លោក ​ហង្ស ពុទ្ធា​ នឹង​ជំនួស​លោកស្រី​ ពុង ឈីវកេក ​សម្រាប់​បេក្ខជន​សមាជិក​ គ.ជ.ប

លោក​ ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ​(និកហ្វិក)។

លោក​ ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ (និកហ្វិក)។


នៅ វណ្ណារិន
31 មិនា 2015
វីអូអេខ្មែរ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​សម្រេច​ជ្រើសរើស​ លោក​ ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ (និកហ្វិក) ​ដែល​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​ដើម្បី​ជំនួស​លោក​ស្រី​ ពុង ឈីវកេក​ ដែល​បដិសេធ​មិន​ទទួល​ធ្វើ​ជា​បេក្ខជន​ទី៩​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​(គ.ជ.ប)។​ នេះ​បើ​តាមលិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ទៅ​កាន់​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​បណ្តាញ​ផ្សព្វផ្សាយ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ។​

លោកស្រី​ ពុង ឈីវកេក ​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ​ដែល​មាន​សញ្ជាតិ​ខ្មែរ​ផង​និង​បារាំង​ផង​បាន​ដក​ខ្លួន​ចេញ​ពី​បេក្ខភាព​នៃ​បេក្ខជន​ទី​៩​ដែល​ព្រម​ព្រៀង​ដោយ​គណបក្ស​ទាំងពីរ​រួច​មក​ហើយ។ ​ការ​ដក​ខ្លួន​ដោយ​សារ​លោក​ស្រី​ព្រួយ​បារម្ភ​ថា​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​បោះឆ្នោត​ថ្មី​មិន​អាច​មាន​ឯករាជ្យភាព​របស់​ខ្លួន​ហើយ​លោក​ស្រី​មិន​អាច​បំពេញ​កិច្ចការ​របស់​ខ្លួន​បាន​ជោគ​ជ័យ។

​នៅ​ក្នុង​លិខិតកាល​ពី​ថ្ងៃ​ទី​២៩​ខែ​មិនា​ទៅ​កាន់​លោក សម រង្ស៊ី ​លោក ហ៊ុន សែន ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​«គណបក្ស​យើង​ទាំងពីរបាន​ឯក​ភាព​គ្នា​ជ្រើស​រើស​យក​លោក ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត្យ​និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោតដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា​និកហ្វិក​ ដើម្បី​ជា​បេក្ខភាព​ទី​៩​នៃ​គណៈកម្មាធិការជាតិ​រៀប​ចំ​ការបោះឆ្នោត»។

ក្នុង​លិខិត​ដដែល​លោកនាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថាគណបក្ស​ទាំង​ពីរ​នឹង​ត្រូវ​បញ្ជូនរួម​គ្នា​នូវបេក្ខភាព​របស់​លោក ​ហង្ស ពុទ្ធា​ ទៅ​កាន់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ក្រោយ​ពេល​ដែល​រដ្ឋ​សភា​បញ្ចប់​ការ​ទទួល​ពាក្យ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​គជប។​ ការបញ្ចប់​ការ​ទទួលពាក្យបេក្ខជននេះ​ត្រូវ​កំណត់​នៅថ្ងៃ​ទី​៦​ខែមេសា។​

​តាម​ច្បាប់​ស្តីពី​ការរៀបចំ​និង ការប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត សមាជិក​ គ.ជ.ប​ ថ្មី​ត្រូវ​មាន​សមាជិក​៩រូប​ ដោយ​ចេញ​ពីការ​ជ្រើសរើស​របស់​ គណបក្ស​ដែល​មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​ និង​ គណបក្ស​កាន់​អំណាច។​ នៅ​ក្នុង​នោះ​គណបក្ស​នយោបាយ​ទាំង​ពីរ​ភាគី​ ត្រូវ​ជ្រើស​រើសម្ខាង​៤រូប​ ហើយ​បេក្ខភាពទី​៩​គឺជា​បុគ្គល​ឯករាជ្យនិង​ត្រូវ​ស្នើ​ក្រោម​ការ​ព្រម​ព្រៀង​ឯកភាព​ដោយ​បក្ស​ទាំងពីរ។

តាមកិច្ចព្រមព្រៀង​គណបក្ស​ទាំងពីរ​បាន​ឯកភាព​ស្នើ​យក​លោក​ស្រី ពុង ឈីវកេក​ ដែលជា​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​ធ្វើ​ជា​សមាជិក​ឯករាជ្យ​របស់​គណៈកម្មាធិការ​នេះ។ ក៏ប៉ុន្តែ ​លោក​ស្រីពុង ឈីវកេក​ បាន​បដិសេធតំណែង​នេះ។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ឈឹម ផលវរុណ​ បាន​អះអាង​ថា​តាម​ការសន្ទនា​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​លោក​សម​រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាព​លើក​យក​លោក​ លោក​ ហង្ស ពុទ្ធា​ ដែល​មានបទ​ពិសោធ ​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ជា​ច្រើនឆ្នាំ​ ​ មក​ជំនួស​ធ្វើ​ជា​សមាជិកទី៩​ នៃគ.ជ.ប​។​

