រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ហើយ​និយាយ​ចំអក ​លោក សម រង្ស៊ី

ដោយ | December 19, 2014

ខេមបូឌា ដេលី

កាលពី​ម្សិលមិញ លោក​ ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​​អគារ​ការិយាល័យ​ថ្មី​សម្រាប់​កង​ពល​តូច​លេខ​៧០​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដោយ​អំពាវ​នាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត​្ន​ក្នុង​ការ​ការ​ពារ​​រដ្ឋាភិបាល​ មុន​ពេល​ព្យាយាម​និយាយ​ចំអក​លោក​ សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​អ្នក”likes” “អ្នក​ចូលចិត្ត”​ចំនួន​១លាន​នាក់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។

ឧត្តម​សេនីយ៍ ទៀ​ បាញ់​ ជា​រឿយ​ៗ​អំពាវ​ដល់​យោធា​ឲ្យ​ការ​ពារ​រដ្ឋាភិបាល​របស់់់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស​​ ហើយ​បាន​ប្រើ​​ប្រាស់​ការ​សម្ពោធ​ការ​ិយា​ល័យ​ថ្មី​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​​ដើម្បី​និយាយ​សារ​នេះ​ឡើង​វិញ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ហើយ​យក​ចិត្ត​ទុក​ដាក់​បន្ត​​ការ​ងារ​របស់​យើង។ កុំឲ្យ​សត្រូវ​ប្រើ​ល្បិច​ផ្តួល​រំលំ​រដ្ឋាភិបាល​។ បើ​ទោះ​ជា​សម្តេច​ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​​ស្រប​ច្បាប់​ក៏ដោយ ក៏​ពួក​គេ​ប្រើ​ល្បិច​ជា​ច្រើន​​ធ្វើ​ឲ្យ​លោក​មើល​ទៅ​អាក្រក់​ដែរ”។

លោក​បាន​មាន​ប្រសាសន៍​ថា “ទ័ព​ថ្មើរជើង​នៃ​កង​ពល​តូច​លេខ​៧០​នៅ​ជិត​ក្រុង​ភ្នំពេញ​​គឺ​សំខាន់​ណាស់​​ដើម្បី​ការ​ពារ​​សុវត្ថិភាព​ក្នុង​រាជ​ធានី។លោក​បាន​មាន​ប្រសាសន៍​ថា សូម្បី​ក្រោយ​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ ខែ​កក្កដា ដែល​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី​ បញ្ចប់​ការ​តវ៉ា​នៅ​តាម​ផ្លូវ​​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាលពី​ឆ្នាំមុន​ក៏ដោយ ក៏​ការ​គំរាមកំហែង​នៅ​តែ​មាន​ពី​សំណាក់​ “អ្នក​មិន​សប្បាយចិត្ត” ដែល​អា​ច​បង្ក​បញ្ហា​ដែរ។

ឧត្តម​សេនីយ៍​ ទៀ បាញ់ បាន​ពន្យល់​ថា “នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​​មនុស្ស​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​ពីព្រោះ​…​មនុស្ស​មួយ​ចំនួន​លើក​ឡើង​ថា មិន​មាន​អ្វី​ធ្វើ​ ប្រទេស​កាន់​តែ​ក្រ​ ទៅ​ ដូច​ជា​នៅ​ពេល​ពួកគេ​ធ្វើការ​ចោទ​ប្រកាន់​​នៅ​តាម​គេហទំព័រ​ ឬ​និយាយ​អំពី​ការ​បាត់​បង់​ដីធ្លី​ក្នុង​ពេល​កន្លង​មក ឬ​អំពើ​ពុក​រលួយ​ ហើ​យ​ទីបំផុត​ ពួកគេ​រៀប​ចំវេទិកា​សាធារណៈ”។

បន្ទាប់មក​ រដ្ឋមន្ត្រី​ការពារ​ជាតិ​រូប​នេះ​បាន​លើក​ឡើង​ពី​ការ​ធ្វើ​សន្និសីទកាសែត​របស់​លោក​ សម រង្ស៊ី​ កាល​ពី​ថ្ងៃ​អង្គារ​​ដើម្បី​អប​អរ​ពី​ការ​ទទួល​បាន​ “អ្នក​ចូលចិត្ត​”​ ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​ចំនួន​១​លាន​នាក់។

