អាជ្ញាធរ​ផ្ដល់​អង្ករ​ថ្មី​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជំនួស​អង្ករ​កាកបាទ​ក្រហម​ដែល​ខូច

ដោយ យន់ សាមៀន
2015-03-03
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប៊ុន រ៉ានី ហ៊ុន សែន ៦២០
អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ថ្លែង​ក្នុង​ពិធី​ចែក​អំណោយ​ដល់​អ្នក​​​ផ្ទុក​មេរោគ​អេដស៍​នៅ​វត្ត​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ​២០១៥។ RFA/Hum Chamroeun

អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ផ្ដល់​អង្ករ​ថ្មី​ដល់​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​ជិត ១​ពាន់​នាក់ នៅ​ឃុំ​រកា ស្រុក​សង្កែ បន្ទាប់​ពី​អ្នក​ភូមិ​ទាំង​នោះ​មិន​អាច​បរិភោគ​អង្ករ និង​ត្រី​ខ​កំប៉ុង​ដែល​ផ្ដល់​ដោយ​កាកបាទ​ក្រហម​កម្ពុជា កាល​ពី​ខែ​កុម្ភៈ កន្លង​មក។
អ្នក​ភូមិ​អះអាង​ថា អង្ករ​ដែល​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​ចែក​ឲ្យ​នោះ ខូច​គុណភាព​មិន​អាច​ទទួល​ទាន​បាន​ទេ សូម្បី​តែ​សត្វ​ចិញ្ចឹម​ក៏​វា​មិន​ស៊ី​ដែរ។

អភិបាល​ខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​ផ្តល់​ជំងឺ​ចិត្ត​ដល់​អ្នក​ភូមិ​ដែល​ផ្ទុក​មេរោគ​អេដស៍ ដែល​មិន​អាច​បរិភោគ​អង្ករ​កាកបាទ​ក្រហម​បាន​នោះ តាម​រយៈ​ការ​ផ្តល់​អង្ករ​ថ្មី​បន្ថែម ៥០​គីឡូក្រាម​ទៀត​ឲ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ម្នាក់ៗ។

លោក​បញ្ជាក់​ថា អង្ករ​កាកបាទ​ក្រហម​ដែល​ផ្តល់​ឲ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ជា​អង្ករ​ដែល​បាន​រក្សា​ទុក​ក្នុង​ឃ្លាំង​រយៈពេល​យូរ ហើយ​កាកបាទ​ក្រហម​មិន​បាន​ពិនិត្យ​គុណភាព​មុន​ពេល​ចែក​អំណោយ​ទើប​មាន​បញ្ហា៖ «អ្នក​ដែល​បាន​ចែក​ទៅ​ហើយ​មាន​ការ​ខ្វះខាត​មិន​បាន​ពិនិត្យ​អង្ករ​ទៅ ក៏​គាត់​ទទួលទាន​​អត់​កើត ក៏​យើង​ចាត់ចែង​ដោះស្រាយ​ជីវភាព​​របស់​គាត់​ដើម្បី​ពួកគាត់​យក​ទៅ​ពិសា​វិញ»

លោក ច័ន្ទ សុផល សំដែង​ការ​សោកស្ដាយ​ដោយសារ​តែ​អ្នក​ភូមិ​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព ប៉ុន្តែ​មិន​អាច​ប្រើប្រាស់​អង្ករ​ដាំបាយ​ទទួល​ទាន​បាន៖ «យើង​បាន​ខិតខំ​ធ្វើ​កិច្ចការ​នេះ​ហើយ កុំ​ឲ្យ​សៅហ្មង​ទឹក​ចិត្ត​បង​ប្អូន​ប្រជាពលរដ្ឋ។ យើង​ជួយ​​គាត់​ហើយ​បែរ​ជា​គាត់​ហូប​មិន​កើត ដូច្នេះ​បាន​ដោះស្រាយ​ភ្លាមៗ​ចប់​ហើយ»

​នៅ​ក្នុង​ពិធី​ចែក​អំណោយ​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បាន​ផ្ដល់​អំណោយ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​ថ្មី និង​ចាស់​ទូទាំង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប្រមាណ​ជាង ៩០០​នាក់ ដោយ​ម្នាក់ៗ ទទួល​អំណោយ​អង្គរ ៥០​គីឡូក្រាម មុង​មួយ ភួយ​មួយ ត្រីខ​កំប៉ុង និង​ថវិកា ១០​ម៉ឺន​រៀល។

អ្នក​ភូមិ​អះអាង​ថា ក្រោយ​ពេល​ទទួល​បាន​អង្ករ​នោះ​ភ្លាម ពួកគេ​បាន​យក​ទៅ​ដាំ​បាយ​ដើម្បី​បរិភោគ ប៉ុន្តែ​បាយ​នោះ​បរិភោគ​មិន​កើត​ដោយសារ​ក្លិន​ផ្អួរ ហើយ​សូម្បី​តែ​សត្វ​ជ្រូក​ក៏​វា​មិន​ស៊ី​ដែរ។ អ្នក​ភូមិ​បន្ថែម​ទៀត​ថា មិន​ត្រឹមតែ​អង្ករ​ទេ​ដែល​បរិភោគ​មិន​បាន សូម្បីតែ​ត្រីខ​កំប៉ុង​នាំ​ចូល​ពី​បរទេស​ក៏​ទទួល​ទាន​មិន​បាន​ដែរ។

