មន្ត្រីនឹង​ទៅ​ពិនិត្យ​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​វប្បធម៌​ខ្មែរនៅ​ភ្នំ​បូក​គោ

លោក​ស្រី ភឿង សកុណា ក្នុង​ជំនួប​នៅ​​រដ្ឋ​សភា​កាល​ពី​ម្សិល​មិញ​។ រូបថត សហ​ការី

លោក​ស្រី ភឿង សកុណា ក្នុង​ជំនួប​នៅ​​រដ្ឋ​សភា​កាល​ពី​ម្សិល​មិញ​។ រូបថត សហ​ការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ នឹង​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ពី​ផល​ប៉ះ​ពាល់​ទៅ​លើ​វប្ប​ធម៌​ខ្មែរនៅ​លើ​ភ្នំបូក​គោ ខណៈ​ដែល​មាន​ការ​លើក​ឡើង​ថា មាន​ជន​ជាតិ​វៀតណាម សាង​សង់​ទីតាំង​សាសនា និង​មាន​ការ​រៀបចំ​ពិធីសាសនា​ផ្សេង​ៗ​នៅតំបន់​នោះ។

វិធានការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពីមាន​ការ​ស្នើ​សុំឆ្លើយ​បំភ្លឺ​ជុំវិ​ញ​​បញ្ហា​វប្ប​ធម៌ និង​សិល្បៈ ពី​សំណាក់ លោក យ៉ែម បុញ្ញឫទ្ធិ ​ប្រធាន​គណៈកម្មការ​ អប់រំ យុវជន កីឡា ធម្មការ កិច្ច​ការ​សាសនា​វប្ប​ធម៌និង​ទេស​ចរ​ណ៍ ដែល​ជា​គណៈកម្មាការ​ទី ៧ នៃ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ម្សិល​មិញ នៅ​វិមាន​រដ្ឋសភា។

បន្ទាប់​ពី​ការ​ឆ្លើយ​បំភ្លឺ លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ បាន​ថ្លែង​ថា បញ្ហា​​ដែល​ថា​ មាន​ជន​ជាតិ​វៀតណាម​សាង​សង់ទីតាំង​សាសនា​នៅលើ​ភ្នំបូក​​គោ​​នោះ រដ្ឋមន្ត្រី​​ក្រសួង​ទេសចរណ៍​ធ្លាប់​បាន​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​ម្តង​រួច​ហើយ ប៉ុន្តែ​ក្រសួង​វប្បធម៌ នឹង​ចាត់​មន្ត្រី​ជំនាញ​​ ចុះ​ទៅ​ពិនិត្យ​ទី​នោះ​បន្ថែម​​ទៀត​ពីផល​ប៉ះពាល់​ទៅ​លើ​វប្បធម៌​របស់​កម្ពុជា​។

លោក​ស្រី​បញ្ជាក់​ថា៖«បើ​តាម​ខ្ញុំ​ដឹង ទីនោះ​ជា​កន្លែង​មួយ​ដែល​មាន​ជំនឿ គេ​យល់​ថា ​​ស័ក្តិសិទ្ធិ​គេ​ទៅ។ ទេសចរណ៍​ភាគ​ច្រើន​គេ​ទៅ​​កន្លែង​ហ្នឹង ដូច្នេះ​ខ្ញុំ​គិតថា​ជា​សិទ្ធិ​សេរីភាព​របស់​ជំនឿ​​ខាង​សាសនាមួយ​ តែ​យើង​ខ្ញុំ​​នឹង​ទៅ​មើល​ថា ​មាន​ផល​ប៉ះ​ពាល់​ដល់​វប្បធម៌​របស់​​យើង​យ៉ាង​ម៉េច​»។

មិន​អាច​សុំការ​អធិប្បាយ​ជុំវិ​ញ​បញ្ហា​នេះ ពី​លោក​ឧកញ៉ា សុខ គង់ ដែល​ជា​ម្ចាស់​វិនិយោគ​នៅ​តំបន់​ទេសចរណ៍​ភ្នំ​បូកគោបាន​ទេ ដោយ​ទូរស័ព្ទ​ពុំអាច​ទំនាក់​ទំនង​បាន។

