រួលតែម្យ៉ាងគត់គឺខ្លាចបាតុបង់អំណាច់តែប៉ណ្ណោះ។

  6. បរិមី ព្រ:វិហារ says:

    រាស្ត្រខែ្មរ:! បើមិនត្រូវការអំណាច គឺមិនឈរឈ្មោះធ្វើតំណាងរាស្ត្រ ដើម្បីអោយរាស្ត្រខែ្មរបោះឆ្នោតអោយនោះទេ កុំពិបាកយល់ពេកលោកអើយ! អ្នកណាៗក៏ចោរដែរ ដោយរួមទាំងចោរលួចចិត្ត ចោរលួចស្រលាញ់ស្រីស្អាតផង ! សុំរាស្ត្រខែ្មរ ខំតាំងចិត្ត ស្ងប់អារម្មណ៍ កុំគិតថាមនុស្សទាំងអស់សុទ្ធតែចោលម្សៀតយ៉ាងនេះ មិនអត់មនុស្សល្អនោះទេ ព្រោះហេតុអីបានជាខែ្មរយើងធ្លាក់ដល់ឋាននរកហើយ បានក្រោកឡើងមកដល់កំរិតនេះ ហើយបានចេះឈ្លោះគ្នាជាថ្មីទៀតនោះ ។ ចាប់ចេញពីចេះតថ្លៃជាមួយត្បូងចប ឥឡូវតថ្លៃជាមួយសន្លឹកឆ្នោតមិនអន់ទេ! ទ្រាំតាមកម្មវាសនាទៅ កុំខឹងខ្លាំងពេក ខូចសុខភាព ប្រយត្ន័ពិសារស្រាបៀកម្ពុជាលែងកើត វីវកធំហើយនោះ !

  7. Anonymous says:

    100% agree with Dr. soktouch

  8. Kdor TOM says:

    អា បរិមី ព្រ:វិហារ អាឆ្កែ ផៃ ស៊ីផាន

  9. ?? says:

    it is good to have quality representative of any government. that honestly working for the people, thinking what is good for our nation. what I have known for the last thirty five years was not that good at all. among the government representative some of them they did not even needed salary for their worked. that was not good at all, they just needed their power to work their way to get every thing they wanted. that right corruption was the main concern for our nation and the whole international community. and all so those government power sharing was converting constitution of our nation to suit their individual interest. that right we seen all kind of corruption .people was in tier from land crab , human right abuse, not even that some of innocence Cambodian have been lost. I hope all these problem will be the main concern for these two party to take a close look and change what will be necessary for our nation. my last request is …. no more elimination policy from any parties************** I wishing all the best for all Cambodian in the nearest future***************************

  10. ផ្កាយមាស៥ថោកទាបផុតលេខ says:

    បាត់បង់តួនាទី CPP វាជារឿងល្អ ដើម្បីកុំឱ្យមេៗដេកក្រាបពងស៊ីស្រូវក្នុងជង្រុកតាមក្បាលចិត្ត
    ដែលសំខាន់តំណាងរាស្រ្ត CNRP ​ត្រូវមានចិត្តស្មោះធ្វើការជួយជាតិជួយប្រជាជជន !
    មិនត្រូវបណ្ដោយខ្លួន ក្បត់ឧត្តមគតិ ឱ្យពួកមេចោរមួយក្រុមស្អុយឈ្មោះគគ្រុកទិញក្បាលបានបិទមាត់
    លាក់បាំង CPP ដេកលួចជាតិបានសុខនោះទេ ។