គណបក្សសង្គ្រោះជាតិខ្វះថវិកាបង្កើតស្ថានីយទូរទស្សន៍​

ដោយ៖​ ណាត សុភាព​
ថ្ងៃចន្ទ ទី26 មករា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្សសង្គ្រោះជាតិ​ (រូបថត៖ ញឹម សុខន​)

គណបក្សសង្គ្រោះជាតិ ឲ្យដឹងថាបក្សនេះទទួលបានអាជ្ញាប័ណ្ណទូរទស្សន៍ និងវិទ្យុពីក្រសួងព័ត៌មានរួចហើយកាលពីចុងឆ្នាំ២០១៤ តែនៅមិនទាន់មានថវិកាគ្រប់គ្រាន់ដើម្បីដំណើរស្ថានីយទូរទស្សន៍នៅឡើយ ។    

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យ VOD ដឹងនៅថ្ងៃចន្ទនេះថា ក្រសួងព័ត៌មានបានចេញអាជ្ញាប័ណ្ណទូរទស្សន៍ និងវិទ្យុកាលពីថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៤ ។ ប៉ុន្តែលោកថា គណបក្សកំពុងខ្វះទុនខ្លះ ហើយត្រូវការដៃគូវិនិយោគផ្សេងទៀតឲ្យចូលដាក់ទុន ដើម្បីឲ្យដំណើរការស្ថានីយទូរទស្សន៍ឲ្យបានមុនពេលបោះឆ្នោតអាណត្តិក្រោយនេះ ។ លោកថា «ឥឡូវនេះយើងកំពុងអំពាវនាវហើយ ហើយខ្ញុំជឿថាយើងនឹងខិតខំប្រឹងប្រែងធ្វើម៉េចរៀបចំគម្រោងហ្នឹងឲ្យដំណើរការទៅមុខបាន»

ដោយឡែកសម្រាប់វិទ្យុ លោក យឹម សុវណ្ណ បញ្ជាក់ថា បច្ចុប្បន្ននេះត្រូវបានដាក់ឲ្យដំណើរការតាមរយៈវិទ្យុមហានគរ FM៩3.5 ដែលកំពុងដំណើរការស្រាប់ ។

អតីតអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ លោក ប៊ុត បូវុត ឲ្យដឹងថាក្រសួងព័ត៌មានបានផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ និងវិទ្យុឲ្យទៅគណសង្គ្រោះជាតិ តាមកិច្ចព្រមព្រៀងរវាងបក្សទំាងពីរកាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ ។ លោកបញ្ជាក់ថា គ្រប់ស្ថានីយទំាងអស់ក្រោយពីទទួលបានអាជ្ញាប័ណ្ណ១ឆ្នាំពីក្រសួង ទោះបីជាបាន ឬមិនបានដាក់ឲ្យដំណើរការក្តី គឺត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណបន្តឡើងវិញ ។  លោកបញ្ជាក់ថា «យើងឲ្យគាត់មួយឆ្នាំៗ ហើយបន្ទាប់ពីមួយឆ្នាំគាត់ត្រូវមកសុំបន្តឡើងវិញទាំងអស់ ទោះបីគាត់ដំណើរការ មិនដំណើរការ ឬកំពុងរៀបចំដំណើរការ ក៏ត្រូវមកសុំ»