«សម្តេច​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ឯកឧត្តម​ សម រង្ស៊ី​ បាន​សម្រេច​គ្នា​រួចហើយ​អំពី​បេក្ខភាព​លោក ហង្ស ពុទ្ធា។​ ហើយ​ នៅ​តែ​ក្រដាស​ស្នាម​ដែល​ត្រូវ​ធ្វើ​សេចក្តី​ប្រាស​រួម​និង​បែបបទ​អ្វី​ផ្សេងៗ​ទៀត​ដែល​ចាំបាច់តែ​ប៉ុណ្ណឹង។​ ឯការ​ព្រមព្រៀង​គ្នា​គឺ​១០០​ភាគរយ​ហើយ»។​

​លោក ហង្ស ពុទ្ធា​ ជា​បណ្ឌិត​ច្បាប់​ពី​អតីត​សហភាព​សូវៀត។​លោកជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិក​អស់​រយៈ​ពេល​១៧​ឆ្នាំមកហើយ។

លោក ហង្ស ពុទ្ធា​ បង្ហាញ​ជំហរ​យល់​ព្រម​តាម​សំណើ​របស់​គណបក្ស​ទាំងពីរ​ដែរ។​

«ពាក្យ​ថា​អព្យាក្រិត​នេះ​មិនមែន​បានន័យ​ថា​យើង​ស្រែក​ខ្លួន​ឯង​អព្យា​ក្រិត​នោះ​ទេ​ វា​ទាមទារ​ឲ្យ​គណបក្ស​ទាំងពីរ​ទទួល​បាន​ដែរ។ អញ្ចឹង​ហើយ​បើគណបក្ស​ទាំង​ពីរ​ជ្រើសរើស​ខ្ញុំ​ គណបក្ស​ទាំង​ពីរ​ទុក​ចិត្ត​ខ្ញុំ​ហើយ​ ហើយ​បើគាត់​ទុក​ចិត្ត​ខ្ញុំ​គួរ​តែ​ជំរុញ​ការ​បោះឆ្នោត​នេះ​ឲ្យ​មាន​ការ​ប្រសើ​នោះ​បាទ»​។​

នៅ​ក្នុ​ងពេល​នេះ​គេ​បាន​ដឹង​ក្រៅ​ផ្លូវការ​ថា​លោក​ គួយ ប៉ុនរឿន​ ដែល​ជា​សហប្រធាន​ក្រុម​ការងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ជា​បេក្ខជន​មួយ​រូប​ក្នុង​ចំណោម​បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​បួន​រូប​មកពី​ គណបក្ស​សង្គ្រោះ​ជាតិ។​ ​ហើយ ​បេក្ខភាព​សមាសភាព​គ.ជ.ប.​ថ្មីបួន​រូប​ផ្សេង ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​ជា​មានលោក ​ប៊ិន ឈិន​ ប្រធាន​ក្រុម​ការងារ​ចរចា​ផ្នែក​កិច្ច​ការ​បោះឆ្នោត ​លោក​ កើត រិទ្ធ​ រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​ លោក​ ព្រំ សុខា​ រដ្ឋ​លេខា​ធិការ​ក្រសួងមហាផ្ទៃ ​និង​លោក​ស៊ិក ប៊ុនហុក​ ​តំណាងរាស្ដ្រ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Related Articles

5 Responses to "លោក ​ហង្ស ពុទ្ធា​ នឹង​ជំនួស​លោកស្រី​ ពុង ឈីវកេក ​សម្រាប់​បេក្ខជន​សមាជិក​ គ.ជ.ប"

  1. says:

    ពិតជាឆ្គូតមែន​យកមនុស្សមិនចេះធ្វើបុណ្យទាន មិនស្គាល់ពង្សាវតារច្បាស់លាស់មកធ្វើ

  2. បារមីភ្នំដា says:

    ថាមែន ៗ

  3. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    ជៀសពីយួនយកវៀតណាមបើមិនអញ្ចឹងយកស្រកីដូង។

  4. គណបក្សប្រជាជនជេរម្រ៉ាយ says:

    អាចុយម្រ៉ាយ ហ៊ុន សែន វារើសយក​បេក្ខជន​ទី៩​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​(គ.ជ.ប)បំរើវាខ្លួនឯង
    ហើយសរសេរថា គណបក្ស​យើង​ទាំងពីរបាន​ឯក​ភាព​គ្នា​ជ្រើស​រើស​យក​លោក ហង ពុទ្ធា កណួយម៉ែវាអី ?
    បើគណបក្ស​​ទាំងពីរបាន​ឯក​ភាព​គ្នា​ជ្រើស​រើស​យក​លោក ហង ពុទ្ធា មែន ចាំបាច់អាចុយម្រ៉ាយ ហ៊ុន សែន
    ប្ដីមីកណ្ដួយហោកប៊ុនរ៉ានីអ្ហែង ព្រមានគំរាមកំហែងគេយក(គ ជ ប)ចាស់ធ្វើអី កូនអាចុយម្រ៉ាយ ។

  5. Hun Nal says:

    ហង្ស ពុទ្ធាៗ បើលោកចូលទៅធើ្វសមាជិកទី៩ នាំអោយរាស្ត្រក្តៅក្រហាយ និងជេរប្រទេចផ្តាសាទេ…យកល្អធ្វើដូចអ្នកស្រី ពុង ឈីវកិច ទើបជាមនុស្សល្អ។