​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាកំណើន​សេដ្ឋកិច្ច​កម្ពុជា​ថេរ រយៈពេល​២​ទសវត្ស​រ៍ចុង​ក្រោយ​នេះ​​

ដោយ៖​ ណាត សុភាព​​
ថ្ងៃសុក្រ ទី21 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នា​ពេលកន្លងមក

​នាយករដ្ឋមន្ត្រី​ហ៊ុន សែន សម្តែង​មោទនភាព​ថា កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​ថេរ ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ ទោះ​នៅ​តំបន់​ខ្លះ​ជួប​គ្រោះ​ធម្មជាតិ ឬ​គ្រោះរាំងស្ងួត​ក៏ដោយ ។​

​លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ ដែល​ធ្វើឡើង​នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា តាម​របាយការណ៍​ស្រាវជ្រាវ​២០​ឆ្នាំ​ជាប់ៗ​គ្នា​ចុងក្រោយ​នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើនថេរ ទោះជា​កាលពី​ឆ្នាំ​២០០៩ ការរីកចម្រើន​មាន​ត្រឹម​កម្រិត​០,១​ភាគរយ ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​សាកល​ក៏ដោយ ។ លោក​សង្ឃឹមថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​លើស​ពី​៧​ភាគរយ​នៅ​ឆ្នាំ​២០១៤​នេះ ។ លោក​បញ្ជាក់ថា «​រយៈពេល​២០​ឆ្នាំ​ជាប់​គ្នា គឺ​កំណើន​សេដ្ឋកិច្ច​ថេរ​របស់​កម្ពុជា យើង​មាន​ការធ្លាក់​ចុះ​រហូតដល់​០,១​ភាគរយ តែ​មួយ​ឆ្នាំ​គត់ គឺ​នៅ​ឆ្នាំ​២០០៩ នៅ​ពេលវេលា​ណា វិបត្តិ​ហិរញ្ញវត្ថុ​សកល​បាន​មកដល់ ហើយ​យើង​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​២០១០ ជាង​៦​ភាគរយ ហើយ​ឆ្នាំ​២០១១ ឡើង​លើស​៧​ភាគរយ ហើយ​ឆ្នាំ​នេះ​សង្ឃឹមថា នឹង​មិន​ទាប​ជាង​៧​ភាគរយ​ទេ​» ។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការបែងចែក​សេដ្ឋកិច្ច​មិន​មាន​យុត្តិធម៌​ដោយសារតែ​អ្នក​មាន​កាន់តែ​មាន អ្នកក្រ​នៅតែ​ក្រ ដោយសារ​ការផ្តល់​ប្រាក់​បៀវត្ស​ឲ្យ​មន្ត្រីរាជការ កម្មករ នៅ​មាន​កម្រិត​ទាប និង​ធ្វើឲ្យ​ពលរដ្ឋច​ន្លោះ​ពី​២៥ ទៅ​៣០​ភាគរយ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ ព្រមទាំង​ធ្វើឲ្យ​ពលរដ្ឋ​មួយចំនួន​ធ្វើ​ចំណាកស្រុ​ក ទៅ​រក​ការងារ​នៅ​ក្រៅប្រទេស​ជា​ដើម ។ លោក​ថា គណបក្ស​កាន់​អំណាច​ត្រូវ​បែងចែក​ផល​ប្រយោជន៍​ឲ្យមាន​សមធម៌ បើ​ពុំ​ដូចនេះ​ទេ​នឹង​ធ្វើឲ្យ​សង្គម​ជាតិ​មាន​អស្ថេរភាពផ​ង​ដែរ ។ លោក​ថា «​គណបក្ស​កាន់​អំណាច​ត្រូវតែ​យកចិត្តទុកដាក់ បែងចែក​ផល​ប្រយោជន៍​ឲ្យបាន​សមធម៌ មិនមែន​ទុក​ឲ្យ​អ្នក​មាន​មួយ​ក្តាប់​តូច កាន់តែ​មាន​ឡើង ចំណែក​អ្នកក្រ​មួយចំនួនធំ កាន់តែ​ក្រ​ទៅ អាហ្នឹង​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាងណាក៏ដោយ បើសិនជា​ការ​បែងចែក​ផលប្រយោជន៍ វា​មិន​មាន​សមធម៌​ទេ វា​អាច​ធ្វើឲ្យ​សង្គម​មាន​អំពើ​អយុត្តិធម៌ វា​ធ្វើឲ្យ​មានអ​ស្ថិរភាព​សង្គមដ​ដែល​បាទ​» ។​

