បទ «ត្រពាំងពាយ» ធ្វើ​ឲ្យ​លោក សុន ឆ័យ នឹក​ស្រណោះ​វិល​ចូល​ជួយ​ស្រោច​ស្រង់​ទឹក​ដី​កំណើត

លោក សុន ឆ័យ និង​ក្រុម​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ត្រូវ​បាន​នគរបាល​វៀតណាម រារាំង​នៅ​ពេល​ចុះ​ទៅ​មើល​ព្រំដែន​ក្នុង​ទឹក​ដី​ខ្មែរ នៅ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម កាល​ពី ឆ្នាំ​២០១០។

លោក សុន ឆ័យ និង​ក្រុម​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ត្រូវ​បាន​នគរបាល​វៀតណាម រារាំង​នៅ​ពេល​ចុះ​ទៅ​មើល​ព្រំដែន​ក្នុង​ទឹក​ដី​ខ្មែរ នៅ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម កាល​ពី ឆ្នាំ​២០១០។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ដោយ​សារ​តែ​ស្ដាប់​ចម្រៀង​មួយ​បទ របស់​លោក ស៊ីន ស៊ីសាមុត «ឱ ត្រពាំង​ពាយ​អើយ…» ធ្វើ​ឲ្យ​លោក សុន ឆ័យ នឹក​ស្រណោះ​ដល់​ទឹក​ដី​កំណើត ហើយ​បាន​ចាក​ចោល​ប្រពន្ធ កូន ម្តាយ​និង​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​លោក​នៅ ប្រទេស​អូស្ត្រាលី ដើម្បី​មក​ជួយ​ស្រោច​ស្រង់ និង​អភិវឌ្ឍ​ប្រទេស​កំណើត។

លោក សុន ឆ័យ ឈាន​ចូល​វ័យ ៦៣ ឆ្នាំ ជា​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រឆាំង​តាំង​ពី ឆ្នាំ​១៩៩៣ រហូត​ដល់​បច្ចុប្បន្ន បាន​រៀប​រាប់​ពី​ប្រវត្តិ​របស់​លោក​ថា ដោយ​សារ​តែ​លោក​នឹក​ស្រុក និង​ចង់​មក​ជួយ​ស្រុក លោក​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី អូស្រ្តាលី នៅ ឆ្នាំ​១៩៩១។ «ខ្ញុំ​ចេញ​ទៅ អូស្ត្រាលី នៅ ឆ្នាំ​១៩៨០ រហូត​ដល់ ឆ្នាំ​១៩៨៥ ទើប​បាន​យក​គ្រួសារ​ចេញ​ទាំង​អស់​ពី​ស្រុក​ខ្មែរ ទៅ​នៅ​អូស្ត្រាលី។ ខ្ញុំ​បាន​ប្រឡង​ចូល​សាកល​វិទ្យាល័យ ឆ្នាំ​១៩៨៤ ខ្ញុំ​បាន​ជាប់​បរិញ្ញាបត្រ ឆ្នាំ​១៩៨៥ បន្ត​រៀន​ផ្នែក​គរុកោសល្យ ដល់ ឆ្នាំ​១៩៨៦ ហើយ​ចាប់​ផ្ដើម​ចូល​ធ្វើ​គ្រូ​បង្រៀន​នៅ​ទី​នោះ រហូត ឆ្នាំ​១៩៩១»។ លោក សុន ឆ័យ ដែល​បាន​រៀបការ​ជាមួយ​ស្ត្រី​ជនជាតិ​អូស្ត្រាលី បាន​រំឭក​ថា នៅ​ពេល​មួយ​នោះ លោក​បាន​ស្ដាប់​វិទ្យុ​ខ្មែរ ហើយ​បាន​ឮ​បទ ត្រពាំង​ពាយ បាន​ធ្វើ​ឲ្យ​លោក​នឹក​ស្រណោះ​ដល់​ស្រុក​កំណើត។

