សាច់​សត្វ​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​ដោយ​ចំហខណៈ​សត្វ​ព្រៃ​កាន់​តែ​ខ្សត់​

(១) សត្វ​ឈ្លូស​ដែល​គេ​ទើប​បាញ់​បានត្រូវ​​គេ​ដាក់​បង្ហោះ​តាម​ហ្វេស​ប៊ុក​។​ (២) ស្ត្រី​ម្នាក់​កំពុង​លក់​សាច់​ពស់​ថ្លាន់​នៅ​ផ្សារស្ទឹង​ត្រែង​​​កាល​ពី​ថ្ងៃ​១៥ធ្នូ​។ រូបថត ស៊ាង​លី។ (៣) សាច់​សត្វ​ព្រៃ​ស្រស់ និង​ងៀត​សាច់​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​​ត្រូវ​ដាក់​លក់​នៅ​ផ្សារ​ស្ទឹង​ត្រែង​។ រូបថត សហ​ការី

(១) សត្វ​ឈ្លូស​ដែល​គេ​ទើប​បាញ់​បានត្រូវ​​គេ​ដាក់​បង្ហោះ​តាម​ហ្វេស​ប៊ុក​។​ (២) ស្ត្រី​ម្នាក់​កំពុង​លក់​សាច់​ពស់​ថ្លាន់​នៅ​ផ្សារស្ទឹង​ត្រែង​​​កាល​ពី​ថ្ងៃ​១៥ធ្នូ​។ រូបថត ស៊ាង​លី។ (៣) សាច់​សត្វ​ព្រៃ​ស្រស់ និង​ងៀត​សាច់​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​​ត្រូវ​ដាក់​លក់​នៅ​ផ្សារ​ស្ទឹង​ត្រែង​។ រូបថត សហ​ការី



ភ្នំពេញប៉ុស្តិ៍

សត្វ​ព្រៃ​មិន​សម្បូរ​ច្រើន​ដូច​​ពីមុន​ទេ ដោយ​សារ​តែ​ព្រៃ​ឈើ​ដែល​ជា​ជម្រក​របស់​វា​ត្រូវ​បាន​កាប់​បំផ្លាញ​ស្ទើរ​ហិន​ហោច​អស់ជា​មួយ​នឹង​ការ​បរបាញ់​សម្រាប់​យក​សាច់​ទៅ​លក់​តាម​ទីផ្សារ​គ្មាន​ការ​ទប់​ស្កាត់

ក្រចេះ​/ស្ទឹង​ត្រែង​/រតនគិរីៈ សត្វ​ស្វា​ ក្លាយ​ជា​មុខ​ម្ហូប​ពេញ​និយម​ ក្នុង​ក្រុង​ស្ទឹង​ត្រែង ហើយ​សត្វ​ព្រៃ​ដែល​ត្រូវ​បាន​ច្បាប់​ការពារ​ មិន​ឲ្យ​មាន​ការ​បរបាញ់ និង​ជួញ​ដូរ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត​ កំពុង​ត្រូវ​បាន​គេជួ​ញដូរ និង​ដាក់​លក់​នៅ​តាម​ទីផ្សារ និង​នៅ​លើ​បញ្ជី​មុខ​ម្ហូប​ដោយ​បើក​ចំហ​និង​អនាធិប​តេយ្យ។

គ្រាន់​តែ​សួរ​ថា​ ម្តុំ​នេះ​មាន​លក់​ម្ហូប​សត្វ​ព្រៃ​ទេ? ​អ្នក​រត់​ម៉ូតូ​ឌុប​មួយ​ក្រុម​នៅ​ផ្សារ​ស្ទឹង​ត្រែង​ បាន​ឆ្លើយ​ភ្លាម​ថា​៖​«មាន​មិន​ខ្វះ​ទេនៅ​វាល​ស្រែ​ ១០០។ ម្ហូប​សត្វ​ស្វា​ច្រើន​ជាង​គេ​នៅ​ទី​នោះ»។