ក្នុងវេទិការាស្ត្រ និងអ្នកតំណាងរាស្ត្រនៅភូមិខ្នងក្រពើខាងលិច និងភូមិខ្នងក្រពើខាងកើត ឃុំត្រមួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៣ ខែមករា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថាប្រសិនបើគណបក្សសង្គ្រោះជាតិទទួលបានទូរទស្សន៍ នោះថ្នាក់ដឹកនាំនឹងកាត់បន្ថយការចុះជួបប្រជាពលរដ្ឋផ្ទាល់នៅតាមភូមិ «ពេលទូរទស្សន៍បានហើយ ប្រហែលធូរបន្តិចដែរ មិនចាំបាច់ កឹម សុខា និងសម រង្ស៊ី ចុះគ្រប់ភូមិទេ ។ តែឥឡូវនេះ បើអត់មានទូរទស្សន៍ហើយ មិនឲ្យគ្នាចុះទៀតងាប់ហើយប្រជារាស្ត្រមិនស្គាល់ទាំងមុខ ថ្នាកដឹកនាំផង បើឲ្យទូរទស្សន៍តាំងពីឆ្នាំមុនយូរហើយមិនចាំបាច់ដើរតាមចញ្ចើមថ្នល់ទេ តែឥឡូវអត់ទូរទស្សន៍ទ្រាំចុះដើរផ្សាយបន្តផ្ទាល់សិនទៅ» ។

នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្រ្វែល លោក គល់ បញ្ញា យល់ថា បើគណបក្សសង្គ្រោះជាតិដំណើរការស្ថានីយទូរទស្សន៍របស់ខ្លួនឲ្យបានឆាប់កាន់តែប្រសើរ ដើម្បីប្រកួតប្រជែងនយោបាយជាមួយដៃគូរបស់ខ្លួន ។ លោកថា «ចេញឲ្យបានឆាប់កាលណា កាន់តែល្អកាលហ្នឹង ដើម្បីឲ្យមានការប្រកួតប្រជែង ហើយនឹងការធ្វើព័ត៌មានមួយបានតុល្យភាព មិនមែនមើលឃើញតែម្ខាង ឲ្យវាឃើញទាំងសងខាង ជាពិសេសរូបហ្នឹងហើយ ទូរទស្សន៍ ហើយឲ្យបានទៅដល់ខេត្តឆ្ងាយៗ»

លោក យឹម សុវណ្ណ ឲ្យដឹងថាការបង្កើតស្ថានីយទូរទស្សន៍ផ្ទាល់របស់គណបក្សត្រូវចំណាយថវិកា ៣ទៅ៤លានដុល្លារ ដោយគិតទំាងទិញដី និងធ្វើអគារ រួមទំាងសម្ភារប្រើប្រាស់ ។ ចំណែក ជួលដី និងអគារ រួមទំាងសម្ភារត្រូវចំណាយថវិកាប្រមាណ២លានដុល្លារ ។

គួររំឭកថា ក្រោយការបោះឆ្នោតគណបក្សសង្គ្រោះជាតិបានធ្វើពហិកាមិនចូលប្រជុំ សភារហូតមានកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ។ ក្រៅពីនិយាយអំពីការធ្វើកំណែទម្រង់ស្ថាប័នជាតិធំៗជាច្រើន កិច្ចព្រមព្រៀងនោះក៏បាននិយាយផងដែរ ពីការយល់ព្រមផ្តល់ឲ្យគណបក្សប្រឆាំងមានទូរទស្សន៍មួយសម្រាប់ផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន ៕ 

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

 

What Next?

Recent Articles

11 Responses to "គណបក្សសង្គ្រោះជាតិខ្វះថវិកាបង្កើតស្ថានីយទូរទស្សន៍​"

  1. ដល់វគ្គបានលុយទៀតហើយ

  2. Anonymous says:

    ដល់វគ្គធ្វើអាជីវកម្មទៀតហើយ

  3. Samrong tong says:

    ថវិកា ឬ ដៃគូ វាត្រូវតែមាន ជាបំរុង មុននឹងបានអាជ្ញាប័ណ្ណ។
    ទឹមគោ មុន រទេះ​?
    បើតែរបៀបនេះ ស៊ីអាចម៍ ផឹកទឹកទៀតហើយ។

  4. បរិមី ព្រះវិហារ says:

    លក់ឡានលោកប្រធាននិងអនុប្រធាន តំលៃ 10-20 មឺុនដុល្លា មួយគ្រឿងៗ មីនដឹងយកលុយទៅធ្វើអីអស់ត្រឹមបង្កើតស្ថានីយ៍ប៉ុណ្ណឹងនោះ!