លោក​ថ្លែង​ថា៖ «នៅ​ពេល​នោះ ខ្ញុំ​ចាប់​ផ្ដើម​ស្រណោះ​ខ្លួន ខ្ញុំ​មាន​អារម្មណ៍​ចង់​មក​ស្រុក​ខ្មែរ ហើយ​ក៏​ចង់​មក​ជួយ​ស្រុក​ដែរ»។ ជា​ការ​គាប់​ជួន​នៅ​ពេល​នោះ ស្រាប់​តែ​នៅ អូស្ត្រាលី គេ​មាន​បង្កើត​វិទ្យាស្ថាន​មួយ​ដើម្បី​មក​បង្រៀន​ភាសា​អង់គ្លេស​នៅ​ស្រុក​ខ្មែរ​គឺជា​ឱកាស​ល្អ សម្រាប់​លោក ឆ័យ ដោយ​សារ​ភាសា​អង់គ្លេស គឺជា​ជំនាញ​របស់​លោក។ លោក​បាន​ជាប់​ការ​ធ្វើ​តេស្ត​និង​បាន​ត្រឡប់​មក​ធ្វើ​ការ​នៅ​កម្ពុជា​នៅ​ក្នុង ឆ្នាំ​១៩៩១។ នៅ​ពេល​មក​ដល់​កម្ពុជា​ដំបូង លោក​បាន​ចូល​បង្រៀន​ភាសា​អង់គ្លេស នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ ហើយ​នៅ​ទី​នោះ លោក​ក៏​ជួយ​បង្រៀន​គ្រូ​មក​ពី​តាម​ខេត្ត​នានា ផ្នែក​គរុកោសល្យ ព្រោះ​ថា ក្រោយ​ពី​របប ប៉ុល ពត គ្រូ​ថ្មីៗ មិន​បាន​រៀន​ផ្នែក​គរុកោសល្យ​ទេ គ្រាន់​តែ​ចេះ​អាន​និង​សរសេរ​អង់គ្លេស ហើយ​ក៏​បបួល​គ្នា​បង្រៀន ទើប​លោក​ឆ្លៀត​ឱកាស​នោះ ជួយ​បង្រៀន​ផ្នែក​គរុកោសល្យ​របៀប​ថ្មី។ «នៅ អូស្ត្រាលី ខ្ញុំ​ធ្វើ​ការ​ជា​អ្នក​បកប្រែ នៅ​ក្រសួង​អន្តោ​ប្រវេសន៍ ដែល​ពេល​នោះ អូស្ត្រាលី មាន​គម្រោង​ទទួល​ជន​ភៀស​ខ្លួន​ខ្មែរ​ច្រើន​ពី ប្រទេស​ថៃ ដែល​ក្នុង​មួយ​ឆ្នាំ មាន​ពលរដ្ឋ​ខ្មែរ​ពី ៣០០០ ទៅ ៤០០០ នាក់​បាន​ទៅ​រស់​នៅ ប្រទេស​អូស្ត្រាលី ហើយ អូស្ត្រាលី មាន​គម្រោង​ជួយ​រក​ផ្ទះ​ឲ្យ​នៅ»។

នៅ​ពេល​នោះ លោក ឆ័យ បាន​បង្កើត​សមាគម​ខ្មែរ​នៅ អូស្ត្រាលី ដោយ​បាន​រៀបចំ​អ្នក​ចាស់​ដែល​មាន​បទ​ពិសោធ​រស់​នៅ​មុន​ឲ្យ​ជួយ​ដល់​អ្នក​ថ្មី​ដូច​ជា រក​សាលា​រៀន​សម្រាប់​ក្មេង​រៀន បង្កើត​កន្លែង​ឲ្យ​មនុស្ស​ចាស់ៗ​ដែល​ឯកោ​បាន​ជួប​ជុំ​ជជែក​គ្នា។ លោក​បន្ត​ថា៖ «ខ្ញុំ​ធ្វើ​ការ​បាន​តែ​ពីរ​ឆ្នាំ​ទេ ហើយ​ក៏​រៀន​បញ្ចប់​បរិញ្ញាបត្រ​នៅ​ទី​នោះ។ ខ្ញុំ​បង្រៀន​ផ្នែក​គរុកោសល្យ និង​សេដ្ឋកិច្ច​ខ្លះ​ខ្ញុំ​បង្រៀន​វិទ្យាសាស្រ្ត​និង​គណិតវិទ្យា​នៅ​តាម​បណ្ដា​វិទ្យាល័យ​នៅ អូស្ត្រាលី»។ កាល​ពី​ប្រមាណ​ជា ២ ឬ ៣ ឆ្នាំ​មុន​លោក សុន ឆ័យ បាន​ទទួល​មេដាយ​ពី​ស្ដេច អេលីហ្សាបែត នៃ ប្រទេស​អូស្ត្រាលី។ លោក​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ ប្រហែល​គេ​គិត​ថា ខ្ញុំ​បាន​ជួយ​ការងារ​សង្គម​នៅ​ក្នុង​ការងារ​សមាគម​ខ្មែរ​នៅ​ទី​នោះ​គឺ​នៅ រដ្ឋ​អូស្ត្រាលី​ខាង​ត្បូង»។