អ្នក​រត់​ម៉ូតូ​ឌុប​វ័យ​ខ្ទង់​ ៥០ ​ឆ្នាំ​ម្នាក់​ «បាន​ឌុប​យើង​ភ្លាម»​ ទៅ​កាន់​វាល​ស្រែ ១០០ ​នៅ​ភាគ​ខាង​លិច​នៃ​ក្រុង​ស្ទឹង​ត្រែង​ ហើយ​បាន​ទៅ​ដល់​ប្រ​មា​ណ​ជា​ ៥ នា​ទី​ក្រោយ​មក​។ នៅ​ម្តុំ​នោះ ​ហាង​និង​ផ្ទះ​ប្រ​មាណ​ជា៥​កន្លែ​ង​មាន​បើក​លក់​គ្រឿង​ក្លែម ឬ​ស៊ុប​ផ្សេងៗ។

ផ្ទះ​មួយ​ក្នុង​ចំ​ណោម​នោះ​ មាន​ភ្ញៀវ​ចេញ​ចូល​មិន​ដាច់ ​ហើយ​បុរស​ម្ចាស់​ផ្ទះ​ស្លៀក​ខោ​ជើង​វែង ដោះ​អាវ ​បង្ហាញ​ខ្សែ​ក​មាស​ក្រ​ហម​ច្រាល​ឈ​រចាំ​ហៅ​ភ្ញៀវ​ឲ្យ​ចូល​ហូប។ គ្រាន់​តែ​ដល់​មុខ​ផ្ទះ​ភ្លាម​ ​ក៏ធុំ​ក្លិន​ម្ហូប​ដ៏​ឈ្ងុយ​ចង់​ស្រក់​ទឹក​មាត់។​ កូន​ស្រី​ម្ចាស់​ផ្ទះ​ម្នាក់​បាន​នាំ​ភ្ញៀវ​ទៅ​តុ​អង្គុយ ​ហើយ​សួរ​ថា​អញ្ជើញ​ពិសា​អី?​ នៅ​​ទី​នេះ​មាន​ជ្រូក​ព្រៃ ​ស្វា ​ប្រើស ​ឈ្លូស​ជា​ដើម តែ ​«ស្វា​គេ​និយម​ហូប​ជាង​គេ​នៅ​ហ្នឹង​។ ហូប​ជា​មួយ​នឹង​ទឹក​ជ្រ​លក់​អម្ពិ​ល​ទុំ​។ ម្ហូប​គ្រប់​មុខ​មួយ​ចាន​ត​ម្លៃ​ចាប់​ពី ១​ ម៉ឺន​ឡើង​ទៅ»។

បញ្ជី​​រាយ​មុខ​ម្ហូប​សត្វ​ព្រៃ​​។ ផា លីណា

នៅ​ជិត​តុ​អង្គុយ​ចម្ងាយ​ប្រមាណ​ជា​៥ ​ម៉ែត្រ ​មាន​សាច់​សត្វ​ព្រៃ​ស្ងួ​តឬ​ក្រៀម​ជា​ច្រើន​ ដាក់​នៅ​គ្រប​ស្បៃ​ក្បែរ​ចង្ក្រាន​មាន​ភ្លើង​​ឆេះ​ហុយៗ​។​ នោះ​គឺ​សាច់​ស្វា ​ដែល​ត្រូវ​បាន​គេ​កាត់​ចេញ​ជា​ផ្នែកៗ​មាន​ដៃ ​ជើង ​ភ្លៅ​និង​ដង​ខ្លួន ​ដែល​មាន​តម្លៃ​ចាប់​ពី​ ១ ​ម៉ឺន​រៀល​ឡើង​ទៅ​។

អ្នក​លក់​បាន​ប្រាប់​ថា​ គាត់​ទិញ​សាច់​ស្វា​មក​ពី​អ្នក​ភូមិ​ដែល​គេ​ចាប់​ពី​ព្រៃ​មក ហើយ​គេ​បក​ស្បែក​ចេញ​យក​ទៅឆ្អើរ​ភ្លើង​ឲ្យ​ក្រៀម ​មុន​នឹង​យក​​មក​​លក់​ឲ្យ​គាត់​ ដែល​ស្វា​តូច​ត​ម្លៃ​ ៤ម៉ឺន​ និង​ធំ​ ៨ ម៉ឺន​ក្នុង​មួយ​ក្បាល។ ប៉ុ​ន្តែ​បើស្វារ​ស់​វិញ​ការ​ទិញ​លក់​តម្លៃ​ចាប់​ពី​ ១០០ ​ដុល្លា​រឡើង​ទៅ​ក្នុង​មួយ​ក្បាល​។​

