​លោក កឹម សុខា​៖​ បក្ស​កាន់​អំណាច​នឹង​មាន​វាសនា​ដូច​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច បើ​កំណែទម្រង់​មិន​ស៊ីជម្រៅ​​

ដោយ៖​ ណាត សុភាព​
ថ្ងៃសៅរ៍ ទី31 មករា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

រូបភាព​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ​ ​ក្នុង​ពី​ធី​ជួបជុំ​ផ្ទៃក្នុង​ថ្នាក់ដឹកនាំ ខេត្ត ស្រុក ឃុំ នៃ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥​ (រូបភាពពីបណ្តាញសង្គម)

​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ថ្លែង​បែប​ចំអក​ទៅ​គណបក្ស​កាន់​អំណាច​ថា បើ​មិន​កែទម្រង់​រចនាសម្ព័ន្ធ​នៅ​ស្ថាប័នរដ្ឋ​ឲ្យបាន​ស៊ីជម្រៅ​ទេនោះ​វាសនា​បក្ស​នេះ​នឹង​ទទួលលទ្ធផល​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចដែល​បាត់បង់​អាសនៈ​ក្នុង​សភា​ ។

ការ​ចំអក​នេះ ធ្វើឡើង​ក្រោយពេល​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន កាលពី​ថ្ងៃ​៣០​ ខែ​មករា ឆ្នាំ​២០១៥ ថ្លែង​ក្នុង​ការបើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​ដោយ​ប្រកាស​ថា គណបក្ស​របស់​ខ្លួន​នឹង​ធ្វើ​កំណែទម្រង់​បន្ថែមទៀតដើម្បី​រក្សា​សំឡេងគាំទ្រនិង​បង្កើន​សំឡេងគាំទ្រ​ពី​ប្រជាជន​កម្ពុជា​សម្រាប់​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ខណៈ​នៅ​អាណត្តិ​ទី​៥​នេះ បក្ស​នេះ​ធ្លាប់​សំឡេងឆ្នោត​គាំទ្រ​២២​អាសនៈហើយ​គណបក្សប្រឆាំង​បានទទួល​សំឡេង​គាំទ្រ​ទាំងនេះ រហូត​បាន​៥៥​អាសនៈ ​។​

​អនុប្រធាន​ទី​១​នៃ​រដ្ឋសភានិង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ថ្លែង​ក្នុង​ពី​ធី​ជួបជុំ​ផ្ទៃក្នុង​ថ្នាក់ដឹកនាំ ខេត្ត ស្រុក ឃុំ នៃ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥​នោះ​ថា បើ​តាម​អ្នកវិភាគ​ឯករាជ្យ​បាន​បង្ហាញថា ដើម្បី​ជោគជ័យ​ក្នុង​ការបោះឆ្នោត​លើក​ក្រោយគណបក្ស​ប្រជាជន​កម្ពុជា ​ត្រូវ​កែទម្រង់​ឲ្យ​ពិតប្រាកដទើប​អាច​រក្សា​បាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ ។ 

លោក កឹម សុខា បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ឲ្យ​តំណាង​រាស្ត្រទាំង​៥៥​រូបប្រើ​តួនាទី​របស់​ខ្លួន​នៅក្នុង​សភាដើម្បី​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​សាកសួរ​ពី​បញ្ហា​ប្រទេស​ជាតិ​ឲ្យបាន​ច្បាស់លាស់ឲ្យស្រប​តាម​កម្មវីធី​នយោបាយ​៧​ចំណុច​របស់​បក្ស​សង្គ្រោះ​ជាតិ​ ។ លោក​បង្ហាញ​សមិទ្ធផល​ដែល​ទទួល​បាន​កន្លងមក​ដូចជា ប្រេងសាំង និង​អគ្គិសនី​ចុះ​ថោក ការដក​ដី​សម្បទាន​ពី​ក្រុមហ៊ុន​មួយចំនួន និង​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ឡើងជា​បន្តបន្ទាប់ហើយ​បក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​សន្យាថា នឹង​ឡើង​បាន​១​លាន​រៀល​នៅ​ឆ្នាំ​២០១៨​ជាដើម​ ។​

