មន្រ្តីប្រឆាំងអះអាងថាថវិកាជាង៤០០លានដុល្លារបាត់បង់ ក្រោម​ការ​ជួលដីនៅ​សៀមរាបឲ្យក្រុមហ៊ុនវៀតណាម​

ដោយ៖​ បូ សាវី​
ថ្ងៃចន្ទ ទី22 ធ្នូ 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

តំបន់​ដី​ដែល​អាជ្ញា​​ធរ​​ជាតិ​អប្សរាជួលឲ្យ​ក្រុម​ហ៊ុន​វៀតណាម ស្ថិត​នៅ​ខាងលិច​តំបន់អង្គរឃ្យុងយូ

តំណាង​រាស្ដ្រ​គណ​បក្ស​ប្រឆាំង​អះអាង​ថា​ថវិកា​រដ្ឋ​យ៉ាង​តិច​​៤០០​លាន​ដុល្លារ​អាមេរិក ត្រូវបាន​​បាត់បង់​ក្នុងរយៈ​ពេល៧០ឆ្នាំ ដោយ​សារអាជ្ញា​​ធរ​​ជាតិ​អប្សរាជួលដីតំបន់​​​បុរី​សណ្ឋាគារ​សុខាឲ្យទៅក្រុមហ៊ុន​វៀតណាម សុខ គង់ ក្នុង​តម្លៃ​ថោក និង​មិន​មាន​​តម្លា​​ភាព​។​

អនុប្រធានគណៈកម្មការហិរញ្ញវត្ថុ​ ធនាគារ ​និង ​សវនកម្ម​នៃរដ្ឋសភា មកពី​គណ​បក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ បានកំពុង​ដឹក​នាំមន្រ្តី​ជំនាញ​របស់​ខ្លួនជួប​ជាមួយ​ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ ដែល​ដឹក​នាំ​ដោយ​អគ្គនាយក​អាជ្ញា​ធរ​ជាតិ​អប្សរា លោក ប៊ុន ណា​រិទ្ធ  ដើម្បី​សិក្សា​ពី​ចំណូល​អង្គរ​វត្ត និង​ភាព​មិន​ប្រក្រតី​មួយចំនួន​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ទេសចរណ៍​មួយ​នេះ​។​

លោក សុន​ ឆ័យ ប្រាប់​VODបន្ទាប់ពីជួបប្រជុំជាមួយមន្ដ្រីអាជ្ញាធរជាតិអប្សរានៅ​ថ្ងៃ​ចន្ទ​នេះ​ថា​អាជ្ញាធរជាតិ​អប្ស​រា​បាន​ជួល​ដីទំហំ២៣ហិកតាឲ្យក្រុមហ៊ុនវៀតណាម សុខ គង់ ក្នុងតម្លៃថោកត្រឹមតែ​៩លានដុល្លារ ក្នុង​រយៈ​ពេល៧០ឆ្នាំ​ ដោយមិនមានតម្លាភាព និងមានភាព​អាថ៌កំបាំង ដែលអាច​ធ្វើ​ឲ្យ​បាត់​បង់​ថវិកា​ជាតិ​ជាង​៤០០​លាន​ដុល្លារ។ ​លោកថាបើ​តាមការវាយតម្លៃពីអ្ន​កជំនាញអចលវត្ថុ ដីនោះអាចមានតម្លៃ​៥០០លានដុល្លារ ក្នុង​ទំហំ​២៣​ហិក​តា។​ លោកបញ្ជាក់​ថាអាជ្ញា​ធរ​ជាតិ​អប្សរាបាន​​ព្យាយាម​លាក់​ព័ត៌មាននេះ​ ដោយ​មិន​ព្រម​ផ្តល់​ឯកសារ ទាល់​តែ​មាន​ការ​សាកសួរ​ម្តង​ហើយ​ម្តង​ទៀត។​ ​

