ដោយ៖ ជន ស្រីណុច
ថ្ងៃសៅរ៍ ទី3 មករា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ចុះទៅឡោមព័ន្ធសហគមន៍បុរីកីឡា (រូបថត៖ ជន ស្រីណុច)
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បន្តតាមទៅឡោមព័ទ្ធប្រជាពលរដ្ឋបុរីកីឡា មិនឲ្យហែញត្តិពីទីនោះទៅកាន់រដ្ឋសភាជាតិ ដើម្បីជំរុញឲ្យរដ្ឋាភិបាលរកដំណោះស្រាយករណីអាជ្ញាធរ និងក្រុមហ៊ុនផានអ៊ីម៉ិចបណ្ដេញពួកគេចេញពីលំនៅដ្ឋានទាំងបង្ខំអស់រយៈពេលបីឆ្នាំមកហើយ ។
កងកម្លាំងប្រដាប់អាវុធចម្រុះរាប់សិបនាក់ ដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង នៅថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី៣ ខែមករា នេះ ដាក់ពង្រាយគ្រប់ច្រកចេញចូលទៅកាន់សហគមន៍បុរីកីឡា ដើម្បីរារាំងយុទ្ធនាការរបស់ពួកគេ ដែលគ្រោងយកញត្តិទៅកាន់រដ្ឋសភាជាតិ ក្នុងទិវាប្រារព្ធខួបបីឆ្នាំនៃការបណ្ដេញចេញពីលំនៅដ្ឋានទាំងបង្ខំ។
ប្រជាសហគមន៍បុរីកីឡា ដែលព្រឹកមិញនេះពួកគេជាង៦០នាក់ បានទៅចូលរួមជាមួយក្រុមកម្មករ និងព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះ បានស្លាប់នៅផ្លូវវ៉េងស្រេង ដោយសារការបង្ក្រាបដ៏ហិង្សា ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល កាលពីមួយឆ្នាំកន្លងទៅនោះ នៅពេលជាមួយគ្នានេះ ប្រមូលផ្ដុំគ្នានៅសហគមន៍បុរីកីឡា ទោះបីជាកងកម្លាំងប្រដាប់អាវុធ បានបំបែកក្បួនរបស់ពួកគេ មិនឲ្យហែពីផ្លូវវ៉េងស្រេងមកក្ដី។
តាមអ្នកស្រី ឆាយ គឹមហ៊ន ឲ្យដឹងថាការជួបជុំគ្នានេះគឺដើម្បីសម្ដែងពីទុក្ខសោករបស់ពួកគេក្នុងរយៈពេលបីឆ្នាំ ក្រោយពេលអាជ្ញាធរ និងក្រុមហ៊ុនផានអ៊ីម៉ិច បណ្ដេញពួកគេចេញពីលំនៅដ្ឋានទាំងបង្ខំ បណ្ដាលឲ្យពួកគេរស់នៅលើគំនរសំរាម គ្មានអនាម័យ ធ្លាក់ខ្លួនឈឺ ក្រីក្រ លំបាកវេទនា ហើយកូនចៅគ្មានឱកាសបានទៅរៀនសូត្រជាដើម។
ប្រជាសហគមន៍បុរីកីឡាទាំងនោះ សម្ដែងនូវការព្រួយបារម្ភខ្លាចមានការប៉ះទង្គិចជាមួយកងកម្លាំងទាំងនោះ ខណៈពួកគេតាំងចិត្តដាច់ខាតត្រូវតែយកញត្តិទៅដាក់នៅរដ្ឋសភា ដើម្បីឲ្យតំណាងរាស្ត្របានដឹងពីទុក្ខលំបាករបស់ពួកគេ ។
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា មានប្រសាសន៍ថា សមត្ថកិច្ចមានតួនាទីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលធ្វើការតវ៉ាដោយអហិង្សា មិនមែនមករារាំងពួកគេមិនឲ្យប្រើសិទ្ធិតាមបែបប្រជាធិបតេយ្យនោះទេ ។ លោកបញ្ជាក់ថា អ្វីដែលសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធកំពុងធ្វើមកលើប្រជាពលរដ្ឋ បញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសផ្ដាច់ការ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
Fuck cpp
fuck you
if HUN SEN have ability to lead this poor nation ,this problem wouldn’t going on for that long. our people should really fine out what behind all of these. the strong man can not even solving just a small problem that was happen in front of his face. how can any bodies trust him to be a good leader. think about that????????????? the problem was all over the country and this leader trying to used force to silence his own people. that was not a solution to make this country safer .my massage to BOROMAI PREASVIHEAR I’m not a CRNP supporter but who ever like this nation ,working for this nation,protecting this nation,not making harmful to this nation . I will support them from my heart and I do not want any thing from it. all I wanted to see was the young generation taking a responsibility for their own future. the way I filling all our old gen no one can standing for their own nation at all. it doesn’t matter CPP or CRNP if they can showing the true love for this nation , I will support them from my heart and I will be very happy . all I want CPPand CRNP working together to take back our nation sole that we lost during criminology time…. peace to all Cambodian who love their own nation
ចូលឆ្នាំថ្មីហើយសឹងមិនទាន់ រដ្ឋាភិបាលកាន់អំណាចដោយ ហ៊ុន សែន មេទមិឡ មេឃាតក ប្រល័យពលរដ្ឋនិងលោកសង្ឃ
បង្អៅឆ្កែកាន់កាំភ្លើង A.K47 និងកាន់ដំបងចាំវាយ ចាំបាញ់ប្រជាជនខ្មែរនិងលោកសង្ឃ យ៉ាងសាហាវ !
ពិភពលោកគ្រប់សញ្ជាតិសាសន៍អប់អរឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ប៉ុន្តែពួកអាសត្វហ៊ុនសែនចង្រៃមន្រ្តីបក្សប្រជាជន
វិលត្រឡប់បកក្រោយ មកប្រព្រឹត្តិអំពើអាក្រក់ សាបព្រួសអំពើឃោរឃៅយង់ឃ្នង
យកប្រជាជននិងលោកសង្ឃធ្វើជាសត្រូវដដែល !!!