​ទោះជា​យ៉ាងណា​លោក កឹម សុខា ថាសមិទ្ធផល​នោះ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​បំរើ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅឡើយ ហេតុ​នេះ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ៗ​ត្រូវ​ចុះ​ជួប​និង​ជួយ​ប្រជាពលរដ្ឋ​ឲ្យបាន​ច្រើនបើ​ពឹង​តែ​ទៅលើ​ថ្នាក់ដឹកនាំ​ជាតិ​មិន​គ្រប់គ្រាន់​ដើម្បី​យកឈ្នះ​នោះទេ ព្រោះ​មូលដ្ឋានគ្រឹះ​សំខាន់​នៃ​ជ័យជម្នះត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​ថ្នាក់មូលដ្ឋាន ​។​

កន្លង​ទៅ​អ្នកវិភាគ​ឯករាជ្យ​ធ្លាប់​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​តែង​រំលោភច្បាប់ដោយ​យក​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយដាក់​សម្ពាធ​លើ​អ្នកនយោបាយ​បក្សប្រឆាំង និង​អ្នកមាន​ជម្លោះ​ដីធ្លី ព្រះសង្ឃ​ជា​ដើម​ ។ អ្នក​វិភាគ​ថា បើ​បក្ស​នេះ​នៅតែ​ធ្វើ​បែប​នេះ​ទៀត កំណែទម្រង់​ស៊ីជម្រៅ​របស់​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​នេះ​មិន​មាន​ប្រសិទ្ធិភាព​នោះទេ ​៕ 

សូមសរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

15 Responses to "​លោក កឹម សុខា​៖​ បក្ស​កាន់​អំណាច​នឹង​មាន​វាសនា​ដូច​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច បើ​កំណែទម្រង់​មិន​ស៊ីជម្រៅ​​"

  1. អ្នកឃ្វាលក្របី says:

    ដូចការរិះគនរបស់ប្រជាជនអញ្ចឹង បើបក្សកាន់អំណាចសព្វថ្ងៃមិនកែរលំអររបៀបអភិបាលកិច្ចរបស់ខ្លួនឪ្យបានត្រឹមត្រូវនិងល្អប្រសើរទេនោះ ប្រីយភាពរបស់គណបក្សនេះនិងចុះខ្សោយជាបន្តរបន្ទាប់ អាចនិយាយបានថា ( ដួលមិនបាច់ច្រាន ) ។

  2. បរិមី ព្រះវិហារ says:

    គណបក្សប្រជាជនបានឆ្លងកាត់និងទទួលជោគជ័យគ្រប់ដំណាក់កាល ទាំងការលំបាកស្មុគស្មាញ និងការតស៊ូសិ្វញស្វាញ ខាងយោធានិងនយោបាយ!

  3. Anonymous says:

    Kim Sokha niyeay lar or cheang Sam Rangsy. Sam Rangsy pu kae leap por ke

  4. បរិមី ព្រះវិហារ says:

    បក្សប្រជាជនបានកែទំរង់សីុជំរៅលើគ្រប់ដំណាក់កាលដើម្បីដោះស្រាយសភាពការណ៍ជាក់ស្តែងចំពោះ មុខសំខាន់ៗ ជាអាទ៌ ដំណាក់កាលវាយកំទេចពួកខែ្មរក្រហម ៧៨-៧៩ ដំណាកកាលការពារនូវការវិលត្រឡប់មកវិញនៃរបបខែ្មរក្រហម ១៩៧៩-៩១ ដំណាក់កាលបោះឆ្នោត ១៩៩3-១៩៩៨ ដូចនេះគ្មានអ្វីចំឡែកទេ ក្នុងកែទំរង់លើកនេះទេ ព្រោះដើម្បីឆ្លើយតបនឹងសភាពការណ៍រីកចំរើនថ្មីៗ ទាំងនយោបាយ សេដ្ឋកិច្ច និងប ចេ្ចកវិទ្យាពត៌មាន។ គណះបក្សប្រជាជននឹងបន្តវាយកំទេចឧបាយកលអាក្រក់របស់ពួកអគតិនានាចំពោះ CPP ជាពិសេសបក្សប្រឆាំង ដែលគ្មានយុទ្ធសាស្ត្រអី្វក្រៅពី ១- និយាយកាឡៃបំភ្លាន់មតិជាតិនិងអន្តរជាតិ លើស្នាដៃនិងសមិទ្ធិផលរបស់CPP ពីបុណ្យឱយក្លាយជាទោស ២-បក្សប្រឆាំងខិតខំបង្កភាពអសកម្មក្នុងសង្គមតាមរយះបាតុកម្ម ការតវ៉ា និងអំពើបាតុភាពនានា ៣- បក្សប្រឆាំងប្រឹងពង្រីកកំហុសឆ្គងរបស់បក្សកាន់អំណាចពីប៉ុនអាចន៍រុយឱយប៉ុនអាចន៍ដំដី ។ ជារួមយុទ្ធសាស្ត្របក្សប្រឆាំងនេះ ដើម្បីឱយមតិសាធារណះយល់ច្រឡំមកលើបក្សប្រជាជនពីអ្នករំដោះជាតិ និងសេ្នហាជាតិ ទៅជាអ្នកបំផ្លាញជាតិ និងក្បត់ជាតិ!! បក្សប្រជាជននឹងកំទេចឧបាយកលថោកទាបរបស់បក្សប្រឆាំងទាំងនេះ

