គ្រុយ វណ្ណា បង្កើត​ក្តារ​ចុច​ឆ្លាតវៃ​សម្រាប់​សរសេរ​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ

គ្រុយ វណ្ណា
គ្រុយ វណ្ណា



ភ្នំពេញប៉ុស្តិ៍

មនុស្ស​តែង​មានមហិច្ឆតា​ផ្សេងៗ​គ្នា។ សម្រាប់​លោក គ្រុយ វណ្ណា បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ព័ត៌មានវិទ្យា ពី​សាកលវិទ្យាល័យ វ៉ាសេដា​នៅ​ប្រទេស​ជប៉ុន និង​ធ្វើការ​នៅ​ទីនោះ​រយៈពេល​បី​ឆ្នាំ លោក​បាន​សម្រេចចិត្រ​ត្រឡប់​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​សង្គម​ខ្មែរ​វិញ។

បន្ទាប់ពី​ត្រឡប់​មក​ពី​ប្រទេស​ជ៉បុន យុវជន វណ្ណា បាន​បង្កើត​សមិទ្ធផល​ទី​មួយ​របស់​ខ្លួន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ក្តារ​ចុច​ឆ្លាតវៃ ឬ​ភាសា​អង់គ្លេស «Khmer Smart Keyboard» សម្រាប់​សរសេរ​អក្សរ​ខ្មែរ​លើ​ទូរស័ព្ទ ដែល​លោក​ចំណាយ​ពេល​ប្រមាណ​ជា​ពីរ​ខែ។

ក្តារ​ចុច​ឆ្លាតវៃ​នេះ ឬ Khmer Smart Keyboard នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​ដោយ​មិន​គិត​ថ្លៃ​លើ App Store របស់​ប្រព័ន្ធ IOS ដោយ​មិន​ចាំបាច់ Jail Break ចាប់ពី Version 8.0 ឡើង​ទៅ កាលពី​ថ្ងៃ​ទី​១៤ ខែ តុលា នេះ​។ ត្រឹមតែ​រយៈពេល​មួយ​សប្តាហ៍​សោះ ចំនួន​អ្នក​ដែល​ទាញ​យក​កម្មវិធី​នេះ​មក​ប្រើ មាន​ប្រមាណ​ជាង​ប្រាំ​ពាន់​នាក់ ដែល​ក្នុង​នោះ​រួម​មាន​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ។

ស្ថាបនិក ក្តារ​ចុច​ឆ្លាតវៃ រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្តារចុច​នេះ មាន​ភាព​វៃឆ្លាត​ត្រង់​ថា វា​អាច​ធ្វើឲ្យ​ចំណេញ​ពេល ក្នុង​ករណី​ដែល​យើង​ត្រូវ​សរសេរ​ច្រើន និង​មិន​ចាំបាច់​ប្តូរ​អក្សរ ដោយ​គ្រាន់តែ​ប្រើ ប៊ូតុង Shift ដើម្បី ទាញ​អក្សរ​ដដែល​នោះ ចុះ​ក្រោម ឬ​ឡើង​លើ​គឺជា​ការ​ស្រេច។

លោក រៀបរាប់​ថា ដើម្បី​បង្កើត Khmer Smart Keyboard គឺ​មាន​ច្រើន​ដំណាក់កាល ដូចជា Layout មាន​ន័យ​ថា ត្រូវ​ដាក់​អក្សរ​យ៉ាង​ណា​ឲ្យ​ស្អាត និង​ទាក់ទាញ ទី​ពីរ Design ទី​បី​គឺ ការ​សរសេរ​កូដ បន្ទាប់មក គឺ​ការ​ធ្វើ​តេស្ត​សាកល្បង និង​ចុងក្រោយ ការ​ចុះ​ឈ្មោះ​គណនី​នៅក្នុង App Store ហើយ​ដំណាក់កាល​ដែល​ពិបាក​ជាង​គេ​គឺ Layout។

