វិភាគ ៖ ​អ្នកណា​ជា​ម្ចាស់​បាតដៃ​ទី​៣?​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃសុក្រ ទី6 មិនា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ហិង្សារវាង​កម្មកររោង​ចក្រ និង​អាជ្ញាធរ នៅក្បែរ​ស្ពាន​ស្ទឹង​មានជ័យ កាលពី​ពេល​កន្លងទៅ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ជា​ថ្មី​ទៀត​អំពី​សកម្មភាព​របស់​ក្រុម​បាតដៃ​ទី​៣​ដែល​អាច​បង្ក​អសន្តិសុខ​ដល់​សង្គម ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុ​ធមាន​វិធានកា​រតឹង​រឹង​ត្រៀម​ទប់ទល់​ជាមួយ​ក្រុម​នោះ ។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០៤ ខែ​មីនា បាន​អំពាវនាវ​ទៅ​កងកម្លាំង​រាជ​អាវុធហត្ថ​ឲ្យ​បន្ត​ចាត់​វិធានការ​ក្រុមមនុស្ស​ដែល​លោក​ចាត់ទុកថា​ជា "បាតដៃ​ទី​បី​" ធ្វើ​បដិវត្តន៍​ពណ៌​ណាមួយ​ដែល​អាច​ធ្វើឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភាពចលាចល ។​

​ពាក្យ​ "បាតដី​ទី​៣" លេចឮ​លើកដំបូង​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៣​គឺ​លោក ហ៊ុន សែន ព្រមាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ប្រជាពលរដ្ឋ​ពី​រាប់សែន​ទៅ​រាប់លាន​នាក់ តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ប្រឆាំង​លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៥ ។ លោក ហ៊ុន សែន ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មានការ​ប្រុងប្រយ័ត្ន​ក្រុម​បាតដៃ​ទី​៣​ចេញ​បង្ក​ហិង្សា ។​

ទោះយ៉ាងណា លោក ហ៊ុន សែន មិន​បាន​បញ្ជាក់ថា បាតដៃ​ទី​៣​នោះ​មកពីណា ហើយ​ក្រុម​នោះ​ធ្វើ​សកម្មភាព​ដើម្បី​គោលបំណង​អ្វី​នោះទេ ។ ខណៈ​លោកនាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់ ហើយក៏​មិន​មាន​មន្ត្រី​ណា​មួយ​ចេញមុខ​បកស្រាយ ឬ​ពន្យល់​សាធារណៈឲ្យយ​ល់​ពាក្យ​បាតដៃ​ទី​៣​នោះទេ ។ 

បើ​ទោះ​ជា​ពាក្យ​បាទដៃ​ទី​៣ មិន​មាន​និយម​ពិតប្រាកដ​ក៏​ដោយ តែ​ក្នុង​អំឡុង​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​នោះ មាន​ហិង្សា​កើតឡើង និង​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់ តែ​មិន​មាន​អ្នក​ទទួលខុសត្រូវ​ទេ​នោះ​ទេ ។​

កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ មាន​ហិង្សា​មួយ​កើតឡើង​រវាង​អ្នកធ្វើដំណើរ និង​កម្លាំងប្រដាប់អាវុធ​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ឈ្មោះ ម៉ៅ សុខ​ចាន់ បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ស្លាប់​។ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ហិង្សា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅ​ស្ពាន​ស្ទឹងមានជ័យ​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ អេង សុខុម បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង ។ នៅ​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា ឆ្នាំ​២០១៤ សមត្ថកិច្ច​បង្ក្រាប​កម្ម​ករ​រោងចក្រ​នៅ​ផ្លូវ​វ៉េងស្រេង​បណ្តាលឲ្យ​មនុស្ស​៥​នាក់​ស្លាប់ ។​

​ឃាតកម្ម​ស្លាប់​មនុស្ស​៧​នាក់ និង​មួយចំនួនទៀត​ធ្លាក់ខ្លួន​ពិការ​នោះ សមត្ថកិច្ច​មិន​ទាន់​វែកមុខ​ជនដៃដល់ ឲ្យទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ឬ​ផ្តល់​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ទេ ។​
​ពាក្យ​បាតដៃ​ទី​៣​នៅតែ​ស្ថិត​ក្នុង​ភាពអាថ៌កំបាំង បើ​ទោះ​ជា​ពាក្យ​នេះ​លេចឮ​ជាង​១​ឆ្នាំ​ហើយ​ក៏​ដោយ ។​

