ប្រជា​សហគមន៍​ព្រៃ​ឡង់ ​អំពាវនាវ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​បញ្ឈប់​ការកាប់​បំផ្លាញ​ជាបន្ទាន់​​

ដោយ៖​ ខាន់ លក្ខិណា​​ | ថ្ងៃអាទិត្យ ទី26 មេសា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

រូបភាពការកាប់​បំផ្លាញឈើដោយខុសច្បាប់ (រូបភាពពី៖​ប្រជា​សហគមន៍​ព្រៃ​ឡង់)

​ប្រជា​សហគមន៍​ព្រៃ​ឡង់​នៅ​ថ្ងៃ​អាទិត្យ​នេះ អំ​នាវ​នាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋាភិបាល ជួយ​អន្តរា​គន៍​ជាបន្ទាន់ ដើម្បី​បញ្ឈប់​ក្រុមអ្នកមានអំណាច និង ក្រុមហ៊ុន​មួយចំនួន​ដែល​កំពុង​កាប់​ផ្លាញ​ព្រៃ​នៅក្នុង​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ ​។​

​ប្រជា​សហគមន៍​ព្រៃ​ឡង់​មកពី​ភូមិ​ស្រែ​ថ្មាយ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ លោក ថៃ ប៊ុន​លៀង ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សិក្ខា​ស្ដីពី យុវជន និង​ការការពារ​ព្រៃ​ឡង់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា សព្វថ្ងៃនេះ ព្រៃ​ឡង់​ត្រូវបាន ជនខិលខូច ក្រុម​ឈ្នួញ និង​អ្នកមានអំណាច​មួយ​ចំនួន​កំពុងតែ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​យ៉ាង​អាណាធិបតេយ្យ ។ លោក​បន្តថា កាប់​ឈើ​នៅ​ព្រៃ​ឡង់​នេះដែរ ធ្វើឲ្យ​ពួកគាត់​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ  ព្រោះ​ជីវភាព​អ្នក​ភូមិ​ត្រូវ​ពឹងផ្អែក​លើ​អនុផល​ពី​ព្រៃឈើ​ទាំងនោះ ។ 

​លោក​ថៃ ប៊ុន​លៀង បន្តថា  ប្រសិនបើ​គ្មាន​ការ​ទប់ស្ដាត់ និង​ការពារ​ទេ​ព្រៃ​ឡង់​ដែល​មាន​នៅ​សព្វថ្ងៃ​និង​ត្រូវ​បាត់បង់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ ​។​

​ព្រៃ​ឡង់​គឺជា​ព្រៃ​ដែល​មាន​ទំហំ​ធំជាងគេ​របស់​កម្ពុជា​ស្ថិតនៅក្នុង​ខេត្ត​ចំនួន​៤​គឺ ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​។ ប្រជា​សហគមន៍​លើកឡើងថា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ព្រៃ​ឡង់​កំពុង​រង​ការបំផ្លាញ​ធ្ង​ន​ធ្ង​រ​ដោយសារ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ  និង ធ្វើ​អាជីវកម្ម​ព្រៃឈើ​យ៉ាង​អាណាធិបតេយ្យ​ ៕

សូមសរសេរមកកញ្ញា ខាន់ លក្ខិណា​ តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles

2 Responses to "ប្រជា​សហគមន៍​ព្រៃ​ឡង់ ​អំពាវនាវ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​បញ្ឈប់​ការកាប់​បំផ្លាញ​ជាបន្ទាន់​​"

  1. Anonymous says:

    ព្រៃឈើ រលាយ ផ្ទះ របស់ប្រជាពរដ្ឋ ក៏ ចាប់ផ្តើម ហិនហោច ដែរ !

  2. rathana says:

    I see sth like the flam is burning the wood. I have a request, if they caght the wood, please do not burn it. Use it to built the houses for poor people in the rural area. Please think about my idea.