  5. kievsophea@gmail.com says:

    that good idea

  6. .. says:

    ពីមុនថាគេមិនឲ្យឣាជ្ញាប័ណ្ណ ដល់ពេលគេឲ្យហើយថាឣត់ថវិកាគិតទៅល្បិចរកលុយរបស់ពួកឣាប្រឆាំង
    គ្មានឣីក្រៅពីបោកពួកឣាភ្លើល្ងីល្ងើពកថ្ងាសទាំងក្នុងនិងក្រៅប្រទេសទៀតទេ! មើល៍!ពួកឣារហន់
    ដែលនៅក្នុងស្រុកចង់មានស្ថានីយទូរទស្សន៍និងវិទ្យុខ្លួនឯងឣាចលក់ឆ្កែលក់ប្រពន្ធនិងកូនដើម្បី
    យកលុយជួយឣាក្រឡោតនិងឣាពពឹកភ្នែកឣែបានឬឣត់? ចំណែកឯឣាប្រាសស្រុកឯណោះវិញឣាច
    លក់ឡានកញ្ចាស់ផ្សែផ្សំនិងលុយញើសឈាមរហាមគ្មានពេលសម្រាកសៅរ៍ឬឣាទិត្យខំត្បិតត្បៀតឆ្លៀត
    ជួយសង្រ្គោះចំការម្រេចនិងឡានលិចសិសឣាលោកប្រធានបានឣត់? រួចចាំយើងប្រមូលផលម្រេច
    បានចាំយកថវិកានោះមកបើកស្ថានីយទូរទស្សន៍ក៏មិនយឺតពេលដែរ! នេះជាផែនការសង្រ្គោះរបស់
    បក្សយើង។

  7. Kdorsamrangsy says:

    កឹមសុខាទើបនឹងទិញចំការកៅស៊ូរ(នៅស្រុកខ្មែរធ្វើនយោបាយមានលុយបង្វិលទិញចំការម្រេចចំការកៅស៊៊ូតែបើនៅអាមេរិចវិញធ្វើនយោបាយច្បាស់ជាក្រហើយបើមិនជាប់នោះនិងមិនហា៊នឈរឈ្មោះអាណត្តិក្រោយទៀតទេ) ហើយប្រហែលជាត្រូវការលុយបង្កើតរោងចក្រចំរាញ់ជ័រថែមទៀតទេដឹង?

  8. lim horn says:

    I have no command

  9. Bol says:

    នេះជាសក្ខីភាពបង្ហាញពីសមត្ថភាពរបស់គណបក្ស ឬរបស់មុគ្គលតែម្តង។
    គ្រាន់តែចង់បើកស្ថានីយ៍ទូរទស្សន៍មួយខ្លួនឯង ក៏រកដៃគូចូលរួមមិនបានរួចទៅហើយ។
    ចុះដល់ពេលដឹកនាំ ប្រទេសមួយទាំងមូល តើក្រុមនេះ មានសមត្ថភាពឯណា នឹងកៀរគឬម្ចាស់ទុនធំៗ ឲ្យមកបណ្តាក៉ទុននៅស្រុកខ្មែរ បើករោងចក្រ បើកកសិដ្ឋាន …. ដើម្បីផ្តល់ការងារឲ្យកម្មករ ធ្វើ?
    បើរកអន្នវិនិយោគមិនបានក៏ហីទៅចុះ តែមានតែខិតខំ បំភ័យ ខិតខំខ្ទប់មិនឲ្យគេមករកស៊ីជាមួយខ្មែរទៅទៀត។
    ឃើញជាក់ស្តែងហើយ ឲ្យតែមានក្រុមហ៊ុនណាមួយគែទៅទិញដី តាមច្បាប់ត្រឹមត្រូវ ដើម្បីវិនិយោគផ្នែកកសិកម្ម ក៏តាំងនាំគ្នា ពន្យុះ ញុះញង់ប្រជាជន ឲ្យដេញក្រុមហ៊ុន ចេញ។ វាសុទ្ធតែគេទៅរំលោភ បដីប្រជាជន។
    ឃើញទេ នេះហើយជានយោបាយស្រោចគល់។
    ត្រូវចាំទុកថា បក្សរបស់សម រង្ស៊ី និងកឹម សុខា មិនអាចដឹកនាំប្រទេសបានទេ។
    បក្សនេះ ឡើងកាន់អំណាចថ្ងៃណា ប្រទេសនឹងធ្លាក់ចូលមហាវិនាសកម្ម ដូចឆ្នាំ ១៩៧០។
    នេះហើយនយោបាយ យកដីអ្នកមានចែកអ្នកក្រ នយោបាយលុបបំណុលធនាគារ នយោបាយតម្លើងប្រាក់ខែ ១លានយ៉ាងតិច នយោបាយ ៤ម៉ឺន នយោបាយកម្មករ ២រយដុល្លា….។

