ដោយ៖ ប៉ែន ប៉ូលីន
ថ្ងៃសៅរ៍ ទី18 តុលា 2014
http://vodhotnews.com
សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការដាក់ទោសទណ្ឌ ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលបានដីសម្បទានពីរដ្ឋាភិបាល ហើយមិនវិនិយោគត្រឹមត្រូវតាមកិច្ចសន្យា។
ការជំរុញនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលពិសេសក្រសួងបរិស្ថាននាពេលថ្មីៗនេះ បានដកហូតដីសម្បទានពីក្រុមហ៊ុនវិនិយោគចំនួន១១ បន្ថែមទៅលើក្រុមហ៊ុនចំនួន៨ផ្សេងទៀត ដែលក្រសួងបរិស្ថានបានប្រកាសដកដីនោះដាក់ជាកម្មសិទ្ធរបស់រដ្ឋវិញ។
មន្ដ្រីស៊ើបអង្កេតសមាគមអាដហុក(ADHOC)លោក ចាន់ សុវេត ប្រាប់VODនៅព្រឹកថ្ងៃសៅរិ៍នេះ ថា សង្គមស៊ីវិលសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល និងក្រសួងបរិស្ថាន ដែលបានសម្រេចដកហូតយកដីសម្បទានពីក្រុមហ៊ុនមួយចំនួន ដែលមិនអនុវត្តតាមគោលការណ៍អភិវឌ្ឍន៍ត្រឹមត្រូវនៅពេលនេះ។
ប៉ុន្ដែលោកថា ការដកហូតតែម្យ៉ាងនៅមិនទាន់គ្រប់គ្រាន់ នៅក្នុងវិសាលលភាពច្បាប់ទេ ព្រោះខណៈនេះ រដ្ឋាភិបាលមិនទាន់សិក្សាពីផលប៉ះពាល់អវិជ្ជមានមួយចំនួនទៀត ដែលបង្កដោយក្រុមហ៊ុន មានដូចជា ការកាប់បំផ្លាញព្រៃឈើ សត្វព្រៃ បរិស្ថាន ធនធានធម្មជាតិ និងជម្លោះដីធ្លី ជាដើមនោះ នឹងនាំឲ្យរដ្ឋាភិបាលខាតបង់អត្ថប្រយោជន៍ជាតិយ៉ាងច្រើន។
លោកបន្ថែមទៀតថា ទាំងសង្គមស៊ីវិលនិងប្រជាពលរដ្ឋ គឺចង់ឃើញរដ្ឋាភិបាល ពិសេសគឺក្រសួងបរិស្ថាន ដែលមានឋានានុក្រមសិក្សាស្រាវជ្រាវឡើងវិញ ពីប្រភពអ្នកដែលផ្ដល់ដីសម្បទានថា តើអ្នកណាអ្នកផ្ដល់ អ្នកណាជាជើងសារ ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់ផងដែរ។
ជុំវិញការដកហូតដីសម្បទាននេះដែរ មន្ដ្រីសម្របសម្រួលកំណែទម្រង់ដីធ្លី លោក វណ្ណ សូផាតបានលើកឡើងថា រដ្ឋាភិបាលគួរចាត់វិធានការតាមដានទៅលើក្រុមហ៊ុនតាំងពីដំបូង ហើយជាពិសសគឺត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ចំពោះក្រុមហ៊ុនដែលបានរំលោភលើកិច្ចសន្យា ឬមិនគោរពតាមកិច្ចសន្យា។
ថ្មីៗនេះរដ្ឋាភិបាលបានប្រកាសដកហូតដីសម្បទានពីក្រុមហ៊ុនមួយចំនួន លើដីចំនួនជិត៧ម៉ឺនហិកតា ដែលសង្គមស៊ីវិលសង្ស័យថា ក្រុមហ៊ុនទាំងនោះកាប់ឈើលក់អស់ នៅសល់ដីវាល ហើយមិនព្រមអភិវឌ្ឍ៕
សរសេរមកកាន់លោក ប៉ែន ប៉ូលីន តាមរយៈ penpoline@yahoo.com.au
អោយក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍យ៉ាងមិច បើមួយថ្ងៃៗពួកអស់លោកគិតតែពី ប្តឹងតវ៉ា ថាក្រុមហ៊ុន រំលោបដីធ្លីប្រជាពលរដ្ឋ ធ្វើអោយក្រុមហ៊ុនមិនអាចធ្វើអីបាន
Hun Sen ,
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah criminal 100000000000000000000000000000000000000000 yang