Fri, 2 January 2015
ប៉ិច សុធារី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញថា ពិតជាមានជនជាតិវៀតណាមទៅធ្វើសមាធិ និងពិធីសាសនានៅលើភ្នំបូកគោ ខេត្តកំពតពិតមែន ប៉ុន្តែការធ្វើពិធីនោះពុំបានបង្កផលប៉ះពាល់ដល់វប្បធម៌ខ្មែរនោះទេ។
អគ្គនាយករងបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហេង សុផាឌី បានថ្លែងកាលពីថ្ងៃម្សិលមិញថា តាមការចុះស៊ើបអង្កេតកាលពីពេលថ្មីៗនេះ ជនជាតិវៀតណាមពិតជាបានចូលទៅធ្វើពិធីសាសនានៅលើភ្នំបូកគោ ត្រង់ចំណុចល្អាងភ្នំស្រែ៥០០ និងប្រវាំងកូន ប៉ុន្តែមិនមានចំនួនច្រើនទេ ហើយក៏ពុំមានការសាងសង់វិហារសាសនា ឬការស្នាក់នៅជាអចិន្រៃ្តយ៍ដែរ។
លោកថា៖ «ពួកគេចូលមកអត់មានធ្វើពិធីអធិកអធមអីទេ គេគ្រាន់តែមកធ្វើសម្មាធិស្ងៀមស្ងាត់ ដល់អ៊ីចឹងទៅវាអត់មានរឿងអីមកប៉ះពាល់ដល់វប្បធម៌យើងទេ វាជារឿងសាសនា បើយើងមើលទៅលើច្បាប់ ឬ រដ្ឋធម្មនុញ្ញ គឺថាយើងធានាដល់សិទ្ធិសេរីភាពក្នុងការគោរពជំនឿសាសនារបស់ជនជាតិផ្សេងៗ»។
លោក ហេង សុផាឌី បានបន្តថា ការចូលមកធ្វើពិធីសាសនានេះ បានកើតមានជាច្រើនឆ្នាំមកហើយ ដោយសារតែនៅល្អាងភ្នំប្រវាំងកូន មានផ្នូរបុរាណចំនួន ៥ ដែលជនជាតិវៀតណាម កំណត់ថា ជាផ្នូរបុព្វបុរសរបស់ពួកគេដែលបានស្លាប់នៅទីនោះ។ ទោះយ៉ាងណា ក្រុមហ៊ុនដែលទទួលបានការវិនិយោគនៅតំបន់ភ្នំបូកគោ បានតម្រូវឲ្យជនជាតិវៀតណាមទាំងនោះ ទិញសំបុត្រក្នុងមួយនាក់ ៥ ដុល្លារសម្រាប់រយៈពេលមួយថ្ងៃ ហើយពួកគេក៏មានកាន់លិខិតឆ្លងដែនត្រឹមត្រូវផងដែរ។
មន្ត្រីរូបនេះ បានកត់សម្គាល់ថា អ្វីដែលជាការព្រួយបារម្ភនោះ គឺបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រោះចំណុចវាលស្រែ ៥០០ និងប្រវាំងកូន ស្ថិតនៅឆ្ងាយ និងក្នុងព្រៃជ្រៅកណ្តាលជួរភ្នំបូកគោ។
លោកជំរុញថា៖«ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន គួរតែពង្រឹងសន្តិសុខដើម្បីការពារក្រែងលោមានបាតុភាពអី ឬក៏ពួកគាត់ទៅហ្នឹងអាចមានការឈ្លោះទាស់ទែងគ្នាឬក៏មានអំពើហិង្សាអីជាដើម»។
លោក ឧកញ៉ា សុខ គង់ ដែលជាម្ចាស់វិនិយោគនៅតំបន់ទេសចរណ៍ភ្នំបូកគោលើទំហំដី ១៤០០០ ហិកតា រយៈពេល ៩៩ ឆ្នាំនោះ ពុំអាចសុំការអធិប្បាយបានទេ។
ចំណែកអភិបាលខេត្តកំពត លោក ខូយ ឃុនហួរ បានមានប្រសាសន៍ថា នៅលើភ្នំបូកគោ ពុំមែនមានតែការធ្វើពិធីសាសនារបស់ជនជាតិវៀតណាមតែមួយទេ គឺមានការសាងសង់វិហារចិន វិហារគ្រិស្ត និងវិហារព្រះពុទ្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។
ដោយឡែកសម្រាប់បញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ ខាងក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន។
លោកថា៖ «រហូតមកទល់ពេលនេះ មិនដែលមានបញ្ហាអសន្តិសុខកើតឡើងទេ ហើយកន្លងមកអាជ្ញាធរខេត្តក៏បានរៀបចំការពារសន្តិសុខជូនភ្ញៀវទេសចរផងដែរ»។
ការចុះស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ផ្នែកអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ បានកោះហៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ ទៅឆ្លើយបំភ្លឺ និងស្នើឲ្យចាត់វិធានការចំពោះផលប៉ះពាល់នានាទៅលើវប្បធម៌ខ្មែរ បន្ទាប់ពីមានជនបរទេសធ្វើពិធីសាសានានៅតំបន់នោះ។
