ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ជាថ្មី​ថា​ពលរដ្ឋនៅ​ខេត្ត​ត្បូង​ឃ្មុំ​​ពិត​ជា​ដាំដំណាំលើ​ដីវៀតណាម​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី6 ឧសភា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ​ គួង

ក្រសួង​ការ​បរទេស​កម្ពុជា ​នៅថ្ងៃ​ពុធនេះ​បញ្ជាក់​ជាសា​ជា​ថ្មី​ថា​ដីទំហំ​១០​ដែល​គណបក្ស​សង្រ្គោះជាតិ​បាន​អះ​អាង​​ថា​ជាដី​របស់​កម្ពុជា​នោះ​ ជាដី​​របស់​វៀតណាម​ដែល​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​បាន​ឯក​ភាព​គ្នា​ឲ្យ​ប្រជា​​​ពលរដ្ឋខ្មែរ​​ដាំដំ​ណាំ។​ នេះ​បើ​យោង​តាម​សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ​ គួង បន្ថែម​ទៅ​លើ​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ លោក ​ហោ ណាំហុង ​ដែលបាន​​​ផ្ញើ​ទៅ​ប្រធាន​រដ្ឋ​សភា​​លោក ហេង សំរិន​។

កាលពីថ្ងៃ​ទី​១៩​ខែ​មេសា ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច​វៀតណាមបាននាំ​ពលរដ្ឋ​ខ្លួន​ចុះធ្វើ​សកម្ម​ភាព​បាញ់​ថ្នាំពុល​​បំផ្លាញដំណាំរបស់កសិករខ្មែរ នៅ​ភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លិខិត​របស់​ក្រុម​តំ​ណាង​រាស្រ្តគណបក្ស​សង្រ្គោះជាតិ​​ដែ​ល​ដាក់​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា​ឲ្យ​ដឹង​ថា​​​បន្ទាប់​ពី​ទទួល​បណ្ដឹង​ផ្ទាល់មាត់​ពី​ប្រជាពលរដ្ឋ ក្រុម​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​ប្រជាពលរដ្ឋ ​ កាលពី​​ថ្ងៃ​ទី​២៦ ខែ​មេសា ​បាន​ចុះ​ទៅពិនិត្យ​ផ្ទាល់​ជុំវិញ​ករណី​កងកម្លាំង​សមត្ថកិច្ច​វៀតណាម​បាន​ ពលរដ្ឋ​នាំខ្លួន​ចុះ​ធ្វើ​សកម្មភាព​បាញ់​ថ្នាំ​គីមី​ពុល​ បំផ្លាញ​ដំណាំ​របស់​កសិករ​ខ្មែរ​នៅ​ភូមិ​ជើង។ លិខិត​ឲ្យដឹង​ទៀតថា​ក្រោយពី​​បាន​ចុះ​ពិនិត្យ​​ផ្ទាល់​នៅ​កន្លែង​កើតហេ​តុ​ឃើញ​ថាផលដំណាំ​១០​ហិកតា​ត្រូវបាន​បំផ្លាញ និង​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​ដោយផ្ទាល់​ចំនួន​៩​គ្រួសារ។ ក្រុមតំណាងរាស្រ្ត​​ចាត់ទុក​ករណីនេះ​បានបង្ហាញ​ថាកងកម្លាំង​សមត្ថកិច្ច​វៀត​ណាម​បាន​រំលោភបំពា​ន​​មាក់​ងាយ​មកលើ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​អធិបតេយ្យ​របស់​កម្ពុជា។

លោក កុយ គួង​ មានប្រសាសន៍ថា​ករណី​នេះ​ អ្នក​ចោទប្រកាន់​ត្រូវ​សិក្សា​បញ្ហា​ព្រំដែន​ឲ្យ​ច្បាស់​ជាមុន​សិន។ លោក​​មានប្រសាសន៍ក្នុង​សេចក្តីបំភ្លឺ​ថា​«ខ្ញុំយល់ថាអ្នកទាំងនោះមានការ​យល់ដឹងស្តួច​ស្តើង​ណាស់អំពី​បញ្ហា​ព្រំដែន​កម្ពុជា​។ ខ្ញុំសូមជូនមតិថាសុំឲ្យ​ធ្វើ​ការ​សិក្សារៀនសូត្រ​បន្ថែមទៀត ដើម្បីឲ្យដឹងការពិត»។ លោកបន្ថែម​ថា​ដី​​១០ហិកតានោះ គឺ​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ដឹង​រួច​មក​ហើយ​ថា​ជា​របស់​វៀតណាម។ ប៉ុន្តែ​លោក​ថា​ក្នុង​ឆ្នាំ​២០១៥ ប្រជា​​ជន​បាន​ដាំហួស​ពី​ការកំណត់​ដល់​ទៅ​ជាង​១៦ហិកតា។