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ពេល​នេះ​ត្រូវ​ប្តូរ​មក​គណបក្ស​សង្គ្រោះ​ជាតិ។ ហេង ជីវ័ន

លោក​និយាយ​ថា មក​ដល់ ឆ្នាំ​១៩៩៣ ពេល​ដែល​រណសិរ្ស​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ដឹក​នាំ​ដោយ​សម្ដេច សឺន សាន បាន​ចូល​ស្រុក ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង ទីក្រុង​ប៉ារីស មក ពេល​នោះ លោក​តា សឺន សាន ត្រូវ​ការ​បេក្ខជន​តំណាង​រាស្ត្រ ឈរ​ឈ្មោះ​នៅ ខេត្ត​សៀមរាប។ ដោយ​លោក​គាំទ្រ​រណសិរ្ស​នេះ​ហើយ​ស្រុក​កំណើត​លោក​ក៏​នៅ សៀមរាប ទៀត​នោះ​លោក​ក៏​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំ​ណាង​រាស្រ្ត ហើយ​ក៏​បាន​ជាប់​ឆ្នោត​តាំង​ពី​ពេល​នោះ​មក គឺ​នៅ ឆ្នាំ​១៩៩៣ ហើយ ឆ្នាំ​១៩៩៨ លោក​ក៏​បាន​ជាប់​ឆ្នោត​ទៀត ប៉ុន្តែ​នៅ​ពេល​នោះ លោក​ជា​តំណាង​រាស្រ្ត គណបក្ស សម រង្ស៊ី ជា​គណបក្ស​ថ្មី​មួយ​ដែល​ទើប​បង្កើត​ថ្មី បន្ទាប់​ពី​លោក សម រង្ស៊ី ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច។ រហូត​មក​ដល់​សព្វ​ថ្ងៃ លោក សុន ឆ័យ ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ភ្នំពេញ។ គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ដែល​រួម​បញ្ចូល​គ្នា រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ មនុស្ស។

លោក​បញ្ជាក់​ថា៖ «នៅ អូស្ត្រាលី ខ្ញុំ​ឃើញ​ថា មាន​របៀប​គ្រប់​គ្រង​បែប​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន ហើយ​គេ​ពង្រឹង​ស្ថាប័ន​ជាតិ​គេ​ត្រឹម​ត្រូវ និង​គ្រប់​គ្រង​ដោយ​មាន​នីតិរដ្ឋ​ជា​មូលដ្ឋាន ធ្វើ​ឲ្យ​ប្រទេស​នេះ មិន​មាន​អ្វី​រំខាន​ដល់​ជីវិត​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​គេ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជំនឿ​លើ​ប្រព័ន្ធ​គ្រប់​គ្រង​បែប​ប្រជាធិបតេយ្យ»។ លោក​បន្ត​ថា តាម​ប្រវត្តិសាស្រ្ត ប្រទេស​កម្ពុជា មិន​ដែល​រស់​នៅ​សុខ​សាន្ត​បាន​យូរ​ទេ ដោយ​សារ​តែ​ការ​គ្រប់​គ្រង​ប្រទេស ធ្វើ​ឡើង​ទៅ​តាម​អំណាច​បុគ្គល ឬ​អំណាច​ទាហាន ហើយ​ចលនា​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ប្រទេស​ទៀត​សោត ក៏​តែង​តែ​បង្កើត​ឲ្យ​មាន​សង្គ្រាម​ផ្ទៃ​ក្នុង រហូត​ដល់​បាត់​បង់​ជីវិត​មនុស្ស​ផង​ដែរ។

