លោកស្រី​ មូរ សុខហួរ មិន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈកម្មាការ​ទី៨​ទេ

លោកស្រី មូរ សុខហួរ នៅ​ពេល​ធ្វើ​សន្និសីទ​កាសែត កន្លង​មក។
លោកស្រី មូរ សុខហួរ នៅ​ពេល​ធ្វើ​សន្និសីទ​កាសែត កន្លង​មក។ ម៉ៃ វីរៈ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ លោក​ស្រី​មូរ សុខហួរ មិន​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​ដើម្បី​បាន​ធ្វើ​ជា​ប្រធាន​គណៈកម្មាការ​ទី​ ៨ នោះ​ទេ។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​ស្រីមូរ សុខហួរ ដែល​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​គណបក្ស​ឲ្យ​ឈរ​ជា​ប្រធាន​គណៈកម្មាការ​ទី​៨​នោះ ជា​លទ្ធផល គាត់​ទទួល​បាន​សម្លេង​គាំទ្រ​តែ ៥៦​សម្លេង​ប៉ុណ្ណោះ ខណៈ​ដែល​មាន​ការ​ជំទាស់​រហូត​ដល់ ៦៣​សម្លេង និង​៣​សម្លេង អនុវាទ។ លទ្ធផល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា គាត់​មិន​ទទួល​បាន​ការ​គាំទ្រ​ជា​ប្រធាន​គណៈកម្មាការ​ទី៨ ដែល​គណៈកម្មាការ​សិទ្ធិ​នារី សុខាភិបាល នោះ​ទេ។

ទាក់​ទង​ទៅ​នឹង​លទ្ធផល​នេះ មិន​ទាន់​មាន​មូល​ហេតុ​ណា​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ទេ តែ​កន្លង​មក ឃើញ​លោក​ស្រីមូរ សុខហួរ បាន​បញ្ចេញ​សកម្មភាព​ច្រើន​ទាក់​ទង​ទៅ​នឹង​ការ​ទាម​ទារ​សិទ្ធិ និង​សេរីភាព បញ្ចេញ​មតិ​ជា​សាធារណៈ។

នៅ​ពេល​នេះ រដ្ឋសភា នៅ​តែ​កំពុង​បន្ត​បោះ​ឆ្នោត ប្រធាន​គណៈកម្មាការ​ទី៩ និង​ទី១០។

សូមរង់ចាំអានព័ត៌មានពិស្តារ….


What Next?

Recent Articles

2 Responses to "លោកស្រី​ មូរ សុខហួរ មិន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈកម្មាការ​ទី៨​ទេ"

  1. CountryStudent says:

    Hun Sen does not respect the agreement between the two parties CNRP and CPP.
    Ms. Sok Hour is entitled to such position even thought she is not wining the election because it’s the pre set up in the agreement; the vote in the parliament is only formality

  2. អ្នកមែន says:

    ឡា ឡា ឡា ឡា ………………….ជាធម្មតាទេ សំរាប់ប្រទេសប្រកាន់លទ្ធិប្រជាធិប្បេតយ្យ ប្រធានបក្សមិនអាចបង្ខំសមាជិករបស់ខ្លួបានទេ បោះឆ្នោតគឺចឹង បេីយេោងកិច្ចព្រមព្រៀងមិនចាំបាច់បោះឆ្នោតទេ ចាត់តាំងតែហ្មងទៅ តែបេីចាត់តាំងដដែល លុបប្រជាធិប្បតេយ្យចោលហ្មងទៅ