  5. Neak Smos says:

    CPP nov tae klang.ber sin chea CNRP nov tae bouk reas…

  6. Father says:

    We are the old people will support
    CNRP forever and in the term of 2017-2018 election we still support you MR.
    CNRP bravor Khmer people have to be own
    ours natio and every thing belong to Khmer in
    the kingdom of Cambodia.

  7. ចាក់អង្រែ says:

    ពួកមន្រ្តីគណបក្សប្រជាជនខ្លះទិតៀន ព្រោះគេចង់ទះកំភ្លាងនិងធាក់កណ្ដាលមុខ ហ៊ុនសែន
    ព្រោះអាមោឃ ហ៊ុនសែន ជាជនចង្រៃបក្ស ចង្រៃជាតិខ្មែរពិតៗ !
    ទោះមន្រ្តីគណបក្សប្រជាជនខ្លះដឹងខ្លួនភ្ញាក់រលឹកពីកំហុសរបស់បក្សខ្លួនយ៉ាងណាក៍ដោយ
    ក៍មេជនឧក្រិដ្ឋ ហ៊ុនសែន នៅតែពុករលួយ លួចជាតិ ប្រើឧកញ្ញា ទ្រីភាព ប្លន់ដីធ្លី ឈូសផ្ទះ
    ប្រជាជននិងកងទ័ពដដែល ព្រៃឈើ ហ៊ុនសែន នៅតែបញ្ជាឱ្យកាប់ កាបូមខ្សាច់នៅតែបន្ត
    កាវាយបាញ់ចាប់ប្រជាជនម្ចាស់ដីនិងលោកសង្ឃស្នេហាជាតិនៅតែដដែល ហ៊ុនសែន ជាមេ
    បក្ខពួកនិយមផ្ដាច់ការ ! ឱ្យតែមានកាដូជំនូន ហ៊ុនសែន យកខ្មៅធ្វើសល្មើសច្បាប់ភ្លាមៗ !
    ព្រោះ ហ៊ុនសែន អាងកម្លាំងកងអង្គរក្ស សៅសុខា ដែលរៀនកាប់សម្លាប់មនុស្សយ៉ាងឃោរឃៅ
    តាម ហ៊ីត្លែ !
    ព្រោះ ហ៊ុនសែន អាងយកពួកកូនចៅយួនមករស់នៅខុសច្បាប់ក្នុងស្រុកខ្មែរមានអាយុ
    ពី២០ឆ្នាំទៅជាង៣០ឆ្នាំចូលធ្វើកងអង្គរក្ស ទាហាន ប៉ូលិស ដើម្បីសម្លាប់ជនជាតិខ្មែរដែលប្រឆាំង
    អំពើអាក្រក់របស់ ហ៊ុនសែន ហុតឈាមខ្មែរ ។
    ដរាបណាបក្សប្រជាជនឈ្នះឆ្នោត ហ៊ុនសែន នៅតែកាន់អំណាចជានាយករដ្ឋមន្រ្តីកាប់សម្លាប់ខ្មែរ
    ផ្ដល់ផលប្រយោជន៍ឱ្យសាសន៍យួនដដែល !
    ដូច្នេះសូមជនជាតិខ្មែររួមជាតិក្រោកឈរតាំងចិត្តគំនិតស្នេហាជាតិរបស់បងប្អូននិងអស់លោកអ្នក
    បោះឆ្នោតឱ្យបក្សសង្រ្គោះជាតិគ្រប់ៗគ្នា ទើបជនជាតិខ្មែរយើងរួចចាកផុតពីកណ្ដាប់ដៃឃោរឃៅ
    ព្រៃផ្សៃរបស់ ហ៊ុនសែន ។