កន្លង​​មក​ធ្លាប់​មាន​ព័ត៌មាន​ថា មាន​ជន​ជាតិ​វៀតណាម ​ជា​ច្រើននាក់​ បាន​នាំគ្នា​មក​តាំង​សមាធិ និង​បួស​ជា​សច្ចំ នៅ​ចំណុច​វាល​ស្រែ​មួយ​រយ លើ​ភ្នំ​បូកគោ ក្នុង​ខេត្ត​កំពត ដោយ​អ្នក​ខ្លះ​ បាន​ចំណាយ​ពេលពី​ពីរ​ទៅ​បី​យប់​ដើម្បី​ស្នាក់​នៅ​ទីនោះ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ ​កាល​ពី​ថ្ងៃទី​២៧​ សីហា​ អាជ្ញាធរ​ខេត្ត​កំពត បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ក្នុង​នោះ​ មាន​មន្ទីរ​វប្បធម៌ផង​ដែរ​ បាន​ចុះ​ស៊ើប​អង្កេត។ ជា​លទ្ធ​ផល​អាជ្ញាធរ​បាន​អះអាង​ថា​ ពុំ​មាន​ជន​ជាតិ​វៀតណាម ធ្វើ​អាស្រម ឬ​ទីតាំង​​សំចត​នោះទេ។

អភិបាល​ខេត្ត​កំពត លោក ខូយ ឃុន​ហ៊ួរ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា នៅ​លើ​ភ្នំបូក​គោ ពិតជា​មានការ​សាង​សង់​វិហារ​សាសនា​ផ្សេង​ៗ ដូចជាវិហារ​យេស៊ូគ្រឹះ វិហារ​ចិន ហើយ​ក៏​មាន​វត្ត​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ ប៉ុន្តែ​ពុំ​មាន​ការ​សាងសង់​វិហារ​វៀតណាម ដូច​ព័ត៌មាន​មួយ​ចំនួន​បាន​លើកឡើង​នោះ​ទេ។

លោកថា៖​«ពីមុន​មាន​ជន​ជាតិ​វៀតណាម​គាត់​ធ្វើ​សមាធិ​តិចតួច​នៅ​រូងថ្មលើ​ភ្នំ​មែន​ដោយ​គាត់​សរសេរ​អក្សរ​វៀតណាម​លើ​នោះ​ថា គាត់​បាន​​មក​ដល់​ទីនេះតែ​យើង​បាន​ណែនាំ​គាត់​រួច​ហើយ អ៊ីចឹង​ការ​សាង​សង់​វិហារ​សាសនា​ផ្សេងៗ​នោះ គឺ​ដើម្បី​ទាក់​ទាញ​ទេសចរណ៍​ប៉ុណ្ណោះ នៅ​ប្រទេស​ផ្សេង​គេ​ក៏មាន​អ៊ីចឹង​ដែរ»។

ក្រៅពីបញ្ហា​នេះ លោក យ៉ែម បុញ្ញឫទ្ធិ ក៏បាន​ស្នើ​ឲ្យ​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហាផល​​ប៉ះពាល់​ដល់​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​អារ៉ែង ខេត្ត​កោះកុង ពី​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ដែល​កំពុង​តែ​មាន​ភាព​ចម្រូង​ចម្រាស​ផង​ដែរ។

លោក បុញ្ញឫទ្ធិ ​ថ្លែងថា គណៈ​កម្មការទី​៧ នឹង​ធ្វើ​ការឃ្លាំ​មើល​ជុំវិញ​ចំណាត់​ការ​របស់​ក្រសួង​​វប្បធម៌​ហើយ​ថា រដ្ឋសភា ក៏​នឹង​ដាក់​សំណើទៅ​កាន់​រដ្ឋាភិបាល ដើម្បី​សុំ​បង្កើន​បន្ថែម​ថវិកាជាតិ​ដល់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​​ផង​ដែរ ខណៈ​ដែល​ក្រសួង​នេះ បាន​​​រួម​ចំណែក​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវទេសចរ និង​ថែ​រក្សា​នូវ​វប្បធម៌​ជាតិ៕


A general view from the top of Kampot province’s Bokor Mountain

A general view from the top of Kampot province’s Bokor Mountain. The Ministry of Culture and Fine Arts is investigating claims that Vietnamese shrines may be encroaching on Cambodian cultural sites. Heng Chivoan


What Next?

