ការពិត​ចំពោះ​រូបភាព​ព្រះសង្ឃ​ខ្មែរ​និង​នារី​ថៃ

ព្រះសង្ឃ​ខ្មែរ​ចារអាគម​លើ​ទ្រូង​ខ្ទើយ​ថៃ​បង្ក​​​​ការ​រិះគន់​យ៉ាងខ្លាំង​។ រូបថត Bangkok Post

ព្រះសង្ឃ​ខ្មែរ​ចារអាគម​លើ​ទ្រូង​ខ្ទើយ​ថៃ​បង្ក​​​​ការ​រិះគន់​យ៉ាងខ្លាំង​។ រូបថត Bangkok Post




ភ្នំពេញប៉ុស្តិ៍

ក្រុងបាងកក: រូបភាព​ព្រះសង្ឃ​ធ្វើ​ពិធី​បញ្ចុះ​សារិកា​លើ​មនុស្ស​ម្នាក់​ដែល​ទំនង​ជា​នារី​អាក្រាត​ល្វែង​លើ​ បាន​ល្បី​សុសសាយ​ និង​រង​ការ​រិះគន់​​ខ្លាំង​ពី​អ្នក​ប្រើ​បណ្ដាញ​សង្គម​ជា​ពុទ្ធបរិស័ទ​​ទាំងអស់​ពីព្រោះ​ព្រះសង្ឃ​នឹង​ដាច់អាបតិ្ដ​ បើ​ប៉ះពាល់​នារី​ភេទ​។

ទោះ​យ៉ាងណា រឿងរ៉ាវ​ពិតប្រាកដ​ប្រែ​​ផ្ទុយស្រឡះ​ទៅវិញ​ ​កាលពី​ថ្ងៃ​សៅរ៍​នៅពេល​មនុស្ស​ក្នុង​រូបភាព​ដែល​មក​បញ្ចុះ​​មន្ដសេ្នហ៍​សារិកា​​​បាន​សរសេរ​ថា​៖ «​ខ្ញុំ​ជា​ខ្ទើយ​​​មិន​ទាន់​កែ​ភេទ។ ដើមទ្រូង​របស់​ខ្ញុំ​ធំ​ខុស​ប្លែក​ពី​ធម្មតា​ដោយសារ​​លេប​ថ្នាំ​ពន្យារកំណើត​»។

បុរស​ខ្លួនស្រី​រូប​នេះ បាន​ឲ្យ​ដឹង​ថា លោក​ និង​ក្រុម​គ្រួសារ​បាន​និមន្ដ​ព្រះតេជគុណ​ដ៏ល្បី​មួយ​អង្គ​មក​ពី​ខេត្ដ​ឧត្ដរមានជ័យ​​ប្រទេស​កម្ពុជា​ មក​ផ្ទះ​របស់​ខ្លួន​​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​ទី​ ២៣ ខែ​កុម្ភៈ​។ ពួកគេ​បាន​និមន្ដ​ព្រះសង្ឃ​ដែល​​អម​ដំណើរ​ដោយ​មនុស្សម្នា​ជាច្រើន​នាក់​ ដើម្បី​ធ្វើ​ពិធី​ឲ្យ​ខ្លួន​។

លោក បាន​បន្ដ​ថា បុរស​​​ដែល​​មក​ធ្វើ​កិច្ចត្រូវ​ដោះ​អាវ​ចេញ​ រួច​ឲ្យ​ព្រះសង្ឃ​ចារ​អាគម​លើ​រាងកាយ​។ រីឯ​នារី ព្រះអង្គ​អាច​ចារ​លើ​ថ្ងាស​ពួកគេ​។

បុរស​មាន​សុដន់​ធំ​ដូច​នារី​រូប​នេះ​ បាន​​បន្ថែម​ថា​៖ «​រូបភាព​លេចធ្លាយ​នេះ​​ធ្វើឲ្យ​ខ្ញុំ​មិន​ពេញចិត្ដ​ឡើយ​ ​ហើយ​ខ្ញុំ​មាន​ការ​អៀនខ្មាស​យ៉ាងខ្លាំង​។ សំខាន់​បំផុត ​ការ​ភាន់ច្រឡំ​នេះ​បាន​បំផ្លាញ​កេរ្ដិ៍នាម​​ព្រះសង្ឃ​អង្គ​នេះ​ទៀត​ផង​»៕ HR


What Next?

Recent Articles

4 Responses to "ការពិត​ចំពោះ​រូបភាព​ព្រះសង្ឃ​ខ្មែរ​និង​នារី​ថៃ"

  1. ◕‿◕ says:

    ថ្ងៃក្រោយប្រុសៗសៀមចង់ធ្វើស្រី ឱ្យលោក​ចារ​អាគម​លើ​ក្ដវិញ ។

  2. ◕‿◕ says:

    ពួកអាសៀមបាយគ្រីនេះ សំបូរពួកប្រុសកែភេទមែន ។

  3. Anonymous says:

    និមន្តលោកតា«ចារ»រន្ធទ្វារក្រោមរឹតតែមានមន្តស្នេហ៍ជាងនេះទៅទៀត!!!គឺយកដែកចារសាច់របស់លោកតាចារទើបមានប្រសិទ្ធភាព!!!

  4. Anonymous says:

    និមន្តលោកតា«ចារ»រន្ធទ្វារក្រោមរឹតតែមានមន្តស្នេហ៍ជាងនេះទៅទៀត!!!គឺយកដែកចារសាច់របស់លោកតាចារទើបមានប្រសិទ្ធភាព!!! គួរចង់សើចមែន!!!