    ចូរមើលអោយច្បាស់ថា តើ បក្សនេះ មានសមត្ថភាពរកដៃគូបង្កើតទូរទស្សន៍បានឬក៏អត់?
    នេះហើយ ចម្លើយសម្រាប់អនាគត!!!

  10. មេដឹកនាំមានគំនិតប្លែកៗ ខុសពីគ្នា។ មេដឹកនាំមានគំនិតអធននិយម និង មូលធននិយម។

    គំនិតអធននិយម គឺមានអំណាច មានដើមទុនធំ ហ៊ានសម្រេចអំពើផ្តាច់ការគ្រប់បែបយ៉ាង

    ដោយមិនចាំបាច់មានការរួមចំណែកភាគហ៊ុន ជាកម្លាំងវិនិយោគទុនរឹងមាំ។ រីឯគំនិតខាង

    មូលធននិយមវិញអ្នកដឹកនាំគេគិតអំពីផលប្រយោជន៏រួមរបស់ក្រុមហ៊ុនដោយមានការចូល

    រួមចំណែកភាគហ៊ុនដើមទុនទៅតាមលទ្ធភាព រួមទាំងខាងបទពិសោធន៏ ការរកបានចំណូល

    ថវិកាជួយទ្រទ្រង់ក្រុមហ៊ុនដើម្បីបង្កាមិនឲ្យក្ស័យធន។ សូមកុំអាលមើលងាយចំពោះមេដឹកនាំ

    គណបក្សសង្គ្រោះជាតិកំពុងខ្វះខាតដើមទុនធ្វើសេដ្ឋកិច្ចជូនប្រជាជាតិនៃមាតុភូមិខ្មែរ។ បើសិន

    ជាលោក អ្នកចង់ដឹងច្បាស់ សួរខ្ញុំឯណេះ ! ។ … ស្អែកប្រាប់ !។

  11. Samrong tong says:

    បើតាមអត្ថបទ លោក យឹម សុវណ្ណ ឲ្យ VOD ដឹងនៅថ្ងៃចន្ទនេះថា « គណបក្សកំពុងខ្វះទុនខ្លះ ហើយត្រូវការដៃគូវិនិយោគផ្សេងទៀតឲ្យចូលដាក់ទុន ដើម្បីឲ្យដំណើរការស្ថានីយទូរទស្សន៍ឲ្យបាន… »
    មិនមែនថា « គណបក្សសង្គ្រោះជាតិកំពុងខ្វះខាតដើមទុនធ្វើសេដ្ឋកិច្ចជូនប្រជាជាតិនៃមាតុភូមិខ្មែរ » ទេ។
    មិនមែនធ្វើសេដ្ឋកិច្ចទេ គឺ ធ្វើទូរទ្សសន៍ អោយដើរ។
    តើ លោក ដែលដឹងច្បាស់នោះ ចេះអានខ្មែរឬទេ?