អ្នក​ភូមិ​រកា​២​នាក់​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​បាន​ស្លាប់

ដោយ ហ៊ុំ ចំរើន
2015-01-31
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

មណ្ឌល​សុខភាព​រកា បាត់ដំបង ៦២០
ពលរដ្ឋ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព រកា ស្ថិត​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤។ RFA/Hum Chamroeun

អ្នក​ភូមិ​រកា ពីរ​នាក់​ក្នុង​គ្រួសារ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាង ២០០​នាក់ នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង បាន​ស្លាប់​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​យាយ ជឹម ធឿក អាយុ ៧៣​ឆ្នាំ ដែល​មាន​ជំងឺ​របេង​រ៉ាំរ៉ៃ និង​មាន​ផ្ទុក​មេរោគ​អេដស៍ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា។ ចំណែក​ទារិកា​ម្នាក់​ទៀត​អាយុ ៦​ខែ ឈ្មោះ ស៊ន លីហ្សា បាន​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ ទី​២៨ ខែ​មករា កន្លង​មក​នេះ។

សូម​ស្ដាប់ លោក ហ៊ុំ ចំរើន ដែល​បាន​ជួប​សាកសួរ​ផ្ទាល់​ពី​ក្រុម​គ្រួសារ​សព​ទាំង​ពីរ​នាក់​កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​៣០ ខែ​មករា មាន​សេចក្តី​រាយការណ៍​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles