រដ្ឋាភិបាល​បំភ្លឺ​​ជុំវិញ​ការ​ទទួល​យក​ជនភៀសខ្លួន​ពី​អូស្ត្រាលី

ដោយ វណ្ណ វិចារ
2014-09-29
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឡុង វិសាលោ ខៀវ សុភ័គ ៦២០
រដ្ឋលេខាធិការ​ក្រសួង​ការបរទេស លោក ឡុង វិសាលោ (ឆ្វេង) និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជុំវិញ​ការ​ទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី មក​នៅ​​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ កញ្ញា ២០១៤។ RFA/Van Vichar

រាជរដ្ឋាភិបាល​កម្ពុជា បំភ្លឺ​ជា​សាធារណៈ​នូវ​ប្រយោជន៍​នៃ​ការ​ទទួល​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី។ មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​ការបរទេស ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ បាន​ចេញ​មុខ​បកស្រាយ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដើម្បី​បញ្ជាក់​ឲ្យ​សាធារណជន​ដឹង​អំពី​យន្តការ​នានា​ជុំវិញ​ការ​ទទួល​ជនភៀសខ្លួន​ឲ្យ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​មន្ត្រី​ជាន់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ថា សន្និសីទកាសែត​នៅ​ពេល​នេះ​ជា​ការ​ប៉ះប៉ូវ​លើ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ដែល​មិនបាន​បំភ្លឺ​ជូន​សាធារណៈ​ឲ្យ​ជ្រាប​ច្បាស់​ពី​ខ្លឹមសារ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​កម្ពុជា​និង​អូស្ត្រាលី។

រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា លោក ឡុង វិសាលោ ដែល​ទទួល​បន្ទុក​ដឹកនាំ​សន្និសីទ​កាសែត​នេះ បញ្ជាក់​ថា រាជរដ្ឋាភិបាល​មិន​បាន​បំភ្លឺ​បញ្ហា​នេះ​តាំង​ពី​ដំបូង មក​ពី​មន្ត្រី​ទាំង​នោះ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់។ លោក​បន្ត​ថា កម្ពុជា​បាន​ទទួល​ផលប្រយោជន៍​សំខាន់ៗ​ចំនួន​ពីរ​គឺ កិត្តិយស​ជា​អន្តរជាតិ និង​ជំនួយ​ជា​ហិរញ្ញវត្ថុ​ពី​ប្រទេស​អូស្ត្រាលី។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ជា​អ្នក​ទទួល​ខុស​ត្រូវ​មើល​ថែ​ជនភៀសខ្លួន​ទាំង​នេះ​ឲ្យ​ស្រប​តាម​ច្បាប់​កម្ពុជា ហើយ​គ្រប់ការ​ចំណាយ​របស់​ជនភៀសខ្លួន​រយៈពេល ១​ឆ្នាំ​ពេញ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​អូស្ត្រាលី។

លោក​បញ្ជាក់​ថា ជនភៀសខ្លួន​ទាំងនោះ​នឹង​ត្រូវ​តាំង​ទី​លំនៅ​បណ្ដោះអាសន្ន​ក្នុង​រាជធានី​ភ្នំពេញ និង​ដាក់​ឲ្យ​រស់​នៅ​ជា​អចិន្ត្រយ៍​តាម​ខេត្ត​នានា៖ «សំឡេង»។

​ទាក់ទង​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ថ្លែង​ក្នុង​សន្ទរកថា​របស់​ខ្លួន​ទៅ​កាន់​និស្សិត​ក្នុង​ពេល​ចែក​សញ្ញាបត្រ​ថា កម្ពុជា​បាន​គិត​ច្បាស់​ពី​រឿង​នេះ​ដែរ។ លោក​បន្ថែម​ថា កម្ពុជា​ទទួល​តែ​ជន​ភៀសខ្លួន​ណា​ដែល​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ៖ «សំឡេង»។