ឧត្តម​សេនី​យ៍​ ទៀ បាញ់ បាន​លើក​ឡើង​ថា “អ្នក​ចូលចិត្ត​”១លាននាក់​​ដែល​លោក សម រង្ស៊ី ទទួល​បាន​គឺតាម​ការ​បង្ហោះ​ផ្សេង​គ្នា​​នៅ​លើ​ផេច​នេះ​ មិនមែន​នៅ​លើ​ផេច​នេះ​ផ្ទាល់​ទេ។

លោក​បាន​មាន​ប្រសា​សន៍​ថា “វា​ដូច​ជា​ការ​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក​ ត្រូវ​គេ​ “liked” រហូត​ដល់​ជា​ង​១លាន​នាក់​។ តាម​ធម្មតា​នៅ​ពេល​គេ​ បង្ហោះ គេ​គ្រាន់​តែចុច “like” ហើយ​មនុស្ស​ម្នាក់​នឹង​ចុច like ច្រើន​ដង​ ហើយ​ធ្វើ​ឲ្យ​មាន​ចំនួន​កាន់តែ​ច្រើន​ បើ​ប្រៀប​ធៀប​ទៅ​អ្នក​ផ្សេង”។

កាលពី​ថ្ងៃអង្គារ​ លោក សម រង្ស៊ី​ បាន​អបអរ​ចំពោះ​ការ​ទទួល​បាន​អ្នក​ចូលចិត្ត​​១លាន​នាក់​​សម្រាប់​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​។ គណនី​​ហ្វេស​ប៊ុក​នីមួយ​ៗ​អាច​​ “like” បាន​តែ​ម្តង​ប៉ុណ្ណោះ​លើ​ផេច​នោះ។

ឧត្តម​សេនីយ៍ ទៀ បាញ់​ ក៏​បាន​វាយ​បក​ចំពោះ​ការ​ត្អូញ​ត្អែ​រ​អំពី​ការ​ប្រើ​ប្រាស់​ស្លាក​លេខ​​យោធា​​ដ៏​រាល​ដាល​នៅ​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “មិន​មាន​ស្លាក​លេខ​ខេមរភូមិន្ទ ឬ​ស្លាក​លេខ​នគរបាល​ច្រើន​ទេ ខ្ញុំ​មិន​យល់​ពី​បញ្ហា​នេះ។ តើ​ម៉ាក​វែន​តា​មួយ​ណា​ដែល​អ្នក​កំពុង​ពាក់ ហើយ​ហេតុអ្វី​​បាន​ជា​អ្នក​ចូលចិត្ត​ចោទ​មនុស្ស​គ្រប់គ្នា​ថា​អនាធិបតេយ្យ​ម៉្លេះ?”៕សារុន​​​​​​

 

 

What Next?

Recent Articles

3 Responses to "រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ហើយ​និយាយ​ចំអក ​លោក សម រង្ស៊ី"

  1. គណបក្សប្រជាជនជេរម្រ៉ាយ says:

    អាចុយម្រ៉ាយ ទៀត បាញ់ មុខនាទីកូនមីសំផឹងឯង
    គឺការពារប្រជាជនខ្មែរមិនត្រូវបណ្ដោយឱ្យទាហានសៀមបាញ់ស្លាប់ទទេៗអញ្ចឹងទេ
    អាកញ្ចាស់ចុយម្រ៉ាយឯងមិនត្រូវមកនិយាយបំបែកបំបាក់វាយប្រហាជនជាតិខ្មែរគ្នាឯងទេ
    កន្ដួយម៉ែអា សត្វ ទា បាញ់ នេះធើ្វក្រសួងការពារមិនស្គាល់មុខងាខ្លួនកូនអាចុយម្រ៉ាយ។

  2. ប្រជាពលរដ្ឋ says:

    តា ទាបាញ់ អើយ តា ទាបាញ់ បើ សាងអំពើ ល្អ ធ្វើល្អ ចាំបាច់ ភ័យ ធ្វើ អី ប្រជាពលរដ្ឋ គាត់មានតែ

    ដៃ ទទេ នឹង មិនមាន អាវុធ ដូចតា ទាបាញ់ នោះទេ !

    សំណូមពរ តា​ ទាបាញ់ គឹតគូរ ការពារ ព្រំដែន អោយមែនទែន ទើបត្រូវ មុខនាទី ទាហាន កងទ័ព !

  3. Chourn says:

    លោកទាបាញ់កំពុងតែនិយាយមាត់ស្អុយ ក្រសួងការពារជាតិមិនមែនក្រសួងការពារបុគ្គលតែម្នាក់​នោះទេ។