លោក កុយ គួង បាន​​បញ្ជាក់​ថា​«ខ្ញុំសូមរំលឹកថា បញ្ហាកម្លាំង​សមត្ថកិច្ច​វៀតណាមបាននាំពលរដ្ឋខ្លួនចុះធ្វើ​សកម្មភាព​បាញ់ថ្នាំ​ពុល​​បំផ្លាញដំណាំរបស់កសិ​ករ​ខ្មែរ នៅ​ភូមិជើង ឃុំជាំ ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ដែល​តំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភាគណបក្ស​សង្គ្រោះជាតិ បានលើកឡើងនោះ គឺ​គណៈកម្មា​ធិការចម្រុះ​ទទួល​បន្ទុកកិច្ចការព្រំដែនកម្ពុជា-វៀតណាម បានស្រុះ​ស្រួលគ្នា​អនុញ្ញាត​ឲ្យប្រជាពលរដ្ឋយើង​ដាំដុះ​ដំណាំ​ចំនួន១០ហិកតាក្នុងដីវៀតណាម ដែលប្រជា​ពល​រដ្ឋ​​យើង បានដឹងច្បាស់អំពីបញ្ហានេះ។ ក៏ប៉ុន្តែ ក្នុងឆ្នាំ ២០​១៥ ថ្មីៗនេះ ប្រជាពលរដ្ឋយើង បានដាំដំណាំចំនួន ​១៦,៦ ​ហិកតា​ក្នុងដីវៀតណាម ហួសពីតំបន់ ១០ ហិកតា ដែល​គណៈកម្មាធិការចម្រុះ​ទទួល​បន្ទុកកិច្ចការ​ព្រំដែនកម្ពុជា-វៀតណាម បានឯកភាពគ្នាទុក​ឲ្យប្រ​ជាពល​រដ្ឋ​​យើង​ដាំដុះដំណាំ»។​

លិខិត​បំភ្លឺ​បាន​ឲ្យ​ដឹង​ទៀត​ថា​គណបក្សប្រជាជនកម្ពុជាដែលកំពុង​ដឹកនាំ​រដ្ឋាភិបាល​ និង​​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ជានិច្ចកាលតែងតែ​ការពារបូរណ​ភាព​ទឹកដី ដូច​ជា​បញ្ហា​ជម្លោះ​ដី​នៅ​តំបន់​ខ្លះ​ជិតៗ​ប្រាសាទ​ព្រះ​វិហារ​​។

លិខិត​ឆ្លើយ​តប​របស់​លោក ហោ ណាំហុង ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ការ​សិក្សា​ជាមួយ​គណៈកម្មាធិការចម្រុះ​ទទួល​បន្ទុក​ កិច្ច​ការ​ព្រំដែន អាជ្ញាធរស្រុក ឃុំ និង​ភូមិ ក្រុម​ការងារ​រក​ឃើញថា​ខ្សែ​ព្រំ​ដែន​កម្ពុជា​វៀតណាម នៅ​តំបន់​ខាង​លើ​នេះ​ ដើរ​តាម​ផែន​ទី​ខ្នាត​១/១០០០០០ SGI(ផែន​ទីភូមិ​សាស្រ្ត​ឥណ្ឌូចិន​)ដែល​គណៈ​កម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​ កិច្ច​ការ​ព្រំដែន​កម្ពុជា-វៀតណាម បាន​បោះ​បង្គោល​លេខ​៩៤ និង​៩៥​រួច​អស់​ហើយ​។ លិខិត​បន្ត​ថា​ប៉ុន្តែ​ដោយ​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​កាន់​កាប់​ជាក់​ស្តែង​ ចំនួន​១០០ហិកតា​ចូល​ដី​វៀតណាម គណៈ​កម្មាធិការ​ព្រំដែន​ក៏​បា​ន​ឯក​ភាព​ជាមួយ​ភាគីវៀតណាម​កែ​សម្រួល​ខ្សែ​ ព្រំ​ដែន​នៅ​ចន្លោះ​បង្គោល​៩៤និង​៩៥​​ទៅ​តាម​ខ្សែ​ព្រំ​ដែន​ ដែល​ប្រជា​ជន​កម្ពុជា​​បាន​កាន់​កាប់​ជាក់​ស្តែង ​ស្រប​តាម ​MOU ឆ្នាំ​២០១១។

