​យឹម សុវណ្ណ​៖ ការឃាត់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រឿង​នយោបាយ​​

ដោយ៖​ ប្រែ​ង សត្យា​ភិរក្ស​
ថ្ងៃអង្គារ ទី30 កញ្ញា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ (រូបថត៖ ជន ស្រីណុច)

គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ការឃាត់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់ខ្លួន កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​បាតុកម្ម​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា​កន្លងទៅជា​រឿង​នយោបាយ និង​ជា​ការបង្ក​ភាព​អាប់អួ​រលើ​កិច្ចព្រមព្រៀង​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការឃាត់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើឡើង​ដោយ​មិន​មាន​ហេតុផល​ច្បាស់លាស់ និង​អាថ៌កំបាំង​។ លោក​ចាត់ទុកថា ការចាប់ខ្លួន​នេះ​គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។ លោក​បន្តថា ករណី​នៅ​លើ​ស្ពាន​នាគ គឺជា​រឿង​ដែល​បាន​បញ្ចប់​រួចរាល់​អស់ហើយ ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ​របស់​គណបក្ស​ទាំងពីរ ហើយ​ការឃាត់ខ្លួន​ជា​ថ្មី​នេះ គឺជា​ការ​បង្ក​បរិយាកាស​អាប់អួរ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង មិនឲ្យ​ដំណើរការ​ទៅ​ដោយ​រលូន​។

លោក យឹម សុវណ្ណ បន្ថែមថា ការឃាត់ខ្លួន​នេះ​មិនមែន​ត្រឹមតែ​ជា​ចេតនា​បង្ក​ភាព​អាប់អួរ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការគំរាមកំហែង​ផ្នែក​ស្មារតី​ដល់​ក្រុម​យុវជន និង​ប្រជាពលរដ្ឋ ដែល​គ្រោង​ធ្វើបាតុកម្ម​ចំនួន​៥​ថ្ងៃ​នៅ​ដើមខែ​តុលា​ស្អែក​នេះ ដើម្បី​ទាមទារ​ឲ្យ​ស្ថានទូ​តវៀ​ត​ណាម​ធ្វើការ​សុំទោស ករណី​អ្នកនាំពាក្យ​ស្ថានទូត​នេះ​ថ្លែងថា ទឹកដី​កម្ពុជា​ក្រោម​គឺជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ មិនមែន​បាន​មក​ដោយ​បារាំង​កាត់​ចេញពី​កម្ពុជា​នោះ​ទេ​។

ទោះ​យ៉ាងណា​លោក ​យឹម សុវណ្ណ បញ្ជាក់ថាគណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជនគោរព និង​អនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​។​

ពាក់ព័ន្ធ​នឹង​ករណី​នេះ VOD មិនអាច​សុំ​ការបំភ្លឺ​ពី​ស្នងការ​រាជធានី​ភ្នំពេញ​លោក ជួន សុវណ្ណ បានទេដោយ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន​។​

នាយ​ការប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ចាត់ទុក​ករណី​នេះ​ថា ជា​ការអនុវត្ត​ច្បាប់​ដោយ​លម្អៀង គំរាមកំហែង​ផ្នែក​ស្មារតី​ដល់​អ្នក​តវ៉ា​ដទៃទៀត ដោយសារ​រដ្ឋាភិបាល​ធ្វើការ​ឃាត់ខ្លួន​តែ​ខាង​សកម្មជន និង​ពលរដ្ឋ​ដែល​ធ្វើ​ការតវ៉ា ដោយឡែក​ខាង​ក្រុម​សន្តិសុខ សមត្ថកិច្ច​ដែល​ប្រើ​ហិង្សា​រហូតដល់​មានការ​ស្លាប់​អ្នក​តវ៉ា​នា​ពេលកន្លងមកមិន​មាន​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​នៅឡើយ​។

កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ លោក សំ វុទ្ធី ត្រូវបាន​ចាប់ និង​ឃុំខ្លួន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធនឹង​ការប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​កន្លងមក​។

​គួរកត់សម្គាល់​ថា កាលពី​ពាក់កណ្ដាល​ខែ​សីហា​កន្លង​ទៅ ខណៈ​ក្រុម​យុវជន​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ស្ថានទូត​វៀតណាម អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូប ហើយ​អ្នក​ទាំងនោះ​ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​បក្សប្រឆាំង និង​ការផ្អាក​ការធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​៕

សូមសរសេរមកលោក ​ប្រែ​ង សត្យា​ភិរក្ស តាមរយៈ phireak1988.kth@gmail.com

What Next?

Recent Articles

5 Responses to "​យឹម សុវណ្ណ​៖ ការឃាត់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រឿង​នយោបាយ​​"

  1. CountryStudent says:

    Hun Sen tries to twist all his crimes committed by himself and his groups, especially the crimes that could be used against him in ICC, such as War Criminal and Crime against Humanity to the innocent people to be held responsible instead of him; he tries to make believe that it was not him who committed all those crimes; he throws them to someone else; he tries to get a way form justice system; that shows he fucking freaking out!!!!!
    The ICC has certain criteria before they can arrest Hun Sen; when Hun Sen meets all those criteria, they will arrest Hun Sen and put him to trial; the event at Veng Sreng is one of the criteria that Hun Sen tries to eliminate it off the record
    The question is , will ICC , Cambodian people, and the power countries fall in to Hun Sen’s tricks?? Will they let Hun Sen fool them easily?? Are they less smarter than Hun Sen??
    When ICC issues the arrest warrant of Hun Sen, the world including Vietnam will cooperate to arrest Hun Sen and send him to ICC; look at Pol Pot(Salot sar), Chinese closest friend, when the world condemn pol pot, China was not dare to be near pol pot at all; eventually, Hun Sen will be exhausted and end with a dead meat like pol pot

    Hun Sen hire best layers to make up cases and excuse to defend him too, but the victimized layers are best of the best; Hun Sen’s defended layers just suck up his money and at the end will let him down in the court of law

  2. វណ្ណា says:

    ពួកអាឡប់សតិ ធ្វើអីឡប់ៗ តាចឹង

  3. Anonymous says:

    បាតុកម្មរាលថ្ញៃក៏សុទ្ធតែជារឿងនយោបាយដោយCNRPជាអ្នកនៅពីក្រោយ

  4. ?? says:

    I agree whit you Country Student every crimes that have been committed was came from some one who ordered it. the question is who was the one who have been ordering to do all these crime. I quest all of us knew the answers, an elephant dead you can not take your umbrella to cover it. it is a simple word to make discrimination about it. do not think that we are dump and will not know nothing about it. by having born as human being every bodies have their brain to think what right and wrong. they educated themselves to get a better life that was every one trying so hard for themselves . the knowledge person usually not taking too much about himself but his action can tell you he is a good person. the person that having evil mind always having a lot of trick usually coming from the person that having not enough education. peace to all CAMBODIAN

  5. Lassie says:

    Political stability is in doubth. Why can’t every Cambodian live in peace? Stop tirring up trouble. Stop arresting inocent people. The criminals are laughing while they are living freely after commoting their crimes. Where is Chhouk Bandith?