សំឡេង​អ្នក​ភូមិ​ច្រើន​នាក់៖ «លក់​តែ​ប្រាំ​ម៉ឺន​ក៏​គ្មាន​អ្នក​ណា​ទិញ​ដែរ។ ឲ្យ​ជ្រូក ជ្រូក​ក៏​អត់​ស៊ី​ដែរ ហើយ​បើ​ត្រីខ​ចោល។ កុំ​ថា​មនុស្ស​សត្វ​វា​ស៊ី​អត់​កើត​ដែរ។ រឿង​អី​ហូប​កើត​បើ​ធុំ​ក្លិន»

មេ​ឃុំ​រកា អ្នកស្រី ស៊ឹម ពៅ កាល​ពី​ថ្ងៃ​ទី​៣ មីនា បញ្ជាក់​ថា អ្នក​ភូមិ​គ្រប់ៗ​គ្នា​បាន​រអ៊ូរទាំ​ពី​គុណភាព​អង្ករ ប៉ុន្តែ​ឥឡូវ​នេះ អ្នក​ភូមិ​របស់​អ្នកស្រី​ចំនួន ២៨៣​នាក់ បាន​ទទួល​អង្ករ​ម្នាក់ៗ ៥០​គីឡូក្រាម​បន្ថែម​ទៀត​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ។

អ្នក​ភូមិ​អះអាង​ថា ការ​ចែក​អង្ករ​មិន​មាន​គុណភាព​នោះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុករលួយ​នៅ​ថ្នាក់​មូលដ្ឋាន ដែល​ទទួល​បាន​ថវិកា​ពី​កាកបាទ​ក្រហម​កម្ពុជា សម្រាប់​ទិញ​អង្ករ ប៉ុន្តែ​បែរ​ជា​ទិញ​អង្ករ​គ្មាន​គុណភាព​ក្នុង​តម្លៃ​ថោក​ឲ្យ​ពលរដ្ឋ​ទៅ​វិញ។

អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា គ្រួសារ​លោកស្រី​ទទួល​បាន​អង្ករ​ពី​កាកបាទ​ក្រហម​ចំនួន ៥០​គីឡូក្រាម។ អង្ករ​ទាំង​នោះ​មាន​ក្លិន​ផ្អួរ​មិន​អាច​ទទួល​ទាន​បាន។ លោកស្រី​ស្នើ​ឲ្យ​កាកបាទ​ក្រហម​ពិនិត្យ​គុណភាព​អង្ករ​មុន​នឹង​ចែក​ឲ្យ​ពលរដ្ឋ​ក្រីក្រ។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាកបាទ​ក្រហម​កម្ពុជា លោក អ៊ុយ សំអាត បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​នឹង​វិទ្យុ​អាស៊ីសេរី​ឡើយ កាល​ពី​ថ្ងៃ​ទី​៣ មីនា។

ពាក់ព័ន្ធ​ទៅ​នឹង​គុណភាព​អង្ករ​នេះ លោក ច័ន្ទ សុផល អះអាង​ថា ជា​អង្ករ​ដែល​កាកបាទ​ក្រហម​ទទួល​បាន​ពី​សប្បុរសជន​ដែល​ផ្ដល់​អំណោយ​ដល់​កាកបាទ​ក្រហម​កម្ពុជា។ គេហទំព័រ​កាកបាទ​ក្រហម​កម្ពុជា ផ្សាយ​រូបភាព​ចែក​អំណោយ​របស់​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន បង្ហាញ​ថា អង្ករ​ដែល​ខូច​គុណភាព​ទាំង​នោះ​ត្រូវ​បាន​ដាក់​ក្នុង​បាវ មាន​ស្លាក​សញ្ញា​កាកបាទ​ក្រហម​កម្ពុជា។

រហូត​មក​ទល់​ពេល​នេះ អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា មាន​ចំនួន ២៦៩​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១៥ កុម្ភៈ។ ចំណែក​ឯ​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ចំនួន ៥​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៥ កុម្ភៈ។ បច្ចុប្បន្ន​នេះ អ្នក​ភូមិ​មួយ​ចំនួន​កំពុង​ខ្វះខាត​ជីវភាព និង​ជំពាក់​បំណុល​ធនាគារ​ដោយសារ​តែ​ពួកគេ​បាន​បោះបង់​ចោល​ការងារ​ចំណែក​អ្នក​ខ្លះ​ទៀត​គ្មាន​កម្លាំង​ដើម្បី​ធ្វើស្រែ និង​ចំការ។ ពួកគេ​ស្នើ​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា ពិនិត្យ​គុណភាព​អំណោយ​មុន​នឹង​ផ្តល់​ឲ្យ​អ្នក​ជំងឺ ពីព្រោះ​ប្រសិនបើ​អ្នក​ជំងឺ​បរិភោគ​អង្ករ​គ្មាន​គុណភាព​នោះ​នឹង​បណ្តាល​ឲ្យ​កាន់តែ​ប៉ះពាល់​សុខភាព​របស់​ពួកគេ​ដែល​កំពុងតែ​ទ្រុឌទ្រោម​ស្រាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