«ខ្ញុំ​មិន​ចង់​ឃើញ​ទុក្ខ​វេទនា​បែប​នេះ​ត​ទៅ​ទៀត​ទេ​នេះ​ជា​បំណង​ធំ​ដែល​ខ្ញុំ​ត្រឡប់​មក​កម្ពុជា​វិញ»។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​រដ្ឋ​ប្រហារ ឆ្នាំ​១៩៩៧ លោក សម រង្ស៊ី និង​ភរិយា​របស់​គាត់​បាន​សុំ​ឲ្យ​លោក​ជួយ​ដល់​គណបក្ស​ថ្មី​របស់​គាត់។ លោក​បញ្ជាក់​ថា៖ «នៅ​ក្នុង​ជីវិត​នយោបាយ ខ្ញុំ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​តួនាទី និង​អំណាច​នោះ​ទេ។ ក្នុង​ឋានៈ​ជា​តំណាង​រាស្រ្ត ខ្ញុំ​ត្រូវ​តែ​បំពេញ​តួនាទី​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច្នេះ​ហើយ​នៅ​ក្នុង​រដ្ឋសភា ចេះ​តែ​ចង់​មាន​យោបល់​មិន​ថា អាក្រក់​ឬ​ល្អ​នោះ​ទេ តែ​នេះ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​យោបល់​ចង់​ឲ្យ​ការ​គ្រប់​គ្រង​ប្រទេស​បាន​ត្រឹម​ត្រូវ»។

លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ម្ដាយ​ខ្ញុំ ចេះ​តែ​ខឹង​ខ្ញុំ ហេតុ​អ្វី​បាន​ជា​យក​គាត់​ទៅ​នៅ​ប្រទេស​ល្អ បែរ​ជា​ខ្ញុំ មក​រស់​នៅ​ស្រុក​ខ្មែរ​ទៅ​វិញ តែ​ដោយ​សារ​តែ​ខ្ញុំ​ចូល​ចិត្ត​ការងារ​ដើម្បី​សង្គម និង​មាន​ការ​គាំទ្រ​ពី​គ្រួសារ​ផង ទើប​ខ្ញុំ​អាច​រស់​នៅ​ស្រុក​ខ្មែរ​បាន»។ លោក​បន្ថែម​ថា ដោយ​សារ​តែ​បញ្ហា​នយោបាយ និង​ការ​បញ្ចេញ​មតិ​ដោយ​មិន​សំចៃ​មាត់ លោក​ធ្លាប់​ទទួល​រង​ការ​គំរាម​កំហែង​សព្វ​បែប​យ៉ាង​ដូច​ជា គំរាម​សម្លាប់​តាម​ទូរស័ព្ទ ការ​ប្លុង​ចោល​ជា​កញ្ចប់​ក្លែង​ក្លាយ នៃ​គ្រឿង​ផ្ទុះ ។ល។

