លោក ហ៊ុន សែន ប្រកាស​កុំឲ្យ​លោក​ សម រង្ស៊ី​ សង​សឹក ​ពេល​លោក​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអាទិត្យ ទី26 មេសា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក សម រង្ស៊ី និង​លោក ​ហ៊ុន សែន កាលពីកន្លងទៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃ​សៅរ៍​ បានប្រកាស​កុំ​ឲ្យ​មាន​ការ​សងសឹកដាក់គ្នា​ នៅ​ពេ​ល​លោក​​បាត់​បង់តំណែង​ជា​នាយករដ្ឋមន្រ្តី ដោយ​លោក​បាន​លើក​ជា​ឧទាហរណ៍​លាយ​ឡំ​នឹង​ការ​និយាយ​លេង​​សើ​ច​ នៅពេល​​លោក ​សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ធ្វើ​ជា​នាយករដ្ឋមន្រ្តី។​​

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ ខណៈ​លោក​ និង​លោក សម រង្ស៊ី បាន​ជួប​ជាមួយ​ពលករ និង​និស្សិត​ប្រមាណ​​​៣០០នាក់ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ​លោកនាយករដ្ឋមន្រ្តី​កំពុង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​។​ចំណែក​លោក សម រង្ស៊ី ក៏​បាន​ចូល​រួម​កិច្ច​ប្រជុំ​អន្តរជាតិ​មួយ​នៅ​ក្នុង​ប្រទេសម៉ាឡេស៊ី។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​ដីកម្ពុជា​មិន​មែន​ជា​របស់​រូប​លោក និង​របស់​លោក ​សម រង្ស៊ី​នោះ​ទេ គឺ​ជា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរគ្រប់​គ្នា។ លោក​បន្ត​ថា​​បក្ស​ទាំងពីរ​ត្រូវ​តែ​ធ្វើ​ការ​ជាមួយគ្នា ដើម្បី​ដោះ​ស្រាយ​​​បញ្ហារបស់​ជាតិ​។ លោក​បន្ត​អំពាវនាវ​កុំ​ឲ្យ​មាន​វប្បធម៌សងសឹកដាក់​គ្នា ដោយ​សារ​កម្ពុជា​បានឆ្លង​កាត់​​យូរ​ណាស់​មក​ហើយនូវ​វប្បធម៌ប្រទូ​ស្តរាយ​។​

លោក​ ហ៊ុន  សែន ឲ្យ​ដឹង​ទៀត​ថា​​ប្រសិន​បើ​បក្ស​ណា​ឡើងអំណាច​ដឹកនាំ​​រដ្ឋាភិបាល ហើយ​ចង់​ធ្វើ​បាប​រូប​លោក​​ផ្ទាល់​ នោះ​កម្លាំង​វាយ​បកវិញ​នឹង​មាន។ លោក​ថ្លែង​បែ​ប​នេះសំដៅ​ទៅកាន់​លោក សម រង្ស៊ី ពេល​លោក​មាន​ឱកាស​ធ្វើ​ជា​នាយករដ្ឋមន្រ្តី។​​

លោក ហ៊ុន សែន បានបញ្ជាក់​ថា«ឯឡូវខ្ញុំកំពុងនៅធ្វើជានាយករដ្ឋ​មន្ត្រី ទាំងអស់គ្នានៅជាមួយបាន ប៉ុន្តែស្រាប់តែដល់ពេលណាមួយ ​ ស្រាប់តែ​ឯកឧត្តម សម រង្ស៊ី ធ្វើជានាយករដ្ឋ​មន្រ្តីម្តង ឧទាហរណ៍​ទេណា៎ ស្រាប់ដល់ពេលហ្នឹង ឯកឧត្តមអត់ឲ្យខ្ញុំរស់នៅ ស្រាប់តែទៅ​​ធ្វើ​បាបខ្ញុំ ដល់ធ្វើបាបខ្ញុំ អាកម្លាំងវាយបកវិញ ធ្វើឲ្យ​ឯកឧត្តមរស់នៅមិនសុខដែរ»។​