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​លោក សួន ប៊ុន ស័ក្តិ ថ្លែងថា​រដ្ឋាភិបាល​ហាក់​មិន​មាន​ចេតនា​ក្នុង​ការស្វែងរក​ជនដៃដល់​សម្លាប់​ពលរដ្ឋ ឬ​ហៅ​ជន​បាតដៃ​ទី​៣​នោះ​មក​ផ្តន្ទាទោស​ទេ ព្រោះ​ហេតុការណ៍​កើត​ឡើង​ជាង​១​ឆ្នាំ​មកហើយ នៅ​រក​មិនឃើញ​អ្នកទទួលខុសត្រូវ ។ លោក​ថា «​ប្រសិន​ជា​យើង​ធ្វើការ​ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ រើសអើង​ផ្នែក​នយោបាយ​ទេ ខ្ញុំ​គិតថា ក្នុងឋានៈ​ជា​អាជ្ញាធរ​រឿង​អី​ដែល​រក​មិនឃើញ​ប៉ុណ្ណឹង សូម្បី​ឧក្រិដ្ឋជន​ខ្លះ​ដូច​លោក ហេង ពៅ រត់ចោលស្រុក ហើយ​នៅតែ​តាម​ចាប់​មក​វិញ​ទាល់តែ​បាន ចុះ​មនុស្ស​នៅក្នុង​ស្រុក ប៉ុណ្ណឹង​រក​មិនឃើញ​» ។​

​លោក សួន ប៊ុន ស័ក្តិ បន្ត​ថា​ការ​មិន​មាន​ចេតនា​ស្វែងរក​ជនល្មើស​នេះ នាំ​ឲ្យ​ពលរដ្ឋ​នៅ​តែ​ភ័យខ្លាច ហើយ​អស់ជំនឿ​លើ​រដ្ឋាភិបាល «​ជា​អ្នកនយោបាយ​មួយ គឺថា​បើ​យើង​មិន​ចាត់​វិធានការ​ឲ្យបាន​ត្រឹមត្រូ​វ​ទេ ទី​១ គឺ​វា​ខាត់​បង់​ប្រជាប្រិយភាព​នយោបាយ​របស់​ខ្លួនឯង​ផ្ទាល់ នាំឲ្យ​ការកាន់កាប់​រដ្ឋាភិបាល​របស់​ខ្លួន​គឺ​មិន​អាច​មាន​អាយុ​វែង​បាន ថ្ងៃ​ណា​មួយ​គឺ​ប្រជាពលរដ្ឋ នឹង​ធ្វើ​ការវិនិច្ឆ័យ​ទម្លាក់​ចុះ​តាម​រយៈ​ការបោះឆ្នោត​នេះ​ឯង​» ។​

​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត លើកឡើងថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​ពាក្យ​បាតដៃ​ទី​៣​គ្រាន់តែ​ជា​ការ​គេចវេស​ពី​ការទទួលខុសត្រូវ​ចំពោះ​ហិង្សា​រវាង​កម្លាំង​រដ្ឋាភិបាល និង​អ្នក​តវ៉ា​ប៉ុណ្ណោះ ។​

ក្រោយ​ហិង្សា​កើតឡើង​បន្តបន្ទាប់​ជាង​១​ឆ្នាំ​រវាង​កម្លាំង​រដ្ឋ និង​អ្នក​តវ៉ា​នោះ រដ្ឋាភិបាល​ក៏​បាន​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​ចំពោះ​ករណី​ហិង្សា និង​ឃាតកម្ម​ទាំងនោះ តែ​រហូតដល់​ពេល​នេះ​គណៈកម្មកា​នោះ​មិន​ទាន់​ប្រកាស​លទ្ធផល​នៃ​ការស៊ើបអង្កេត​នោះ​នៅឡើយ​ទេ ។ ឃាតកម្ម​កើតឡើង​បើក​ចំហ​នៅ​ទី​សាធារណៈ​មិន​ទាន់​មាន​អ្នកទទួលខុសត្រូវ ហើយ​បែ​ជា​លេច​ពាក្យ​បាតដៃ​ទី​៣​នាំ​ឲ្យ​សាធារណជន​នៅ​តែ​មាន​ចម្ងល់​ថា “​អ្នកណា​ជា​ម្ចាស់​បាតដៃ​ទី​៣”

​សូម​សរសេរ​មក​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

7 Responses to "វិភាគ ៖ ​អ្នកណា​ជា​ម្ចាស់​បាតដៃ​ទី​៣?​"

  1. galaxy says:

    The third hand man is inside cpp that hun sen worry the most. Some of general they’re not happy with him and he used to say if you don’t do it someone else will do it.

