ក្រសួងបញ្ជា​ឈប់​ឲ្យមាន​ក្រុម​ជញ្ជីង​ចល័តប​ន្ទា​ប់​ពី​ផ្ទុះ​រឿង​ធ្វើ​ទារុណកម្ម​អ្នក​ដឹកស្រូវ

ដោយ៖​ ញឹម សុខន​
ថ្ងៃចន្ទ ទី30 មិនា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ស្តីបន្ទោស​មន្ត្រីក្រោមឱវាទ​ថាបាន​ពង្រាយ​ក្រុម​ចល័ត ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ​តាម​បណ្តា​រាជធានី ខេត្ត​នានា ដែល​ផ្គើន​នឹង​វិធានការរបស់​ក្រសួង​បង្ក​ឲ្យមាន​បញ្ហា​កើតឡើង ។​

ការព្រមាន​របស់​ក្រសួង​សាធារណការ​នេះ ធ្វើឡើង​ក្រោយ​ពី​ផ្ទុះ​រឿង​ថាសមត្ថកិច្ច​និង​ក្រុម​ជញ្ជីង​ចល័ត ត្រង់​គីឡូ​ម៉ែត​លេខ​៨៩ ក្នុង​ស្រុក​អូរាំងឪ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៥ បាន​ព្រួត​គ្នា​ធ្វើ​ទារុណកម្ម​អ្នកបើកបរ​រថយន្ត​ដឹកស្រូវ​ពីរ​នាក់​ចោទថា អ្នក​ដឹកស្រូវ​ព្យាយាម​បើករថយន្ត​គេច មិន​ចូល ឲ្យ​ត្រួតពិនិត្យ ។​

លិខិត​ជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥​ផ្ញើ​ទៅកាន់​មន្ទីរ​នានា តាម​បណ្តា​រាជធានី​ខេត្ត​ឲ្យដឹងថា ក្រសួង​បាន​មើលឃើញថា ការ​ដែល​សមត្ថកិច្ច​ម​ន្ទីរ​សាធារណកា​ររ​មួយចំនួន នៅតែ​មាន​ការដាក់​ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​បែប​អនា​ធិបតេយ្យ បង្ក​ជា​បញ្ហា​នៅតាម​ផ្លូវ ។​

​ក្រសួង​សាធារណៈការ​អះអាងថា ទង្វើ​របស់​ក្រុម​ជញ្ជីង​ចល័ត​នេះ បាន​នឹង​កំពុង​ផ្គើន​ទៅ​នឹង​ការសម្រេច​របស់​ក្រសួង ដែល​ចង់​ពង្រឹង​បន្ថែមទៀត នូវ​ការគ្រប់គ្រង ការដឹកជញ្ជូន​លើស​ទម្ងន់ និង​ការលុបបំបាត់ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​បែប​អនាធិបតេយ្យ​តាម​ផ្លូវថ្នល់ ។​

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ បាន​ស្វាគមន៍ និង​វិធានការ​នេះ ។ ប៉ុន្តែ​លោក​ថា ក្រសួង​មួយ​នេះ​គួរ​បង្ហាញ​ពី​ចំណាត់ការ​ផ្លូវច្បាប់​ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​ធានា​ថាទង្វើ​ជម្រិត​ទារប្រាក់​ក្រៅច្បាប់ ពី​ពលរដ្ឋ​មិន​កើត​មាន​ទៀត​ទេ​ទៅ​ថ្ងៃ​អនាគត ។ លោក​ថា «​កាលណា​ចេញ​បទដ្ឋាន​គតិយុត្តិ ឬ​សេចក្តីជូនដំណឹង សេចក្តីប្រកាស​ណាមួយ គណៈកម្មការ​ត្រូវ​អនុវត្ត​ឲ្យបាន​ពិត​ប្រាកដ កុំ​ឲ្យ​ចេះ​តែ​ស្នា​បន្លាច​ក្អែក អា​ក្អែក​វា​ដឹង​ថា​ស្នា​ហ្នឹង​មិន​មុត វា​លែង​ខ្លាច​ទៅហើយ​» ។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ​លោក នូ វឌ្ឍនៈ មិន​អត្ថាធិប្បាយ​ពី​យន្តការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​កា​ចុះ​អនុវត្ត​ច្បាប់​នេះ​ទេ ដោយ​ជំរុញ​ឲ្យទៅ​សួរ​អ្នកនាំពាក្យ​មួយ​រូប​ទៀត គឺ​លោក ប៉ែន បូរាណ ដែល​លោក ប៉ែន បូរាណ អះអាងថា​ជាប់​ប្រជុំ ។ ប៉ុន្តែ​អ្នកនាំពាក្យ លោក ផែង សុ​វិជ្ជានោ អះអាង​ប្រាប់​កាសែត​ក្នុងស្រុក​ថា ក្រសួង​បញ្ជា​ឲ្យ​ឈប់​មាន​ប៉ុស្តិ៍​ចល័ត​នៅ​ទូទាំង​ប្រទេស​ហើយ ដើម្បី​ទប់ស្កាត់​ភាពមិនប្រក្រតី​នេះ ។​

មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា ដែល​តាមដាន​ករណីនេះ អះអាងថា អាជីវករ​ធ្លាប់​បង្ហាញ​ការខកចិត្ត​ច្រើន​ដង​ទៅ​នឹង​មន្ត្រី​ជំនាញ ដែល​ប្រកាស​ចាត់វិធានការ​មន្ត្រី​ខិលខូច​ជម្រិត​ទារប្រាក់​ពលរដ្ឋ​ខុសច្បាប់​នេះ ។​

ប៉ុន្តែ​លោក​ថា បើ​វិធានការ​របស់​ក្រសួង​ពេលនេះ​មាន​ប្រសិទ្ធភាព នោះ​អាច​ជួយ​បង្កើត​ម្លៃ​ផលិតផល​ក្នុងស្រុក​ដល់​កសិករ​បា​ន ។ លោក​ថា «​នេះ​ជា​បញ្ហា​ផងដែរ ប្រសិន​ជា​ករណី​ដែល​មាន​របៀប​នេះ​តាម​ដងផ្លូវ ជាហេតុ​មួយ​ធ្វើឲ្យ​ពួកគាត់​ដែល​ទិញ​ផលិតផល ជាពិសេស​ដំណាំ​ស្រូវ គាត់​អាច​នឹង​ទិញ​ពី​ប្រជាពលរដ្ឋ​ថោក ពីព្រោះ​គាត់​យក​ចំណាយ​ផ្សេងៗ​ជាមួយ​ក្រុម​ជញ្ជីង​ចល័ត​អស់ហ្នឹង​» ។​

តាម​អ្នកបើកបរ​រថយន្ត​ដឹក​ស្រូវ អះអាងថា ក្រោយពី​សមត្ថកិច្ច​ព្រួត​គ្នា​ធ្វើ​ទារុណកម្ម ពួកគេ​បាន​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​ទាមទារ​សំណង​៥​ម៉ឺន​ដុល្លារ ពី​ជន​ដៃដល់ ដោយ​ចោទ​ថា ការ​ដែល​ក្រុម​ជញ្ជីង​ចល័ត និង​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង សហការ​គ្នា​តាម​បាញ់ និង​ធ្វើ​ទារុណកម្ម​ពេលនោះ ជា​ចេតនា​ប៉ង​សម្លាប់ ។ 

សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "ក្រសួងបញ្ជា​ឈប់​ឲ្យមាន​ក្រុម​ជញ្ជីង​ចល័តប​ន្ទា​ប់​ពី​ផ្ទុះ​រឿង​ធ្វើ​ទារុណកម្ម​អ្នក​ដឹកស្រូវ"

  1. គណបក្សប្រជាជនជេរម្រ៉ាយ says:

    កណ្ដួយម៉ែវាមន្រ្តីរដ្ឋាភិបាលកូនមីសំផឹងពុករលួយ ដេកចាំតែហុតឈាមប្រជាជនមែន
    ពីមុនមានកុងត្រូលជជុះ ឥឡូវមកបង្កើតជញ្ជីងជជុះកណ្ដយយម៉ែវាធ្វើទុក្ខប្រជាជនទៀតហើយ
    រដ្ឋាភិបាលដឹកនាំដោយអាកញ្ចាស់ចុយម្រ៉ាយ ហ៊ុន សែន
    ប្រើតែក្បួនដដែលៗដើម្បីហុតឈាមជាតិ ។