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា ក្រុមការ-ងារលោកនឹងចុះទៅពិនិត្យករណីនេះបន្ថែមទៀត នៅពាក់កណ្តាលខែកុម្ភៈ ដើម្បីប្រមូលព័ត៌មាន និងផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់ក្រសួងវប្បធម៌។
លោកបានបញ្ជាក់ថា៖«យើងកំពុងរៀបចំនីតិវិធីក្នុងការចុះទៅពិនិត្យនៅទីនោះដោយផ្ទាល់»។
គួរបញ្ជាក់ថា ការលេចឮព័ត៌មានជុំវិញការធ្វើសមាធិ និងបួសជាសច្ចំ ពីសំណាក់ជនជាតិវៀតណាម នៅចំណុចវាលស្រែ ៥០០ និងតំបន់ប្រវាំងកូន លើភ្នំបូកគោ ខេត្តកំពតនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានបង្ហាញពីក្តីបារម្ភថាអាចនឹងធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ និងខ្លាចជនជាតិវៀតណាមទាំងនោះ បោះទីតាំងជាអចិន្រៃ្តយ៍នៅតំបន់នោះ ព្រមទាំងធ្វើឲ្យមានលំហូរចូលនូវជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់មកកម្ពុជា៕
ក្រសួងឆ្កួត គេចុលខុសច្បាប់ហើយនៅតែត្រូវទៀត បានជាអ្នកគ្រប់គ្រងភ្លើបែបនេះ បានដីខ្មែរចេះតែបាត់ ព្រៃកាប់គ្មានសល់ រកអ្នកទទួលខុសត្រូវមិនឃើញមែន បើចាស់ណាស់ទុកអោយក្មេងធ្វើម្តងទៅ សូមទៅវត្តចុះ
៉លោក ហេង សុផាឌី បានបន្តថា ការចូលមកធ្វើពិធីសាសនានេះ បានកើតមានជាច្រើនឆ្នាំមកហើយ ដោយសារតែនៅល្អាងភ្នំប្រវាំងកូន មានផ្នូរបុរាណចំនួន ៥ ដែលជនជាតិវៀតណាម កំណត់ថា ជាផ្នូរបុព្វបុរសរបស់ពួកគេដែលបានស្លាប់នៅទីនោះ៉។ នេះជាគ្រោះថ្នាក់នៃទឹកដីយើង ពួកគេគិតថាជាទឹកដីរបស់ដូនតាគេ យូរៗទៅពួកគេនឹងធ្វើឲ្យយល់ច្រឡំកាន់តែធំទៅៗ ជាមួយនឹងការចូលលុកលុយរបស់ជនជាតិយួនក្នុងដីខ្មែរតាមដីគោក តាមទឹក បង្កើតកូនពូនជាចៅ តើ១០០ឆ្នាំទៀត ទឹកដីខ្មែរទាំងមូលនឹងក្លាយជាទឹកដីយួនឬយ៉ាងណា? សម្រាប់ បក្សប្រជាជនច្បាស់ជាឆ្លើយភ្លាមថា មិនអាចទៅរួចទេ ព្រោះពួកគេកើតចេញពីយួន។
តេី ផ្នាកផ្នូរេលេីក ពីពេលណា????? ២០១១មែនទេ???។
អ្នកតស៊ូ ក្នុងសង្គ្រាម ផ្នូរ ត្រូវអាជ្ញាធរវៀតណាមគាស់ទៅ វៀតណាមវិញ។
ផ្នូរនៅប្រវាំងកូន នេះ កប់ពីពេលណា???? ហេតុអ្វីក៏ អាជ្ញាធរមិនគាស់យកធាតុទៅវិញ បេីមនមែននោះ????។
អាជ្ញាធរខ្មែរ ពូកែបានត្រឹម បន្លំយកអំណាចកេង ពុករលួយ ដំណោះស្រាយ ជាផលប្រយោជន៏ជាតិ គឺគមានមធយោបាយទេ។
សំនៀង
that is unbelievable reaction from our nation. I can not believing it, what can it be for another nation came to screw up this nation and getaway from it. be yourself Cambodian……………. peace for all
ចុចមើលទៅ ពួកអាឡប់ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណបក្សប្រជាជន
មកសមាធិសន្ធឹកសន្ធាប់យ៉ាងអនាធិបតេយ្យខុសច្បាប់ ថ្ងៃក្រោយបើពួកយួននាំអាវុធ
មកលាក់ទុកក្នុងតំបន់ភ្នំបូកគោវាយយកតំបន់នោះងាយស្រួលដូចបកចេអញ្ចឹង ។
https://www.youtube.com/watch?v=cKWR1YloxiU
មានភ្នែក អត់ប្រស្រី. ក្នុងខួរ មានអាចម៍ ដូចបង្កង…
Can Cambodian people do he same in Vietnam? The Khmer Kampuchea Krom have been mistreated so badly and wrongly for doing nothing against the Vietnamese laws but they face uncertainty and hash punishment every day just for showing Khmer identity.