​លោក ហ៊ុន សែន អបអរលោក កឹម សុខា ដែល​ជាប់ឆ្នោត​ជា​អនុប្រធាន​សភាជាតិ​​

ដោយ៖​ អុឹង ប៊ុនថន​​
ថ្ងៃពុធ ទី27 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ នៃរដ្ឋសភា (រូបថត៖ ណា​ត សុភាព)

មេដឹកនាំ​គណបក្ស​កាន់អំណាច​ដែល​ធ្លាប់តែ​វាយប្រហារ​ដោយ​សម្តីខ្លាំងៗ​ទៅលើ​មេដឹកនាំ​គណបក្សប្រឆាំង​នោះ នៅពេលនេះ បាន​ជូនពរ​គ្នា ស្របពេល​ដែល​ស្ថានការណ៍​នយោបាយ​ត្រូវ​បាន​ផ្លាស់ប្តូរ​។​

នៅលើ​ទំព័រ​ហ្វេ​សប៊ុក ដែល​មាន​រូបថត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស​សេ​រថា “​សូម​អបអរសាទរ​ចំពោះ​ឯកឧត្តម កឹម សុខា ដែល​រដ្ឋសភា​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​ទី ១ និងឯកឧត្តម ងួន ញិ​ល ជា​អនុប្រធាន​ទី ២ នៃ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី ២៦ ខែ សីហា ឆ្នាំ ២០១៤”​។​

កាល​ពី​ម្សិលមិញ គ្រាន់តែ​ប្រកាស​លទ្ធផល​ដឹងថា លោក កឹម សុខា ត្រូវបាន​សមាជិក​សភា​បោះឆ្នោត​គាំទ្រ​ឲ្យធ្វើ​ជា​អនុប្រធានទី​១ នៃ​រដ្ឋសភា ដោយ​សំឡេង​១១៦ លើ​១២២​នោះ លោក ហ៊ុន សែន បាន​ដើរចេញ​កៅអី​ភ្លាមៗ ទៅ​ចាប់​ដៃ លោក កឹម សុខា ក្នុងន័យ​អបអរ​។​

ប៉ុន្តែ​កាលពី​មុន​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ អ្នកនយោបាយ​ទាំង​ពីរ​រូប បាន​បញ្ចេញ​សារ​នយោបាយ​វាយប្រហារ​គ្នា​ខ្លាំងៗ ។ លោក ហ៊ុន សែន បាន​ចោទ​លោក កឹម សុខា ថា មាន​ស្រី​ក្មេង ហើយ​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី ចោទប្រកាន់​បែបនេះ ក៏​មាន​ស្ត្រី​ម្នាក់​បាន​ធ្វើ​សកម្មភាព​អុកឡុក​លោក កឹម សុខា ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​ពេល​លោក​ចុះ​មូលដ្ឋាន​។ 

​ក្រៅពីនោះ ព្រឹត្តិការណ៍​ប្រឆាំងនឹង​លោក កឹម សុខា ដែល​អ្នកវិភាគ​យល់ថា ជា​ការរៀបចំ​ឡើង ដោយ​លោក ហ៊ុន សែន នោះ គឺ​ការ​ប្រកូសប្រកាស​ឲ្យ​អ្នកគាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​ចេញមុខ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ដែល​កាលនោះ លោក កឹម សុខា កំពុង​មាន​ភាព​ប្រជាប្រិយភាព​ខ្លាំង ខណៈ​លោក សម រង្ស៊ី នៅ​ក្រៅប្រទេស​។ តែ​បាតុកម្ម​កាលនោះ ត្រូវបាន​អ្នកវិភាគ មើលឃើញថា ជា​រៀបចំ​ឲ្យ​អតីត​ជនរងគ្រោះ​នៅ​គុក​ទួលស្លែង លោក ជុំ ម៉ី ជា​អ្នកដើរតួ ដើម្បី​ប្រឆាំង​នឹង​អ្វី​ដែល​បាតុករ​ក្រុម​នេះ ចោទថា លោក កឹម សុខា  បំភ្លៃ​ប្រវត្តិសាស្ត្រ​៕  

សរសេរមកកាន់លោក អុឹង ប៊ុនថន​ តាមរយៈ​chanthorn@vodhotnews.com


What Next?