8 Responses to "អាជ្ញាធរ​ផ្ដល់​អង្ករ​ថ្មី​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជំនួស​អង្ករ​កាកបាទ​ក្រហម​ដែល​ខូច"

  1. កម្មករ says:

    ស្ថាប័នដ៏ធំមួយបែជាបណ្តោយអោយមានកំហុសបច្ចេកទេសធ្ងន់ធ្ងរបៀបនេះ។ អំណោយបានមកពេលណា អ្នកណាជាអ្នកបរិច្ចាគ ស្តុកទុកយូរប៉ុន្មានហើយ.។ ចែកអំណោយខូចគុណភាពអញ្ចឹងខូចឈ្មោះថ្នាក់ដឹមនាំអស់។

  2. Chourn says:

    អស់ទាស់តាម៉ងហើយជំតិទប៊ុនរ៉ានីមើលងាយនិងរើសអើងអ្នកកើតអេដស៍សម្បើមម្លេះ!!! គ្នាកើតអេដស៍ដោយសារតែការដឹកនាំប្រទេសមានភាពកំសោយដោយសារប្តីហើឥឡូវ ប្រពន្ធនឯណេះក៍មិនណយដែរដឹកនាំកាកាបាតក្រហមយកអង្ករដែសត្វមិនសុីផងទៅឲ្យ មនុស្សបរិភោគ។ និយាយពីពុករលួយនោះមិនទាន់គ្រប់គ្រាន់ទេ៣០កន្លងមកនេះមិនដឹង ជាពុករលួយយកទៅដាក់ក្រហែងគូថណាទៀតទេ។ ល្មមៗបានហើយកុំធ្វើឲ្យប្រជាពលរដ្ឋ ដល់ករពេកប្រយត្ន័ងាប់ដោយសារតែអំណាចគ្មានបានកានោះទេៅ។ ឃើញទេសំឡេង​អ្នក​ភូមិ​ច្រើន​នាក់បាននិយាយថា៖ «អង្ករនោះលក់​តែ​ប្រាំ​ម៉ឺន​ក៏​គ្មាន​អ្នក​ណា​ទិញ​ដែរ។ ឲ្យ​ជ្រូក ជ្រូក​ក៏​អត់​ស៊ី​ដែរ ហើយ​បើ​ត្រីខ​ចោល។ កុំ​ថា​មនុស្ស​សត្វ​វា​ស៊ី​អត់​កើត​ដែរ។ រឿង​អី​ហូប​កើត​បើ​ធុំ​ក្លិន»។

  3. khmer says:

    Elle est grosse Comme cochonne

  4. គណបក្សប្រជាជនជេរម្រ៉ាយ says:

    មីកញ្ចាស់មេសំផឹងយួនប្រធានកាកបាទក្រហម ប៊ុនរ៉ានី វាមើលងាយប្រជាជនខ្មែរក្រីក្រសម្បើមណាស់
    យកអង្ករកាកសំណល់សូម្បី​តែ​សត្វ​ចិញ្ចឹម​ក៏​វា​មិន​ស៊ី​ដែរ ទៅចែកឱ្យប្រជាជនខ្មែរបរិភោគ ឆ្កែញីឈ្មោលទាំងពីរក្បាល
    ប្ដីប្រព័ន្ធវានេះ ចំជាចិត្តមហាឃោរឃៅយង់ឃ្នង ថោកទាបអត់ពូជអំបូរមានខួរក្បាលជាមនុស្សសោះហ្មង់ ។

  5. លឹង្គនាគរាជ says:

    ជឹតងាប់ហើយគេអោយសុីអង្ករផ្អួរអញ្ចឹងហើយ។នេះជាគំនឹតពួកទមិឡមានសាសនា។

  6. ចាក់អង្រែ says:

    យកអង្ករខូចទោះជាសត្វ​​​វា​មិន​ស៊ីអង្ករហ្នុង​ផង
    ចេះយកទៅឱ្យមនុស្សហូបកើតដែរ ព្រាយបិសាច ប៊ុនរ៉ានី ហ៊ុនសែន ពិតជាអាក្រក់ឃោរឃៅខ្លាំងណាស់ !!!

  7. Pa Pa says:

    One mistake losed position !

  8. BaBaBoo says:

    ដូចជាគ្មានអីចំឡែកផង ម៉េចចាំបាច់ធ្វើឲ្យវែងឆ្ងាយ! គ្រាន់តែខេត្តបាត់ដំបងមួយ អាចចិញ្ចឹមមនុស្សមួយប្រទេសឯណោះ…..។