«ខ្ញុំ​ធ្លាប់​ទទួល​រង​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត ដោយ​សារ​តែ​រិះគន់​រឿង​យោធា ខ្ញុំ​និង​ភរិយា​បារម្ភ​ណាស់ គ្រោះ​ថ្នាក់​បំផុត​គឺ​ពី ឆ្នាំ​១៩៩៣ ដល់ ១៩៩៩ ហើយ ឆ្នាំ​១៩៩៦ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ឲ្យ​កូន និង​ភរិយា​ត្រឡប់​ទៅ​រស់​នៅ អូស្ត្រាលី វិញ ដោយ​សារ​តែ​ការងារ​របស់​ខ្ញុំ ខ្ញុំ​មិន​ចង់​ឲ្យ​ប្រពន្ធ​និង​កូន ទទួល​នូវ​អំពើ​អាក្រក់​ណា​មួយ ដែល​បណ្ដាល​មក​ពី​ទង្វើ​របស់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​តែង​តែ​លួង​ខ្លួន​ឯង​ថា បើ​គ្មាន​ការ​ប្រថុយ​វា​គ្មាន​ការ​ផ្លាស់​ប្ដូរ​ទេ»។ អង្គុយ​លើ​កៅអី​ក្នុង​រដ្ឋសភា ប្រមាណ ២០ ឆ្នាំ​មក​ហើយ​នោះ លោក ឆ័យ ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ស្នើ​ច្បាប់​មួយ​ចំនួន​ក្នុង​គោល​បំណង​ចង់​ពង្រឹង​ស្ថាប័ន​សភា និង​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត ឲ្យ​មាន​តម្លាភាព និង​នីតិរដ្ឋ តែ​ត្រូវ​បាន​ច្រាន​ចោល​ទាំង​អស់។ «ខ្ញុំ​ចង់​ពង្រឹង​រដ្ឋសភា ឲ្យ​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ​ដើម្បី​កែ​លម្អ​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត​ជាច្រើន។

ខ្ញុំ​បាន​ស្នើ​ច្បាប់​ច្រើន​ដែរ ទោះ​បី​គេ​មិន​អនុម័ត​ច្បាប់​ខ្ញុំ​តែ​វា​ក៏​ជា​គំនិត​មួយ​ដែរ​សម្រាប់​គេ»។ លោក ឆ័យ បាន​ស្នើ​ច្បាប់​ប្រហែល​ពី ១៣ ទៅ ១៤ ច្បាប់​ដូច​ជា សេចក្ដី​ស្នើ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ក្រុម​ប្រឹក្សា​រាជ​បល័្លង្ក ឧក្រិដ្ឋ​កម្ម​ពុក​រលួយ ប្រកាស​ទ្រព្យ​សម្បត្តិ និង​សិទ្ធិ​ទទួល​ព័ត៌មាន តែ​មិន​មាន​ច្បាប់​ណា​មួយ​ត្រូវ​បាន​រដ្ឋសភា ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​ទទួល​យក​ទៅ​អនុម័ត​នោះ​ទេ។

«ខ្ញុំ​ជា​អ្នក​ផ្ដើម​គំនិត​ឲ្យ​មាន​ការ​សួរ​ដេញ​ដោល​រដ្ឋ​មន្រ្តី​ដំបូង​គេ នៅ​ក្នុង រដ្ឋសភា តាម​បែប​ប្រជាធិបតេយ្យ»។ លោក ឆ័យ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ជីវិត​នយោបាយ​របស់​លោក លោក​ធ្លាប់​បាន​ជួប​ជាមួយ​អតីត​ព្រះ​មហាក្សត្រ និង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក្រោយ​រដ្ឋ​ប្រហារ ឆ្នាំ​១៩៩៧ ដើម្បី​ចូល​រួម​រក​ដំណោះ​ស្រាយ​នយោបាយ​ដើម្បី​ចៀស​វាង​ការ​កាប់​សម្លាប់​ខ្មែរ​គ្នា​ឯង។ លោក​ថ្លែង​ថា៖ «ពេល​នោះ​ខ្ញុំ​សុំ​ឲ្យ​លើក​លែង​ទោស​ដល់​អ្នក​ដែល​រត់​ចោល​ស្រុក ដោយ​ពន្យល់​ថា មិន​គួរ​ឲ្យ​មាន​ការ​តស៊ូ​រវាង​ខ្មែរ និង​ខ្មែរ​ទៀត​នោះ​ទេ។ ខ្ញុំ​ក៏​បាន​ជួប​អតីត​ព្រះ​មហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះ​អង្គ​ជួយ​បង្រួប​បង្រួម»។