អ្នក​លក់​បាន​និយា​យ​ថា៖ «ខ្លះ​មក​ហូប​តែ​ម្តង ​ហើយ​ខ្លះ​ទៀត​កុម្ម៉ង់​ទិញ​តាម​ទូរ​ស័ព្ទ។​ លក់​ដូរ​សា​ច់​សត្វ​ព្រៃ​នៅ​​ទី​នេះ​មិន​ដែ​ល​មានគេ​មក​រក​រឿង​ ឬ​យក​លុយ​អី​នោះ​ទេ»។

ជន​ជាតិ​​ភាគ​តិច​​ប្រើ​ថ្នាំ​ពិស​បាញ់​សម្លាប់​សត្វ​ព្រៃ

ការ​ដាក់​អន្ទាក់ ​និង​បរ​បាញ់​សត្វ​ព្រៃ​គឺ​ជា​វប្ប​ធម៌​​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​​ភាគ​តិច​តាំង​ពីដូ​នតា​មក។ ដោយ​មិន​និ​យាយ​ពី​ការ​ដាក់​អន្ទាក់​នោះ ​ជនជាតិ​​ភាគ​តិច​ មិន​មាន​កាំ​ភ្លើង ​និង​គ្រា​ប់​​ពិត ​ដើម្បី​បរ​បាញ់​សត្វ​នោះ​ទេ ​គឺពួក​គេ​​ប្រើ​ស្នា​ជាមួយ​នឹង​គ្រាប់​ព្រួញ​មាន​ជ្រ​ល​ក់​ថ្នាំ​ពិស​ដែល​ផ្សំ​ពី​ដើម​រុក្ខ​ជាតិ​ម្យ៉ាង លាយ​ជាមួយ​នឹង​ក្បាល​ពស់​វែក​មាន​ពិស​។

លោក​ស្រៀន​ ជឿន​អាយុ​ ៤៨ ​ឆ្នាំ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ក្នុង​ភូមិ​ក្បាល​រមាស​ ឃុំ​ក្បាល​រមាស ស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែង ​បាន​បង្ហើប​ប្រាប់​ថា​ រុក្ខ​ជាតិ​ប្រ​ភេទ​នោះ​អ្នក​ភូមិ​តែង​តែ​ហៅ​តៗ​គ្នា​ថា​ ដើម ​«វល្លិជ័រ​ឆក់» ដែល​គេ​អាច​រក​បាន​នៅ​តាម​ព្រៃ។ គេ​យក​ដើម​នេះ​ទៅ​បុក​ មុន​នឹង​យក​ទៅ​ស្ងោរ​ជា​មួយ​នឹងក្បាល​ពស់​​វែក​មាន​ពិស​ដូច​ជា​ ពស់​ពព្លាក់​ និង​ពស់​វែក​​ផ្សេង​ទៀត​ជា​ដើម​ តាម​ដែល​អាច​រក​បាន។

(១) សាច់​ជ្រូក​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ស្ទឹង​ត្រែង​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​​​។ រូបថត ផាក់ ស៊ាង​លី។ (២)​ ងៀត​សាច់​សត្វ​ស្វា នៅ​ហាង​មួយ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​។ រូប​ថត សហការី​

(១) សាច់​ជ្រូក​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ស្ទឹង​ត្រែង​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​​​។ រូបថត ផាក់ ស៊ាង​លី។ (២)​ ងៀត​សាច់​សត្វ​ស្វា នៅ​ហាង​មួយ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​។ រូប​ថត សហការី​

លោក​បាន​បន្ត​ថា ការ​ស្ងោរ​នោះ ​គឺ​ចំណាយ​ពេល​យូរ ​រហូត​ដល់​ទៅ​មួយ​ថ្ងៃ​ក៏មាន​ គឺ​រម្ងាស់​រហូត​ដល់​វា​ឡើង​ខាប់ ​ហើយ​ទុក​ឲ្យ​ត្រ​ជាក់ ដើម្បី​យក​ទៅ​ទុក​ក្នុង​បំ​ពង់​ឫស្សី ​ហើយ​យក​ព្រួញទៅ​ជ្រ​លក់​ ឬ​លាប​ថ្នាំ​នោះ​ មុន​នឹង​បាញ់​សត្វ​ព្រៃ។

លោក​ជឿន​បាន​អួត​ថា៖ «បើ​បាញ់​ព្រួញ​ទទេ​ធម្មតា​មិន​ងាប់​ទេ​។ បើ​ស្វា​វិញ ​បាញ់​វា​ត្រូវ​ វា​កាច់​​ព្រួញ​បាក់​ហើយ ​តែ​​ជាប់​ជ័រ​ដក​មិន​​ចេញ​រត់​មិន​រួច​ទេ។​ មាន​ពិស​ទាំង​មនុស្ស​សត្វ​ងា​ប់​ដូច​គ្នា។ ឲ្យ​តែ​ត្រូវ​មិន​រួច​ខ្លួន​ទេ»​។ តាម​ទម្លាប់ ​បន្ទាប់​ពី​បាញ់​ត្រូវ​ហើយ​ អ្នក​ប្រ​មាញ់​ត្រូវ​ដើរ​តាម​ក្រោយ​សត្វ​នោះ​ប្រ​មាណ​ជា ​១០០ ​ឬ ​២០​០ ​ម៉ែ​ត្រ​ នោះ​វា​នឹង​ងាប់​ទៅ​មុខ​លែង​រួច​ហើយ​។ ប៉ុន្តែ ​បើ​គ្រាប់​ព្រួញ​ធម្មតា​វិញ ​បើ​បាញ់​ត្រូវ​ហើយ ជួន​កាល​សត្វ​ព្រៃ​ដេញ​ប្រ-​ហារ​អ្ន​កបាញ់​វិញ​ក៏​មាន​ដែរ។

ស្នា​អាច​បាញ់​សត្វ​បាន​ចម្ងាយ​ប្រ-​មា​ណ​ជាង​២០​ម៉ែត្រ​ប៉ុណ្ណោះ ​ហើយ​ការ​ប្រ​មាញ់​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​បាន​តែ​ជ្រូក​ព្រៃ ​ឈ្លូស ​ប្រើស ​ទន្សាយ ​និង​ស្វា​ជា​ដើម​ ហើយ​ជួន​កាល​មួយ​ថ្ងៃ​រក​សត្វ​មួយ​ក្បាល​មិន​បាន​ផង ​ដោយ​សារ​តែ​ចំនួន​សត្វ​ព្រៃ​កាន់​តែ​ថយ​ចុះ​ ខណៈ​ដែល​តម្រូវ​ការ​ចេះ​តែ​កើន​ឡើង​ និង​ព្រៃ​ឈើ​ជា​ជម្រក​កាន់​តែ​ហិន​ហោច​ទៅៗ។

នៅ​ពេល​ដែល​សួរ​ថា​ តើ​លោក​បារម្ភ​ខ្លាច​បាត់​បង់​សត្វ​ព្រៃ​ឬ​ទេ​? ​លោក​ជឿន​មិន​ស្ទាក់​ស្ទើ​រនឹង​ឆ្លើយ​ទេ​ដោយ​បញ្ជាក់​ថា​៖ «ដឹង​ថា​គេ​ហាម​ដែរ​។ បារម្ភ​ខ្លាច​អស់​សត្វ​ដែរ ​តែ​ឲ្យ​តែ​ជួប​គឺ​បាញ់​ហើយ។ ធ្លាប់​អ៊ីចឹង​ហើយ។ សត្វ​មិន​មាន​​ច្រើន​ដូច​មុន​ទេ​ឥឡូវ​នេះ»​។

ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រ​មាញ់​ និង​នេសាទ​ បាន​សម្រេច​ថា​ ពពួក​សត្វ​​ព្រៃ​គ្រប់​ប្រភេទ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ ​កម្ពុជា​ ជា​សម្បត្តិ​របស់​រដ្ឋ ​និង​ជា​សមាស​ភាគ​នៃ​ធន​ធាន​ព្រៃ​ឈើហើ​យ​​​ត្រូវ​បាន​បែង​ចែក​ជា​បី​ក្រុម​ធំៗ​គឺ​ ក្រុម​ប្រ​ភេទ​ជិត​ផុត​ពូជ​ ក្រុម​ប្រភេទ​មាន​ដោយ​កម្រ​ និង​ក្រុម​ប្រ​ភេទ​មាន​ដោយ​បង្គួរ​។ ចំ​ពោះ​សត្វ​ព្រៃ​ដូច​ជា​ជ្រូក​ព្រៃ ​ឈ្លូស ​ស្វា ​ប្រើស ​និង​ពស់​ថ្លាន់​ជា​ដើម ​គឺ​ស្ថិត​នៅ​ក្នុងប្រ​ភេទ​សត្វ​«មាន​ដោយ​បង្គួរ»។ ហេតុ​នេះ​ការ​ជួញ​ដូរ​ប្រ​ភេទ​សត្វ​មាន​ដោយ​បង្គួរ​នេះ​ មិន​ត្រូវ​បាន​ផ្ត​ន្ទា​ទោស​ដាក់​ពន្ធ​នាគា​រ​នោះ​ទេ​ គឺ​ជន​ដែល​ប្រ​ព្រឹត្ត​គ្រាន់​តែ​ត្រូវ​ទទួល​ការ​ពិ​ន័យ​អន្ត​រ-​កាល​តែ​ប៉ុណ្ណោះ។

ឆាគ្រឿង​សាច់​ជ្រូក​ព្រៃ​នៅហាង​មួយ​ក្នុងក្រុង​ស្ទឹង​ត្រែង​​​។ រូបថត ផាក់ ស៊ាង​លី​

ឆាគ្រឿង​សាច់​ជ្រូក​ព្រៃ​នៅហាង​មួយ​ក្នុងក្រុង​ស្ទឹង​ត្រែង​​​។ រូបថត ផាក់ ស៊ាង​លី​

សាច់​សត្វ​ព្រៃ​ត្រូវ​បាន​គេ​លក់​ដោ​យ​​បើក​ចំហ

នៅ​ក្នុង​ផ្សារ​ស្ទឹង​ត្រែង​ការ​លក់​សាច់​សត្វ​ព្រៃ​មាន​ទាំង​ពេល​ព្រឹក​និង​ពេល​ល្ងាច​។ គ្រាន់​តែ​អ្នក​លក់​ខ្លះ​ហ៊ាន​អង្គុយ​លក់​និង​ហៅ​ឲ្យ​ជួយ​ទិញ​ដោ​យ​គ្មាន​ការ​ខ្លាច​រអា។ រីឯ​ អ្នក​ខ្លះ​ទៀត​នៅ​អង្គុយ​ឆ្ងាយ​ពី​សាច់​សត្វ​ព្រៃដល់​ពេល​មាន​អ្នក​មក​សួរ​រក​ទើប​ចេញ​មក​លក់​ឲ្យ។ ស្រ្តី​វ័យ​ចំណាស់​អាយុ​ប្រមាណ​ជា​ ៦០ ​ឆ្នាំ​ម្នាក់​អង្គុយ​លក់​សាច់​ពស់​ថ្លាន់​នៅ​ខាង​ក្រៅ​ ប៉ែក​ខាង​កើត​នៃ​ផ្សារ​ស្ទឹង​ត្រែង​។ ពស់​ថ្លាន់​ត្រូវ​បាន​គាត់​បក​ស្បែក​ចេញ​ហើយ​កាត់​ជា​កង់ៗ​។

ស្រ្តី​រូប​នោះ​ និ​យាយ​ភា​សា​វៀត​ណាម​យ៉ាង​ស្ទាត់​ជំ​នាញ ​ដែល​ទំនង​ជា​ជន​ជាតិ​វៀត​ណាម​។ គាត់​បាន​ប្រាប់​ថា ​ពស់​នោះ​ ចាប់​ពី​ព្រៃ​មក ​ហើយ​លក់​មួយ​គី​ឡូ​ ក្រាមតម្លៃ ១៤ ០០០​ រៀល​។ ចំ​ណែក​ឯ​នៅ​ក្នុង​ផ្សារ​វិញ ​សាច់​ជ្រូក​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​មួយ​គី​ឡូ​ក្រាម​តម្លៃ​២​ម៉ឺន​រៀល។