បើ​ទោះ​ជា​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ចេញ​មុខ​បកស្រាយ​ពី​យន្តការ​នៃ​ការ​ទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី​ក្តី ប៉ុន្តែ​ខ្លឹមសារ​លំអិត​នៃ​អនុស្សរណៈ​ស្ដីពី​ការ​យោគយល់​គ្នា​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ទេ។ កម្ពុជា​នឹង​ទទួល​ជនភៀសខ្លួន​ប៉ុន្មាន​នាក់? នៅ​ពេល​ណា? ដាក់​ឲ្យ​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​កន្លែង​ណា​ពិត​ប្រាកដ? ហើយ​មន្ត្រី​កម្ពុជា ឡើង​ទៅ​សម្ភាសន៍​ជនភៀសខ្លួន​ទាំង​នោះ​នៅ​ពេល​ណា? សុទ្ធ​តែ​ជា​ព័ត៌មាន​អាថ៌កំបាំង​មិន​អាច​ប្រាប់​បាន​ទាំង​អស់។

អ្នកដឹកនាំ​សន្និសីទកាសែត​លោក ឡុង វិសាលោ ប្រាប់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​សិក្សា​រឿង​នេះ​នៅ​ឡើយ។

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​ដែល​សួរ​ថា ហេតុ​អ្វី​បាន​ជា​អូស្ត្រាលី ជ្រើស​រើស​យក​កម្ពុជា ជា​ទី​តាំង​ចិញ្ចឹម​បីបាច់​ជនភៀសខ្លួន បើ​ស្ថានភាព​នៅ​អូស្ត្រាលី ប្រសើរ​ជាង​កម្ពុជា គ្រប់​បែប​យ៉ាង​នោះ? លោក ឡុង វិសាលោ ឆ្លើយ​ថា លោក​មិន​មាន​ភារកិច្ច​ឆ្លើយ​សំណួរ​នេះ​ទេ ហើយ​លោក​បាន​ជំរុញ​អ្នក​កាសែត​ឲ្យ​ទៅ​សួរ​ភាគី​អូស្ត្រាលី ខ្លួន​ឯង។ លោក​ថែមទាំង​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មិន​មាន​ការ​ចាំបាច់​ណា​មួយ​ដើម្បី​ស្ទង់​មតិ​ស្វែង​យល់​ពី​ទស្សនៈ​របស់​ពលរដ្ឋ​របស់​ខ្លួន​ជុំវិញ​បញ្ហា​នេះ​ដែរ ព្រោះ​រដ្ឋាភិបាល​ធ្វើ​អ្វីៗ​ទាំង​អស់​សុទ្ធតែ​ដើម្បី​ប្រយោជន៍​ជាតិ។

​រដ្ឋាភិបាល​កម្ពុជា បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ស្ដីពី​ការ​ទទួល​ជនភៀសខ្លួន​នេះ​តាំង​ពី​ខែ​កុម្ភៈ មក​ម្ល៉េះ។ ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ទាំង​រដ្ឋលេខាធិការ​ស្ទើរ​គ្រប់គ្នា​សុទ្ធតែ​ប្រាប់​អ្នក​កាសែត​ថា កម្ពុជា​និង​អូស្ត្រាលី​កំពុង​សិក្សា ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​មិន​ទាន់​សម្រេច​នោះ​ទេ។ ទើប​តែ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មក​ថា កម្ពុជា​និង​អូស្ត្រាលី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ជនភៀសខ្លួន​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា។ ក្រោយ​ពេល​ចុះ​ហត្ថលេខា​ហើយ ភាគី​កម្ពុជា និង​អូស្ត្រាលី មិន​បាន​ធ្វើ​សន្និសីទ​កាសែត​ពន្យល់​ឲ្យ​ដឹង​អំពី​កិច្ច​ព្រមព្រៀង​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ ហេតុ​នេះ​ពលរដ្ឋ​ត្រូវ​តែ​មាន​សិទ្ធិ​ចូលរួម​សម្រេច​បញ្ហា​ធំៗ​ទាំង​អស់​នេះ។ លោក​យល់​ថា ការ​ព្រម​ទទួល​ជនភៀសខ្លួន​នេះ អាច​មាន​រឿងរ៉ាវ​សម្ងាត់​នៅ​ខាង​ក្រោយ​ខ្នង៖ «សំឡេង»។