ដូច​ពេល​មុនៗ​ដែរ លោក ឆ័យ បាន​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ជា​រឿយៗ​ដែល​ថា លោក​មាន​ប្រវតិ្ត​ជា​កូន​ចារកម្ម​របស់​លោក ហ៊ុន សែន ដែល​លោក ហ៊ុន សែន តែង​តែ​និយាយ​ជា​សាធារណៈ។ លោក​បញ្ជាក់​ថា៖ «នាយក​រដ្ឋ​មន្រ្តី​បែរ​ជា​ប្រមាថ​ហើយ​ចោទ​ខ្ញុំ​ថា ជា​គិញ​របស់​គាត់ ដើម្បី​បង្ខូច​ខ្ញុំ តែ​ខ្ញុំ​គិត​ថា ការ​ពិត​វា​នៅ​តែ​ជា​ការ​ពិត ហើយ​យូរ​ឆ្នាំ​ទៅ​ប្រជា​ពលរដ្ឋ​នឹង​ស្គាល់។ ខ្ញុំ​ទុក​បញ្ហា​នេះ​ឲ្យ​រាស្រ្ត​វិនិច្ឆ័យ ជា​លទ្ធផល​គឺ​យើង​ទទួល​បាន​លទ្ធផល​ល្អ (តាម​លទ្ធផល​បោះ​ឆ្នោត)»។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង ឆ្នាំ​១៩៩៤ លោក​និង​ភរិយា ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ខ្លះ​ដែរ ដោយ​សារ​តែ​ពេល​នោះ មាន​ការ​រាប់​អាន​គ្នា​ជា​លក្ខណៈ​បុគ្គល​ក្នុង​ការងារ​កសិកម្ម។ «គាត់​ឃើញ​ភរិយា​ខ្ញុំ​ចេះ​ខាង​ផ្នែក​កសិកម្ម គាត់​ចេះ​តែ​ឲ្យ​ជួយ ដោយ​កាល​នោះ​គាត់​ត្រូវ​អភិវឌ្ឍ​តំបន់ ក្រាំងយ៉ូវ ខ្ញុំ​ក៏​សម្រប​សម្រួល​ទៅ​គាត់​ក៏​មាន​ការ​ចាប់​អារម្មណ៍​ជាមួយ​ខ្ញុំ រហូត​ដល់​ថា ស្រឡាញ់​ខ្ញុំ​ដូច​ប្អូន​ប្រុស»។

លោក សុន ឆ័យ កើត​នៅ​ថ្ងៃ ទី១ ខែ​មករា ឆ្នាំ​១៩៥៦ ក្នុង ខេត្ត​សៀមរាប ក្នុង​គ្រួសារ​ក្រីក្រ​មួយ ដែល​មាន​បង​ប្អូន ១១ នាក់។ ឪពុក និង​បង​ប្រុស​ស្រី ២ នាក់​របស់​លោក​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ នៅ​មុន​របប​ខ្មែរ​ក្រហម លោក​បាន​រៀន​ចប់​ត្រឹម បាក់ឌុប ហើយ​បាន​ចូល​ធ្វើ​ជា​កុម៉្មង់ដូ នៅ​អាយុ ១៤​ឆ្នាំ ពី ឆ្នាំ​១៩៧០ ដល់ ១៩៧៥។ លោក ឆ័យ និង​ក្រុម​គ្រួសារ​ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​ធ្វើ​ការ​ដូច​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ ក៏​ប៉ុន្តែ​គ្រួសារ​លោក​មិន​មែន​ជា​គោល​ដៅ​ដែល​ត្រូវ​ខ្មែរ​ក្រហម​តាម​សម្លាប់​នោះ​ឡើយ។

