កញ្ញា ស៊ន សៀវ​ម៉ី ជាប់​ការប្រឡង​បាក់​ឌុប​លើក​ទី​ពីរ​ដោយ​ស្វ័យប្រវត្តិ​​

ដោយ៖​ ស៊ុន​ ណារិន​
ថ្ងៃចន្ទ ទី6 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កញ្ញា ស៊ន សៀវ​ម៉ី (រូបថតដោយ អ៊ិត សូធឿត)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រកាស​កុំឲ្យ​មាន​ការ​ថ្កោលទោស​ក្រសួង​អប់រំ ដែល​បាន​សម្រេច​ឲ្យ​កីឡា​ការិនី ស៊ន សៀវ​ម៉ី ដែល​ជា​ជ័យលាភី​មេដាយមាស​តៃក្វាន់​ដូ​ជាប់​ការប្រឡង​ថ្នាក់​ទី​១២​លើក​ទី​ពីរ​ដោយ​ស្វ័យប្រវត្តិ​។​

​ក្នុង​ពិធី​សំណេះសំណាល​នៅ​យប់​ថ្ងៃ​អាទិត្យ​នៅ​វិមាន​សន្តិភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​កោតសរសើ​រ​ដល់​កញ្ញា ស៊ន សៀវ​ម៉ី ជ័យលាភី​មេដាយមាស​តៃក្វាន់​ដូ ដែល​នាំយក​កិត្តិយស​សម្រាប់​គ្រួសារ សហគមន៍​ខ្លួន និង​ប្រទេស​ជាតិ​កម្ពុជា​។​លោក​បន្ត​ថា​ឆ្នាំ​២០១៤​នេះ កម្ពុជា​ទទួលបាន​មេដាយមាស ដែល​ជា​មេដាយ​របស់​ប្រជាជន​កម្ពុជា​ជាង​១៤​លាន​នាក់ និង​បង្កើតបាន​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​។ លោក​បញ្ជាក់ថា កាលណា​ទទួលបាន​មេដាយ​មាស១ នឹង​មាន​មេដាយមាស​២​។​

​លោកនាយក​រដ្ឋមន្ត្រី​ឲ្យដឹង​ទៀត​ក្រសួង​អប់រំ​សម្រេច​ឲ្យ​កញ្ញា​ស៊ន សៀវ​ម៉ី ជាប់​ការប្រឡង​ថ្នាក់​ទី​១២​ដោយ​ស្វ័យប្រវត្តិ​។ លោក​អំពាវនាវ​កុំឲ្យ​មាន​ការភ័ន្តច្រឡំ និង​ថ្កោលទោស​ក្រសួង​អប់រំ ចំពោះ​ការសម្រេច​នេះ​។​លោកនាយក​រដ្ឋមន្ត្រី​ពន្យល់​ថា​កញ្ញា​ស៊ន សៀវ​ម៉ី មិន​មាន​ពេល​ច្រើន​សម្រាប់​ត្រៀមប្រឡង​ដោយសារតែ​ត្រូវ​ប្រើ​ពេល​ច្រើន​ដើម្បី​ហ្វឹកហាត់​ការប្រកួត​។ 

​លោកនាយក​រដ្ឋមន្ត្រី​បន្ត​ថា​ក្រសួង​អប់រំ​នឹង​ចេញ​សេចក្តីប្រកាស​មួយ​ដោយ​ឲ្យ​អ្នកទទួល​មេដាយមាស ខាង​ផ្នែក​កីឡា ជាប់​ការប្រឡង​ថ្នាក់​ទី​១២​ជា​ស្ថាពរ និង​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​កញ្ញា ស៊ន សៀវ​ម៉ី បាន​ប្រឡង​ធ្លាក់​បាក់​ឌុប​កាលពី​ខែ​សីហា ក្រោយ​ពី​ក្រសួង​អប់រំ​បាន​រឹតបន្តឹង​ការប្រឡង ដោយ​មាន​សិស្ស​តែ​ជាង​២៥,៧២​ភាគរយ​ប៉ុណ្ណោះ​ប្រឡង​ជាប់​បាក់​ឌុប​។​ការប្រឡង​បាក់​ឌុប​លើក​ទី​២ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៣​និង​ទី​១៤​ខែតុលា ឆ្នាំ​២០១៤​។ កញ្ញា ស៊ន សៀវ​ម៉ី មិន​បាន​ចំណាយ​ពេល​ឲ្យបាន​ច្រើន​នោះ​ទេ ក្នុង​ការត្រៀម​សម្រាប់​ការប្រឡង​លើក​ទី​ពីរ​នេះ ដោយសារ​តែ​កញ្ញា​រវល់​នឹង​ការចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​។​