Recent Articles

5 Responses to "មន្ត្រីនឹង​ទៅ​ពិនិត្យ​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​វប្បធម៌​ខ្មែរនៅ​ភ្នំ​បូក​គោ"

  1. ម្តាយដើម says:

    Do not believe thire action on this matter, they are so stupid

  2. Chourn says:

    មិនបាច់ទៅមើលធ្វើអីទុកឲ្យយួនវាធ្វើអនាធិបតេយ្យពេញស្រុកខ្មែរទៅព្រោះពួកវាជាចៅហ្វាយហ៊ុនសែន

  3. Judge says:

    វិហារចិន និងវៀតណាម ខុសគ្នាត្រង់ណាដែរ លោកអភិបាលខេត្ត???។ វិហារនៅកាច់ជ្រុងផ្លូវនោះ ជាវិហារពុទ្ធសាសនាបែបមហាយាន តែយួនបានសាងសង់លេីទីនោះ។ តេីនគរូបនិយកម្ម និងសំណង់បានដឹង និងឃេីញដែរឫទេ???។ លោក ខូយ ឃុនហួរ ស្គាល់វប្បធម៌ខ្មែរដែរឫយ៉ាងណា??? ឫក៏ឆ្លេីយដោះសារ អោយរួចពីមាត់ តែមិនរួចខ្លួន។
    ម្យា៉ងវិញទៀត វិឡាដែលកំពុងសាងសង់ពេញពាស នោះស្ថិតនៅក្នុង កុងត្រារវាង រដ្ឋាភិបាល និងលោក សុខ គង់ដែរឫទេ?
    គេបោកខ្មែរថា រូបយាយម៉ៅដែល សុខ គង់ បានសង់នោះ គ្រាន់តែជា អុងកូ មួយតែប៉ុណ្ណោះ មានទាំងអាចារ្យ និង អ្នកបួសតំរៀបជួរគ្នា ថ្វាយបង្គំក្រាបលូនដល់អុងកូនោះទៀតផង។ ដាក់ឈ្មោះ យាយម៉ៅ គ្រាន់តែជាការបន្លំភ្នែកខ្មែរប៉ុណ្ណោះ។
    គួរចាប់អារម្មណ៏ថា ភ្នំបូកគោ និង កោះត្រល់ នៅជាប់គ្នាណាស់បងប្អូនខ្មែរ សួរថាប្រហែលជាគេចង់បានអ្វីទៀត???។
    នេះជាឪកាសបង្ហាញអោយឃេីញថា ខ្មែរជាម្ចាស់ស្រុក មិនមែន ថៅកែ សុខ គង់ ឫ សុខ អាន ជាម្ចាស់ស្រុកនោះទេ។
    អំណាចណា ដែលអនុញ្ញត្តិអោយ សុខ គង់ ឃុបឃិត ធ្វេីស្រេចតែចិត្ត ក្នុងការវាតទី ឫរំលោភ លេីកុងត្រានោះ???។
    សូមមេត្តាពិចារណា។ អរគុណ។

  4. ប្រជាពលរដ្ឋ says:

    នៅក្នុង ប្រទេសកម្ពុជា មានមន្ត្រីកម្ពុជា ឬ ទេ ? ឬ ក៏មានតែ មន្ត្រីបង្ក្រាប ប្រជាពលរដ្ឋខ្លួនអែង

    តែប៉ុណ្ណោះ ?

    ជនបរទេស វៀតណាម មកធ្វើអី ផ្តេសផ្តាស់ នៅលើទឹកដី កម្ពុជា ម្តេចក៏ មិនបង្ក្រាប ? !

  5. ព្រះរាជាណាចក្រដំរីខ្វក់ទ្រមាក់ឆ្គួត says:

    ហ្វឺង​សាកាណាវាដឹងអីបើវាជាយួននោះ!!!