លោក សុន ឆ័យ​ បន្ត​ថា​បើសិនជាសមាជិករបស់​គណៈកម្មការហិរញ្ញវត្ថុ​ ធនាគារ ​និង ​សវនកម្ម​នៃរដ្ឋសភា មិនចូលរួម​ការ​ស៊ើប​អង្កេត​នេះ​ លោក​នឹង​​ធ្វើ​ការស្រាវជ្រាវ និង​រៀបចំឯកសារតាមនី​តិវិធីច្បាប់។

ទាក់​ទង​នឹង​ការ​សុំឯក​សារនេះ​​ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ប៊ុន ណា​រិទ្ធ មានប្រសាសន៍លោក​មិន​អាច​ប្រគល់​ឯកសារលម្អិត​ទៅ​គណៈកម្មការ​សភានោះទេ ដោយ​លោក​ចាត់​ទុក​ថា​ខុសតួនាទី​របស់​សភា ប៉ុន្តែ​លោក​ថា​លោក​មិន​បដិសេធនោះទេចំពោះ​ឯក​សារ​មួយ​ចំនួន​ដែល​អាច​ផ្តល់​ឲ្យ។​ ​លោក​មាន​ប្រសាសន៍ថា​លោក​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរសវនកម្មជាតិ និងក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ ជា​មុន​សិន​មុន​នឹង​ផ្តល់​ឯក​សារ​ឲ្យ​បាន​។​លោក​បញ្ជាក់ថា​«ប្រធាន​គណៈ​ កម្មការ​​ គាត់​មក​តែ​សមាជិក​សភាមក​ហ្នឹង ត្រូវ​ធ្វើ​តាម​តួនាទី​សភា។ តើ​កន្លង​មក​សមត្ថកិច្ច​គេ​មក​ធ្វើ​បញ្ជី​លម្អិត​ចំណូល​ចំណាយ កិច្ច​សន្យា​អី​ហ្នឹង គឺ​ខាង​ស្ថា​ប័នហិរញ្ញវត្ថុ មាន​ច្រើន​មន្ទីរ មាន​ខាង​អា​ជ្ញា​ធរ​សវនា​កម្មជាតិ គេ​អ្នក​មើល​លម្អិត។… មាន​ចំណុច​​ខ្លះ​វា​ហាក់​ដូច​ជា​ជាន់​សមត្ថកិច្ច​របស់​អាជ្ញាធរ​អស់​នោះ។ ​អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​សុំ​​សួរ​យោបល់​ខាងអាជ្ញា​ធរ​សវនកម្មជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។​ គេ​បាន​ផ្តល់​យោបល់​ថា​គួរ​តែ​ចង់​ដឹង​អីសួរខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​សវនកម្មជាតិ»។ លោក សុន ឆ័យ កំពុង​​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ខេត្ត​សៀម​រាប​រយៈ​ពេល​៤ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី២១-២៤ខែធ្នូ​នេះ  ដើម្បី​ត្រួត​ពិនិត្យ​លើ​បញ្ហា​ធំៗ​មួយ​ចំនួន​​ រួម​មាន​ការ​ងារ​របស់​​អាជ្ញាធរជាតិ​អប្សរា អំពើ​ពុក​រលួយ​ក្នុង​ការ​ប្រមូល​ថវិកា​ពី​ការ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ ការ​គ្រប់​គ្រងការ​​ចំណាយ​របស់​ខេត្ត​សៀមរាប និង​ការ​គ្រប់​គ្រង​អាកាស​យាន្តដ្ឋាន​សៀម​រាបជាដើម​។

ដីទំហំ២៣ហិកតាដែលអាជ្ញាធរជាតិអប្សរាជួល​ឲ្យក្រុម​ហ៊ុន​​វៀតណាម លោក សុខ គង់នោះ​ ស្ថិត​នៅសង្កា​ត់​​ស្លក្រាម ក្រុងសៀមរាប ខាងលិច​តំបន់អង្គរឃ្យុងយូ ហើយ​បច្ចុប្បន្ន​ត្រូវបានសាងសង់ជាសំណង់ដ៏រឹងមាំ ដែលមានឈ្មោះថា រមណីយដ្ឋានទេសចរណ៍សុខា៕

សរសេរមកកាន់លោក បូ សា​វី  តាមរយៈsavy@vodhotnews.com

What Next?

