​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ចាប់ខ្លួន​​

ដោយ៖​ កាន់ វិច្ឆិកា​​
ថ្ងៃចន្ទ ទី29 កញ្ញា 2014
http://vodhotnews.com

សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​នៅលើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ លោក សំ វុទ្ធី ត្រូវបាន​ចាប់ និងឃុំខ្លួន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​កន្លងមក​។ លោក​ថា ឥឡូវនេះ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បានទេ ដោយលោក​នៅ​បន្ត​តាមដាន​ឲ្យដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការចាប់ខ្លួន​ជា​មុន​សិន​។​

VOD ​មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​ស្នងការ​រាជធានី​ភ្នំពេញ​លោក ជួន សុវណ្ណ បាន​នៅឡើយ​ទេ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ដោយ​លោក​ថា​ជាប់រវល់​។​

កន្លងមក​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​៦​រូប និង​សកម្មជន​១​រូប ត្រូវបាន​ចាប់ និង​ឃុំខ្លួន ដោយ​ចោទ​ពី​បទ​ដឹកនាំ​ធ្វើ​កុប្បកម្ម យោងតាម​មាត្រា ៤៥៩​នៃ​ក្រមព្រហ្មទណ្ឌ និង​ពី​បទ​ផ្តើមគំនិត​បង្ក​ហិង្សា និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ យោងតាម​មាត្រា២៨, ២១៨ និង៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​។ ទោះជា​យ៉ាង​ពួកគេ​ត្រូវបាន​ដោះលែង​វិញ​ក្រោយពី​មាន​ការចរចា​នយោបាយ​ពី​គណបក្ស​ធំៗ​ទាំងពីរ​បាន​សម្រេច​៕

សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

One Response to "​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ចាប់ខ្លួន​​"

  1. CountryStudent says:

    Hun Sen tries to twist all his crimes committed by himself and his groups, especially the crimes that could be used against him in ICC, such as War Criminal and Crime against Humanity to the innocent people to be held responsible instead of him; he tries to make believe that it was not him who committed all those crimes; he throws them to someone else; he tries to get a way form justice system; that shows he fucking freaking out!!!!!
    The ICC has certain criteria before they can arrest Hun Sen; when Hun Sen meets all those criteria, they will arrest Hun Sen and put him to trial; the event at Veng Sreng is one of the criteria that Hun Sen tries to eliminate it off the record
    The question is , will ICC , Cambodian people, and the power countries fall in to Hun Sen’s tricks?? Will they let Hun Sen fool them easily?? Are they less smarter than Hun Sen??
    When ICC issues the arrest warrant of Hun Sen, the world including Vietnam will cooperate to arrest Hun Sen and send him to ICC; look at Pol Pot(Salot sar), Chinese closest friend, when the world condemn pol pot, China was not dare to be near pol pot at all; eventually, Hun Sen will be exhausted and end with a dead meat like pol pot

    Hun Sen hire best layers to make up cases and excuse to defend him too, but the victimized layers are best of the best; Hun Sen’s defended layers just suck up his money and at the end will let him down in the court of law