នៅ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ លោក​បាន​ព្យាយាម​មក​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា តែ​ត្រូវ​បាន​រារាំង​ដោយ​កងទ័ព​វៀតណាម។ នៅ​ពេល​ក្រោយ​មក ទៀត​លោក​បាន​ភៀស​ខ្លួន​ទៅ​តាម​ព្រំដែន​ខ្មែរ-ថៃ។ ដោយ​សារ​តែ​លោក​ចេះ​ភាសា​អង់គ្លេស លោក​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នៅ​អូស្ត្រាលី​យ៉ាង​ងាយ​ស្រួល។ លោក ឆ័យ បាន​រៀបការ​ជាមួយ​ស្ត្រី​ជនជាតិ​អូស្ត្រាលី នៅ​ក្នុង ឆ្នាំ​១៩៨២។ «ខ្ញុំ​រៀបការ​ភ្លាម ពេល​ទៅ​ដល់ អូស្ត្រាលី ដោយ​ស្គាល់​ភរិយា​ខ្ញុំ​នៅ​រៀន​ជាមួយ​គ្នា។ វា​មិន​ដែល​មាន​ទេ​ជនជាតិ​អូស្ត្រាលី មក​រៀបការ​ជាមួយ​បុរស​ដែល​មាន​ប្អូន​ដល់​ទៅ ៤ នាក់​ជា​បន្ទុក​ដោយ​សារ​គាត់​ស្រឡាញ់​ខ្ញុំ​គាត់​ជួយ​មើល​ថែ​ប្អូនៗ​ខ្ញុំ»។ រហូត​មក​ដល់​សព្វ​ថ្ងៃ លោក ឆ័យ មាន​កូន​បី​នាក់ កូន​ស្រី​ម្នាក់​បង​គេ។ នៅ​ពេល​នេះ ភរិយា​និង​កូនៗ​របស់​លោក រស់​នៅ និង​រៀន​នៅ ប្រទេស​អូស្ត្រាលី ហើយ​តែង​តែ​ចុះ​ឡើង​រក​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​មាន​ពេល​ទំនេរ។ បង​ប្អូន​បង្កើត​ចំនួន ៩ នាក់​របស់​លោក​ព្រម​ទាំង​ម្តាយ​របស់​លោក​បច្ចុប្បន្ន​កំពុង​រស់​នៅ ប្រទេស​អូស្ត្រាលី។

លោក ឆ័យ បាន​ធ្វើ​ជា​តំណាង​រាស្ត្រ​អស់​រយៈ​ពេល​ប្រមាណ ២០ ឆ្នាំ​មក​ហើយ​ក៏​ដោយ ក៏​លោក​មិន​ដែល​មាន​បំណង​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋាភិបាល​នោះ​ឡើយ។ លោក​ចង់​បន្ត​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋសភា​បន្ត​ទៅ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ​ក្លាយ​ទៅ​ជា​ស្ថាប័ន​មាន​អំណាច​ពេញ​លេញ​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ពិត​ប្រាកដ៕


What Next?

Recent Articles

12 Responses to "បទ «ត្រពាំងពាយ» ធ្វើ​ឲ្យ​លោក សុន ឆ័យ នឹក​ស្រណោះ​វិល​ចូល​ជួយ​ស្រោច​ស្រង់​ទឹក​ដី​កំណើត"

  1. Chourn says:

    សូមកោតសរសើរលោកខ្លាំងណាស់ដែលមានស្មារតីស្នេហាជាតិពិតបា្រកដ។ លោករៀនចប់ត្រឹមតែ បរិញ្ញាបត្រសោះលោកគ្រាន់បើជាងឈងវុនរាប់លានដងឯណោះ ព្រោះឈាងវុនអួតថាខ្លួនរៀនចប់ រហូតដល់ អនុបណ្ឌិត ឬបណ្ឌិតមិនចាំ តែបែជាមានចរិកឆ្កួតនិងអត់កំណើតនិងចូលចិត្តតែខាងជួយ បំផ្លាញជាតិផ្ទុយពីលោកតំណាងរាស្ត្រសុនឆ័យហៅមិនពឮ។ ជូនពរលោកសុនឆ័យបន្តរបេសកកម្ម នេះបន្តរទៀតដើម្បីការពារនិងលើកតំកើងជាតិខ្មែរឲ្យល្បីដូចប្រទេសគេ។

  2. Samrong tong says:

    if he was born in 56, he is not 63 years old now.
    ជាមនុស្សល្អម្នាក់ ដែលមិនសរសើរ មិនបាន។ សូមអោយលោកបានជោគជ័យក្នុងការខំប្រឹងប្រែង របស់លោក។

  3. ?? says:

    we can see ,we can tell who have ability to work for our nation. who having the knowledge to make peace and prosper for our nation. I just as our people to make a comparison between Mr SON CHHAI and Mr CHHEANG VONN who will you chose as the person to work for our nation?????? this is only a short sample for those who love the person that not love his own nation. peace for all CAMBODIAN