Recent Articles

6 Responses to "មន្រ្តីប្រឆាំងអះអាងថាថវិកាជាង៤០០លានដុល្លារបាត់បង់ ក្រោម​ការ​ជួលដីនៅ​សៀមរាបឲ្យក្រុមហ៊ុនវៀតណាម​"

  1. Judge says:

    ពាក្យចាស់លោកថា ៉ ឫស្សី រឹង ដោយសារខ្នង ៉។
    ទង្វេី ក្បត់ផលប្រយោជន៏ជាតិ ដែលមានរួចមកហេីយ គឺ ដោយសារបង្អែក នៃ អំណាច និង ការចែករំលែកផល នៃការប្រេីអំណាច។ ដីតំបន់បុរីសណ្ឋាគារ សុខា បានមកពីណា? ជាដីរបស់អ្នកណា?។
    ហេតុហ្នឹងហេីយ បាន ជាកន្លងមក គេនាំគ្នាយកលុយទិញអំណាច ក្រោម ទស្សនៈ៖
    ៉ មានបុណ្យ មានសក្តិ មានប្រាក់ មានយស ៉។ តេីរាស្ត្រខ្មែរមានលុយទិញ បុណ្យសក្តឬទេ???។
    បុណ្យសក្ត ទាហាន មាន ខ្មែរទិញខ្លះ ព្រោះធ្លាប់មានប៉ះ លក់ដូរដីខ្លាញ់ ជួញប្រែអំណាច លុយហូរត្របាញ់ ចូលហោប៉ៅវិញ បុណ្យធំ លុយច្រេីន។
    បុណ្យសក្តតាមក្រុង អ្នកមានទាំងស្រុង ទិញដូរជាខ្នង រកសុីមានបាន ជាយូរឆ្នាំផង ទោះចាស់កោងខ្នង ចាយចោលមិនអស់។
    សំនៀង

  2. សន្តិភាព says:

    តើដីតំបន់ហ្នឹងមួយម៉ែត្រការ៉េថ្លៃប៉ុន្មាន?ហេតុអ្វីបានជាជួលថោកម្លេះ? ជួល៧០ឆ្នាំយូរណាស់ លក់យកលុយចូលរដ្ឋតែម្តងទៅ មិនខ្វះអ្នកទិញទេ ជួលពួកពុះដីឡូតិ៍លក់់ គេចិត្តគិតជាងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

  3. លុយបានពី Angkor ទៅណា? says:

    គិតថាដល់ពេលត្រូវ បោសសំអាត ឆ្អឹងខ្មោចចេញពីទូ ហើយ។ ពួកយើងសូម ចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវរាល់សកម្មភាព ស្រាយបំភ្លឺ បែបនេះឱ្យជនរូមជាតិដឹង ពីអំពើ ពុករលួយ(ដក់ក)របស់រដ្ផាភិបាល។

  4. people says:

    democracy in the western world and other develop countries they al way tell people income and spending ,taxing but the fake democracy in cambodia still used communist style hide from people and corrupted in their brain and born.all M-P must draw the law to punish the corrupted people $one million put in jail whole life,$2 million must hang or shoot to kill.

  5. ◕‿◕ says:

    រ​អាជ្ញាធរ​​អប្សរាឆ្កែយួនទៅដាក់គុកទៅ
    ពួកអាមន្រ្តីបក្សប្រជាជនស្អីគីណឹងអាក្រក់ ខូចៗណាស់
    ពួកអាក្បត់ជាតិជួលដីឱ្យយួនថោក បំផ្លាញជាតិខ្មែរ ។

  6. ◕‿◕ says:

    យកក្បាលពួកអាជ្ញាធរ​​អប្សរាធំៗឆ្កែយួនទៅដាក់គុកទៅ
    ពួកអាមន្រ្តីបក្សប្រជាជនស្អីគីណឹងអាក្រក់ ខូចៗណាស់
    ពួកអាក្បត់ជាតិជួលដីឱ្យយួនថោក បំផ្លាញជាតិខ្មែរ ។