ទន្ទឹម​នឹង​នេះ លោក ក៏​បាន​ទទួល​ការ​រិះគន់​មួយ​ចំនួន​ពី​សំណាក់​អ្នក​ប្រើប្រាស់ ដោយសារ មាន​មួយ​ចំនួន​តូច មិន​ទាន់​ច្បាស់​ពី​ការ​ប្រើប្រាស់ បើ​ទោះបី​ជា​មាន​ការ​ណែនាំ នៅពេល​ទាញ​យក Khmer Smart Keyboard ពី App Store​ក៏ដោយ។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក វណ្ណា បាន​និយាយ​ថា បច្ចុប្បន្ន លោក មាន Facebook Page ផ្ទាល់​ខ្លួន ដែល​បាន​បង្ហោះ​វីដេអូ​នៃ​ការ​ប្រើប្រាស់ ក្តារ​ចុច​ឆ្លាតវៃ ដែល​លោក សង្ឃឹម​ថា នឹង​ជួយ​មួយ​ផ្នែក​សម្រាប់​អ្នក​ប្រើប្រាស់។

យ៉ាងណា​មិញ​ចំពោះ ការ​បង្កើត​នូវ កម្មវិធី ក្តារចុច​ឆ្លាតវៃ​នេះ លោក វណ្ណា បាន​ចំណាយ​ថវិកា​ប្រមាណ​ជា ១៧០ ដុលា្លរ​តែ​ប៉ុណ្ណោះ ដោយ​នៅក្នុង​នោះ ៩៩​ដុល្លារ សម្រាប់​ទាញ​គណនី​ដើម្បី Upload ចូល​ទៅ​ក្នុង​App Store និង​ការ​ទិញ​វីដេអូ ដើម្បី​រៀន​សរសេរ​កូដ​ជាដើម និង​ការ​ចំណាយ​ផ្សេងៗ​ទៀត។

លោក​ក៏​បាន​បង្ហាញ ពី​អារម្មណ៍​សប្បាយ​រីករាយ​ផង​ដែរ ដោយសារ​តែ​អ្នក​ប្រើប្រាស់​ចូល​ទៅ​ក្នុង App Store នឹង​ឃើញ​មាន​នៅក្នុង Top Free Chart គឺ App Khmer Smart Keyboard ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​មួយ​។

កំពុង​ពាក់​វ៉ែនតា អង្គុយ​នៅ​មុខ​កុំព្យូទ័រ វណ្ណា បាន​សង្កត់ធ្ងន់​ថា៖ «គោលបំណង​សំខាន់​នៃ​ការ​បង្កើត​ក្តារចុច​ឆ្លាតវៃ​នេះ ដើម្បី​លើក​តម្កើង​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​នៅក្នុង Smart Phone បើ​ទោះ​ជា​សមាហរណកម្ម​អាស៊ាន​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ក៏ដោយ ព្រោះ​ក្នុង​នាម​ជា​យុវជន​ខ្មែរ ចាំបាច់​ត្រូវ​ចេះ​ច្បាស់​ពី​ភាសា​ខ្លួនឯង»។

ជាង​នេះ​ទៅ​ទៀត យុវជន គ្រុយ វណ្ណា បាន​បញ្ជាក់​ថា ការ​បង្កើត​ស្នាដៃ លើក​ទី​មួយ​នេះ លោក មិន​បាន​ទទួល​នូវ​ថវិកា​អ្វី​នោះ​ទេ អ្វី​ដែល​សំខាន់​ធ្វើ​យ៉ាងណា​ឲ្យ​គេ​ស្គាល់​ខ្លួនឯង​ជា​មុន​សិន។

នៅពេល​សួរ​ថា ធម្មតា មនុស្ស​ភាគច្រើន តែង​មាន​បំណង​ប្រាថ្នា​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ព្រោះ​វា​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ចុះ​ចំណែក​លោក ហេតុអ្វី​បាន​ជា​សម្រេចចិត្ត​មក​ប្រទេស​កម្ពុជា​វិញ?

