លទ្ធផល​ពិធី​ច្រត់ព្រះនង្គ័ល​ទាយ​ថា ផល​ស្រូវ​ឆ្នាំ​នេះ​បាន​តិច​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃពុធ ទី6 ឧសភា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

ព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល​នៅ​ឆ្នាំ​នេះ

យោង​តាម​​លទ្ធផល​នៃ​ការ​ផ្សង​ប្រផ្នូល​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល​ក្នុងឆ្នាំនេះ​ទាយ​ថា ទិន្នផល​ស្រូវ និង​ផល​កសិកម្ម​ផ្សេង​ទៀត​មិន​សូវ​ទទួលបាន​ច្រើន​នោះ​ទេ លើកលែង​តែ​ពោត និង​សណ្ដែក ។​

​បន្ទាប់​ពី​ស្ដេច​មាឃ និង​ព្រះ​មេ​ហួរ​បាន​ធ្វើ​ការព្យួរ​រាស់​ជា​និមិត្តរូប​បី​ជុំ​នៅ​ទីលាន​ប្រារព្ធ​ពិធី នៅ​វាល​ព្រះ​ស្រែ​នៅ​ទីលាន​ពហុកីឡាដ្ឋាន​ខេត្ត​បាត់ដំបង គោ​ឧសភរាជ​២​ក្បាលត្រូវ​បាន​គេនាំ​ទៅ​​បរិភោគអាហា​រទាំង​ប្រាំពីរ​មុខ​ដែល​គេ​រៀបចំ​ក្នុង​ពិធី​រួមមាន ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និង​ស្រា ។​ ជា​លទ្ធផល គោ​ឧសភរាជ​បាន​បរិភោគ ​សណ្ដែក និង​ពោត​ច្រើន ។

​ក្រោយ​ការបរិភោគ​របស់​គោ​ឧសភរាជ អាចារ្យ​ព្រា​ហ្ម​របស់​ព្រះបរមរាជវាំង​បាន​ប្រកាស​លទ្ធផល​ទស្ស​ទាយ​ថា «​លទ្ធផល​ការ​ផ្សង​ប្រផ្នូល​តាមរយៈ​គោ​ឧសភរាជ​ដែល​បាន​បរិភោគ​អាហា​រទាំង​៧​មុខ ទៅតាម​តម្រា​ដែល​មាន​ពី​បុរាណកាល ហើយ​ដែល​គោ​ឧសភរាជ​បាន​បរិភោគ​ដូចតទៅ សណ្ដែក​ក្នុងឆ្នាំនេះ ទទួលបាន​លទ្ធផល​ច្រើន​។ ពោត​ក៏​ទទួលបាន​លទ្ធផល​ច្រើន​» ។​

​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ក្នុង​ឆ្នាំ​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ក្នុង​ខេត្ត​បាត់ដំបង ក្រោម​អធិបតី​របស់​ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​មាន​ការចូលរួម​ដោយ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​មន្ត្រីរាជការ អ្នក​មុខអ្នការ​ជាច្រើនរូប​ទៀត ។ អភិបាលខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល និង​ភរិយា គឺជា​ស្ដេច​មាឃ និង​ព្រះ​មេ​ហួរ ៕

សូម​សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com



ផលស្រូវឆ្នាំនេះនឹងបានតិច ក្រោយគោឧសភរាជបរិភោគស្រូវតិច​

ដោយ៖​ វីចិត្រ​ | ថ្ងៃពុធ ទី6 ឧសភា 2015, 01:37 PM
http://vodhotnews.com

ផលស្រូវឆ្នាំនេះនឹងបានតិច ក្រោយគោឧសភរាជបរិភោគស្រូវតិច



What Next?

Recent Articles