លិខិត​ឲ្យ​ដឹង​ទៀត​ថា​«ប៉ុន្តែ​នៅ​ពេល​ថ្មីៗនេះ ក្នុង​ឆ្នាំ​២០១៥ ពលរដ្ឋ​យើង​បាន​ដាំ​ដំណាំ​ចូល​ដី​វៀតណាម​ចំនួន​១៦,៦ហិកតាថែម​ទៀត ដែល​នាំ​ឲ្យ​វៀតណាម​មានប្រតិកម្ម​បាញ់ថ្នាំ​ពុល​លើ​ដី​ដំណាំ​កសិករ​យើង»

តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ម៉ៅ មុនី​វណ្ណ ដែល​តាមដាន​ករណីនេះ បង្ហាញ​ការខកចិត្ត ដោយ​អះអាង​ថា រដ្ឋមន្ត្រីការបរទេស​ខ្មែរ លោក ហោ ណាំហុង បាន​បកស្រាយ​ខុសពី​ការពិត ។​ លោក​បាន​អះអាង​ទៀតថា ភាពចម្រូងចម្រាស​នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ប្រភព​ចេញ​ពី​សន្ធិសញ្ញា​បំពេញបន្ថែមឆ្នាំ​២០០៥ ដែល​ធ្វើឲ្យ​កម្ពុជា​ខាតបង់ ។ លោក​បញ្ជាក់ថា «[​ឆ្នាំ​]១៩៨២ ៨៣ ៨៥ ហ្នឹង​កើតឡើង​រវាង​យួន​ត្រួតត្រា​ស្រុក​យើង អាហ្នឹង​សន្ធិសញ្ញា​១៩៩១​ហ្នឹង​លុបចោល​បាត់​ហើយ តែ​ក្រោយមក​[​សម្តេចក្រុមព្រះ​]​នរោត្តម រណឫទ្ធិ លោក​ជា​ប្រធានសភា ពេលនោះ​គាត់​អនុម័ត​សន្ធិសញ្ញា​បន្ថែម​ឡើង​វិញ​ទៀត ហើយ​គេ​យក​អា​មូលដ្ឋាន​ហ្នឹង​ទៅ​បោះបង្គោល​ព្រំដែន​រាល់ថ្ងៃ​ហ្នឹង ធ្វើឲ្យមាន​បញ្ហា​ណា​ស់ រស់​ឡើង​វិញ​ដោយសារ​[​ឆ្នាំ​]២០០៥» ។​

​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ប្រាប់VODនៅថ្ងៃ​ពុធ​នេះ​​ថាដី​ដែល​អាជ្ញាធរ​វៀត​ណាម​​បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​កសិករ​កម្ពុជា​នោះជា​ដី​របស់​វៀតណាម ដែល​ភាគី​ទាំងពីរ​បាន​ព្រមព្រៀ​គ្នា​តាំង​ពី​​ឆ្នាំ​២០១១ ។ លោក​ថា អ្នកភូមិ​ទាំងនោះ ទើប​នឹង​ទៅ​ធ្វើស្រែ​ចម្ការ លើ​ដី​វៀតណាម​នៅ​ឆ្នាំ​២០១៥​នេះ ។ លោក​​មានប្រសាសន៍ថា​«​ដី​នេះ​របស់​វៀតណាម ។ វៀមណាម​គេ​អត់​ធ្វើ​អី ។ យើង​ឃើញ​គេ​អត់​ធ្វើ​អី ទៅ​លួច​លប​ទៅ​​ធ្វើ​ក្នុង​ដី​គេ ព្រោះ​យើង​ឲ្យ​ខាង​រដ្ឋាភិបាល​ទៅ​ការពារ​ម៉េច​កើត យើង​កំណត់​តាំងពី​២០១១ យើង​ដោះដូរ​រួចហើយ ដី​ណា​គេ​ឲ្យ​យើង យើង​យក ដី​ណា​យើង​ឲ្យទៅ​គេ គេ​យក ជូន​កាល​គេ​យក តែ​គេ​អត់​ធ្វើ​ស្រែចម្ការ គេ​ទុក តែ​មិនមែន​បាន​ន័យ​គេបោះបង់​ចោល​ទេ ព្រោះ​យើង​គ្មាន​សិទ្ធិ​យក​ទៅ​ធ្វើ​ទេ ។ ពេល​យក​ទៅ​ធ្វើ គេ​បាញ់​ថ្នាំ​អី រួច​យើង​ទៅ​ចោទ អាហ្នឹង​វា​អត់​ត្រឹមត្រូវ ប្អូនឯង​កុំ​ការពារ​មនុស្ស​ខូច​» ។​

