លោក ស្រី មូរ សុខ​ហួរ ធ្លាក់​នៅក្នុង​ការបោះឆ្នោត​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​​

ដោយ៖​ ណាត សុភាព​
ថ្ងៃពុធ ទី27 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រខេត្តបាត់ដំបង

​លោក ស្រី មូរ សុខ​ហួរ មិន​បាន​ជាប់ឆ្នោត​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ទី​៨ នៅ​រដ្ឋសភា​ទេ នៅក្នុង​ការបោះឆ្នោត​នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៧​សីហា​នេះ​ទេ​។​

​នៅក្នុង​ការបោះឆ្នោត ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ទី​៨​គឺ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នា​ព្រឹក​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី មូរ សុខ​ហួរ ទទួលបាន​សំឡេង​គាំទ្រ​ត្រឹមតែ ៥៦​សំឡេង​ប៉ុណ្ណោះ​ក្នុង​១២២​សំឡេង ដោយ​៦៣​សំឡេង​មិន​គាំទ្រ និង ៣​សំឡេង​អនុបវាទ ។​

​តាម​ការកំណត់ លោក​បេក្ខជន​ឈរ​ឈ្មោះ​ត្រូវការ​សំឡេងគាំទ្រ​៥០​បូក​មួយ​ដែល​ស្មើ​នឹង​​៦២​សំឡេង។​

​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​ជំនួស​និង​បំពេញ​បន្ថែម​សមាជិក​នៃ​គណកម្មការ​ទី​៨​នៃ​រដ្ឋសភា​នេះ សរុប​មាន​បេក្ខជន​៦​រូប ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មាន​តែ​លោកស្រី មូរ សុខ​ហួរ មួយរូប​ទេ​ដែល​ទទួលបាន​សំឡេង​មិន​គ្រប់គ្រាន់ ចំណែក​តំណាងរាស្ត្រ​៥​រូប​ផ្សេងទៀត​ទទួលបាន​សំឡេង​គ្រប់គ្រាន់​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ មិន​មាន​ការបញ្ចូល​ប​ច្ចេក​ជន​ថ្មី​ជំនួស​លោក ស្រី មូរ សុខ​ហួរ ដើម្បី​បោះឆ្នោត​ទេ គឺ​រដ្ឋសភា​បន្ត​ការបោះឆ្នោត​ជ្រើសរើស​គណកម្មការ​ទី​៩ និង​ទី​១០​បន្តទៀត៕

សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com


What Next?

Recent Articles

12 Responses to "លោក ស្រី មូរ សុខ​ហួរ ធ្លាក់​នៅក្នុង​ការបោះឆ្នោត​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​​"

  1. iphone6 says:

    it seen no 1 liked her

  2. ក1 says:

    ទេលឺថាពួកគេនិយាយគ្នាត្រូវអស់ហើយថា​ម៉េចទៀតហើយពួកអស់នេះវើយ​៊

  3. CountryStudent says:

    Hun Sen does not respect the agreement between the two parties CNRP and CPP

  4. CountryStudent says:

    Hun Sen does not respect the agreement between the two parties CNRP and CPP.
    Ms. Sok Hour is entitled to such position even thought she is not wining the election because it’s the pre set up in the agreement; the vote in the parliament is only formality

  5. Arun Reah says:

    CNRP is cheated by CPP.

  6. Anonymous says:

    ឡា ឡា ឡា ឡា ………………….ជាធម្មតាទេ សំរាប់ប្រទេសប្រកាន់លទ្ធិប្រជាធិប្បេតយ្យ ប្រធានបក្សមិនអាចបង្ខំសមាជិករបស់ខ្លួបានទេ បោះឆ្នោតគឺចឹង បេីយេោងកិច្ចព្រមព្រៀងមិនចាំបាច់បោះឆ្នោតទេ ចាត់តាំងតែហ្មងទៅ តែបេីចាត់តាំងដដែល លុបប្រជាធិប្បតេយ្យចោលហ្មងទៅ

  7. Chourn says:

    គ្រាន់តែចាប់ផ្តើមគេបំបែកបំបាក់ដើមទីបាត់ទៅហើយ។ បានន័យថាបក្សប្រជាជនគេស្រឡាញ់ប្រធាន គណះកម្មការដ៍ទៃទៀតរបស់បក្សសង្គ្រោះជាតិ គេមិនស្រឡាញ់ឥស្សរះជនដ៍ខ្លាំងក្លារពីររូបនេះទេ។ ព្រោះប្រធានគណះកម្មការផ្សេងទៀតរបស់បក្សសង្គ្រោះជាតិគេអាចប្រយុទ្ធបានដោយស្រួលរីឯ អ្នកទាំងពីរនេះមិនអាចបំបាក់បានដោយស្រួលនោះទេដូច្នេះគេមិនចង់ឲ្យធ្វើជាប្រធានគណះកម្មការ នោះទេ។

  8. បរិមី ព្រ:វិហារ says:

    Hun Sen completedly fulfills his promise and respect the agreement. Mr Sovann and Mrs. Sokhour do not bind in the agreement, therefore non of CPP business to fulfill.

  9. សម សុីខា says:

    សូម្បីតែបក្សសង្រ្គោះជាតិគ្នាអែងក៏គេមិនគាំទ្រផងចំពោះបក្ខជន យិម សុវណ្ណ និង មួ សុខហួរ ក៏ព្រោះតែនាក់ទាំងពីរមានចរិតមានះ ! មានមូលហេតុជាច្រើន ត្រូវបានគេលើក ឡើងនៅក្រោយពេល ដែលលោក យិម សុវណ្ណនិងលោកស្រី មូរ សុខហួរ មិនបានជាប់ឆ្នោតជាប្រធានគណះកម្មាធិការទី១០និងទី៨នៃរដ្ឋសភា ។ ទាំងនោះដោយសាតែមានសមាជិកសភា មកពី គណបក្សសង្រ្គោះជាតិទាំង៥៥រូប មិន មែនសុទ្ធតែបោះឆ្នោតគាំទ្របេក្ខភាពលោកស្រី មូរ សុខហួរ និងលោក យិម សុវណ្ណ ទាំងអស់នោះឡើយ គឹមានសមាជិកបក្សសង្រ្គោះជាតិមិនពេញចិត្ត
    និងចរិត ក៏ដូចសកម្មភាពប្រកាន់ ជំហរនយោបាយ របស់អ្នកទាំពីរបុ៉ន្មាននោះដែរ។ លោក យិម សុវណ្ណ ត្រូវបានសមាជិកមួយជំនួន ចាត់ទុកថា ជាមនុស្សមានចរិត ឈ្លើយ គ្មានអ្នកណាដល់ខ្លួន ។ ដោយឡែកអ្នកស្រី មូរ សុខហួរ វិញត្រូវបាន សមាជិកជាន់ខ្ពស់ភាគច្រើនចាត់ទុកថា គឹជាអ្នកធ្វើឱ្យខូចនយោបាយរបស់គណបក្សសង្រ្គោះជាតិនៅមួយរយះចុងក្រោយនេះ ។
    ព្រិត្តិកាណ៍កើតហិង្សា ដែលបង្កឡើង ដោយក្រុមបាតុកររបស់គណបក្សសង្រ្គោះជាតិ ដិកនាំដោយលោកស្រី មូរ សុខហួរ នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៤នៅស្ពាននាគត្រូវបានសមាជិកជាន់ខ្ពស់បក្សសង្រ្គោះជាតិចោទថា បង្កឡើងដោយលោកស្រី មូរ សុខហួរ ដែលជាមេខ្លោង
    ផ្តើមគុំនិត ធ្វើឲគេថ្កោលទោសពេញពិភពលោក។

  10. lolo says:

    It is not legal for a prisoner, មូរ សុខ​ហួរ, to become a government worker.

  11. ♡.♦.♛.♣.♤ says:

    ប្រសិនបើ ហ៊ុន សែន គ្មានការស្មោះត្រង់ក្នុងការបង្រួបបង្រួមជាតិឱ្យមានសន្តិភាព នៅតែមានគំនិតអាក្រក់
    តំណាងរាស្រ្តបក្សសង្រ្គោះជាតិគប្បីរួបរួមគ្នាឈប់ចូលប្រជុំ បើតំណាងរាស្រ្តខ្លះគាត់ស្ដាយកៅអី ឱ្យគាត់នៅ
    តែម្នាក់ពីរនាក់ហ្នឹងចុះ ខាតម្នាក់ពីរនាក់ ក៍បក្សសង្រ្គោះជាតិមិនខាតបង់ប៉ុន្មានដែរ រហ័សដកខ្លួន កុំឱ្យលង់
    ខ្លួនកាន់តែជ្រៅដូចគណបក្ស ហ្វុនស៊ីនប៉ិច ។

  12. ក្បួនសែនស៊ីអាចម៍សាមកុក says:

    តំណាងរាស្រ្តបក្សសង្រ្កោះទាំងអស់នាំគ្នាដើរចេញ ឈប់ចូលរួមសភាជាមួយពួកពូជថោកទាបគំនិតអាក្រក់
    ក្តអីអ្ហា ! អាសែន អ្នកណាប្រើហែងមិនគោរពកិច្ចព្រមព្រៀង ។

Leave a Reply

Submit Comment