​លោក ជា មុនី នឹង​បន្ត​ចូលរួម​ការតវ៉ា​ទាមទារទោះ​មាន​ការដាក់កំហិត​ពី​តុលាការ​​

ដោយ៖​ កាន់ វិច្ឆិកា​​
ថ្ងៃចន្ទ ទី15 កញ្ញា 2014
http://vodhotnews.com

មើលរូបភាពបន្ថែម

លោក ជា មុនី ​ប្រធាន​សហជីព​សេរី​កម្មករ (រូបថត៖ Krishan)

​ប្រធាន​សហជីព​សេរី​កម្មករ អះអាង​ពី​គោលជំហរ​របស់​ខ្លួន​ថា នៅតែ​បន្ត​ការដឹកនាំ​កម្មករ​តវ៉ា​ពេល​មាន​ការស្នើឲ្យ​ជួយ​ទាមទារ ទោះ​ជា​តុលាការ​បាន​ដាក់​កំហិត​មិន​ឲ្យ​លោក​ធ្វើ​សកម្មភាព​ក៏ដោយ​។​

​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា មុនី មានប្រសាសន៍​ក្រោយ​ពី​ចេញពី​ការសាកសួរ​ជាង​២​ម៉ោង​របស់​ចៅក្រម​ស៊ើប នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា លោក​នៅតែ​បន្ត​ដឹកនាំ​កម្មករ​ធ្វើការ​វ៉ា​ទាមទារ​រាល់ពេល​ដែល​កម្មក​រពឹង​ពាក់​ខ្លួន​ឲ្យជួយ ទោះ​ជា​តុលាការ​បាន​ដាក់​កំហិត​មិន​ឲ្យ​លោក​ចូលរួម​ដឹកនាំ​សកម្មភាព​អ្វី​ផ្សេងៗ​ក៏ដោយ​។ លោក​ថា តុលាការ​បាន​កោះហៅ​លោក​មក​សាកសួរ​ពី​ព្រឹត្តិការណ៍​ហិង្សា​កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​៣ ខែ​មករា ឆ្នាំ​២០១៤ ដោយ​បាន​ចោទ​លោក​ពី​បទ​ដឹកនាំ​បាតុកម្ម​បង្ក​ឲ្យមាន​ហិង្សា និង​ខូចខាត​ទ្រព្យសម្បត្តិ​។

​លោក​បន្ថែមថា ជំនួស​ឲ្យ​ការឃុំខ្លួន តុលាការ​បាន​សម្រេច​ដាក់​កំហិត​លោក​៤​ចំនុច គឺ​ទី​១ មិន​ឲ្យ​លោកប្តូរ​ទីកន្លែ​ងរស់​នៅ ទី​២ ត្រូវ​បង្ហាញខ្លួន​ជា​រៀងរាល់​ខែ​នៅ​សាលាសង្កាត់​ដែល​នៅ​ជិត ទី​៣ មិន​ឲ្យ​លោក​ចូលរួម​ក្នុង​ការតវ៉ា​ផ្សេងៗ និង​ទី​៤ ពេល​លោក​ទៅ​តុលាការ​មិន​ត្រូវឲ្យមាន​កម្មករនិយោ​ជិតមក​ស្រែកនៅ​មុខ​តុលាការ​។​

លោក ជា មុនី បន្ថែមថា ការសម្រេច​បែប​នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​លោក​ដែល​ជា​សហជីព ក៏ដូចជា​កម្មករ​រាប់​ម៉ឺន​នាក់​ទៀត​ដែល​កំពុង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​។​
​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ក្រោមការត្រួតពិនិត្យ​ដើម្បី​បន្ត​ការ​ស៊ើបសួរ​បន្ថែម ក្នុង​ករណី​ដូច​គ្នា​ទៅ​នឹង​លោក ជា មុនី ដែរ​។​

ក្រៅពី​លោក ជា មុនី និង លោក ប៉ាវ ស៊ីណា ក៏​នៅ​មាន​តំណាង​សហជីព​ចំនួន​៤​ទៀត ក៏​ត្រូវ​កោះហៅ​ដូចគ្នា​ដែរ​ដូចជា ប្រធាន​សហភាព​ការងារ លោក អាត់ ធន់ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា លោកស្រី ម៉ម ញឹម ជាដើម​។​

កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៤ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជា សុខ​ហៀ​ង បាន​ចេញ​ដីកា​បង្គាប់​លោក ជា មុនី ឲ្យចូល​ខ្លួនដោយ​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស គំរាមកំហែង​ថា​នឹង​ធ្វើឲ្យ​ខូចខា​តដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ រហូត​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៤៕

សូមសរសេរមកកញ្ញា កាន់​ វិច្ឆិកា តាមរយៈ ​vicheika@vodhotnews.com

What Next?

