តុលាការ​ជំនុំជម្រះ​សំណុំរឿង​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​១០​នាក់

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃសុក្រ ទី27 មិនា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក មាជ សុវណ្ណារ៉ា ពេល​ត្រូវ​នាំ​ខ្លួន​ទៅ​តុលាការ​ នា​ពេល​កន្លង​មក (រូបភាព៖ ឡាយ សាមាន)

​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១០​ផ្សេងទៀត ។​

​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១០​នាក់​ត្រូវបាន​នាំខ្លួន​មក​ដល់​សាលា​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​៨​និង​១០​នាទី ។​

​សកម្មជន​ទាំង​១១​នាក់​ដែល​ត្រូវ​ចូល​សវនាការ​នៅ​ថ្ងៃ​នេះ​រួមមាន​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៤​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ និង​សកម្មជន​៦​នាក់​ទៀត​ដែល​កំពុង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ។

​គួររំឭកថា ក្រោយ​ព្រឹត្តិការណ៍​ហិង្សា​ក្បែរ​ស្ពាន​នាគ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ តុលាការ និង​អាជ្ញាធរ​បាន​ចាប់ខ្លួន​តំណាងរាស្ត្រ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តំណាងរាស្ត្រ និង​សកម្មជន​មួយចំនួន​ត្រូវបាន​ដោះលែង​វិញ​ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ​របស់​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​ធ្វើការ​ក្នុង​សភា ៕

សូម​សរសេរ​មក​លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "តុលាការ​ជំនុំជម្រះ​សំណុំរឿង​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​១០​នាក់"

  1. ?? says:

    please be patient justice will come to the people like you. as all of us knew the justice in our nation now day is only serving the evil of this nation. we can not let one of our bad blood portrayed the whole nation for the sage of another nation. just remember no one love you than your own nation. the justice system and this whole leadership have been investigated by the world community. it will be not so long every thing will reveal to all innocent person like you and the others that have been top by the nation treason …. peace to all Cambodian who love their own nation