​តុលាការ​កំពូល​បើកសវនាកា​រ​សុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃស្អែក​​

ដោយ៖​ ឡេង ចាន់រតនា​
ថ្ងៃអង្គារ ទី3 មិនា 2015
http://vodhotnews.com

​មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បានឲ្យដឹងថា តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​ករណី​សុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦​នាក់​នៅ​ថ្ងៃស្អែក ។​

​មេធាវី​ការពារ​ក្ដី​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក ហែម សុជាតិ បានឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សវនាការ​សុំ​នៅក្រៅ​ឃុំ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​៤ ខែ​មីនា ​ឆ្នាំ​២០១៤​នេះ ។​

​គួរបញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៦​នាក់​ដែល​កំពុង​ជាប់​ឃុំ​រួមមាន មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក មា​ជ សុវណ្ណារ៉ា លោក ស៊ុំ ពុទ្ធី លោក ទេព ណារិន និង​លោក អ៊ុក ពេជ្រ​សំណាង ជាដើម ។​

​គួរ​រំ​ឮ​កថា ក្រោយ​ព្រឹត្តិការណ៍​ហិង្សា​ក្បែរ​ស្ពាន​នាគ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ តុលាការ និង​អាជ្ញាធរ​បាន​ចាប់ខ្លួន​តំណាងរាស្ត្រ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តំណាងរាស្ត្រ និង​សកម្មជន​មួយចំនួន​ត្រូវបាន​ដោះលែង​វិញ​ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ របស់​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​ធ្វើការ​ក្នុង​សភា ៕

​សូម​សរសេរ​មក​លោក ឡេង ចាន់​រតនា តាមរយៈ cjlengchanratana@gmail.com

What Next?

Recent Articles

One Response to "​តុលាការ​កំពូល​បើកសវនាកា​រ​សុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃស្អែក​​"

  1. វាសនាខ្ញុុំអនាគតខ្ញុំ says:

    ដោះលែងគេទៅ កុំទុកធ្វើនុយ???សំដាច់ស៍អើយ!