នេះ​ជា​លើក​ទីពីរ​ហើយ​ ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ​បាន​លើក​ឡើង​បែប​នេះ​ នៅ​ចំពោះ​មុខ​លោក​ សម រង្ស៊ី។ កាលពី​ថ្ងៃ​ទី​១៤​ ខែ​មេសា ឆ្នាំ​២០១៥ ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តដែល​មាន​វត្តមាន​ថ្នាក់ដឹកនាំទាំងពីរ​នៅ​លើ​ឆាក​ លោក ហ៊ុន សែន បាន​សរសើ​រលោក សម រង្ស៊ី ថា​ជា​ដៃគូ​សន្ទនា​ដ៏​ល្អ​មួយក្នុង​ការដោះស្រាយ​បញ្ហា ដោយ​​បង្កើត​ឲ្យមាន​វប្បធម៌​សន្ទនា ជំនួស​ដោយ​វប្បធម៌​ប្រទូសរាយ និង​ការកាប់សម្លាប់​ ។ 

លោក សម រង្ស៊ី មានប្រសាសន៍ថា​នេះ​ជា​និមិត្តរូបនៃ​ការ​ឯក​ភាព​ជាតិ ដែល​ខ្មែរ​មាន​និន្នា​ការ​ខុសគ្នាចេះគោរពគ្នា និង​ធ្វើ​ការ​ជាមួយ​គ្នា។ លោក​ហៅ​ថា​នេះ​ជា​មោទនភាព​របស់កម្ពុជា ដែល​មាន​ការ​កោត​សរសើរ​ពី​អន្តរជាតិ។​

គួររំឮកថា កាលពីថ្ងៃ​ទី​៣ខែមីនា ឆ្នាំ​២០១៥ លោក ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ថា​លោក​នឹង​អា​ច​រស់​នៅ​បាន​យ៉ាងតិច​៣០ឆ្នាំទៀត ប៉ុន្តែ​មិន​មែនមានន័យ​​ថា​លោក​នឹង​ឈរ​ជា​នាយករដ្ឋមន្រ្តីប្រទេស​កម្ពុជា រហូត​ដល់​៣០​ឆ្នាំ​ទៀត​នោះទេ​។ លោក​បញ្ជាក់​ថា«…ទៅ​ជា​ ឆ្អឹងដែក​ស្បែក​ស្ពាន់​ហើយ​ព្រះអង្គ​ហើយ!​ សម្តេចហើយ​មើល​ទៅ​ មិន​ដឹង​ថា​រស់បាន​ប៉ុន្មាន​ទេ  ប៉ុន្តែ​យ៉ាង​ហោចណាស់​ក៏​បាន៣០ឆ្នាំទៀតដែរ(សំឡេងទះដៃ​របស់​អ្នក​ចូលរួម)។ ប៉ុន្តែ​មិន​មែនបានសេចក្តីថា​​ធ្វើ​នាយករដ្ឋមន្រ្តី ​​ម៉ែអាណា! ធ្វើ​នាយក​រដ្ឋមន្រ្តីដល់​អាយុ​៩០ឆ្នាំនោះ វា​មិន​ដែល!​(សើច​)»។ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​បែប​នេះ ​ខណៈ​លោក​ត្អូញត្អែរ​ថា​ថ្មីៗនេះ​លោក​​បាន​ចូលរួម​កម្មវិធី​ជារៀងរាល់ថ្ងៃ ដែល​នាំឲ្យ​លោក​ហត់​នឿយ​។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​លើ​គណបក្ស​ប្រជាជ​នកម្ពុជាដែ​លដឹកនាំ​រដ្ឋាភិបាល​បាន​ធ្លាក់​ចុះ​ពី​៩០​អាសនៈ​មក​ត្រឹម​៦៨អាសនៈប៉ុណ្ណោះ។​

ទោះ​យ៉ាងណា អនុប្រធាន​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា ធ្លាប់​អះអាង​ថាវប្បធម៌សន្ទនា​​​បច្ចុប្បន្ន​នេះមិនមែន​មានន័យថាគណបក្ស​ សង្គ្រោះ​ជាតិជា​បក្ស​រណប​គណបក្ស​ណាមួយ​ឡើយ​។ ​លោក កឹម សុខា មានប្រសាសន៍ថា​គណបក្សសង្រ្គោះជាតិ​នឹង​មាន​វាសនាដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បើ​ប្រើប្រាស់​តែ​យន្តការវប្បធម៌​សន្ទនា ហើយ​ភ្លេច​ពង្រឹង​ការរក្សា​រូបភាព​នយោ​​បាយ​ឲ្យបាន​ច្បាស់លាស់​របស់​ខ្លួន​ នោះ​៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

15 Responses to "លោក ហ៊ុន សែន ប្រកាស​កុំឲ្យ​លោក​ សម រង្ស៊ី​ សង​សឹក ​ពេល​លោក​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​"

  1. សង្គមកម្ពុជាបច says:

    ជាការប្រសើរណាស់សម្រាប់កម្ពុជា តែកុំភ្លេចជំងឺពុករលួយ ការបំផ្លាញធនធានធម្មជាតិផងដូចជានៅតែដ៏ដែល ៕

  2. ពូជអ្នកជា says:

    ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរសូមសាទរ ចំពោះការឈប់ប្រើពាក្យ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច

    ស្រមោចស៊ីត្រី និងសុំឲ្យគ្រប់មេដឹកនាំប្រកាន់យកសន្តិភាពសំរាប់ប្រជាពលរដ្ឋរបស់ខ្លួន ហើយ

    រស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងមានជីវភាពសមរម្យក្នុងពេលអនាគត ។ សូមអរគុណ

  3. Anonymous says:

    person who did crime should be sentenced according to cambodia law.

  4. Ly seanteur says:

    It is good for leaders to use conversation method to harmonize the political tension. But where is the justice for victims who exploited , abused by powerful people? And where is the fairness/ transparency of natural resources/ public property consumption while high ranking officials exploited/ corrupt for person use?

    We need fairness.

  5. ប្រជាពលរដ្ឋ says:

    ======= . អ្នក នយោបាយ បំរើ ជាតិ គឺ គ្មាន ការ សងសឹក គឺ កែ លំអរ គ្នា !

    ======= . អ្នកចាញ់ អែបទៅម្ខាង ចាំរិះគន់ អ្នកឡើងថ្មី ធ្វើ ការបំរើ ជាតិ ល្អ ឬ អត់ម្តង !

    ( បើ សងសឹកគ្នា គេ ហៅថា ជនពាល ! )

  6. Chourn says:

    នេះក៍ជាឪកាសដ៍ល្អរបស់លោកហ៊ុនសែនក្នុងការកែរខ្លួនឈប់ប្រើវប្បធម៌កាប់សំលាប់ពលរដ្ឋខ្លួន ដើម្បីគេចផុតពីការសងសឹកទៅថ្ងៃអនាគត់នៅពេលខ្លួនអស់អំណាច។ ប្រសិនបើលោកហ៊ុនសែន គ្រាន់តែប្រើល្បិចក្នុងការបំបាក់បក្សសង្គ្រោះជាតិនោះវាធ្វើឲ្យហ៊ុនសែនកាន់តែផុងខ្លួនជ្រៅទៅក្នុង ការសងសឹកពីអ្នកនយោបាយជំនាន់ក្រោយជាក់ជាមិនខាននោះទេ។

  7. Anonymous says:

    សំដី តា ហ៊ុន សែន និយាយ ពេលនេះ អោយសច្ចះ កុំអោយ ក្រឡិចក្រឡុច ទៅថ្ងៃ ក្រោយ !

    បើ ថ្ងៃក្រោយ កែប្រែ ចិត្ត នឺង ត្រូវ ស្លាប់ គ្មានដី កប់ !

  8. khem Rint says:

    * ឮតែអាយ៉ងខ្ញុំកញ្ជះយួន ហ៊ុន សែន និយាយបញ្ចើចបញ្ចើរម្តងហើយម្តទៀតអញ្ចឹងនោះពិតជាធ្វើឲ្យ អាយ៉ងខ្ញុំកញ្ជះ ហ៊ុន សែន ដូចជា សម រង្សី និង បរិវារ៍ មានក្ដីសង្ឃឹមដេកអត់លក់ទេមួយជីវិតនេះ ប៉ុន្តែសម្រាប់យើងបានមើលឃើញយ៉ាងច្បាស់ថានេះវាជា ” វីធីសាស្ត្របំផ្លាញ ” តែប៉ុណ្ណោះ ហ៊ុន សែន កំពុងតែហែកបំបែក សម រង្សី ចេញពី កឹម សុខា គឺសកម្មភាពរបស់ ហ៊ុន សែន ចាប់តាំងពីខែត្រ សៀមរាប រហូតទៅដល់ប្រទេស ប្រទេសម៉ាឡេស៊ី លើកនេះគឺក្នុងគោលបំណងតែមួយគត់ ” ជួយ កឹម សុខា បំផ្លាញ សម រង្សី ។
    * គ្រាន់តែចង់រំលឹកប្រាប់ដល់ប្រជាជាតិខ្មែរទាំងអស់ឲ្យបានជ្រាបថា ” នយោបាយ ” របស់ប្រទេសខ្មែរចាប់តាំងពីក្រោយឆ្នាំ 1993 រហូតមកទល់នឹងពេលនេះគឺវាលែងជារបស់ជាតិខ្មែរយើងតទៅទៀតហើយ អ្វីៗទាំងអស់វាបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់
    ពួកកុម្មុយនិស្ដ យួន និង ចិន អស់ទៅហើយ ។
    * ដូច្នេះអ្វី ៗ ដែល ហ៊ុន សែន ធ្វើ ហ៊ុន សែន និយាយគឺវាគ្រាន់តែជាសកម្មភាពតាមខ្សែញាក់របស់ យួន និង ចិន តែប៉ុណ្ណោះ ចំណែក ហ៊ុន សែន ដែលមានមនុស្សមួយចំនួននាំគ្នាហៅថា ” Strong Man ” ៗ បុរសខ្លាំង ៗស្អីគេនោះ ខ្ញុំមិនដឹងថាអ្នកដែលហៅ ហ៊ុន សែន របៀបនេះពួកគេអាចនិងបានលាភសក្កាះ ឬអាចនិងមិនដឹងការពិត ឮគេហៅក៏ហៅតាមគេ ប៉ុន្តែខុសស្រឡះ ព្រោះអីជាការពិត អាយ៉ងកញ្ជះយួនមួយនេះអត់មាន ” អំណាច ” អ្វីទាំងអស់ ប្រៀបបាននិងស្គរធំឮតែសម្លេងឯខាងក្នុងប្រហោងធ្លុងហ្នឹង ។
    * សូមប្រាប់ទៅដល់ពួក ” CNRP ” ជាថ្មីម្តងទៀតថាក្រោយការបោះឆ្នោតឆ្នាំ 2013 យួន គេបានមើលឃើញនៅកម្លាំងរើបំរះរបស់ប្រជាជាតិខ្មែរយើងដែលជា ” ម្ចាស់ស្រុក ” ហើយនឹងកម្លាំងរួមក្នុងការ ” ទប់ស្កាត់ ” នៃចលនាមហាជនដែលមានការ ” ស្រេកឃ្លាន -មានការត្រេកត្រអាល ” ចង់បាននូវការ ផ្លាស់ប្តូរ របបនយោបាយ និង មេដឹកនាំប្រទេសក្នុងកាលកន្លងមក ។
    * អ្វីដែលជាកម្លាំងរួមក្នុងការ ” ទប់ស្កាប់ចលនាមហាជន ” ?
    1) – ” CNRP ” ដែលដឹកនាំដោយ សម រង្សី និង កឹម សុខា នេះគឺ យួន និង ចិន គេបានចាត់ទុកថាជា ( ទ្រូប្រើសពីរ ) ដែលអាចរួបរួមយកខ្មែរគ្រប់វណ្ណះ ទាំងក្នុងនិងក្រៅប្រទេសឲ្យចូលមកនៅក្នុងទ្រុងតែមួយដែលនៅក្រោមការកាន់កាប់របស់ ហ៊ុន សែន ។
    2) – ” CPP ” ដែលដឹកនាំដោយពួក ” ទីងម៉ោង ” ហ៊ុន សែន – ជា ស៊ីម និង ហេង សំរិន
    នេះគឺ យួន និង ចិន គេបានចាត់ទុកថាជាពួកអ្នក ( វាយទឹកបង្អើលត្រី ) ដែលអាចប្រមូលយកខ្មែរគ្រប់វណ្ណះ ទាំងក្នុងនិងក្រៅប្រទេសឲ្យចូលមកនៅក្នុងទ្រុងតែមួយដែលនៅក្រោមការកាន់កាប់គ្រប់គ្រងរបស់ យួនផ្ទាល់ ។

  9. ធ្លក says:

    Prémices d’un éventuel changement de mentalité ?
    ក្នុងន័យបញ្ឆិតបញ្ឆៀង លោក ហ៊ុន សែន ទទួលស្គាល់ថា អាចនឹងមានការផ្លាស់ប្ដូរ។
    ខ្មែរដែលរួញតូចដូចសព្វថ្ងៃ មកពីខ្មែរ សងសឹកគ្នា។
    ជាងកន្លះសតវត្សចុងក្រោយនេះ ពល ពត សងសឹកលើ ស៊ីហនុ….
    ស៊ីហនុ សងសឹកលើ លន់ នល់ …….
    បន្ទាប់មកខ្មែរប៊ិះតែនឹង ធ្លាក់នរកម្ដងទៀតទៅហើយ…..
    តែបើសិនជាខ្មែរ ឈានបានមួយដំណាក់ទៀត គឺរក្សាគ្នា ឈប់កាប់សម្លាប់គ្នា…
    នុះខ្មែរនឹងរុងរឿងជាថ្មី !
    ក៏ប៉ុន្តែ តើ « គេ »ទុកអោយយើងបានរុងរឿងវិញដោយស្រួល ឬ អត់?
    De celui qui dans la bataille a vaincu mille milliers d’hommes et de celui qui s’est vaincu lui-même,
    C’est le dernier qui est le plus grand vainqueur.
    រវាងអ្នកដែលយកជ័យជំនះលើមនុស្សរាប់សិបម៉ឺន នាក់ និង អ្នកដែលមានជ័យជំនះលើ មហិច្ឆតាខ្លួនឯង គឺអ្នកឈ្នះលើខ្លួនឯងនេះហើយ ដែលជាឈ្នះកំពូល។

  10. donjeyu says:

    ដរាបណានៅមានបក្ស​ ប្រជាជន ដែលជាបក្សបង្កើតដោយយួនកុំម្មុយនិស្ដ( នៅពីក្រោយ )នោះមិនរលាយរលត់ចេញពីទឹកដីខ្មែរទេនោះ យើងកុំសង្ឃឹមថា ប្រទេសខ្មែរនឹងបានសុខសន្តិភាពពិតៗអោយសោះ!

  11. ?? says:

    as all our Cambodian knew since 1970 up until now or even be for that Cambodia was the country that it’s leaders did not care about their own people. most of them took their own nation as hostages. if I just say in a sample word . all these leaders though me the only me no any bodies else can take my power away from me. most of them leading this country under influence of communist CHINA and the secret communist HOCHMIN that they wanted to be a better communist among CHINA and SOVEIT. all of those communist countries are never wanted our nation having a good future. just look CHINA one hand give but another hand get . and the new Communist VEITNAM just wanted to get every thing for them to be another super power in this region. for century our nation should learned from all this world political which one will be good to use in our nation. at this moment I see it’s going to the right pat but it just a beginning. during this pas way it is very difficulty for our nation because all those politician are worry of what will happen to them if another coming up. it is only the policy of forgive and forget to make our nation safe for the young generation. the next generation every thing will be clean no need to be worry any more. just remember if we are strong as one no any bodies can take our solve away from us. peace to all CAMBODIAN every where in the whole wold***************************************

  12. Anonymous says:

    ចេះខ្លាចគេសងសឹកដែរសែនសំម្អុយនេះ រាស្ដ្រខ្មែរមិនធ្វើអីសែនអែងទេ តែបាបកម្មសែនអែងសាងនោះ វាណ្ណឹងមកស៊ីសងជាមួយសែនអែងវិញហើយ

  13. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    វាជាយុទ្ធឆ្កែកន្ទុយខ្វៀនទេកុំជឿ!!!!

  14. knife says:

    I believe him, we can live together ready now and even we say a ugly words to him too, I wish this culture should continuously next PM should do a good things.

  15. Anonymous says:

    ទៅជឿរអីសម្ដីខ្យល់ហ្នឹងនោះ ហ៊ុន សែនម្ដងជោរ ម្ដងនាចហ្នឹង