ដោយ៖ ជន ស្រីណុច
ថ្ងៃសៅរ៍ ទី18 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួន នៅថ្ងៃទី១៧ខែតុលា ឆ្នាំ២០១៤
មេដឹកនាំបើកយុទ្ធនាការហែក្បួនប្រឆាំងនឹងការបញ្ជូនជនភៀសខ្លួនអូស្ត្រាលីមកកម្ពុជា ខកចិត្តនឹងតំណាងរាស្ត្រទាំងពីរគណបក្ស ដែលមានអាសនៈក្នុងសភា មិនចេញទទួលយកញត្តិ ដែលស្នើឲ្យលុបចោលកិច្ចព្រមព្រៀងនោះ។
កាលពីថ្ងៃសុក្រម្សិលមិញ បាតុករជាង២០០នាក់ មកពីបណ្ដាញព្រះសង្ឃ និស្សិតបញ្ញវន្ត សកម្មជនដីធ្លី និងសហគមន៍រងគ្រោះមួយចំនួនទៀត បានដើរហែញត្តិយកទៅដាក់នៅស្ថានទូតសហរដ្ឋអាមេរិក ទីស្ដីការគណៈរដ្ឋមន្ត្រី ការិយាល័យសហភាពអឺរ៉ុបប្រចាំកម្ពុជា ស្ថានទូតអូស្ត្រាលី និងរដ្ឋសភា ជាដើម។
មេដឹកនាំបាតុកម្មមួយរូប ប្រធានសមាគមនិស្សិត បញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស អះអាងថា មកដល់មន្ទីររដ្ឋសភាព គ្មានតំណាងរាស្ត្រណាម្នាក់ចេញមកស្វាគមន៍ក្រុមអ្នកតវ៉ា ដើម្បីទទួលញត្តិនៅក្រៅរបងទេ។ លោកថា ការខកខាននេះ ជាសារមួយបង្ហាញថា តំណាងរាស្ត្រទាំង១២៣ នៅក្នុងសភា ហាក់មានចេតនា ចង់ឲ្យជនភៀសខ្លួនទាំងនោះមករស់នៅកម្ពុជា ដូចការចង់បានរបស់រដ្ឋាភិបាលដែរដោយមិនខ្វល់ពីការព្រួយបារម្ភរបស់ម្ចាស់ឆ្នោត។
តំណាងរាស្ត្រមួយរូបរបស់បក្សប្រឆាំង លោក ហូ វ៉ាន់ អះអាងថា មិនបានចេញទទួលញត្តិដោយសារតែ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនធំជាប់ធ្វើបុណ្យកឋិន នៅស្នាក់ការបក្សនៅសង្កាត់ចាក់អង្រែ និងមួយចំនួនទៀត មិនបានដឹងពីគម្រោងហែក្បួនរបស់ក្រុមអ្នកតវ៉ា។
VOD មិនអាចទាក់ទងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានទេ។
យ៉ាងណាក៏ដោយលោកហូ វ៉ាន់ បញ្ជាក់ថា បញ្ហានេះ លោកបើកទូលាយក្នុងការទទួលយកសេរីភាពបញ្ចេញមតិគ្រប់ពេល ទោះបីទាក់ទងតាមទូរសព្ទក៏ដោយ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
បាតុកម្មគ្មានប្រយោជន៍ទេ។ ជនភៀសខ្លួនទាំងនោះ ពួកគេក៏មិនយល់ព្រមមកដែរ។ ពួកគេបាននិយាយរួចទៅហើយថា ពួកគេព្រមស្លាប់ជាជាងមកកម្ពុជា។
ឱ!ព្រះតេជគុណម្ចាស់ថ្លៃអើយ!ពាក់វ៉ែនតាខ្មៅក្រម៉ាក្រវាត់កសង្ហាណាស់ហ្ន!។ខ្ញុំកូណាសូមពិតតេជគុណថាដោះចីពរចេញ ពាក់ស្បែកជើងឃ្លុប ស្លៀកខោ«លីអូ»រឹតតែសង្ហាជាងនេះ ទៅទៀត!!!ម្យ៉ាងដែរ!ហា!ហា!ហា!!!!!