​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត គឺ​លោក កី ទេ​ក អាយុ​៤៧​ឆ្នាំ អះអាងថាដំណាំ​គាត់​រួម​ទាំង​ដំណាំ​របស់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ត្រូវបាន​អាជ្ញាធរ​វៀតណាម​បាញ់​ថ្នាំពុល​បំផ្លាញ។ លោក​ថាលោក​បាន​អាស្រ័យ​ផល​លើដី​នោះតាំងពី​ដូនតា​មក ទើបតែ​នៅ​ឆ្នាំ​២០០៥ ដែល​ការបង្កបង្កើន​ផល​លើ​ដី​នោះ ត្រូវបាន​​ផ្អាក​ជា​បណ្តោះអាសន្ន ដោយ​អាជ្ញាធរ​វៀតណាមចេញមុខ​រារាំង ហើយ​នៅ​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ទៅ​បង្កបង្កើនផល​លើ​ដី​នោះ​ឡើងវិញ។

លោក កី ទេ​ក ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​អន្តរាគមន៍ ដើម្បី​បង្ក​ភាព​ការងារ​ស្រួល​ដល់​ពួកគាត់ ដែល​ជា​កសិករ​រ​ស់នៅ​តាម​ព្រំដែន ។ លោក​ថា«​ខ្ញុំ​អ្នកស្រុក​ហ្នឹង កើត​នៅ​ហ្នឹង មិនមែន​តែ​ខ្ញុំ​ទេ ឪពុក​ខ្ញុំ​រហូតដល់​ជីតា​ខ្ញុំ​ទៀត​កើត​នៅ​ហ្នឹង ធ្វើ​ដី​ហ្នឹង ត​ពី​តា​ខ្ញុំ​រហូតដល់​ឪពុក​ខ្ញុំ រហូតដល់​ខ្ញុំ​ទៀត ហើយ​បើ​គាត់​ថា ដី​នេះ​ជា​ដី​វៀតណាម​ខ្ញុំ​ក៏​មិនដឹង​ដែរ​»៕រាយការណ៍បន្ថែម​ដោយ​លោក​ញឹម សុខន​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

10 Responses to "ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ជាថ្មី​ថា​ពលរដ្ឋនៅ​ខេត្ត​ត្បូង​ឃ្មុំ​​ពិត​ជា​ដាំដំណាំលើ​ដីវៀតណាម​"

  1. ផលវរុណ says:

    អាឡប់ម្នាក់នេះ អាក្បត់ជាតិ ធ្វើតាមបញ្ជាអា ហ៊ុន សែន ពេលស្រុកទេសប្រែប្រួល ចាំមុខវា អូសក្បាលវាដូច កាដាហ្វី

  2. Judge says:

    លោក វ៉ា គិម ហុង ថា រាស្ត្រខ្មែរចូលទៅធ្វេីស្រែចំការ ក្នុងទឹកដី វៀតណាម ពី២០១៥ តែ លោក កី ទេក អះអាងថា ជាទឹកដី រស់នៅ តពីឪពុក យូរណាស់មកហេីយ។ អ្វី ជាការពិត —–???។
    តេី បូរណភាព ទឹកដីខ្មែរ តាម រដ្ឋធម្មនុញ្ញនោះត្រឹមត្រូវទេ បន្ទាប់ពីមានការ ព្រមព្រៀងពី MoU ប៉ុន្មានលេីកកន្លងមក—??
    សព្វថ្ងៃបច្ចេកទេស អាចស្វែងរកដោយងាយ តាមរយៈ Google។ សូមរដ្ឋាភិបាល ស្វែងរកភស្តុតាង សមរម្យ ផ្តល់ដល់ រាស្ត្រ និង អ្នកតំណាងរាស្ត្រ ដេីម្បីរកដំណោះស្រាយផង ជាជាងការបកស្រាយដោយគ្មានឯកសារបង្អែក។
    អ្វីខ្លះ ជាបង្អែកនៃការសិក្សា ពីបញ្ហា ព្រំដែន គួរលោក កុយ គួង ផ្តល់ដល់សាធារណជន ដេីម្បីបំបាត់ចំងល់ និង ដំណោះស្រាយ បញ្ហាពាក់ព័ន្ធនឹងរឿងព្រំដែន។
    បេីគ្មានឯកសារ សំអាង បានសេចក្តីថា រដ្ឋាភិបាល លាក់នឹងរាស្ត្រដែលកំពុងជួបវិបត្តិ ក៏ដូចជា រាស្ត្រខ្មែរដទៃដែលឆ្ងល់យូរហេីយ និង ជាប្រវត្តិសាស្ត្រផង។
    តំលាភាព ធ្វេីអោយរាស្ត្របោះឆ្នោតអោយ ទុកចិត្តលេីការគ្រប់គ្រង និង បន្តបោះឆ្នោតអោយតទៅទៀត មែនទេ —???។
    សំនៀង

