អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ថា​មិន​ឈូស​ប៉ះពាល់​ផ្ទះ​គ្រួសារ​នាយ​ទាហាន​នៅ​តំបន់​ថ្មដា

ដោយ ជិន ជេដ្ឋា
2014-11-27
RFA

ជម្លោះ​ដី ខេត្ត​ពោធិ៍សាត់ ៦២០
ផ្ទះ និង​ផល​ដំណាំ​របស់​ពលរដ្ឋ​រស់នៅ​ចំណុច​អូរ​ដើម​គរ ឋិត​នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍​សាត់ រូបថត​ថ្ងៃ​ទី ២៣ វិច្ឆិកា ២០១៤។ Photo Provided

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ អះអាង​ថា នឹង​ពុំ​មាន​ការ​បណ្ដេញ​ចេញ ឬ​ឈូស​ឆាយ​ប៉ះពាល់​ផ្ទះ​សម្បែង​គ្រួសារ​នាយ​ទាហាន​ណា​ម្នាក់​នៅ​តំបន់​ថ្មដា ស្រុក​វាលវែង ឡើយ។

ការ​បញ្ជាក់​របស់​អាជ្ញាធរ​នេះ គឺ​បន្ទាប់​ពី​មាន​គ្រួសារ និង​នាយ​ទាហាន​ការពារ​ព្រំដែន​ខ្មែរ-ថៃ នៅ​ច្រក​ថ្មដា ប្រតិកម្ម​ចំពោះ​សកម្មភាព​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ឈូស​ឆាយ​ផ្ទះ និង​ខ្ទម​របស់​ពលរដ្ឋ​ចំនួន ១២​ខ្នង ដែល​គេ​ដឹង​ថា នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​នោះ មាន​ក្រុម​គ្រួសារ​នាយ​ទាហាន​មួយ​ចំនួន​ដែរ។

សកម្មភាព​ឈូស​ឆាយ​កម្ទេច​ផ្ទះ និង​ផល​ដំណាំ​អ្នក​ភូមិ​សង្គមថ្មី នៃ​ឃុំ​ថ្មដា កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ បាន​ធ្វើ​ឲ្យ​នាយ​ទាហាន​ខ្លះ​កំពុង​ឈរ​ជើង​ការពារ​ព្រំដែន​ខ្មែរ-ថៃ បារម្ភ​ខ្លាច​អាជ្ញាធរ​រំលោភ​យក​ដីធ្លី ដែល​កូន​ប្រពន្ធ​របស់​ខ្លួន​កាន់​កាប់​នៅ​ភូមិ​ឯកភាព និង​ភូមិ​កណ្ដាល ទៅ​ឲ្យ​ក្រុមហ៊ុន ដូច​សកម្មភាព​ធ្វើ​នៅ​ភូមិ​សង្គមថ្មី ដែរ។ ប៉ុន្តែ​អាជ្ញាធរ ថា​នឹង​មិន​ប៉ះពាល់​ដី​គ្រួសារ​នាយ​ទាហាន​ឡើយ។

អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ពោធិ៍សាត់ លោក កើត ឆែ ថ្លែង​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ថា អាជ្ញាធរ​មាន​វិធានការ​ការពារ​ដី​របស់​រដ្ឋ ពី​ការ​កាប់​រាន​ដោយ​ក្រុម​អនាធិបតេយ្យ​នៅ​តំបន់​នោះ ប៉ុន្តែ​ចំពោះ​គ្រួសារ​នាយ​ទាហាន​ដែល​កាន់​កាប់​ដីធ្លី​ជាក់ស្ដែង និង​មាន​ការ​ដឹង​ឮ​ពី​មេ​បញ្ជាការ​របស់​ខ្លួន ឬ​អាជ្ញាធរ​មូលដ្ឋាន​ជា​យូរ​មក​ហើយ​នោះ​មិន​ប៉ះពាល់​ឡើយ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ប្លង់​កាន់​កាប់​ស្រប​ច្បាប់​ក៏ដោយ ក៏​អាជ្ញាធរ​នឹង​សម្រួល​លើ​បញ្ហា​នេះ​ដែរ។ លោក​បញ្ជាក់​ថា រឿង​ឈូស​ផ្ទះ និង​ខ្ទម​ចំនួន ១២​ខ្នង​កន្លង​ទៅ គឺ​ជា​រឿង​ដាច់​ដោយ​ឡែក​ពី​គ្រួសារ​នាយ​ទាហាន​ចូល​កាន់​កាប់​ដោយ​ត្រឹមត្រូវ និង​មិន​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ​បន្ថែម​នោះ៖ «គ្រួសារ​កងទ័ព និង​អ្នក​ដែល​នៅ​ក្នុង​បន្ទាយ អត់​ទាន់​មាន​ដី​លំនៅឋាន​នេះ មេ​គេ​បាន​មក​ជជែក​រួច​ហើយ ប៉ុន្តែ​ខេត្ត​មាន​ភារកិច្ច​រក​ដី​ជូន​ប្រជាពលរដ្ឋ​ខ្លួន»