  4. CountryStudent says:

    If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
    So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
    Youn keep encroaching the border, its puppet does nothing;
    Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
    Youn take concession land for some million hectares in side and near the border, its puppet does nothing;
    Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
    Youn run Khmer millitary, its puppet does nothing;
    Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
    Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
    I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that

    ========================

    If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will

    I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them

  5. people says:

    GOD bless you and your family brother’.you are the best from the democracy world and bring democracy to our homeland’not like some people come from the democracy but followed the communist style because the money.i wish we have more then half in the parliament have the same idea like you our country will be bright in the future.we have the democracy law and people have the right to know everything ‘politic,finance,defense,and every budget must tell the nation and bring all the criminal who rob nation money.bravo brother’i really appreciate that you have done to our country we respect you brother.GOD bless you and take care you every minute ‘

  6. ជូនតាមសំណើរ says:

    ចំណេះដឹងព្រមទាំងបទពិសោធន៍សមល្មម នឹងជាប្រធានរដ្ឋសភា។

  7. បរិមី ព្រ:វិហារ says:

    មានចំនុចខ្លះល្អគួរចង់ពិចារណាដែរ. តែមានទង្វើខ្លះដូចជាល្ងង់ខ្លៅ ដូចនេះខំប្រឹងទៀតទៅ ព្រោះមានកិច្ចសំខាន់ជាច្រើនរង់ចាំយើង !តួរអង្គ សុនឆ័យ អាចជាយុទ្ធសាស្ត្រប្តូរសេះ និងក្រឡាអុក ធ្វើឱយអ្នកគាំទ្រវង្វេង!?

  8. Battambang says:

    Vong Sokheng should know how to sum up some numbers. Anyone who was born in 1956 can not be 63 years old in 2014.
    It’s hard for anyone who was born in 1956 to passed year 12 exam in Cambodia before 1975. Please get the fact right. Most readers don’t like reading exaggerated news.

    Hope you will correct your mistakes.

    However, Son Chhay is a good man.

  9. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang

  10. តេជោយ៉ត says:

    សូមអោយលោកមានសុខភាពល្អ

  11. Bol says:

    មនសិកាជាតិ ការពារជាតិ លើកតំកើងជាតិ គឺប្រសើរណាស់។ តែសុំកុំគិតថា យើងជួយជាតិឲ្យសោះ គឺត្រូវប្រកាន់គំនិត និងប្រោះពាក្យថា បម្រើជាតិ ឬក៏រកស៊ីជាមួយជាតិ វិញ វាប្រសើរជាង។
    សព្វថ្ងៃនេះ តើមាននរណាម្នាក់ដែលបានជួយជាតិឬទេ ?? សូម្បីតែលោក ហ៊ុន សែន ក៏មិនមែនជួយជាតិទេ គឺគាត់រកស៊ីជាមួយជាតិ។
    ទាំងអស់គ្នា សុទ្ធតែដាក់ការវិនិយោគជាមួយជាតិ ដើម្បីបានទទួលពីជាតិមកវិញនូវផលជាច្រើន។ នៅពេលបានផលមកនោះ គេក៏បង្កើនទុនថែមទៀត ដើម្បីការពារផលប្រយោជន៍ និងពង្រីកផលប្រយោជន៍ ដែលគេទទួលបានពីជាតិ៕
    យើងចង់ឲ្យអ្នកនយោបាយខ្មែរ ឬអ្នកធំខ្មែរទាំងអស់ ឈប់និយាយពីរឿងថា ខ្លួន បានជួយជាតិ គឺសូមឲ្យគាត់និយាយថា គាត់ បានរកស៊ីជាមួយជាតិ ឬក៏គាត់និយាយថា គាត់បម្រើជាតិ និងទទួលបានការបីបាច់ ពីជាតិទៅវិញ ជាបុណ្យសក្តិ ជាប្រាក់បំណាច់៕

  12. អាខ្វាក់ says:

    សូមសរសើរ ចំពោះលោក ណាស់ ។ ខុសជាមួយពូកអារកស៊ីជាមួយជាតិ អស់ឈើ អស់ព្រៃ យកអំណាចយកដីរបស់ប្រជាជន ។