ក្រុម​ម៉ុងតាញ៉ា​៨​នាក់​ចេញ​ពី​ព្រៃ​ទៅ​ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ​នៅ​រតនគិរី

ដោយ រដ្ឋា វិសាល
2014-12-20
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ម៉ុងតាញ៉ា រតនគិរី ៦២០
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ៨​នាក់ ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នា​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤។ RFA/Ratha Visal

ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ៨​នាក់ សម្រុក​ចេញ​ពី​ព្រៃ​ទៅ​ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ។

នៅ​ម៉ោង​ប្រមាណ ៥​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០ ខែ​ធ្នូ នេះ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា ចំនួន ៨​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ប្រុស ៧​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ដល់ ៥០​ឆ្នាំ បាន​ចេញ​ពី​ព្រៃ​មក​ជួប​តំណាង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ពេល​ដែល​ក្រុម​នេះ​កំពុង​ចុះ​ទៅ​ស្វែងរក​ជនជាតិ​ដើម​ទាំង​នោះ​នៅ​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី។

មក​ដល់​ពេល​នេះ ក្រុម​អង្គការ​សហប្រជាជាតិ កំពុង​រង់ចាំ​ការ​សម្រេច​ជា​ចុង​ក្រោយ​របស់​អាជ្ញាធរ​ខេត្ត ដើម្បី​នាំ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា នោះ​មក​រាជធានី​ភ្នំពេញ។ ជនជាតិ​ដើម​ទាំង ៨​នាក់​នោះ​អះអាង​ថា ពួក​គេ​កំពុង​មាន​ជំងឺ​រាក និង​គ្រុន​ចាញ់។

សូម​​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក រដ្ឋា វិសាល ពី​ខេត្ត​រតនគិរី ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ម៉ុងតាញ៉ា រតនគិរី ៦២០
1

ម៉ុងតាញ៉ា រតនគិរី ៦២០
2

ម៉ុងតាញ៉ា រតនគិរី ៦២០
3

ម៉ុងតាញ៉ា រតនគិរី ៦២០
4

ម៉ុងតាញ៉ា រតនគិរី ៦២០
5

ម៉ុងតាញ៉ា រតនគិរី ៦២០
6

ម៉ុងតាញ៉ា រតនគិរី ៦២០
7

ម៉ុងតាញ៉ា រតនគិរី ៦២០
8



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "ក្រុម​ម៉ុងតាញ៉ា​៨​នាក់​ចេញ​ពី​ព្រៃ​ទៅ​ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ​នៅ​រតនគិរី"

  1. ប្រជាពលរដ្ឋ says:

    ក្រុម ម៉ុងតាញ៉ា ទាំងនេះ មានសំណាងហើយ បានជួប « UN » ទេវតា មន្ត្រីអង្គការសហប្រជាជាតិ !

  2. ?? says:

    I’m happy that all of you will get support and care from UNHCR . peace for all