ចំ​ណែក​ឯ​នៅ​តាម​ភោជ​នីយ​ដ្ឋាន​ក្នុង​ក្រុង​នេះ​វិញ​ ក៏​មាន​លក់​ដែរ​ គ្រាន់​តែ​​មិន​ហ៊ាន​ដាក់​បង្ហាញ​នៅ​លើ​បញ្ជី​មុខ​ម្ហូប​ដូច​ភោជនីយ​ដ្ឋាន​មួយ​នៅ​ក្រុ​ង​​ក្រ​ចេះ​​នោះ​ទេ​​។ ភោជនីយ​ដ្ឋាន​ក្នុង​ក្រុង​ក្រ​ចេះ​នោះ​ មាន​ភ្ញៀវ​ចេញ​ចូល​មិន​ដាច់ ​ដែល​រួម​មាន​ទាំង​មន្រ្តី​នគរ​បាល ​និង​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ដែល​ធ្វើ​ការ​អភិ​​រក្ស​សត្វ​ព្រៃ​ជា​មួយ​នឹង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ផង​ដែរ​។ បើ​ពេល​អា​ហារ​ថ្ងៃ​ត្រង់​វិញ ​រក​តែ​កន្លែង​អង្គុយ​ហូប​ស្ទើ​រមិន​បាន​ផង។

ស្រ្តី​ជា​អ្នក​រត់​តុម្នាក់​ បាន​ប្រាប់​ថា ​ភោជ​នី​យដ្ឋាន​នេះ​មាន​លក់​សាច់​ព្រៃ​ជាង​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ​មិន​ហ៊ាន​ទុក​សាច់​សត្វ​ព្រៃ​ច្រើន​នោះ​ទេ គឺ​មាន​តែ​ពីរ​បី​គី​ឡូ​ក្រាម​តែ​ប៉ុ​ណ្ណោះ ដោយ​សារ​ខ្លាច​គេ​ចុះ​ចាប់។

បុរសជន​ជាតិ​ភាគ​តិចនៅ​ភូមិ​ក្បាល​រមាស ស្រុក​សេសាន ​បង្ហាញ​ស្នាសម្រាប់​បរ​បាញ់​សត្វ​។ រូបថត ផាក់ ស៊ាងលី​

បុរសជន​ជាតិ​ភាគ​តិចនៅ​ភូមិ​ក្បាល​រមាស ស្រុក​សេសាន ​បង្ហាញ​ស្នាសម្រាប់​បរ​បាញ់​សត្វ​។ រូបថត ផាក់ ស៊ាងលី​

ដោយ​ឡែក​នៅ​ក្នុង​ផ្សារ​បាន​លុង​ក៏​មាន​ដាក់​លក់​សត្វ​ព្រៃ​ផង​ដែរ​ ដូច​ជា​ប្រើស ​ឈ្លូស​ និង​ជ្រូក​ព្រៃ ជា​ដើម។ យុវ​ជន​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេ​ស​​ប៊ុក​រស់​នៅ​ក្នុង​ក្រុង​បាន​លុង​ឈ្មោះ​ភា​រីម​អាយុ​២៦​ឆ្នាំ​បាន​និ​យាយ​​ថា៖«​គេ​លក់​រាល់​ថ្ងៃ នៅ​ផ្សារ​បាន​លុង​។ អ្នក​លក់​សាច់​សត្វ​ព្រៃ​មាន​ប្រ​ហែល ​៤ ​តូប​មាន​សាច់​ស្រស់ ​និង​សាច់​ងៀត​មាន​ប្រើស និង​សាច់​ជ្រូក​ព្រៃ។ តូប​ខ្លះ​មាន​លក់​សាច់​សត្វ​ព្រៃ​ទាំង​អស់​ក៏​មាន»។ ព័ត៌​មាន​ពី​អ្នក​ភូមិ​ឃើញ​មាន​មន្ត្រី​មាន​សមត្ថ​កិច្ច​ហ្នឹង​ក៏ទៅ​បរ​បាញ់​ដែរ»។

លោក​កែវ អ៊ុំម៉ាលីសប្រធាន​នាយក​ដ្ឋាន​សត្វ​ព្រៃ និង​ជីវ​ចម្រុះនៃ​ក្រសួង​កសិ​កម្ម​ រុក្ខ​ប្រមាញ់​ និង​នេ​សាទ​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ ដោយ​​ថ្លែង​ថា លោក​ជាប់​បំពេញ​បេស​កក​ម្ម​នៅ​ក្រុង​កែប។

មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​នៅ​ក្នុង​ក្រុម​បង្រ្កាប​បទ​ល្មើ​ស​សត្វ​ព្រៃ​ចល័ត​ដែល​គាំ​ទ្រ​ថវិកា និង​បច្ចេក​ទេស​ដោយ​អង្គការ​សម្ព័ន្ធ​ភាព​សត្វ (Wildlife Alliance) បាន​ទទួល​ស្គាល់​ថា ​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ នៅ​តាម​ទី​ផ្សារ និង​ភោជ​នីយ​ដ្ឋាន​នា​នា​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ នៅ​តែ​កើត​មាន​ឡើង​ បើ​ទោះ​បី​ជា​ក្រុម​ចល័ត​របស់​លោក​ខិ​ត​​ខំ​បង្រ្កាប​រាល់​ថ្ងៃ​យ៉ាង​ណា​ក៏​ដោយ ​ហើយ​ភោជនីយ​ដ្ឋាន​ក្នុង​ក្រុងក្រចេះ​នោះ​ក៏​ធ្លាប់​ត្រូវ​បាន​បង្រ្កាប​​​ដែរ។​ ប៉ុន្តែ​ម្ចាស់​ភោជ​នីយ​ដ្ឋាន​នោះ ​មិន​រាង​ចាល​នោះ​ទេ ​ដោយ​សារ​តែ​សត្វ​ដែល​គេ​លក់​នោះ ​គឺ​ស្ថិត​ក្នុង​ក្រុម «​មាន​ដោយ​បង្គួរ» ​ហេតុ​​ដូច​នេះ ពួក​គេ​បាន​​ត្រឹម​តែ​​ត្រូវ​ពិន័យ​អន្ត​រកាល​ជា​ប្រាក់​តាម​ច្បាប់​កំណត់​ប៉ុ​ណ្ណោះ​។

មន្រ្តី​រូប​នេះ​បាន​ត្អូញ​ត្អែ​រថា៖«ចោទ​ទៅ​តុ​លា​ការ​មិន​កើត​ ដោយ​សារ​ច្បាប់​ចង​យើង​អ៊ីចឹង។ នេះ​ជា​ផល​វិ​បា​ក​រប​ស់​ខ្ញុំ។ អ៊ីចឹង​គេ​នៅ​លក់​ដដែល ​ព្រោះ​ទោស​ទណ្ឌ​វា​មិន​ធ្ងន់​ គ្រាន់​តែ​ពិន័យ​យក​តម្លៃ​សាច់​តាម​ទីផ្សារ​គុណនឹង​៣​ដង​នោះ»។ ​

លោក​បាន​បន្ថែម​ថា ​កន្ល​ង​មក​មាន​តែ​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ចំនួន​ ១៣​ រូប​ប៉ុណ្ណោះ បាន​និង​កំពុង​សហការ​ជា​មួយ​នឹង​អង្គ​ការ​សម្ព័ន្ធ​ភាព​សត្វ​ព្រៃ​ ហើយ​ធ្វើ​សកម្មភាព​បង្រ្កាប​និង​សង្គ្រោះ​សត្វ​ព្រៃ​នៅទូ​ទាំង​ប្រ​ទេ​ស​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​ក្រៅ​ពី​នោះ​ នៅ​តាម​មូល​ដ្ឋាន​គ្រប់​ខេត្ត​ក្រុង​ គឺ​មាន​មន្រ្តី​ព្រៃ​ឈើ​សម្រាប់​អនុវត្ត​ច្បាប់​លើ​បញ្ហា​នេះ៕


What Next?

Recent Articles

One Response to "សាច់​សត្វ​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​ដោយ​ចំហខណៈ​សត្វ​ព្រៃ​កាន់​តែ​ខ្សត់​"

  1. Bakan says:

    អ្នកបរិភោគសាច់សត្វព្រៃច្រើនតែពួកអ្នកធំ និងពួកអ្នកមាន អ្នកក្រមិនមានលទ្្ធភាពទិញហូបទេ។ ជាក់ស្តែង​ ចៅហ្វាយខេត្តម្នាក់បានរៀបចំពិធីជប់លៀងនៅផ្ទះគាត់ៗត្រូវបានកូនចៅរបស់គាតជូនជាអំណោយសុទ្ធតែសត្វព្រៃ។