​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​បោះឆ្នោត​ទម្លាក់ លោក ហោ ណាំហុង​​

ដោយ៖​ អ៊ឹង ប៊ុនថន​​ | ថ្ងៃព្រហស្បតិ៍ ទី7 ឧសភា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួ​ងការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថាពួកគេ​បាន​ពិភាក្សា​គ្នា​ធ្វើ​ញត្តិ​បន្ទោស​លោក ហោ ណាំហុង រួច​បោះឆ្នោត​ទម្លាក់​ក្នុង​សភា ឬក៏​គ្រាន់​កោះហៅ លោក ហោ ណាំហុង និង​លោក វ៉ា គឹមហុង មក​បំភ្លឺ​ក្នុង​សភា ពេញអង្គ​អំពី​បញ្ហា​ថាពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​ចូល​ដី​វៀតណាម និង​បញ្ហា​ភូមិកំណើត​លោក ហេង សំរិន ។​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់VODថាលោក​បាន​ពិភាក្សា​ជាមួយ​លោក ម៉ៅ មុនី​វណ្ណ ​តំណាងរាស្រ្ត​ខេត្ត​ត្បូង​ឃ្មុំ ​កាល​ពី​ម្សិលមិញ​លើ​បញ្ហា​នេះ ប៉ុន្តែ​នៅ​រង់​ចាំ​ការ​សម្រេច​ជារួម​ពីថ្នាក់ដឹកនាំ​គណបក្ស​នេះ​សិន។ ទោះ​ជាយ៉ាងណា លោក​ថា​​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​៩៨ ថ្មី​គឺ​តំណាងរាស្ត្រ​យ៉ាងតិច​៣០​រូប​អាចធ្វើ​ញត្តិ​បន្ទោស​រដ្ឋមន្ត្រី រួច​បោះឆ្នោត​ទម្លាក់​បើ​រកឃើញថា​មាន​កំហុស ។ លោក​បញ្ជាក់ថាការ​ធ្វើ​ដូចនេះ​ដោយ​ពួក​លោក​គិតថាប្រមុខ​ការទូត​ខ្មែរ​ចេញ​សេចក្តីថ្លែងការណ៍​នោះ​មិន​បាន​ការពារ​ប្រយោជន៍​ខ្មែរ ។ លោក​បញ្ជាក់ថា «​គាត់​ជា​រដ្ឋមន្ត្រី​របស់​កម្ពុជា​គួរ​ការពារ​ផលប្រយោជន៍​កម្ពុជា ការពារ​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរ គាត់​ទៅ​ការពារ​យួន នេះ​ទោស​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះ​គាត់​ត្រូវតែ​បោះឆ្នោត​ទម្លាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ហើយ​ដែល​គាត់​និយាយ​ថា លោក វ៉ា គឹមហុង ហ្នឹង​គឺ​រដ្ឋាភិបាល​យោង​តាម​ផែនទី SDI ឬ​ផែនទី​ភូមិសាស្ត្រ​ឥណ្ឌូចិន ១/១០០០០០ ដែល​ធ្វើ​ដោយ​បារាំង​ហ្នឹង ក៏ប៉ុន្តែ​ហ្នឹង​គ្រាន់តែ​ជា​លេស​ទេ​» ។​

កាល​ពី​ម្សិលមិញ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជាបាន​ស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដក លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចេញពី​មុខតំ​ណែង ដោយ​ក្រុមនិស្សិត​ចោទថា ប្រមុខ​ការទូត​រូបនេះ ប្រព្រឹត្ត​ខុស​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ និង​អសមត្ថភាព​ក្នុង​ការងារ​របស់​ខ្លួន ។​

​ការស្នើ​នេះធ្វើឡើង​ក្រោយ​ពី​លោក ហោ ណាំហុង បាន​ផ្ញើលិខិត​បំភ្លឺ​មួយ​ទៅ​រដ្ឋសភា កាលពី​ថ្ងៃ​អង្គារ​ថា មូលហេតុ​ដែល​ឲ្យ​នាំ​ជនជាតិ​វៀតណាម បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​មកពី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ដាំ​ដំណាំ​លើ​ទឹកដី​វៀតណាម ។​