  8. Rayuth says:

    It is hardly to believe that the CPP will conduct a deep reform within the party. A deep reform is on the lip which has been promised for many years. CPP understands that the deep and concrete reform will bring failure to them in the future election. That is why the CPP demanded that court officials and armed forces be permitted to actively engage in the election campaign, in order to do political campaign for the CPP, but restrict on freedom of civil society organizations and non-governmental organizations or associations during the election campaign.

    CPP does not dare conduct a deep reform as it envisages a failure or a bomb within the party. Anyway, we all motivate the CPP to reform of the national institutions such as legal and judicial, public administration, civilian and armed force reform, etc. The ruling CPP is getting stuck with the land policy, especially the longest economic land concession provided to private companies. Because of this failed policy, land conflict/dispute widely occurred between villagers and licensed companies. In addition, the natural resources are almost depleted by the CPP-led government’s failed policy.

    It is true that the CPP’s failure involves systematic corruption, nepotism, favoritism, partisan in law enforcement, abuse of power, big gap between rich and poor, poor delivery of services to people, social injustice, violation of human rights and violence committed by the government security forces that affected the principle of democracy and the rule of law, etc.

    It has been noticed that CPP could maintain its powerbase because of three main factors: Court (political tool); armed force (to intimidate and threaten); and state institution and resources ( as tools to serve the CPP’s interests); and money to buy mind. Could the CPP conduct a deep/concrete reform?

  9. ?? says:

    how can this nation expecting the evil turn to be a GOD and save this nation.in the past this evil acting to be GOD saving this nation. because of HOCHIMIN policy that brought our nation full of sadness. we are seeing very clearly that our nation is in very dangerous situation. if we are not wake up it will be the end of this nation. the evil are at large who can this nation depending on to top down this evil. if we are depending on world community they only can do it if this nation itself again whit those evil. I understanding that the world community they do not want to see bloodies happen again in this nation but every thing is upon to majority of this nation. I keep saying because I do not want to go to VIETNAM to visit my families in my own home town. peace for all Cambodian

  10. សែន សម្បូរ says:

    កិម សុខា បក្សដែលត្រូវវិនាសគឹបក្សប្រឆាំងទេប្រជាពលរដ្ឋខ្មែរមួយជំនួននូវបរទេសលេងគាំទ្រ កិម សុខា និង សម រង្សី ពីព្រោះគេមើលឃើញថាមេបក្សប្រឆាំងជាជនបោកប្រាស់ ! ទី១ក្រោយពេលបោះឆ្នោតហើយ សម រង្សី និង កិម សុខា បានប្រកាស់ថានិងមិនចូលសភា តែនាំគ្នាចូល ! ទី២លុយដែលសមាជិកបក្សប្រឆាំងនូវក្រៅប្រទេសបាននាំគ្នាជួយដើម្បីយកទៅបំម្រើក្នុងបក្សតែមេបក្សប្រឆាំង សម រង្សី និង កិម សុខា សុីដាច់ពិតយកលុយជំនួយចែកគ្នាតែពីរនាក់នាំគ្នាទិញឡានមានតម្លៃថ្លៃពី១០មុឹនដុល្លារឡើងទៅ ! ទី៣ចែកតំណែងគ្នាមិនត្រូវមេបក្សប្រឆាំង សម រង្សី និង កិម សុខា យកមុខតំណែងធំៗទៅចែកឲតែក្រុមគ្រសារបងប្អូនខ្លួនអែងបុ៉ណ្ណោះ ! ទី៤ជនអគតិ កិម សុខា បាននិយាយក្តែងៗថាគុកទួលស្លែងជាគុកសប្បិនិមិត្ម(គឹគុកក្លែងក្លាយ) ទី៥មេបក្សប្រឆាំងទាំងពីរបាននាំមកនូវលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ ! ដូចជាទង្វើមេបក្សនិងអនុប្រធានបានធ្វើទៅលើសមាជិកមន្ត្រីជាន់ខ្ពស់លោកស្រី ឡាក់ សុភាព ដែលបានយករឿងអាស្រូវរស់ប្រធានបក្សប្រឆាំង សមរង្សី និង កិម សុខា ដែលបានធ្វើនូវអំពើពុករលួយដោយឃុបឃិតគ្នាកិបកេងប្រវ័ញលុយដែលនាក់ជំនួយផ្តលឲរាប់លានដុល្លារយកទៅធ្វើជារបស់ខ្លួ ! មេបក្សទាំងពីរបានខិងយា៉ងខ្លាំងដោយដាក់ទោសលោកស្រី ឡាក់ សុភាព បណ្តេញចេញពីបក្ស ! កិម សុខា បក្សប្រឆាំងកំពង់តែ
    ធ្លាក់ចូលក្នុងក្តីវិនាសហើយលោកអែងខំដើរលាពព័ណឲគេទៅ ។

