​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ជាង​៣០០​នាក់ ក្នុង​រយៈពេល​បី​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃសៅរ៍ ទី18 មេសា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

រូបភាព​​ អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរតាមច្រក​ទ្វារអន្ដរជាតិប៉ោយប៉ែតនាពេលកន្លងទៅ (រូបថត៖ បូ សាវី)

​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា​វិញ​មាន​ចំនួន ៣៤៧ នាក់ រួម​ទាំង​កុមារ​ផងដែរ ​។

​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សរុប​-​ផែនការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឲ្យដឹងថា ក្នុង​រយៈពេល ៣​ថ្ងៃ ពោល​ថ្ងៃទី ១៤ ដល់​ថ្ងៃ​ទី ១៦ មេសា មាន​ពលករ​ខ្មែរ​សរុប​ចំនួន ៣៤៧​នាក់ ត្រូវបាន​ភាគី​ថៃ​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់មកវិញ ក្នុងនោះ​ប្រុស​១៩៩ នាក់ ស្រី​១២០​នាក់ និង​កុមារ ២៨​នាក់ ​។

​គួរបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៤ អាជ្ញាធរ​ថៃ​ធ្លាប់​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់ និង​ស្រប​ច្បាប់​ប្រមាណ​២៥​ម៉ឺន​នាក់ មក​ស្រុក​កំណើត​វិញ  ដោយ​ដឹក​តាម​រថយន្ត​ទ្រុង​មក​ទម្លាក់​ចោល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និង​ខេត្ត​ប៉ៃលិន​ ។ ចំណាត់ការ​នេះ អាជ្ញាធរ​យោធា​ថៃ​ធ្វើ​ឡើង​ក្រោម​ហេតុផល​ពង្រឹង​ការអនុវត្ត​ច្បាប់ ក្នុងប្រទេស និង​ចៀសវាង​ការជួញដូរ​មនុស្ស ​៕ 

សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈsamean@vodhotnews.com

What Next?

Recent Articles