​នៅពេលដែល​លោក ហោ ណាំហុង អះអាងថាដី​ដែល​កសិករ​ខ្មែរ​ដាំ​ដំណាំ​នៅ​ខេត្ត​ត្បូងឃ្មុំ ជា​ដី​របស់​វៀតណាម​នោះ ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួនដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាក៏​បាន​ចាត់ទុក​ការបកស្រាយ​របស់​ប្រមុខ​ការទូត​រូបនេះ​ថាធ្វើ​ខាតបង់​ដល់​ប្រជាប្រិយភាព​បក្ស​កាន់​អំណាច ប៉ុន្តែ​ជា​ការជួយ​រក​សំឡេង​ឆ្នោត​ឲ្យ​គណ​បក្សប្រឆាំង​ទៅ​វិញ ។ ពួកគេ​និយាយថាការពន្យល់​បែបនេះ​មិន​អាច​ធ្វើ​ប្រជាជន​ឲ្យ​ស្ងប់​អារម្មណ៍​នោះទេ តែ​លិខិត​នេះ​បែរជា​បន្ថែម​ឲ្យ​ពលរដ្ឋ​កាន់តែ​ខឹងសម្បា​មកលើ​រដ្ឋាភិបាល​ទៅវិញ ។​

VOD មិនអាច​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង បាន​នៅឡើយ​ទេ ដោយ​ទូរ​សព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល ។ 

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា នេះ​ជា​សិទ្ធិ​របស់​តំណាងរាស្ត្រ​ក្នុង​ធ្វើ​ញត្តិបន្ទោស ឬ​ទម្លាក់​រដ្ឋមន្ត្រី​ណាមួយ ។ តែ​លោក​ថា ការ​ទម្លាក់បាន ឬ​មិន​បាន​អាស្រ័យ​លើ​សំឡេង​គាំទ្រ​ក្នុង​សភា ។ លោក​បន្ថែមថា «​តាម​រដ្ឋធម្មនុញ្ញ​គេ​មានចែង​ហើយ ជា​សិទ្ធិ​របស់​តំណាងរាស្ត្រ អាហ្នឹង​គាត់​អាច​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​បាន​ត្រង់​ថា ការសម្រេច​បាន​ដូច​បំណង​របស់​គាត់ ឬ​មិន​សម្រេច វា​អាស្រ័យ​ទៅ​នឹង​សំឡេង​អនុម័ត​» ។​

ប៉ុន្តែ​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត គឺ​លោក កី ទេ​ក អាយុ​៤៧​ឆ្នាំ អះអាងថា លោក​បាន​អាស្រ័យ​ផល​លើដី​នោះ តាំងពី​ដូនតា​មក ទើបតែ​នៅ​ឆ្នាំ​២០០៥ ដែល​ការបង្កបង្កើន​ផល​លើ​ដី​នោះ ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន ដោយ​អាជ្ញាធរ​វៀតណាម ចេញមុខ​រារាំង ហើយ​នៅ​រយៈពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ទៅ​បង្កបង្កើនផល​លើ​ដី​នោះ​ឡើងវិញ ។ លោក​ថា «​ខ្ញុំ​អ្នកស្រុក​ហ្នឹង កើត​នៅ​ហ្នឹង មិនមែន​តែ​ខ្ញុំ​ទេ ឪពុក​ខ្ញុំ​រហូតដល់​ជីតា​ខ្ញុំ​ទៀត​កើត​នៅ​ហ្នឹង ធ្វើ​ដី​ហ្នឹង ត​ពី​តា​ខ្ញុំ​រហូតដល់​ឪពុក​ខ្ញុំ រហូតដល់​ខ្ញុំ​ទៀត ហើយ​បើ​គាត់​ថា ដី​នេះ​ជា​ដី​វៀតណាម​ខ្ញុំ​ក៏​មិនដឹង​ដែរ​» ។​

​ការ​កម្រើក​ឡើង​វិញ​បញ្ហា​ព្រំដែន​នេះ គឺ​បន្ទាប់ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​ផ្ញើ​លិខិត​ទៅ​ប្រធានរដ្ឋសភា ឲ្យចេញ​កិច្ច​អន្តរាគមន៍​ទៅក្រ​សួង​ការបទេស ក្រោយពី​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​កន្លែងកើតហេតុ រកឃើញ​ថា​ដំណាំ​១០​ហិកតា​របស់​កសិករ​ខ្មែរ​៩​គ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បំផ្លាញ​ដោយ​អាជ្ញាធរ​វៀតណាម ។ តំណាងរាស្ត្រ​ទាំងនោះ​បាន​ចាត់ទុក​ករណី​នេះ​ថា កងកម្លាំង​សមត្ថកិច្ច​វៀតណាម​បាន​រំលោភបំពាន​មាក់ងាយ​មកលើ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​អធិបតេយ្យ​របស់​កម្ពុជា ។ 