  2. ?? says:

    HUN SEN himself is forgotten what he have said. let take a tape that he said one year ago . I swear to GOD that I herd he said , he warning CNRP to be careful whit his third hand man. the mans he hiring that was not wearing uniform is his third hand. this is his policy to get away from killing of innocent Cambodian. it’s very hard for this country to be a peaceful country because this leader always creating problem. there a lot of problem that he have to solve like, border, land grab from poor Cambodian by his powerful officers, forestry , economic, illegal Vietnamese immigration, and main problem was corruption . some people may think during HUN SEN leadership this country was improving in every aspect by seeing tall building a lot of motor vehicle on the road. but all of that tall building is belong to foreigner and the fancy care belong to his high level officers. after all of that it seem to be not mach number of lose the treasury of this nation and that big amount of owing to CHINA and those foreign countries. please checking out if you think I’m not saying the true . that right I always said be fair to your own nation . loving each other lead the country whit peaceful way. that all what I always wanted .. peace for Cambodian who love their own nation

  3. BaBaBoo says:

    ត្រូវនិងសំណួរ សួថា អង្គការលើជានរណា? បើគេក្រឡេកមើលមិនឆ្ងាយ នៅជិតៗ ឃើញតែចោរហារយ មានល្បិច លួចប្លន់ សម្លាប់ ហើយសង្រ្គោះយកបុណ្យ។ មនុស្សៗដដែលៗ ដើរតួម្តងចិត្តអាក្រក់ ម្តងចិត្តល្អ នៅក្នុងប្រទេសកម្ពុជាបានក្លាយជាវប្បធម៌មួយដុះស្លែខាត់លែងចេញទៅហើយ។ ក្រុមបាតដៃទី៣ ជាក្រុមភេរករ ជាក្រុមជ្រុលនិយម ប្រូកុម្មុនិស្ត នៅក្នុងសង្រ្គាមមុនឆ្នាំមួយប្រាំបួនរយចិតប្រាំ គេហៅថាក្រុមបំផ្លាយ ដែលហ្វឹកហ្វឺននៅទីក្រុងហាណូយ ហូរចូលមកកម្ពុជាតាមរយៈពួកខ្មែរវៀតមិញ ខ្មែរវៀតកុង។ សព្វថ្ងៃនេះ ពួកនោះនៅក្នុងសង្គមខ្មែរនៅឡើយ ធ្វើយ៉ាងណាពួកនោះ និងមិនឲ្យប្រទេសកម្ពុជាមានឯករាជ្យភាព ដោយគ្មានយួនជេមេបានឡើយ៕

  4. អាឆ្កែដំបៅក្បាលសែនសជាតិ ដើរឱ្យគេជេរសពូជ says:

    អ្នកណា​ជា​ម្ចាស់​បាតដៃ​ទី​៣ ? ចម្លើយ គឺកូនមីចោកាដួយហោករីកស្ញេញ់់មន្រ្តីគណបក្សប្រជាជន !

  5. Knight Rider says:

    មិនពិបាក វិភាគវែងឆ្ងាយទេ តែកាលណាមានបាតុកម្មដែលមានមនុស្សច្រើនប្រាកដជាមានបាតដៃទី៣នៅលាយឡំក្នុងនោះ ។ នាំគ្នាធ្វើបាតុកម្មពីអហិង្សាឈានទៅដល់អំពើហិង្សា ការបង្ក្រាបត្រូវតែមាន បើមិនដូច្នោះទេពួកអានាធិបតេយ្យនិងចោរហារយប្រាកដជាធ្វើអោយក្រុងភ្នំពេញក្លាយជាគំនរសម្រាម គំនរភ្លើងពាសពេញទីក្រុងដូច ក្នុងសមរភូមិជាមិនខាន

  6. Srey Khmer says:

    The third hands criminal is not to far from where you seat.
    We must look closely together, then you would
    see perfectly well enough.

  7. Judge says:

    អ្នកណាជាបាតដៃទី៣ ???។
    មធ្យោបាយខ្ចីដៃប្រេី និង ធ្វេីអន្តរាគមន៏ ជា យុទ្ធសាស្ត្រ របស់ ហុីត្លែរ (ការបកស្រាយនៅ ប៉ុស្តិ DISCOVERY)។
    រៀនសូត្រតាមល្បិចឈ្លប និង យុទ្ធសាស្ត្រ អន្តរាគម ដេីម្បីត្រួតត្រា តាមគោលការណ៏ ហុីត្លែរ នេះ បានអនុវត្តន៏ និងបង្ហាញរូបភាពរួចមកហេីយ។ ថ្មីៗនេះសម្តេច ហ៊ុន សែន បានអះអាងនឹងបង្ក្រាបបាតដៃទី៣ ។នរណានៅពីក្រោយបាតដៃទី៣???
    សំនៀង