​ទោះ​ជា​បែប​ណា​ក្តី ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​នាយ​ឧត្ដមសេនីយ៍ សុខ ផល មាន​ប្រសាសន៍​ថា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ទាំង​នេះ​ឲ្យ​ស្របតាម​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ។ លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់ស្ងាត់​និង​ទុក​ចិត្ត​លើ​អាជ្ញាធរ​រដ្ឋាភិបាល៖ «សំឡេង»។

បើ​តាម​មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍ សព្វថ្ងៃ​កម្ពុជា​មាន​ជនភៀសខ្លួន ៨​ជនជាតិ សរុប ៩១​នាក់។អ្នក​ទាំង​នោះ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា វៀតណាម ប៉ាគីស្ថាន សិរីលង្កា ប៉ាឡេស្ទីន ថៃ អ៊ីរ៉ាក់ និង​ឥណ្ឌា។ អ្នក​ទាំង​នោះ កំពុង​ត្រូវ​បាន​ទទួល​ការ​ថែទាំ​ពី​សំណាក់​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន។ កម្ពុជា​ក៏​មាន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​រាប់​ម៉ឺន​នាក់​កំពុង​រស់​នៅ​ដែរ ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម។

ប្រជាពលរដ្ឋ​មួយ​ចំនួន​សម្ដែង​មតិ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ដូចជា ហ្វេសប៊ុក (Facebook) ថា ប្រជាពលរដ្ឋ​កម្ពុជា កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ហើយ​ជួយ​ខ្លួន​ឯង​មិន​ចង់​រួច​ផង បែរ​ជា​រដ្ឋាភិបាល​ទទួល​ជនបរទេស​ឲ្យ​មក​រស់​នៅ​បន្ថែម​ទៀត។ សព្វថ្ងៃ​ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០​ភាគរយ​ដែល​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។ ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់​កំពុង​ចាក​ចោល​ផ្ទះសំបែង ទៅ​រក​ស៊ី​នៅ​ប្រទេស​ថៃ។ នៅ​ខែ​កញ្ញា នេះ យុវជន​ខ្មែរ​ជិត ១០​ម៉ឺន​នាក់​បាន​ទិញ​ពាក្យ​ប្រលង​តេស្ត​ភាសា​កូរ៉េ ក្នុង​បំណង​ចាកចោល​ស្រុក​ទៅ​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។

លោក ហ៊ុន សែន៖ ​អូស្ត្រាលី​យល់​ថាកម្ពុជា​​មាន​លទ្ធភាព​​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ប្រការ​ដែល​រដ្ឋាភិបាល​កម្ពុជា ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​ទទួល​យក​ជនភៀសខ្លួន​នោះ ពីព្រោះ​ប្រទេស​អូស្ត្រាលី យល់​ថា កម្ពុជា​អាច​មាន​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ជនភៀសខ្លួន​ដែល​ស្ម័គ្រចិត្ត​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា

បន្ថែម​ពី​នេះ លោក​ថា កម្ពុជា​ត្រូវ​ការពង្រឹង​គុណភាពមនុស្ស​ដើម្បី​ការវិវត្តន៍​នៃ​សង្គម​កម្ពុជា​ផង និង​នៅ​ក្នុង​ពិភពលោក​ផង៖ «សំឡេង»

ការ​ថ្លែង​បញ្ជាក់​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​បរិញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​នៃ​សកល​វិទ្យាល័យ បៀលប្រាយ (BBU) នៅ​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ២០១៤។

កាល​ពី​ថ្ងៃ​សុក្រ ទី​២៦ ខែ​កញ្ញា ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​ការ​បញ្ជូន​ជនភៀសខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី មក​ប្រទេស​កម្ពុជា។