Recent Articles

5 Responses to "​លោក ជា មុនី នឹង​បន្ត​ចូលរួម​ការតវ៉ា​ទាមទារទោះ​មាន​ការដាក់កំហិត​ពី​តុលាការ​​"

  1. CountryStudent says:

    Hun Sen tries to twist all his crimes committed by himself and his groups, especially the crimes that could be used against him in ICC, such as War Criminal and Crime against Humanity to the innocent people to be held responsible instead of him; he tries to make believe that it was not him who committed all those crimes; he throws them to someone else; he tries to get a way form justice system; that shows he fucking freaking out!!!!!
    The ICC has certain criteria before they can arrest Hun Sen; when Hun Sen meets all those criteria, they will arrest Hun Sen and put him to trial; the event at Veng Sreng is one of the criteria that Hun Sen tries to eliminate it off the record
    The question is , will ICC , Cambodian people, and the power countries fall in to Hun Sen’s tricks?? Will they let Hun Sen fool them easily?? Are they less smarter than Hun Sen??
    When ICC issues the arrest warrant of Hun Sen, the world including Vietnam will cooperate to arrest Hun Sen and send him to ICC; look at Pol Pot(Salot sar), Chinese closest friend, when the world condemn pol pot, China was not dare to be near pol pot at all; eventually, Hun Sen will be exhausted and end with a dead meat like pol pot

    Hun Sen hire best layers to make up cases and excuse to defend him too, but the victimized layers are best of the best; Hun Sen’s defended layers just suck up his money and at the end will let him down in the court of law

  2. CountryStudent says:

  3. CountryStudent says:

  4. CountryStudent says:

    sffb

    ឆ្ងល់ណាស់សព្វថ្ងៃ មិនដឹងថាបុគ្គលហ៊ុនសែនជាអ្វីឲ្យប្រាកដ ?!?!

    ហេតុអ្វីបានជាហ៊ុនសែនក្រាញអំណាចមិនចេះខ្មាសអៀនសោះបែបនេះ ? មនុស្សម្នាក់ៗទោះមានឬក្រ សំបុរខ្មៅ-សឬស្រអែម សំខាន់បំផុតគឺកិត្តិយសនេះឯង ប៉ុន្តែសម្រាប់បុគ្គលហ៊ុនសែន ហាក់ដូចជាមិនមែនជាមនុស្ស ឬក៏មនុស្សអស់សាច់ មនុស្សខ្វាក់ទាំងខួរ ទាំងមនសិការ ទាំងភ្នែកទាំងអ្វីៗទាំងព្រម ។ ខ្ញំុរ៉ាបិរីម៉ាគីរាល់ថ្ងៃមិនដឹងជារកពាក្យអ្វី ភាសាអ្វី ឬសត្វអ្វីមកនិយាយ មកប្រៀបធៀប ឬផ្ទូរផ្ទឹមជាមួយបុគ្គលហ៊ុនសែនបានទេ ព្រោះបុគ្គលហ៊ុនសែនលែងចេះខ្មាសអៀន លែងគិតពីកិត្តិយសអស់រលីង សូម្បីកូនក្មេងក៏តិះដៀលហ៊ុនសែនដែរ ។ បើបែបនេះបុគ្គលហ៊ុនសែនអាចនៅជាមនុស្សឬអាចជាសត្វ ហើយបើជាសត្វ ក៏មិនដឹងជាសត្វអ្វីដែរ ដោយសារថាសត្វខ្លះទោះបីវាកាចឬធ្លាប់រស់ជាមួយមនុស្ស ឬមិនធ្លាប់រស់ជាមួយមនុស្ស តែវាហាក់ដូចជាមានទឹកចិត្តល្អ ស្គាល់ខុសត្រូវ ស្គាល់គុណទោសវជាងបុគ្គលហ៊ុនសែន ។ បើនិយាយពីការកាន់អំណាច ឮថាហ៊ុនសែនកាន់តាំងពីអាយុ ២៥ មកម្លេ៉ះ ហើយឥឡូវ ៦៤-៦៥ គឺសមល្មមនឹងឆ្អែតឆ្អន់ស្កប់ស្កល់ដែរ តែមិនអ៊ីចឹងទេ ទោះបីថ្នាក់ដឹកនាំCNRP ឬមន្ត្រីសង្គមសីុវិលភាគច្រើនស្នើទៅថ្នាក់ដឹកនាំ CPP គួររៀបចំឲ្យមានកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រី បែរជាបុគ្គលហ៊ុនសែនស្រែកចាច ថាអត់ព្រម ព្រោះបុគ្គលហ៊ុនសែនចង់កាន់អំណាចដល់អាយុ ៩០ ។ អេសហេ ហ៊ុនសែនហ៊ានកំណត់អាយុខ្លួនឯងបានទៀត ពិតជាមិនធម្មតា ។ ចុះបើលើសពីអាយុ៩០ ហ៊ុនសែនត្រូវទៅនរកឬ ? ខ្ញំុរ៉ាបិរីម៉ាគីហាក់ដូចជាគ្មានយោបល់ត្រូវបន្តទៀតទេ មានតែសូមអញ្ជើញបងប្អូនមេត្តាសណ្តាប់លោកបណ្ឌិតសូ ណារ៉ូម្តងទាក់ទងនឹងបុគ្គលហ៊ុនសែននេះ ព្រោះឃើញថាមានខ្លឹមសារគួរត្រិះរិះពិចារណាដែរបើហ៊ុនសែនមានខួរជាមនុស្ស ។

  5. វណ្ណា says:

    សូមបន្តសកម្មភាពដ៏ល្អរបស់លោកតទៅទៀត លោកប្រធាន ជាមុន្នី ស៊ូៗដើម្បីប្រយោជន៏កម្មករ និងជនជាតិខ្មែរយើង