ដោយ វោហារ ជាតិ
2014-09-01
RFA
ចៅក្រមអន្តរជាតិថ្មី គឺអ្នកស្រី ក្លោឌៀ ហ្វិន (Claudia Fenz) ជនជាតិអូទ្រីស (Austria) ចូលកាន់តំណែងនៅសាលាក្ដីខ្មែរក្រហមជាផ្លូវការចាប់តាំងពីថ្ងៃទី១ កញ្ញា នេះតទៅ។ អ្នកស្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រខ្មែរ ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)។
សេចក្ដីថ្លែងការណ៍របស់សាលាក្ដីខ្មែរក្រហម ឬហៅជាផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះផ្សាយថ្ងៃទី១ កញ្ញា ប្រកាសថា អ្នកស្រី ក្លោឌៀ ហ្វិន ចូលកាន់ការជំនួសចៅក្រមចាស់ គឺអ្នកស្រីចៅក្រម ស៊ីលវៀ ខាត់រ៉ាយត៍ (Silvia Cartwright) ជនជាតិនូវែលហ៊្សេឡង់ (New Zealand) ដែលបានលាលែងពីតំណែងជាធរមាននៅថ្ងៃទី១ កញ្ញា នេះ។
អ្នកស្រីចៅក្រម ក្លោឌៀ ហ្វិន បានទទួលសញ្ញាប័ត្របណ្ឌិតច្បាប់ពីសកលវិទ្យាល័យ ក្រុងវីយែន (Vienna)។ ក្រៅពីនេះអ្នកស្រីមានបទពិសោធន៍ការងារនៅក្នុងប្រទេសរបស់អ្នកស្រី គឺត្រូវបានទទួលតែងតាំងជាចៅក្រមក្នុងប្រព័ន្ធយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ និងកាន់តំណែងជាង ២០ឆ្នាំ ធ្វើការស៊ើបអង្កេតនៅអង្គជំនុំជម្រះសាលាដំបូង និងសាលាឧទ្ធរណ៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម។
សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា នៅឆ្នាំ២០០៤ អ្នកស្រី ក្លោឌៀ ហ្វិន ត្រូវបានតែងតាំងជាចៅក្រមអន្តរជាតិសម្រាប់បេសកកម្មរដ្ឋាភិបាលបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកូសូវ៉ូ (Kosovo) ទាក់ទងនឹងឧក្រិដ្ឋកម្មដែលមានរចនាសម្ព័ន្ធចាត់តាំង ឧក្រិដ្ឋកម្មមានចរិតលក្ខណៈឧក្រិដ្ឋកម្មសង្គ្រាម។
ជារឿយៗ គេសង្កេតឃើញថា ចៅក្រមអន្តរជាតិនៅសាលាក្ដីខ្មែរក្រហមសុំលាលែងចេញពីតំណែងដោយសារធ្វើការងារមិនចុះសម្រុងជាមួយភាគីចៅក្រមជាតិកម្ពុជា ដោយហេតុផលនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ដើមបណ្ដឹងខ្មែរក្រោមមួយចំនួនខកចិត្តដែលមិនបានចូលស្ដាប់សាលក្រមសាលាក្ដីខ្មែរក្រហម
- បទវិភាគ៖ យុត្តិធម៌មិនពេញលេញពីសាលាក្ដីខ្មែរក្រហម
- អង្គការសិទ្ធិមនុស្សអន្តរជាតិរិះគន់សាលក្រមសាលាក្ដីខ្មែរក្រហមថាយឺតពេលបន្តិច
- តុលាការកាត់ទោសឲ្យ ខៀវ សំផន និង នួន ជា ជាប់គុកមួយជីវិត
- ប្រតិកម្មរបស់ដើមបណ្ដឹងចំពោះតុលាការកាត់ទោស នួន ជា និងខៀវ សំផន
- តើសាលាក្ដីខ្មែរក្រហមផ្ដល់គំរូអ្វីខ្លះដល់សាលាជម្រះក្ដីផ្សេងទៀតនៅកម្ពុជា?
- តំណាងដើមបណ្ដឹងត្រៀមខ្លួនចូលរួមការប្រកាសសាលក្រមសំណុំរឿង០០២វគ្គ១
- សាលាក្ដីខ្មែរក្រហមនឹងប្រកាសសាលក្រមសំណុំរឿង០០២វគ្គ១នៅថ្ងៃ៧សីហា
- សាលាក្ដីខ្មែរក្រហមនឹងធ្វើសន្និសីទកាសែតអំពីសាលក្រមសាលាដំបូងថ្ងៃស្អែក
In order to have a good curt for finding the real justice for Cambodian people
unless the Cambodian judges and lawyers must have been eliminated all first.
Because of their system litigation.