យុវជន គ្រុយ វណ្ណា បាន​ញញឹម និង​សើច​តិចៗ​ថា៖ «កាល​នៅ​ប្រទេស​ជប៉ុន​ខ្ញុំ​ទទួល​បាន​ប្រាក់​ខែ​ប្រមាណ ៣២០០ ដុល្លារ ក្នុង​មួយ​ខែ ក្នុង​នាម​ជា​អ្នក​សរសេរ​កម្មវិធី​នៅក្នុង​ទូរស័ព្ទ ប៉ុន្តែ​ខ្ញុំ​សម្រេចចិត្ត​ត្រឡប់​មក​វិញ ព្រោះ មិន​ចង់​ធ្វើការ​ឲ្យ​គេ ម្យ៉ាង​គ្មាន​កន្លែង​ណា​ល្អ​ជាង​ផ្ទះ​[កម្ពុជា]​របស់​ខ្លួន​ទេ»។

និយាយ​បណ្តើរ សើច​បណ្តើរ លោក បាន​លើក​ទឹកចិត្ត អ្នក​ដែល​ស្រឡាញ់​ខាង​បច្ចេកវិទ្យា​ថា៖ «អ្នក​ចាប់​ជំនាញ​ខាង ព័ត៌មានវិទ្យា មិន​ខ្វះ​ការងារ​ធ្វើ​ទេ ឬ​ពាក្យ​ខ្មែរ​និយាយ​ថា រៀន​ព័ត៌មានវិទ្យា​មិន​ស្លាប់​ទេ ទោះបី​ជា​នៅ​ផ្ទះ​ក៏​អាច​រកលុយ​បាន​ដែរ តាមរយៈ​ការ​សរសេរ​កម្មវិធី​ឲ្យ​គេ»។

ចំពោះ គម្រោង​ថ្ងៃ​អនាគត លោក​ថា មាន​គម្រោង​នឹង​ធ្វើឲ្យ Khmer Smart Keyboard នេះ​អាច​ប្រើប្រាស់​បាន​លើ Android និង​បង្កើត​ក្រុមហ៊ុន​សរសេរ Program ផង​ដែរ៕

សរ ពិសី

What Next?

Recent Articles

9 Responses to "គ្រុយ វណ្ណា បង្កើត​ក្តារ​ចុច​ឆ្លាតវៃ​សម្រាប់​សរសេរ​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ"

  1. Ah ny says:

    Good, very honesty for khmer nation

  2. Chan Sony says:

    He must be got medal from somdach HUN SEN or King in cambodia for his research.

  3. Lassie says:

    Well done! You have done a great work! Keep on with your good talent.

  4. people says:

    well done brother’ you are brainy cleaver ‘you are bright in the future ‘GOD bless you and your family’

  5. ខ្មែរហាទៀង says:

    សូមឱយភាពវ័យឆ្លាតរបស់ក្មួយ ក្លាយជាអនាគតភ្លឺស្វាង សំរាប់ជីវិត និងគ្រួសារក្មួយ៕

  6. Knight Rider says:

    Vanna you are the rising star with talent in technology!
    I wish your dream come true and succeed in your life.
    Your heart for Cambodia is highly respected from all of us as Khmers.

  7. VengSreng(ChongAkheat) says:

    Ka-douy mer ah kvac Hun Sen
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah jout teuk kdor kon-seng pesith pelika
    ah criminal 100000000000000000000000000000000000000000 yang

  8. ស្រីនោ says:

    មានគំនិតល្អ ប្អូន ខំប្រឹងបន្ថែមទៀតប្អូន ។

  9. Sakalok says:

    សូមសសើរដោយស្មោះ ដែលនៅកេ្មងហើយ ពូកែទៀត