​កាលពី​រសៀល​ថ្ងៃ​ទី​៣​ខែតុលា ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី ​(Asian Games) នៅ​ទីក្រុង​អ៊ី​ឈន (Incheon)​ប្រទេស​កូរ៉េខាងត្បូង កីឡា​ការិនី ស៊ន សៀវ​ម៉ី អាយុ​១៨​ឆ្នាំ ជើងឯក​តៃក្វាន់​ដូ បាន​ផ្ដួល​គូប្រកួត​មកពី​ប្រទេស​អ៊ីរ៉ង់ ដោយ​លទ្ធផល​៧​ទល់នឹង​៤​។​កញ្ញា​បានទទួល​មេដាយមាស​សម្រាប់​ប្រវត្តិសាស្ត្រ​កីឡា​កម្ពុជា ដែល​រង់ចាំ​ក្នុង​រយៈពេល​៤៤​ឆ្នាំ​មកហើយ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

15 Responses to "កញ្ញា ស៊ន សៀវ​ម៉ី ជាប់​ការប្រឡង​បាក់​ឌុប​លើក​ទី​ពីរ​ដោយ​ស្វ័យប្រវត្តិ​​"

  1. Anonymous says:

    We willl take side with the government to support her. She has brought great achievement for our country. Let her received such rewards. Thank you for MOE for giving her reward.

  2. CountryStudent says:

    Yes, that’s a good move, she deserves it

  3. sambo says:

    សូមគាំទ្រនូវការលើកទឹកចិត្តដល់កញ្ញាសៀវម៉ី ដែលនាងបានខំអស់ពីសម្ថតភាពដើម្បីកិត្តិយសប្រទេសជាតិ។

  4. បរិមី ព្រ:វិហារ says:

    សូមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះជោគជ័យនេះ!

    នាយករដ្ឋមន្ត្រីហ៊ុន សែន មិនដែលប្រងើយកន្តើយចំពោះជោគជ័យ និង បរាជ័យរបស់ប្រជារាស្ត្រឡើយ ។ ក្នុងពេលមានការប្រយុទ្ធគ្នាជាមួយខែ្មរក្រហម និង ថៃនោះ រូបលោកបានចំណាយពេលវេលាយប់ថ្ងៃ ដើម្បីគ្រប់គ្រងនិងដឹកនាំសមភូមិ ។ មិនមែនបងជាទន្សាយនោះទេ!

    Congratulation and best wishes for Seang Mi and her family!

    Let working smarter and harder for our nation and people, we should stop damaging our own people and nation by trying to misleading our people to hate riches and to promote poors, to revenge with Vietnam so on so for, let strenthenging our rule of law which will reduce corruptions, proud of its nation and people, and collectively fight for brillian future for our next generations!

  5. VengSreng(ChongAkheat) says:

    Hun Sen , Bun Rany CPP មិនត្រឹមតែ គំរាមកំហែង គេ ប៉ុណ្ណោះ te

    ប៉ុន្តែសម្លាប់ គេ យក te ma-dong

    Hun Sen និយាយ ជាច្រើន dong tha ..phdam ម្តាយ heng ឱ្យ heuy tov

    Hun Sen , Bun Rany សម្លាប់ Pisith Pelika

    បារាំង tha មើលឃើញ ទឹក kdor ah Hun Sen នៅលើ កន្សែង Pesith Pelika

    ប៉ូលីស អាំងទែប៉ូល trov ចាប់ខ្លួន ah hun Sen និង me Bun Rany

    ah hun Sen និង me Bun Rany ខ្លាច មិន- hean ប្ដឹង បារាំង te ដោយសារតែ vea បាន ធ្វើ ពិត man