យ៉ាង​ណា នាយ​ទាហាន​កំពុង​ឈរ​ជើង​ការពារ​ព្រំដែន​ខ្មែរ-ថៃ ម្នាក់ បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា រូប​លោក និង​នាយ​ទាហាន​ប្រហែល ៣០​នាក់​ផ្សេង​ទៀត ក្នុង​វរ​ការពារ​ព្រំដែន​លេខ​១៤៥ ចំណុះ​ឲ្យ​កង​ពល​តូច​អន្តរាគមន៍​លេខ​១៤ នឹង​ដោះ​ឯកសណ្ឋាន​យោធា រួច​ប្រគល់​អាវុធ​ទៅ​ឲ្យ​មេបញ្ជាការ​របស់​ខ្លួន ប្រសិន​បើ​ផ្ទះ ឬ​ដីធ្លី​ដែល​កូន​ប្រពន្ធ​កំពុង​រស់នៅ និង​អាស្រ័យ​ផល ត្រូវ​អាជ្ញាធរ​រឹប​អូស​យក​ទៅ​ឲ្យ​ក្រុមហ៊ុន។ លោក​ថា គ្រួសារ​នាយ​ទាហាន​ភាគ​ច្រើន មិន​ទាន់​មាន​ប្លង់​កម្មសិទ្ធិ​នៅ​ឡើយ។ ដូច្នេះ អាជ្ញាធរ​អាច​រំលោភ​យក​ដោយ​ប្រើ​លេស​ផ្សេងៗ ដើម្បី​យក​ដី​ពួក​គាត់​ដូច​នៅ​ភូមិ​សង្គមថ្មី ដែរ៖ «នៅ​ក្នុង​ជួរ​កងទ័ព​នេះ ការពារ​កុំ​ឲ្យ​ថៃ ឡើង​មក​ឈ្លាន​ពាន។ ឥឡូវ​ថៃ មិន​ឡើង​ផង ខ្មែរ​មក​ដី​ខ្មែរ​គ្នា​ឯង។ តស៊ូ​ដើម្បី​ជាតិ​មាតុភូមិ ដល់​ពេល​គេ​យក​ដី​អស់​ចឹង មិន​ដឹង​តស៊ូ​ដើម្បី​អី​ទេ ចិត្ដ​បង​ចិត្ដ​ខ្ញុំ​ដូច​គ្នា»

ឃុំ​ថ្មដា ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បង្កើត​ជា​ឃុំ​រដ្ឋបាល​របស់​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក្រោយ​សមាហរណកម្ម​ទាហាន​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៩៨។ ឃុំ​នេះ​មាន​ភូមិ​ចំនួន​បី គឺ​ភូមិ​សង្គមថ្មី ឯកភាព និង​ភូមិ​កណ្ដាល។ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ភាគ​ច្រើន​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម ហើយ​ពួក​គេ​ទទួល​បាន​របប​ដី​ពី​អាជ្ញាធរ​មូលដ្ឋាន​បែង​ចែក​នៅ​ក្នុង​ឆ្នាំ​១៩៩៩ និង​ខ្លះ​នៅ​ឆ្នាំ​២០០០ បន្ទាប់​ពី​កង​កម្លាំង​រាជ​រដ្ឋាភិបាល​កម្ពុជា ទៅ​បោះ​ទីតាំង​ឈរ​ជើង​នៅ​តំបន់​នោះ ដោយ​បាន​នាំ​គ្រួសារ​របស់​ពួក​គេ​ទៅ​រស់នៅ​ជាមួយ។ ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ចាប់​ផ្ដើម​មាន​រឿង​ដីធ្លី​ជា​បន្តបន្ទាប់​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​សិទ្ធិ​នៅ​តំបន់​នោះ ដើម្បី​អភិវឌ្ឍ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ដាំ​ដំណាំ​កសិឧស្សាហកម្ម​កាល​ពី​ឆ្នាំ​២០១០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ថា​មិន​ឈូស​ប៉ះពាល់​ផ្ទះ​គ្រួសារ​នាយ​ទាហាន​នៅ​តំបន់​ថ្មដា"

  1. សែនសែន says:

    អស់លោកកងទ័ពទាំងអស់នាំគ្នាដោះឯកសណ្ឋាន​យោធាចោលឱ្យអស់ទៅ
    ឱ្យពួកអាចុយម្រ៉ាយអាជ្ញាធរនិងអាចុយម្រ៉ាយអង្គរក្សវាទៅការពារព្រំដែនម្ដង
    ឱ្យពួកអាចុយម្រ៉ាយ ហ៊ុន សែន នៅដេកសុខស្រួលវានាំគ្នាធ្វើចោរប្លន់ដីធ្លី
    សម្បើមណាស់សព្វថ្ងៃហ្នឹង ។

  2. សែនសែន says:

    ទ្រី ភាព ជាកញ្ជះ ហ៊ុន សែន
    ពួកវាបានកាប់ឈើលក់រលាយហិនហោចអស់ហើយ
    ឥឡូវនេះបែបមិនសូវមានឈើកាប់ទៀតទេ
    ដូចនេះពីថ្ងៃនេះតទៅមុខពួកវាមកកាប់ឈូសឆាយផ្ទះប្រជាជនយកដីធ្លីម្ដង
    នេះហើយចិត្តស្មោះបោះឆ្នោតឱ្យមេចោរឡើងកាន់អំណាចប្លន់ដីផ្ទះខ្លួនឯង
    ពេលវាបានអំណាចវាគ្មានទៅប្លន់អ្នកណាក្រៅពីអ្នកដែលបោះឆ្នោតឱ្យពួកវាហ្នឹងទេ !
    អាមេចោរហ្នឹងខ្លាចយួនខ្លាចសៀមខ្លាំងណាស់ វាមិនហ៊ានទៅប្លន់ដីសៀមដីយួនទេ
    វាប្លន់តែប្រជាជនខ្មែរនិងកូនទាហានវាហ្នឹងឯង !
    នៅមានពួកអាជ្ញារធរខំប្រឹងការពារយកចោរធ្វើឪពុកទៀត វាជិតដល់ថ្ងៃ
    ឪចោរវាមកប្លន់ដីធ្លីវាឆាប់ៗខាងមុខនេះហើយ !
    ហើយនៅមានពួកអាប្ដេជ្ញាស្លាប់ក៍មិនដូរឪចោរវាចេញពីតំណែងដែរ ចាំមើលដល់ថ្ងៃឪចោរវាមកយកដីធ្លីវា
    ពេលនោះពួកវាស៊ូស្លាប់មិនដូរ ឬមួយក៍វាហូរទឹកភ្នែកដល់ស្លាប់ស្ដាយដីផ្ទះសំបែង ?
    ជិតដល់វេនបាត់បង់ដីធ្លីម្ដងម្នាក់ៗហើយ ចាំប្រុងខ្លួនឱ្យហើយទៅ ព្រោះឥឡូវអស់ឈើកាប់ហើយ
    រកលុយដាក់ហោប៉ៅមិនសូវបាន កាប់យកដីពួកទាហាន ពួកបោះឆ្នោតគាំទ្រ ពួកអាអង្គរក្ស
    និងពួកអាធរអង្គាមឆ្អឹងម្ដង ។

  3. Bol says:

    យើងមានការបារម្ភចំពោះបញ្ហាអសកម្មក្នុងសង្គម ក្នុងស្ថានភាពដូចនេះ ណាស់។
    ក្នុងនាមជាអ្នកគិតគូរដល់ប្រយោជន៍ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទៅ និងដើម្បីអនាគតរបស់គណបក្សប្រជាជនផង យើងគិតថា ត្រូវធ្វើអ្វីក៏ដោយ ក៏ស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ដែរ។

