​លោក​ កឹម សុខា គិតពី​ការ​ដើរចេញ​ពី​សភា​បើ​កែទម្រង់ ​គជប មិនបាន​​

ដោយ៖​ ឡេង រតនា​
ថ្ងៃអាទិត្យ ទី23 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​វេទិកា​ជួប​ជាមួយ​ក្រុមប្រឹក្សា​ជាប់ឆ្នោត និង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​ខេត្ត​ពោធិ៍សាត់ (រូបភាពពី៖ ទំព័រ​ហ្វេស​ប៊ុក​របស់​លោក កឹម សុខា)

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើកឡើងថា នឹង​រៀបចំ​វេទិកា​សាធារណៈ​មួយ​នៅ​ថ្ងៃ​ខាង​មុខ ​ថាតើ​គួរ​នៅ​បន្ត​នៅក្នុង​សភា​ទៀត ឬ ដើរ​ចេញ​ប្រសិនបើ​ធ្វើកំណែ​ទម្រង់​ គជប មិន​បាន​នោះ​។

ការលើកឡើង​របស់​លោក​កឹម សុខា ​នេះ​ធ្វើឡើង ក្នុង​វេទិកា​ជួប​ជាមួយ​ក្រុមប្រឹក្សា​ជាប់ឆ្នោត និង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​ខេត្ត​ពោធិ៍សាត់ ស្ថិតនៅ​ភូមិ​អូរ​ស្ដៅ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

​លោក​កឹម សុខា លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​អ្វីៗ តែង​សុំ​យោបល់​ពី​ប្រជាពលរដ្ឋ​ជាមុនសិន​។ លោក បញ្ជាក់ថា នឹង​មាន​សន្និបាត​នៅ​ភ្នំពេញ​មួយ​ទៀត​ប្រ​សិន​បើ​ដូរ គជប មិនបាន។​ "​បើសិន​ថ្ងៃ​ណា​មួយ​យើង​ចូល​សភា​ហើយ​គេ​បោកប្រាស់​ យើងដូរ គជប មិន​បាន​ យើង​នឹង​បើក​សន្និបាត​មួយ​នៅ​ភ្នំពេញ​ម្តងទៀត សួរ​ទៅ​តំណាង​របស់​រាស្ត្រ ក្រុមប្រឹក្សា​ជាតិ​ទាំងអស់​និង​គ្រប់​មូលដ្ឋាន​ដើម្បី​ធ្វើ​សេចក្តីសម្រេច​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ តំណាងរាស្ត្រ​យើង​គួរ​បន្ត​អង្គុយ​នៅក្នុង​សភា​ទៀត ឬ ចេញមកក្រៅ​ធ្វើ​អី​ទៀត​?"

​បច្ចុប្បន្ន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ  និង គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ចរចា​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​មិនទាន់​កំណត់ថា នឹង​បញ្ចប់​នៅពេល​ណា​នៅឡើយ បើទោះជា​ក្រុមការងារ​គណបក្ស​ទាំង​ពីរ​អះអាងថា មាន​ការឯកភាព​គ្នា​បាន​ជាង​៩០​ភាគរយ​ហើយ​ក៏​ដោយ​។ ចំណុច​ដែល​បក្ស​ទាំង​ពីរ​នៅ​ខ្វែងគំនិត​គ្នា​នោះ​គឺ​ការកំណត់​សញ្ជាតិ និង ការដាក់​ញាតិ​លោហិត​ចូល​ក្នុង​សមាសភាព​គ ជ ប៕

សូមសរសេរមកលោក ឡេង រតនា តាម​រយៈ cjlengchanratana@gmail.com

What Next?

Recent Articles

9 Responses to "​លោក​ កឹម សុខា គិតពី​ការ​ដើរចេញ​ពី​សភា​បើ​កែទម្រង់ ​គជប មិនបាន​​"

  1. សែន សម្បូរ says:

    វាមិនផះទេល្បងអើយកុំបានតែព្រុសដូចឆ្កែនោះ បើចង់ដើចេញពីសភាក៏គ្មាននាក់ណាគេហាមខាត់ដែរ? រឿងសញ្ជាតិពីរឬក៏ដាក់ញាតិលោហិត កិម សុខា ធ្លាប់បានឲកូមស្រីរបស់ខ្លួនធ្វើហើយទេតើគ្មាននណាាជុំទាស់ផង បុ៉ន្តែ កិម មនោវិទ្យា មិនចង់ធ្វើកិច្ចការនេះបានជាដកខ្លួនចេញពីមុក្ខតំណែងដោយខ្លួនអែង?

  2. thang cheng says:

    ah sen sambo ah ckea yuon stop bak..bak douk kong kor .

  3. pingpong says:

    ១. ប្រជារាស្រ្តតាមហាងកាហ្វេ គុយទាវ តាមផ្សារ និងប្រជារាស្រ្តទូទៅដែលគាំទ្រគណៈបក្សសង្រ្គោះជាតិ តែងហាមគណៈបក្សសង្គ្រោះជាតិមិនអោយចូលសភា!
    ២. ប៉ុន្តែមេគណៈបក្សសង្រ្គោះជាតិបាន លក់ខ្លួនរាប់លានដុល្លារ ក្នុងការចូលសភា។ រួចនិយាយខែងរែងក្នុងសភាធ្វើឡូយថា៖ ត្រីមិនស៊ីស្រមោច ស្រមោចមិនស៊ីត្រីស្ធីទៅវិញ!! គួរអោយអស់សំណើច!
    ២. ឥឡូវចង់ដេើរចេញពីសភាវិញ ចុះយកលុយគេថ្លៃចូលសភានោះគិតសងគេវិញ? ម្តងនេះ ទាល់តែមេគណៈបក្សសង្រ្គោះជាតិក្រៀវទើបជឿម្តងទៀត!!!