    —————————-

    Ber ah hun Sen និង me Bun Rany hean ប្ដឹង បារាំង, to-la-ka បារាំង និង keab kdor ah Hun Sen

    york ទឹក kdor vea tov DNA min khan … ha .. ha… vea min hean te.. ah chhker toak tieb

  6. people says:

    people support the rich who working hard not to corrupted and become rich ,that enemy of state and enemy of people.GOD bless all cambodian people’

  7. ទឺកភ្នែកជនរងគ្រោះ says:

    Congratulation Miss Sorn Siev Mey! I am very proud of your performance

    at Asian Games Incheon city in South Korea and bringing our poor country

    with wonderful golden medal!

  8. វាជាការល្អសំរាប់លើកទឹកចិត្តនិងផ្តល់កិត្តិយសសំរាប់ជនជាតិខ្មែរយើងហើយ​។

    ប៉ុន្តែវាហាក់ដូចជាមិនផ្តល់យុត្តិធ៍មសំរាប់ការប្រលងបាក់ឌុបនេះទេ

    គប្បីគួរតែនាងចូលប្រលងដើម្បីបញ្ជាក់ពីសម្ថភាពនិងចំនេះដឹងពឹតប្រាកដរបស់នាង

    សូមអោយមានការបែងចែកពីចំណេះដឹងពីរអោយដាច់ស្រលះពិតប្រាកដ នោះទើបវាប្រសើរជាង។

  9. សែន សម្បរ says:

    Congratulations and best wish to seang mi and family !

  10. i,khmer says:

    Eat shit C.P.P, you old stupid fuck… don’t try to take credit and too proud from that…mother fucker!!! it’s not you who earn this , it’s all her!!!
    C.P.P ….all you fuck are incompetence, too old, too dumb, too long pinky nail to lead the country…..step down mother fucker!!!!!!!!!!!!!!!!!!!!!!

  11. Bol says:

    ល្អណាស់សម្តេចតេជោ បានធ្វើល្អណាស់ ទោះបីជាគេថា អយុត្តិធម៌ ក៏ឲ្យគេថា តាមតែចិត្តគេទៅ។
    អាអ្នកថា វាចេះតែថា ទេ។
    អ្នកេឌលអាចធ្វើដូចនាងសៀវម៉ីនេះ ពុំមែនមាន ២ ឬ៣នាក់រាល់ឆ្នាំ ទេ។ បើឲ្យជាប់បាក់ឌុប ក៏មិនខុសដែរ។ នេះជាគម្រូសម្រាប់កូនខ្មែរ ដែលគេនឹងខិតខំតាមកញ្ញានេះ។
    យើងបានឃើញតេជោទទួលកញ្ញាទាំងយប់ យ៉ាងនេះ យើងរំភើបចិត្តណាស់។

    សូមយុវជនទាំងអស់ប្រឹងឡើង ប្រឹងឲ្យដូចកញ្ញា សៀវម៉ី!!

    ប្រឡងបាក់ឌុបលើកទី ១ មានតែ ១១ នាក់ ទេ, បង្ហាញថា មានអ្វីត្រូវស្តាយក្នុងការលើកទឹកចិត្ត។
    តែពេលនេះ មានតែម្នាក់ទេ ដែលបានដណ្តើមកេរ្តឈ្មោះឲកយជាតិទាំងមូល។

    មួយឆ្នាំ មកហើយដែលយើងបានឃើញតែយុវជនមួយចំនួន បានប្រឹងប្រែងពន្លិចជាតិ តាមរយៈសកម្មភាពអនាធិបតេយ្យ។ តែនេះ គឺជាយុវជន យុវនារីខ្មែរ យ៉ាងប្រាកដ!!
    តែ

  12. ចៅអាំងចេក says:

    សូមគាំទ្រការសម្រេចនេះ តែបើកញ្ញា ស៊ន សៀវមី ប្រឹងប្រែងខ្លួនឯងជាប់បាក់ឌុបដោយសមត្ថភាព ខ្លួនឯងនោះកាន់តែប្រសើរ ព្រោះមេដាយមាសដណ្តើមបាន ដូចឆ្នេះ សញ្ញាបត្រត្រូវតែយកអោយបាន អោយសម ជាវារនារី។

  13. Bol says:

    ស៊ន សៀវម៉ី ទទួលបាន ប្រាក់រង្វាន់ច្រើន ពីក្រុមហ៊ុននានា
    Monday, 06 October 2014 12:02 ដោយ​ ៖ ដើមអម្ពិល (DAP) ID- 014

    ភ្នំពេញ៖ ម្ចាស់មេដាយមាសនៅ Asian Games របស់កម្ពុជា កញ្ញា ស៊ន សៀវម៉ី បានទទួលប្រាក់រង្វាន់ជាបន្តបន្ទាប់ ពីក្រុមហ៊ុននានា បន្ទាប់ពីទទួលបានទឹកប្រាក់រង្វាន់ ប្រមាណជិត ៤ម៉ឺនដុល្លារពីរាជរដ្ឋាភិបាលរួចមក។

    នៅព្រឹកថ្ងៃទី៦ ខែតុលានេះក្រុមហ៊ុន និងសប្បុរជនជាច្រើន បានប្រគល់រង្វាន់ដល់កីឡាការិនីខាងលើ ក្នុងនោះរួមមាន ក្រុមហ៊ុនក្រុមហ៊ុនស្រាបៀរ Angkor សម្រេចប្រគល់ទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារដល់កីឡាការិនី ស៊ន សៀវម៉ី និង ពេទ្យធ្មេញ Master Care ៥ពាន់ដុល្លារ និងប្រធានក្លឹបបាល់ទាត់ស្វាយរៀង ផ្តល់ទូរស័ព្ទ iPhone 6 មួយគ្រឿង អភិបាលរងខេត្តប៉ៃលិន អៀ វុធ ផ្តល់ ១ម៉ឺនបាត និង ឧកញ៉ា លឹម ប៉ុណ្ណា (ខេត្តកំពង់ចាម) ៥ពាន់ដុល្លារ ក្រុមហ៊ុន Naga World នឹងធ្វើរៀបចំប្រគល់នៅពេលក្រោយ។

    ការប្រគល់នេះធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ៦ ខែតុលានេះ នៅទីស្នាក់ការ NOCC ។ អ្វីដែលពិសេសនោះ ម្ចាស់ជ័យលាភីមេដាយមាស Asian Games កីឡាតេក្វាន់ដូរបស់កម្ពុជា កញ្ញា ស៊ន សៀវម៉ី បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ថវិកាដែលនាងទទួលបានទាំងអស់ នាងនឹងធ្វើការបែងចែកចំនួន ២០% បរិច្ចាគទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា និង ២០% ទៀត ប្រគល់ជូនទៅកាកកបាទក្រហមកម្ពុជា៕
    _____________________________

    ល្អណាស់! នេះ បានជាកូនខ្មែរ ដែលបានសម្រេចចិត្តបរិច្ាគប្រាក់ អស់ ៤០ ភាគរយជូនទៅពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា។
    សូមឲ្យទឹកចិត្តរបស់ សៀវម៉ីបានក្លាយទៅជាចលករសម្រាប់យុវជនខ្មែរទាំងអស់ ឲ្យសាងតែអំពើល្អ ប្រឹងរៀន ប្រឹងធ្វើការ ស្រឡាញ់ជាតិ និងសន្តិភាព ធ្វើបុណ្យសាងកុសល ដូចសៀវម៉ី៕

  14. boys says:

    ពុករលួយៗៗៗ

  15. Tor says:

    ចាំបាច់ប្រឡងអីមើលជំទាវយើងមិនចាំបាច់ស្គាល់សាលាផង សញ្ញាបត័្រហោះមកដល់ផ្ទះ។