Mon, 24 November 2014
លាង ផាន់ណារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងករណីអគ្គិភ័យឆាបឆេះ តូបផ្សារចាស់ កាលពីព្រឹកថ្ងៃចន្ទនេះ ដោយបានបដិសេធទៅនឹងសាធារណមតិដែលបានលើកឡើងថា មានអ្នកលួចដុតផ្សារ ដើម្បីធ្វើការអភិវឌ្ឍន៍ថ្មី ដោយហេតុអាជីវករមិនយល់ព្រម។
អាជ្ញាធររាជធានីបានបញ្ជាក់ថា អគ្គីភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ចេញពីតូបលេខ ០១ ចាស់ លក់ថង់ប្លាស្ទីក ដែលនៅក្បែរក្លោងទ្វារចេញ-ចូលខាងកើត ក្រោយតូបលក់ផ្លែឈើ និងបានលើកឡើងពីហេតុផលនៃការលំបាក ក្នុងប្រតិបត្តិការអន្តរាគមន៍ផងដែរថា គឺមកពី
១.កត្តាភូមិសាស្ត្រៈ ដំបូលផ្សារសុទ្ធតែប្រក់ស័ង្កសី ជាហេតុឲ្យការបាញ់ទឹកមិនបានដល់ក្នុងផ្ទៃតូប។
២. ស្ថានភាពតូបផ្សារៈ តូបផ្សារដែលនៅជុំវិញគឺមានព័ន្ធដែកជុំវិញ ជាហេតុបណ្តាល ឲ្យកម្លាំងពន្លត់អគ្គិភ័យពិបាកចូលទៅខាងក្នុង។
៣. កត្តាអគ្គិភ័យៈ អគ្គិភ័យបានឆេះតូបមុង ផួយ ក្រណាត់ និងពូក ដែលនៅចំកណ្តាលផ្សារ ជាហេតុធ្វើឲ្យមានការឆេះងំល្អ និងបានពង្រីកយ៉ាងលឿននៅតំបន់ជុំវិញ។
ឆ្លៀតក្នុងឳកាសនេះ អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវ មេត្តាកុំយកទុក្ខសោករបស់អាជីវករដែលកំពុងកើតមាន ដើម្បីយកមកកេងចំណេញ ឬមួលបង្កាច់មកលើអាជ្ញាធរមានសមត្ថកិច្ចតាមរូបភាពផ្សេងៗ។
សូមបញ្ជាក់ថា ឧបទ្ទវហេតុអគ្គិសនីឆេះតូបផ្សារចាស់ ដែលស្ថិតនៅក្នុងខណ្ឌដូនពេញ យ៉ាងសន្ធោសន្ធៅ និងបានលេបត្របាក់ផ្សារនេះជិតពាក់កណ្តាលនៅជ្រុងខាងកើត កាលពីម៉ោង ៧ព្រឹក ដែលបានឆេះតូបជាង ៣០០តូបក្នុងចំណោមតូបទាំង ៩១៤ សមត្ថកិច្ចបានធ្វើការពន្លត់ឲ្យរលត់ទាំងស្រុងនៅម៉ោង ៩និង១៨ នាទី។
សូមរង់ចាំអានព័ត៌មានពិស្តារ…
អគ្គីភ័យលេបត្របាក់ផ្សារចាស់អស់ជាងពាក់កណ្ដាល
2014-11-24 22:58 by Griff Tapper and តាត ឧត្តម
ភ្នំពេញប៉ុស្តិ៍
ឧបទ្ទវហេតុអគ្គិសនីឆេះតូបផ្សារចាស់ ដែលស្ថិតនៅក្នុងខណ្ឌដូនពេញ យ៉ាងសន្ធោសន្ធៅ និងបានលេបត្របាក់ផ្សារនេះជិតពាក់កណ្តាលនៅជ្រុងខាងកើត កាលពីម៉ោង ៧ព្រឹក ដែលបានឆេះតូបជាង ៣០០តូបក្នុងចំណោមតូបទាំង ៩១៤ សមត្ថកិច្ចបានធ្វើការពន្លត់ឲ្យរលត់ទាំងស្រុងនៅម៉ោង ៩និង១៨ នាទី។
ភ្លើងវាមិនដែលឆេះផ្ទះអាអ្នកមានសោះប្រហែលអ្នកមានធ្វើបុណ្យច្រើនជាងអ្នកក្រហើយ។