  4. កូនខ្មែរត្រូវចាំ says:

    គណៈសង្រ្គោះជាតិ​គួរតែដឹងហើយថាយុទ្ធសាស្រ្តយួន​ ​តើមានឥទ្ធិពលប៉ុណ្ណានោះ​ គណៈបក្សហ៊ុនបុិច
    ត្រូវបាត់ឈ្មោះពីពិភបក្បាច់គុណ​ហើយនៅតែមិនយល់​ទៀត​ ឬក៍លក់ខ្លួនអោយគណៈបក្សប្រជាជន
    ឬយ៉ាងណា?

  5. Bol says:

    អើ បើដើរចេញ ក៏ចេញទៅ!!

    ប៉ុន្តែ គេសួរថា ហេតុអ្វី បានជានិយាយគ្នាមិនត្រូវ? មកពីរឿងសញ្ជាតិ ឬក៏មកពីរឿង អាមាជ សុវណ្ណរ៉ា។ អើ បើថា មកពីរឿងអាមាជ សុវណ្ណារ៉ា ក្រែងថា នឹងរៀបចំតែងតាំងឲ្យវាក្លាយជា តំណាងរាស្ត្រ ឬអី? បើអញ្ចឹង តម្លើងទៅ គឺវាចប់ហើយ!
    អានេះ អាកឹម សុខា វាអញ្ចឹង វាចង់ចងសភា។ ទៅ ឲ្យវាចងទៅ!! សួរថា កន្លងមក នៅពេលដែលវាចងសភា តើប្រទេសកម្ពុជា ដើរមិនរួចឬអី? បើចង់ដឹង សុំទៅសួរអូបាម៉ា និង លោក បានគីមូន ពីរឿងលោកប្រាយុធចាន់អូចារទៅ។
    បើឯងមិនធ្វើ មានគេធ្វើ!!

    ឆ្នាំ ២០១៨ បោះឆ្នោត តាមធម្មតា។ តែបើមានអ្នកអុកឡុកសន្តិសុខប្រទេស , វាត្រូវតែមានរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីស្រោចស្រង់សភាពការណ៍ ដូចប្រទេសថៃ!!
    ដល់ពេលនោះ ឯង នៅតែជាឆ្កែ ចាំតែព្រូស ដដែល!!!

  6. Anonymous says:

    ថោកទាមបំផុតអ្នកស្នេហាជាតិស្រុកខ្មែររកអ្នកមានសញ្ជាតិខ្មែរតែមួយដាក់គជបខ្មែរមិនបានគាំរាមដើរចេញពីសភា

  7. 007 says:

    A sen Sombo stop talking shit , you are kissing ash CCP

  8. បរិមី ព្រ:វិហារ says:

    សុំស្វាគមន៍ចំពោះការសំរេចចិត្តនេះ ហើយនេះជាដើមទុនចុងក្រោយក្នុងការវិនិយោគគឺ ដើរចេញពីសភាជាយុទ្ធសាស្រ្តចុងក្រោយក្នុងការគំរាមខាងនយោបាយ តែពេលនេះខុសពីពេលមុន តំលៃខ្លួនពេលក្លាយជាមេអំបៅ មិនដូចនៅក្រមុំដូចមុនចូលសភាទៀតទេ បើមានចិត្តក្លាហានជាមនុស្ស. ដើរចេញពីសភាតាមមាត់ថា និងអណ្តាតអត់ឆ្អឹងនេះមើល!!!!?

  9. .. says:

    ពួកឣាចំពូកមេឣួតមេបោកវាមានចរិតថោករកលេខដាក់ឲ្យមិនបាន សន្តានមិនខុសពីសត្វទាឣីចឹង
    ទោះបីម្ចាស់ឣាណិតចាប់ដាក់ឲ្យឡើងទ្រនំក៏វាមិនចេះនៅឬទំជាប់លាប់បានយូរដែរ ចុះឣាមួយនេះវាយ៉ាង
    ម៉េចវាបានជាវាចេះតែចង់ដើរចូល រួចចង់ដើរចេញ បើនិយាយតាមសភាវៈគឺវាធ្លាប់ជាចោរដល់ឲ្យវាឣង្គុយ
    មានរបៀបរបបវាឣត់ចេះបើយើងធ្វើការសង្កេតនៅក្នុងសភាយើងនឹងឃើញពីឥរិយាបទក្រឡេមក្រឡឺម
    ហាក់មិនប្រាកដប្រជា ឬនិយាយឲ្យងាយស្តាប់គឺវាគ្មានចំណេះដឹងនៅក្នុងកិច្ចការនេះវាឣត់មាន គឺមាន
    តែភ្នែកឡេមឡឺមៗដូចចោរ ដល់ឣញ្ចឹងវាក៏យកល្បិចចង់ដើរចេញយកមកធ្វើជាលេសតែម្តងទៅដើម្បីកុំ
    ឲ្យគេចាប់ថ្នាក់បាន នេះជាសិល្បៈរបស់ពួកឣាប្រឆាំង។