    ច្បាប់គឺ ទាំងប្រជាជនសាមញ្ញ ទាំងគ្រួសារកងទ័ពគឺសុទ្ធតែជាពលរដ្ឋកម្ពុជាដូចគ្នា។ ដូចនេះ បើជាពលរដ្ឋដូចគ្នាត្រូវធ្វើអ្វីៗ ក៏ត្រូវក្នុងកិច្ចការពារនៃច្បាប់ ។
    គ្រាន់តែអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺ ការយកទុកដាក់ចំពោះជីវភាពគ្រួសារកងទ័ព ដែលរាជរដ្ឋាភិបាលតែងតែបានរៀបចំជាភូមិអភិវឌ្ឍន៍កងទ័ព ដូចជានៅតំបន់ប្រាសាទតាមាន់ នៅភូមិធម្មជាតិខេត្តព្រះវិហារ និងមជ្ឈមណ្ឌលយោធិនពិការជាដើម។ យើងគិតថា នៅទីនេះ ក៏គួរតែមានគោលនយោបាយដូចគ្នា ដែលមិនគួរទុករឿងតូចឲ្យកើតជាធំ ឡើយ។ មេបញ្ជាការអង្គភាពព្រំដែននេះ ត្រូវលើកគម្រោងសុំដីសម្បទានសង្គមកិច្ច និងគម្រោងអភិវឌ្ឋន៍លំនៅដ្ឋាន គម្រោងសេវាសុខភាព សិក្សាធិការ និងហេដ្ឋារចនាសម្ពន្ធចាំបាច់នានា សម្រាប់គ្រួសារកងទ័ពរបស់ខ្លួន ទៅ។ មិនត្រូវបណ្តោយឲ្យគាត់ដើចាប់ដីនៅ ដៅយអនាធិបតេយ្យ អាងឈ្មោះ ជាកងទ័ពទេ។ បើធ្វើដូចនេះ វាល្អតែម្តង។
    ចំណែកក្រុមហ៊ុន ក៏អញ្ចឹងដែរ។ ពិសេសក្រុមហ៊ុន ដែលមានសម្ព័ន្ធជិស្និទ្ធជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជន គឺត្រូវធ្វើអ្វី ដើម្បីកិត្យានុភាពរបស់គណបក្សប្រជាជន។ តែបើថា ក្រុមហ៊ុននេះ ជាអ្នកជួយផ្នែកហិរញ្ញវត្ថុដល់គណបក្សប្រជាជន ពៅខាងមុខ តែខាងក្រោយខ្នង ក្រុមហ៊ុនដើររឹបអូស គ្មានយោគយល់និងរកស៊ីទុច្ចរិត នោះទេ, គឺក្រុមហ៊ុននេះហើយ ដែលសម្លាប់គណបក្សប្រជាជន។ ហើយចាំមើលថា នៅពេលណាមួយដែលគណបក្សប្រជាជនបាត់បង់ការគាំទ្រ សួរថា តើក្រុមហ៊ុននេះ មានសេចក្តីសុខដែរឬទេ? គិតថា វាមិនមែនជារឿងទឹកឡើង ទេ តែជារឿងច្បាប់។ នៅពេលនោះ គេនឹងអនុវត្តច្បាប់ ទៅតាមអ្វីដែលត្រូវតែធ្វើ។
    ដំណោះស្រាយមានតែប៉ុណ្ណេះ គឺ រដ្ឋាភិបាលកុំការពារឈ្មួញទុច្ចរិត អាជ្ញាធរនៅមូលដ្ឋានត្រូវចេះដោះស្រាយបញ្ហាតាមផ្លូវច្បា់ប់ និងលទ្ធភាពសមស្រប។ ប្រជាជន និងគ្រួសារកងទ័ពត្រូវចេះរស់នៅក្នុងច្បាប់ កុំរំលោភច្បាប់ ចង់បានអី ស្នើសុំតាមសន្តិវិធី៕

  4. Anonymous says:

    ច្បាប់ នៅលើ បក្សពួក ខិលខូច ( ចេញពី របប ខ្មោច ប៉ុល ពត មក បាតដៃ ទទេ ) អីឡូវមានសិទ្ធ

    យកដី ស្រែ ចំការ ពី អ្នកណា ក៏បាន ដោយយក លេស ដី រដ្ឋ ដី​ អភិវឌ្ឈ , ម្នាក់ៗ មានបាន ពី ការ

    កេងប្រវ័ញ ដីធ្លី ព្រៃឈើ យកទៅធ្វើមានបានផ្ទាល់ខ្លួន សង់វីឡា រថយន្ត ទំនើបៗ ថ្លៃៗ

    របស់ប្រើប្រាស់ ទំនើបៗ លុុយ រាប់ពាន់លានដុល្លារ បានមក ពី ការ ប្រើល្បិចកល នេះ អែង !

    ចំពោះ ប្រទេសជាតិ ជំពាក់ បំណុល បរទេស រាប់ពាន់លានដុល្លារ នរណា ជាអ្នកចេញ សង ? !

  5. Anonymous says:

    មនុស្ស អគតិ ខ្លះ ក្បាលស្អុយ លោភលន់ មិនចេះស្កប់ ប្រហែលជា ង៉ាប់ ទៅ យកដី ទៅតាម ហើយ !

  6. កម្មករ កសិករ says:

    តើ ប្រទេស ផ្សេងៗ មានបញ្ហា រំលោភ ដីធ្លី កក្រើក មេឃ កក្រើកដី ទូទាំងប្រទេស ដូច

    ប្រទេសកម្ពុជា ក្នុង របប ហ៊ុន សែន ឬ ទេ ?