  3. រាសី says:

    អាឡប់សតិ បើមិនហៅអាឯងថាយួន ទើបវាចំឡែក ខ្ចាចបាត់បង់ អំណាច បុណ្យស័ក្ត សុខចិត្តអោនក្បាល ដាក់សត្រូវ ពិតជាថោកទាបណាស់ ពួកអាចោលម្សៀត អស់នេះ ពេលណា ទើបពួកអាអស់ឯងនិងដឹងខ្លួន ឡើងវិញ ?????
    មិនគួរប្រជាជនខ្មែរមានពួកអាដឹកនាំប្រទេសដូចពួកអាឯងទេហ្អា

  4. Rayuth says:

    How do you declare that Cambodian farmers do the farming on Vietnam land? HOW???? Cambodians are really hopeless with this government that do not care about protection its people or find a solution for its people. Obviously, Hun Sen government defends and protect the interest of Vietnamese people’s. That is why it is is said that this government is a puppet of Vietnam. It is too shameful that the government openly declared that Cambodian farmers do the farming on Vietnam soil while the victim Cambodian farmers cried that their land are being taken by Vietnam.

  5. people says:

    this is the dirty veit politicians ‘step by step this veit-nation infiltrate our society for long timg’they plan from long toime to swallowed cambodia who ever or nationalist veit-agents killed all and they used the situation followed international like democracy they cheat people ‘and they do everything to followed ho chi ming’plan.in 1993 U-N there but the trap prepare by youn-veit agents and killed all the nationalist and now they killed the paris peach accord and continua to have a step to swallowed cambodia.mr koy kourn don’t know anything because he just baby never know about the history friend like veit ,maybe he veit-spy too or new germ that veit-spy growth him up and take this position.va kim hong ,hor nam hong and a lot of veit-spy in the a lot more in the cpp only dump one they push to top to tell people they are real khmer but everything control by veit-spy like hor nam hong ,va kimg hong ,keath chhon and all nationalist been killed every regime since 1970 . young gen must vote cpp out otherwise cambodia will be gone from the world map so be careful with dirty veit.GOD bless all cambodian people’

  6. van na says:

    ខ្មែរយើងសម័យនេះ អស់ទាស់ហ្មង

  7. van na says:

    ខ្មែរយើងសម័យនេះ អស់ទាស់ហ្មង ហ៊ានរំលោភយកដីយួន ហើយយួនសម័យនេះល្ងង់ណាស់មិនកាត់តាមដូនតារបស់គេទេ ដល់ថ្នាក់អោយកូនខ្មែរជំនាន់នេះរំលោកយកដី អូយឈឹក្បាលណាស់ខ្ញុំ

  8. ចាក់អង្រែ says:

    ក្រោមការដឹកនាំរបស់ពួកអាឆ្កែក្បត់ជាតិកញ្ជះយួនCPP និងអាឆ្កែក្បត់ជាតិកញ្ជះយួន ហ៊ុនសែន
    ប្រើផែនទីខ្នាតនេះ ប្រើផែនទីខ្នាតនុះ
    បន្តិចទៀតដីយួនចូលមកដល់ខេត្តកំពង់ឆ្នាំង ឬក៍ខេត្តព្រះវិហារផងក៍មិនដឹង ។

  9. Anonymous says:

    អា កុយ គួង ក៏ លក់ក្បាល អោយ វៀតណាម ដែរ !

  10. ព្រះរាជាណាចក្រដំរីក៏ខ្វក់ទ្រមាក់ក៏ឆ្គួត says:

    អាមេវាក្បត់ជាតិនោះអាកូនក៏វាក្បត់ជាតិដែរមិនចំឡែកទេ!!!!