មន្ត្រី​សង្គម​ស៊ីវិល​ជា​ច្រើន អង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ថា កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ និង​រំលោភ​សិទ្ធិ​មនុស្ស មិន​អាច​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​កិច្ច​គាំពារ​ឱ្យ​សមរម្យ​សម្រាប់​ជនភៀសខ្លួន​ទាំង​នោះ​ឡើយ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

9 Responses to "រដ្ឋាភិបាល​បំភ្លឺ​​ជុំវិញ​ការ​ទទួល​យក​ជនភៀសខ្លួន​ពី​អូស្ត្រាលី"

  1. people says:

    no wonder why king dom of hell take refugee secretly never tell true to people because this dumb head(government) will grand automatic to illegal veitname that why they never tell the true story or tell people .everything old and expire the world will pour in this king dom of hell.refugee need to learn to swim because in this king dom plenty of dirt water.GOD bless all cambodian people’

  2. Vanda says:

    សូមប្រាប់វិញថាជនភាសខ្លួនជាង ១០០០នាក់នោះ គ្មានគោលបំណងចង់មករស់នៅប្រទេសក្រីក្រ ដូចជាប្រទេសកម្ពុជានោះទេ ពួកគេបានតស៊ូជិះទូកកាត់ព្យុះភ្លៀងសមុទ្រទៅប្រទេសអូស្រ្តាលី។ ហើយកុំយកជនភាសខ្លួនកម្ពុជា ១៩៧៨ គឺខុសគ្នាស្រលាស់គឺ:
    1 ជនភាសខ្លួនខ្មែរ ១៩៧៨ ភាសទៅថៃគឺដោយសង្រ្គាម សុតតែខ្មែរ អន្តារជាតិ UN នឹង ្របទេសអ្នកមានដឹងលឺនិងជយ។
    2 ជនភាសខ្លួនជាង ១០០០នាក់នេះ គឺយើមិនស្គាល់ប្រវត្ត្ិ ហើយ ច្រើនជាតិសាសន៍។ សំខាន់សួរថា: តើហេតុអ្វី ្របទេសអ្នកមានក្នុងតំបន់នេះគេមិនទទួល រួមទាំងអូស្រ្តាលី់ផងនោះ មានដីធំជាងខ្មែរ ១០ ដង សេដ្ធកិច្ចរីកចម្រើនដល់កំពូល????
    ខ្មែររាប់លាននាក់ចំណាកស្រុក អត់ការងារធ្វើ ពីព្រោះអ្វី? ចុះមេចមិនគិតផង។

  3. Vanda says:

    សុំដូរឆ្នំា នៃជនភាសខ្លួនខ្មែរ ១៩៧៩ មិនមែន ១៩៧៨ ទេ។ ដែលរត់ភាសខ្លួនទៅប្រទេសថៃដោយសង្រ្គាម។

  4. Brose Sna says:

    Fucking government !! Everything is always keeping secret!

  5. VengSreng(ChongAkheat) says:

    កូនមីកាដួយហោករីកស្ញេញ់.Bun Rany និង ah បរិមី ព្រ:វិហារ

    .ក្ដៅឆេះកាដួយម៉ែ ah Hun Sen me Di Pok និង ah បរិមី ព្រ:វិហារ

    បើក្ដៅក្រហាយខ្លាំងណាស់ ចាប់ប្រពន្ធ័ Ah Hun Sen ហែកកាដួយឱ្យ ah ហេង សំរិ និង ah kvac ហ៊ុន សែន ចុយ chea muy khnea ទៅ កូនមីឆ្កែ

    ah ហេង សំរិន tha kdor sam-dach veng jeang nhom

    ah kvac ហ៊ុន សែន tha kdor heng kley jeang anh

  6. វណ្ណា says:

    ទោះជាខំធ្វើការបកស្រាយ យ៉ាងណា ក៏ពួកអស់លោកសំរេចចិត្ត រួចទៅហើយ ហើយក៏មិនបានសួរយោបល់ ពីប្រជាជន របស់ខ្លួន ដែលជាម្ចាស់ស្រុក ម្ចាស់ទឹកដី
    មានបញ្ហាជាច្រើន ទៀតដែលត្រូវដោះស្រាយ
    ១ ជនអន្តោប្រវេសន៏យួន
    ២ ពលរដ្ធខ្វះផ្ទះសំបែង ដីធ្លី សំរាប់រស់នៅ និងប្រកបរបរ​កសិកម្ម
    ៣ ពលរដ្ធ ពេញកំលាំងធ្វើចំណាក់ស្រុកទៅប្រទេសជិតខាង ដើម្បីរកការងារធ្វើ
    ទំាងអស់នេះ ហេតុអ្វីរដ្ធាភិបាលមិនគិតគូរ ?????
    ហេតុអ្វីត្រូវថែមបន្ទុកមកលើប្រជាជន និងប្រទេសជាតិ​​របស់ខ្លួន???
    អស់លោកគួរតែគិតរួចសឹមគូរ វាល្អជាង
    សូមមេត្តាយល់ពីការលំបាករបស់ប្រជាជនខ្លួនផង
    កុំគិតតែពីផលប្រយោជន៏ដែលខ្លួន ច្រើនពេក អាពួកអាលោកអើយ

  7. Nguen Tiha says:

    ជយោ ព្រះមហាក្សត្រ ហ៊ុន សែន និងម្ចាស់ក្សត្រី ប៊ុន រ៉ានី ធិបតី អានាគតជាគ្រួសារ រាជវង្សថ្មី នៅ កម្ពុជា !!! បរាជ័យ អាស្តេចខ្ទើយ សីហមុនី្ន !!!

  8. i,khmer says:

    C.P.P will do anything for money…..They don’t care about the consequence!!! Because they’re
    dumb fucking former Khmer Rouge and farmer….who are lucky to become those C.P.P high rank officer.
    PS: ….my two middle fingers are for all of the C.P.P supporters mother fucker!!!!!!!!!!!!!!!!!!!!!!

  9. Chourn says:

    ហាហា​ ដូចខ្ញុំធ្លាប់និយាយអញ្ចឹងថាជនភាសខ្លួនទាំងនោះនិងមិនមកនៅកម្ពុជាទេព្រោះតែកម្ពុជាជា ប្រទេសដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងមិនមានសុវត្ថិភាពចំពោះពួកគេនោះទេ។ ឃើញទេហ៊ុនសែន ខ្មាស់គេទេ? នៅពេលដែលជនភាសខ្លួនបានប្រកាសបដិសេធប្រាប់ពិភពលោក ថាពួកគេនិងមិនមកកម្ពុជាទេព្រោះកម្ពុជាមានប្រវត្តិកាប់សំលាប់ដ៍សាហាវនិងជាប្រទេសក្រីក្រជាង គេនៅក្នុងអាសុីនេះ។ ហ៊ុនសែនខ្លួនជាអ្នករំលោភសិទ្ធិមនុស្សនិងដឹកនាំប្រទេសជាង៣០ឆ្នាំហើយ ប្រជាជននៅតែក្រឲ្យរហាមនៅចិត្តសឿងហ៊ានទទួលជនភាសខ្លួនក្នុងន័យចង់បានកេរ្ត៍ឈ្មោះលើ ឆាកអន្តរជាតិថាខ្លួនល្អនិងគោរពសិទ្ធិមនុស្ស។ តែយ៉ាងណាក៍ដោយហ៊ុនសែនមិនអាចលាក់បាំង ភ្នែកនិងត្រចៀកមនុស្សក្នុងពិភពលោកបាននោះទេ ដូចពេលនេះអញ្ចឹងសូម្បីតែអ្នកទោសជន អន្តោរប្រវេសនៅអូស្ត្រាលីក៍គេដឹងថាកម្ពុជាកំពុងតែដឹកនាំដោយរបបហ៊ុនសែនវាយ៉ាងណាដែរ។