​បណ្ឌិត​សេដ្ឋកិច្ច និង​ជា​មន្ត្រី​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត​កម្ពុជា លោក គី សេរី​វឌ្ឍន៍ មានប្រសាសន៍ថា បើ​ធ្វើ​ការវាស់ស្ទង់​តាម GDP ជា​មធ្យម សេដ្ឋកិច្ច​កម្ពុជា​២០​ឆ្នាំ​កន្លង​ទៅ ពិតជា​មាន​កំណើនថេរ​ប្រាកដ​មែន ។ ប៉ុន្តែ​លោក​ថា បើ​ម្ចាស់​សហគ្រាស​លក់បាន​ចំណេញ​ច្រើន ហើយ​ផ្តល់​ប្រាក់​ចំណូល​ដល់​កម្ម​ករ​ទាប នោះ​ធ្វើឲ្យប៉ះពាល់​ដល់​កម្មករ និង​អាច​ឈាន​ដល់​បិទ​សហគ្រាស ។ លោក​បញ្ជាក់ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ រដ្ឋាភិបាល​ត្រូវ​កំណត់​យក​ពន្ធ​ពី​ម្ចាស់​សហគ្រាស​ឲ្យ​ខ្ពស់ ដើម្បី​យក​ថវិកា​នោះ​ទូទាត់​ទៅ​ឲ្យ​កម្មករ ។ លោក​បញ្ជាក់ថា «​កំណើនថេរ​ជារួម​គឺ​វា​ល្អ​សម្រាប់​សេដ្ឋកិច្ច ប៉ុន្តែ​វា​ប្រាកដជា​មាន​អ្នករងគ្រោះ ហើយ​នឹង​អាស្រ័យ​លើ​រចនាសម្ព័ន្ធ​នៃ​ផលិតកម្ម ប្រសិន​ជា​វា​មាន​ភាព​មិន​ស្មើគ្នា​នៅក្នុង​ការបែងចែក ប្រាក់ចំណូល ដូចជា​ពេល​ដែល​ផលិត​មក ម្ចាស់​សហគ្រាស​បាន​ចំណេញ​ច្រើន ហើយ​កម្មករ​បាន​ជា​ផល​តិចតួច​ទៅ វា​មាន​ភាព​មិន​ស្មើគ្នា បានជា​មាន​ឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​គឺ​កម្មករ​ហ្នឹងហើយ​។ អ៊ីចឹង​អាហ្នឹង​ត្រូវការ​ច្បាប់​របស់​រដ្ឋ ត្រូវ​ការអន្តរាគមន៍​របស់​រដ្ឋ​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ការបែងចែក​ប្រាក់ចំនូល​ហ្នឹង វា​មាន​ភាព​ថេរ យុត្តិធម៌​» ។​

របាយការណ៍​របស់​ធ​នាគារ​ពិភពលោក កាលពី​ថ្ងៃ​ទី​៦​តុលា ឲ្យដឹងថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​ដល់​៧,២​ភាគរយ សម្រាប់​ឆ្នាំ​២០១៤ ដោយសារ​ការនាំចេញ​សម្លៀក​បំពាក់ សំណង់ និង​វិស័យ​ផ្សេងៗ​ទៀត ។ របាយការណ៍​ដដែល​ឲ្យដឹង​ទៀតថា វិស័យ​កាត់ដេរ បាន​ក្លាយ​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​របស់​កម្ពុជា ខណៈ​វិស័យ​សំណង់ និង​ទេសចរណ៍​មាន​ការដើរ​យឺត​បន្តិច ។ វិស័យ​កាត់ដេរ​សម្លៀកបំពាក់​បាន​កើនឡើង​១៤​ភាគរយ ស្មើនឹង ២,៨​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៤៕

សូមសរសេរមកលោក ណា​ត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

3 Responses to "​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាកំណើន​សេដ្ឋកិច្ច​កម្ពុជា​ថេរ រយៈពេល​២​ទសវត្ស​រ៍ចុង​ក្រោយ​នេះ​​"

  1. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    ភរឬភូទបើសុំនិងខ្ចីមិនលោះកំណើនជំពាក់បំណុលគេទើបសម!!!!

  2. Anonymous says:

    មនុស្សល្ងង់ ដឹកនាំ ប្រទេសជំពាក់ គេ ហូរហែរ ! ដល់ពេលខ្លួន ស្លាប់ទៅ អោយ កូន ទទួលថ្ម បាក់ !

  3. ផ្កាយមាស៥ខ្វាក់ មេពុករលួយផុតលេខ says:

    កំណើនសេដ្ឋកិច្ចរបស់ប្រជាជនខ្មែរអត់មានកើនឡើងទេ
    មានតែកំណើនសេដ្ឋកិច្ចខាងពុករលួយរបស់ពួកមន្រ្តីគណបក្សប្រជាជនទេដែលឡើងកប់ពពក
    កើនរហូតដល់លួចក្នុងសភាម៉ាស៊ីនថតចម្លងមួយថ្លៃស្មើរតម្លៃឡានម៉ាកសេដេស ជាពិសេស
    គឺ ហ៊ុន សែន បានទទួលកំណើនពុករលួយច្រើនជាងគេ ។