​លោក អ៊ុំ សំអាន យល់ថា ការដែល​លោក ហោ ណាំហុង អះអាងថា ដី​នោះ​ជា​របស់​វៀតណាម គឺ​សំអាង​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដែល​អ្នក​ឃ្លាំ​មើល​ព្រំដែន​រិះគន់ថា ធ្វើឲ្យ​ខាត​ទឹកដី​កម្ពុជា​នោះ ៕ 

​សូម​សរសេរ​មក​លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

11 Responses to "​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​បោះឆ្នោត​ទម្លាក់ លោក ហោ ណាំហុង​​"

  1. ជ័យជេដ្ឋាទី៥ says:

    ខ្លួនឯងថា កុំអោយគេថា អាយ៉ងយួន អាក្បត់ជាតិ អាលក់ជាតិ សាកគិតមើល អ្វីដែលគេថានោះគឺ គ្មានខុសនោះ ទេ ពេលនេះ ចាំស្តាប់ ខ្ញុំសំរាយ អោយបានយល់ ដើម្បីអោយខ្លួនឯងបានដឹង កុំស្រពិចស្រពិល ទៀត កាប់ព្រៃលក់យួនអស់ហើយ = លក់ជាតិ បង្ហូជនជាតិ យួន និងការពារយួន = ក្បត់ជាតិ និង អាយ៉ងយួន សរុប មកគឺ អាក្រុមលក់ជាតិ និង អាក្រុមក្បត់ជាតិ អាយ៉ងយួន គ្មានក្រកែកបានទេ។

  2. Anonymous says:

    កញ្ចាស់ ហោ ណាំហុង ចារបុរស វៀតណាម ទាំងស្បែក ទាំងឆ្អឹង !

  3. ចាក់អង្រែ says:

    ក្រោមការដឹកនាំរបស់ពួកអាឆ្កែកញ្ជះយួនCPP និងអាឆ្កែកញ្ជះយួន ហ៊ុនសែនប្រើផែនទីខ្នាតនេះ ផែនទីខ្នាតនុះ
    បន្តិចទៀតដីយួនចូលមកដល់ខេត្តកំពង់ឆ្នាំង ឬក៍ខេត្តព្រះវិហារផងក៍មិនដឹង ។

  4. Anonymous says:

    ចុះដីជាងមួយពាន់គីឡូម៉ែត្រក្រឡារដែលយួនត្រូវសងខ្មែរវិញនៅឯណា
    ពួកកូនមីចុយម្រ៉ាយ កូនអាចុយម្រ៉ាយ ហ៊ុន សែនCPP ???????????

  5. ?? says:

    you are done Mr right now all Cambodian know you quit well. last time when I said some thing people still wonder that it real or fake . but my word I speaking all the true to all Cambodian . now our nation seeing very clearly that all these dump old gen was the one who great the problem for our nation. they are the one that helping hand to eliminated Cambodian nationalist that was the policy of our thief nation. please be strong our nation is depending on all young gen to rewrite the history of Cambodia in this century. peace for all Cambodian who love their own nation

  6. តេជោយ៉ត says:

    អានេះមោគសុទ្ទ

  7. ឆ្មាខ្មៅ says:

    បើតំណាងរាស្រ្តបក្សប្រឆាំងដកលោកហោ៥ហុងមិនបានទេ ទុកលទ្ធភាពអោយប្រជាពលរដ្ឋខ្មែរបោះឆ្នោតទំលាក់គណបក្សប្រជាជនកម្ពុជាវិញ នោះលោកហោ៥ហុងនឹងធ្លាក់ពីតំណែងហើយ

  8. Lon says:

    Ho Nam Hong, even the name is Vietnamese name, what do Khmer expect from this guy ?
    He does whatever for his Vietnamese people

  9. people says:

    ho nam veit and va kim veit and more in cpp ‘they are the planer to swallowed cambodia and they are the killer of cambodian people and nationalist so young gen must vote cpp out to rescue our homeland otherwise these veit-germs still killed our nationalist.GOD bless all cambodian people’

  10. Real says:

    Khmer have to be strong . Khmer love our nation.

  11. Bol says:

    ឆ្ងល់ថា តើកាលលោកហោ ណាំហុងត្រូវបានជ្រើសរើសជាឧបនាយករដ្ឋមន្ត្រី នៅឆ្នាំ ២០១៣ តើពួក ស៊ីអិនអ័រភី នេះ វានៅទីណា? ទើបបណ្តោយឲ្យ ហោ ណាំហុងឡើងបាន?
    ចុះឥឡូវ ចង់បោះឆ្នោតទម្លាក់ តើគេធ្វើតាមវិធណា ?
    តែបើបោះឆ្នោតទម្លាក់ កឹម សុខា ប្រហែលបោះកើត ជាង!