លោក កឹម សុខា៖ បក្ស​តូចៗ​មិន​មែន​ជា​ដៃគូ​ប្រកួតប្រជែង​របស់​បក្ស​សង្គ្រោះ​ជាតិ

ដោយ ទីន ហ្សាការីយ៉ា
2015-05-24
RFA

កឹម សុខា ៦២០
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០១៥។ RFA/Morm Moniroth

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាស​ថា គណបក្ស​តូចៗ​ដែល​បាន​បង្កើត​ឡើង​នោះ មិន​មែន​ជា​ដៃគូ​ប្រកួតប្រជែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។ លោក​អះអាង​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ទេ ជា​គណបក្ស​តែ​មួយ​គត់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្ដួល​ក្នុង​ពេល​បោះឆ្នោត​អាណត្តិ​ទី​៦ ខាង​មុខ។ អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​យក​ជ័យជំនះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា បាន​នោះ លុះ​ត្រា​គណបក្ស​ប្រឆាំង​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ជា​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា បាន​ថ្លែង​នៅ​ចំពោះ​អ្នក​គាំទ្រ​ខ្លួន​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ដោយ​ជំរុញ​ឲ្យ​សមាជិក​របស់​ខ្លួន​ត្រូវ​រួបរួម​គ្នា​ដើម្បី​ផ្ដួល​ដៃគូ​ប្រកួត​នៅ​ពេល​បោះឆ្នោត​ខាង​មុខ គឺ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​សុពលភាព​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ថ្មគោល ខណ្ឌ​សែនសុខ ថា បើសិនជា​លោក សម រង្ស៊ី និង​រូប​លោក​នៅ​តែ​រួបរួម​គ្នា គ្មាន​គណបក្ស​តូចៗ​មិន​អាច​មក​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឡើយ លុះ​ត្រា​ណា​សម្ពន្ធភាព​រវាង​គណ​បក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ហែកហួរ​គ្នា​ទើប​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បរាជ័យ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា៖ «»។

ការ​ថ្លែង​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នេះ ជា​លើក​ទី​១​ហើយ បន្ទាប់​ពី​លោក​បាន​រក្សា​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​នៅ​ខណៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​បញ្ចប់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នោះ។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន​ដក​កៅអី​អនុ​ប្រធាន​សភា​ដែល​លោក​កំពុង​អង្គុយ​ទៀត​ផង៖ «»។

ទោះ​ជា​បែប​នេះ​ក្ដី លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​លោក​ជាង ១​ពាន់​នាក់ លោក​ហាក់​ដូច​ជា​មិន​ខ្វល់​ពី​កៅអី​អនុប្រធាន​ទី​១​រដ្ឋ​សភា​ឡើយ។ លោក​បញ្ជាក់​ថា ទិសដៅ​របស់​លោក​សំខាន់ គឺ​ដណ្ដើម​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ពេល​ខាង​មុខ៖ «»។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី គាំទ្រ​ការ​លើក​ឡើង​របស់​លោក កឹម សុខា ប៉ុន្តែ​បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ​នោះ លុះ​ត្រា​ណា​គណបក្ស​នេះ មាន​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ផ្ទៃក្នុង​ឲ្យ​បាន​ច្បាស់លាស់៖ «»។

លោក​បណ្ឌិត កែម ឡី បញ្ជាក់​ថា យុទ្ធសាស្ត្រ​ល្អ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ត្រូវ​មាន​អភិបាលកិច្ច​ល្អ​ក្នុង​បក្ស មាន​គោលការណ៍​ប្រជាធិបតេយ្យ​ច្បាស់លាស់ មាន​គោលនយោបាយ​ដោះស្រាយ​សង្គម​ច្បាស់លាស់ និង​គោលការណ៍​ផ្សេងៗ​មួយ​ចំនួន​ទៀត។

សកម្មភាព​បន្ត​សារ​នយោបាយ​របស់​លោក កឹម សុខា ម្ដង​ហើយ​ម្ដង​ទៀត​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា គណបក្ស​ទាំង​ពីរ​នឹង​មិន​អាច​រក្សា​វប្បធម៌​សន្ទនា​បាន​យូរ​អង្វែង​នោះ​ឡើយ។ ម្យ៉ាង​ទៀត លោក កឹម សុខា ក៏​នឹង​មិន​អាច​រក្សា​តំណែង​អនុប្រធាន​សភា​បាន​ចប់​អាណត្តិ​ដែរ។

លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​លោក សម រង្ស៊ី ដែល​ជា​ដៃគូ​សន្ទនា ដើម្បី​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ចង់​មិន​ចង់​លោក កឹម សុខា នឹង​អាច​ត្រូវ​សភា​បោះឆ្នោត​ទម្លាក់​ពី​តួនាទី មិន​ខុស​ពី​អ្វី​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​សម្ដេច​ក្រុមព្រះ​ទម្លាក់​លោក សម រង្ស៊ី ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​មុន​ដែរ ប្រសិន​បើ​លោក កឹម សុខា នៅ​តែ​រឹង​ទទឹង​ថ្លែង​សារ​នយោបាយ​រិះគន់​រដ្ឋាភិបាល​អត់​ឈប់ឈរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "លោក កឹម សុខា៖ បក្ស​តូចៗ​មិន​មែន​ជា​ដៃគូ​ប្រកួតប្រជែង​របស់​បក្ស​សង្គ្រោះ​ជាតិ"

  1. សែន សម្បូរ says:

    លោកអនុប្រធានបក្ស cnrp កិម សុខា បាននិយាថាបក្សតូចៗមិនអាចផ្តួលបក្សcpp បានទេមានតែបក្សcnrp ដែលអាចធ្វើបាននៅអណត្តិទី៦នេះ ?លោកអនុប្រធានបក្សមុននិងបក្សcnrp របស់លោកឈានទៅរកជ័យជំនះនាអណត្តិទី៦បាន លុះត្រាណាតែបក្សរបស់លោកឈប់ប្រកាប់ប្រចាក់គ្នាផ្តៃក្នុងមុនសិន !តែបើនៅតែវិវៀតផ្ទៃក្នុងដណ្តើមអំណាចគ្នាដូចលោក កិម សុខា អែងដែលមានមហិច្ឆិតាដ៏ធំជាងគេចង់ឲតែអំណាចធំៗនូវក្នុងបក្សប្រគល់ឲកូនស្រីរបស់ខ្លួនអែង !នោះច្បាស់ជាទៅមិនរួចនិងការទៅតតាំងនិងបក្ស cpp ណាស់?ហើយម្យា៉ងវិញទៀតទ្រិស្តីនយោបាយកុហុកបោកប្រាស់របស់លោក កិម សុខា អែងលែងមានប្រសិទិភាពអីទៀតហើយ ប្រជាពលរដ្ឋខ្មែរដែលជានាក់គាំទ្របក្សcnrp ទាំងក្នុងនិងក្រៅប្រទេសគេអស់ជុំនឿលើថ្នាក់ដិកនាំបក្សcnrp ទៀតហើយដូចនូវសហរដ្ឋអាមរិករដ្ឋ California ទីក្រុង ockland មានខ្មែរនាក់គាំទ្របក្ស cnrp និយាយចំៗនូវចំពោះមុខលោកប្រធានបក្សcnrp ថាពួកគាត់អស់មានជុំនឿនិងបក្សcnrp ហើយដោយបក្សនេះមានតែទ្រិស្តីកុហក់បោកប្រាស់តែបុ៉ណ្ណោះ ?តើលោកអនុប្រធានបក្សមិនគិតថា cnrp នូវរងចាំតែពេលវេលាត្រូវចែកផ្លូវគ្នាទេឬអី ?

  2. បរិមី ព្រះវិហារ says:

    ចាំតែផ្តួលដោយងាយស្រួលដូចកឹម សុខា គិតទុកចេញរូចហ្នឹង! កឹម សុខា មានតែ ២-៣ កៅអីីហឹ្នង បានរួមជាមួួយសម រង្សីីបានគ្រាន់បើបន្តិច! កុំភ្លេចយុទ្ធសាស្ត្រ ហ៊ុន សែន អើយចុះចេញទៅ ៗ! ប្តឹងICC ចាប់ហ៊ុន សែនដាក់គុក ! ត្រូូវបោះឆ្នោតឡើងវិញ! ធ្វើបាតុកម្មទាមទារនេះ ទាមទារនោះ និងស្បថមុខអង្គរវត្ត នឹងមិនចូលប្រជុំសភាដាច់ខាត ហើយបើចូលសភានឹងអន់ជាងអាចម៌គោទៅទៀត ! មិនត្រឹមតែចូលសភា ចូលហើយដណ្តើមឡើងធំជាងមេខ្លួនទៅទៀត ដោយគ្មានការខ្មាសអៀនឡើយ!

    មុននឹងផ្តួលគណបក្សប្រជាជន សុំមើលច្បាប់បោះឆ្នោតថ្មី ដែលមានចំនួន ១៧១មាត្រា ហើយត្រង់ជំពូកទី១០ សី្តពីទោសប្បញ្ញាតិដែលមាន២៦ មាត្រានោះ បក្សប្រជាជនបានចងបក្សសង្គ្រោះស្ត្រីមេម៉ាយរបស់លោកឯងជាប់គ្មាថៃ្ងចាញ់ឆ្នោតឡើយ លោកកឹម សុខ ចាញ់សមភូមិប្រើកំលាំង ហើយធ្ងន់ធ្ងរជាងនេះគឺចាញ់សមភូមិរៀបចំច្បាប់ដែលចាប់ចងរិតជាប់ហើយ ក្នុងខ្លឹមសារនេះ បក្សប្រជាជននឹងឈ្នះការបោះឆ្នោតច្រើនអណត្តិទៅមុខទៀត!!! ផ្តួលៗៗៗៗ គ្រាន់តែជាទំនោលបោកប្រាក់ថ្មី និងលួងលោមបបោកប្រាស់មិនហ៊ាននិយាយច្បាប់បោះឆ្នោតថ្មីប៉៉ុណ្ណោះ!!!

  3. Chourn says:

    ខ្ញុំអាចទោះទាយថាការបោះឆ្នោតនៅអាណត្តិក្រោយបក្សសង្គ្រោះជាតិពិតជាទទួលបានជ័យជំនះ ជាមិនខាន​ ប្រសិនបើគជបថ្មី ឯករាជ្យពិតប្រាកដ អ្នកបោះឆ្នោតមិនរងសម្ពាធគំរាមគំហែងពីបក្ស ណាមួយ មិនប្រើយោធាធ្វើរដ្ឋប្រហាលទ្ធផលឆ្នោត ជាពិសេសបើការបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌នោះបក្សសង្គ្រោះជាតិពិតជាផ្តួលបក្សប្រជាជនតាមរយះសន្លឹកឆ្នោតបាន។