  11. ღ .♡╰☆╮♡. ღ says:

    បើចង់កែប្រែការដឹកនាំធ្វើឱ្យប្រទេសកម្ពុជាល្អប្រសើរ
    គឺមានតែកម្លាំងសន្លឹកឆ្នោតរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះដែលអាចកែប្រែបាន
    ប្រជាជនកម្ពុជាត្រូវស្រុះស្រួលគ្នាបោះឆ្នោតដល់បកសង្រ្គោះជាតិ រើសយកមេដឹកនាំថ្មី
    មិនអាចយក ហ៊ុន សែន ដែលជាជនក្បត់ជាតិកាន់អំណាចទៀតឡើយ
    បងប្អូនបានឃើញ បានដឹងឮហើយ ការដឹកនាំបំផ្លិចបំផ្លាញរបស់ ហ៊ុន សែន ៣០ឆ្នាំ
    ប្រជាជនខ្មែរនៅតែក្រីក្ររហេមរហាមដដែល មានតែមន្រ្តីបក្ខពួក ហ៊ុន សែន និង
    ត្រកូលហ៊ុនប៉ុណ្ណោះដែលមានបានកប់ពពក ព្រោះ ហ៊ុន សែន បើកដៃឱ្យបក្ខពួកខ្លួន
    ប្រើអាជ្ញាធរគ្រប់មូលដ្ឋានការពារបក្ខពួកខ្លួនដើររំលោភសិទ្ធិប្រជាជនរឹបអូសដីធ្លីយ៉ាងធ្ងន់ធ្ងរក្រៃលែង ។

  12. Anonymous says:

    ម្នាក់ឈ្មោះបរិមី ព្រះវិហារពុលក្ដួចឬឆ្គួត ហេតុអីក៍និយាយឡប់ពុយ៉ាងនេះ?

  13. Khmer ISO says:

    I just wanna see our Cambodia and people being prosperous, safe and happy.

  14. បរិមី ព្រះវិហារ says:

    ជិត៤០ឆ្នាំនេះ បើគ្មានហ៊ុន សែន និងបក្សប្រជាជនទេ ពួកអស់លោកគ្មានប្រភពចាប់កំនើត និងគ្មានឱកាសមកសំដែងមតិជេរបែបនេះ!! ត្រូវចងចាំថា បក្សប្រជាជននឹងកាន់អំណាចទៅមុខទៀត តាមលទ្ធភាព ៣យ៉ាង ១- ឈ្នះឆ្នោតដឹកនាំប្រទេសតែម្នាក់ឯង ដូចផ្សព្វថ្ងៃ ២- ឈ្នះឆ្នោតដឹកនាំប្រទេសជាសម្ពន្ធ័ភាពជាមួយបក្សមួយរឺច្រើនក្នុងសភា ៣- ករណីចាញ់ឆ្នោតកងកំលាំងប្រដាប់អាវុធកាន់កាប់ដឹកនាំប្រទេសដូចនៅថៃ អេហ្សីបជាដើម មុននឹងរៀបចំបោះឆ្នោតយកឈ្នះជាថ្មី ។

  15. គណបក្សប្រជាជនជេរម្រ៉ាយ says:

    អាចម៍ !!!