Recent Articles

8 Responses to "​លោក ហ៊ុន សែន អបអរលោក កឹម សុខា ដែល​ជាប់ឆ្នោត​ជា​អនុប្រធាន​សភាជាតិ​​"

  1. ចៅអាំងចេក says:

    នេះហើយនយោបាយគឺនយោបោក, ពាក្យដែលគេស្បថស្បែចំពោះអ្នកគាំទ្រគឺបោកប្រាស់

  2. CountryStudent says:

    ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
    គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
    នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
    មិនមែនសម័យសង្គ្រាមលោកទេ

    ————————————
    ————————————

    ឈ្លាសវៃ
    August 22, 2014 at 4:33 pm

    យួនត្រូវតែកែប្រែទំម្លាប់អាក្រក់របស់ខ្លួនរវាងប្រទេសជិតខាង បើមិនដូច្វោះទេអ្នកប្រវត្តិសាស្រ្ត
    ជាតិនិយមខ្មែរ​ និងលាវប្រាកដជាទូទាត់ជាមួយយួននៅថ្ងៃណាមួយក្នុងពេលខាងមុខនេះជាមិនខាន
    ទ្បើយ។​​

    បើមិនអាចទូទាត់ជាមួយយួនបានដោយសង្រ្គាម​ ប់ុន្តែគឺទូទាត់ដោយកំហឹងប្រជាជន​ និងច្បាប់អន្តរជាតិ។​ កុំគិតថាឈ្នះគេរហូតនោះអាកំពូជយួនថោកទាប​ ពួកឯងចាំមើលទៅវាមិនខុស
    អីពីការប្រកួតកីទ្បាទ្បើយ។​ សំខាន់គឺអាស្រ័យទៅអ្នកដឹកនាំមានភាពឈ្លាសវៃប៉ុណ្ណោះ។

  3. Chourn says:

    សូមកុំភ្លេចការអបអរនេះគឺមិនមែនជាការពិតនោះទេគឺជាការអបអរឌឺរបស់ហ៊ុនសែន។ បន្តិចទៀត លោកគឹមសុខានិងដឹងខ្លួនហើយប្រុងឲ្យហើយទៅ យុទ្ធសាស្ត្រកុំម្មុយនីស្ត៍គឺដាច់ខាតជាងនយោបាយ ប្រជាធិបតេយ្យ។

  4. Arun Reah says:

    Hun Sen is trying to lure Kim Sokha in his aim to divide CNRP. But i think that his dream is useless. Hun Sen should be prepared to step down in the 2018 election.

  5. Kingdom of wonder=នគរដឹកនាំដោយដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    អាមុខខ្លាញ់!!!មកចាញ់អាខ្វាក់!!!

  6. ♡.♦.♛.♣.♤ says:

    ប្រសិនបើ ហ៊ុន សែន គ្មានការស្មោះត្រង់ក្នុងការបង្រួបបង្រួមជាតិឱ្យមានសន្តិភាព នៅតែមានគំនិតអាក្រក់
    តំណាងរាស្រ្តបក្សសង្រ្គោះជាតិគប្បីរួបរួមគ្នាឈប់ចូលប្រជុំ បើតំណាងរាស្រ្តខ្លះគាត់ស្ដាយកៅអី ឱ្យគាត់នៅ
    តែម្នាក់ពីរនាក់ហ្នឹងចុះ ខាតម្នាក់ពីរនាក់ ក៍បក្សសង្រ្គោះជាតិមិនខាតបង់ប៉ុន្មានដែរ រហ័សដកខ្លួន កុំឱ្យលង់
    ខ្លួនកាន់តែជ្រៅដូចគណបក្ស ហ្វុនស៊ីនប៉ិច ។

  7. សែនសែន says:

    ហ៊ុន សែន បាន​ដើរចេញ​ពីកៅអី​ភ្លាមៗ ទៅ​ចាប់​ដៃ លោក កឹម សុខា ក្នុងន័យ​អបអរ​។
    *************************************************
    វាចង់ទិញ កឹម សុខា ហើយ ដើម្បីបំបែកបំបាក់បក្សសង្រ្គោះជាតិហើយ
    នេះជាបញ្ជារបស់ ហ៊ុន សែន ច្បាស់ណាស់ ត្រូវឱ្យតំណាងរាស្រ្តបក្សសង្រ្គោះជាតិណាជាប់ឆ្នោត
    និងតំណាងរាស្រ្តបក្សសង្រ្គោះជាតិណាត្រូវធ្លាក់ឆ្នោត ។

  8. ស្រីកាត់ដេរ says:

    តាមពិតអនុប្រធានគ្មានការងារអ្វីច្រេិនទេ?????
    ប្រយ្ន័តបានត្រឹមតែថាណាបងកឹម​​សុខា​​​​​​​​​​​​​​ដូចបងរិទ្ធិ?????????

Leave a Reply

Submit Comment