អគ្គិសនី​កម្ពុជា​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​រយៈពេល​៤​ថ្ងៃ​ក្នុង​តំបន់​មួយចំនួន​នៅ​ភ្នំពេញ និង ​កណ្ដាល​​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃព្រហស្បតិ៍ ទី28 ឧសភា 2015
http://vodhotnews.com

​អគ្គិសនី​កម្ពុជា(EDC) ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល តាម​ពេលវេលា​ផ្សេងគ្នារយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​តទៅ ដើម្បី​ជួសជុល ផ្លាស់ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​ដែល​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ ។​

​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៥ ឲ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង៥​ល្ងាច EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ខដូនពេញ បណ្ដោយ​ផ្លូវ​លេខ​១៣៤ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បណ្ដោយ​ផ្លូវ​លេខ​១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ តំបន់​ភ្លើង​លេខ P២១៧ ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ និង​តំបន់​ភ្លើង​មួយចំនួនទៀត​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ភូមិ​ទំនប់​ទឹក ភូមិ​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​សេចក្ដីជូនដំណឹង​បន្តថា នៅ​ថ្ងៃ​សុក្រ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​រសៀល EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ខចំការមន បណ្ដោយ​វិថី​ត្រសក់​ផ្អែម ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ តំបន់​ភ្លើង​លេខ ប​.​ត​៣៦៨ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ខមានជ័យ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ភូមិ​ទំនប់ និង​ភូមិ​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ចំណែក​នៅ​ថ្ងៃ​សៅរ៍​ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច EDC​ នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប​.​ត​៣៦៨  ស្ថិតនៅ​ភូមិ​ដំណាក់​ធំ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​កា​កាប ភូមិ​ព្រៃ​សាលា ភូមិ​ក្បាលដំរី ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដី​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ចាប់ពី​សង្កាត់​ច្បារ​អំពៅ​១ រហូត​ដល់​សង្កាត់​វាល​ស្បូវ ក្នុង​ខណ្ឌ​ច្បារអំពៅ ។ 

​នៅ​ថ្ងៃ​អាទិត្យ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៤​រសៀល EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​៤ ចាប់​ពី​ភូមិ​ត្រពាំង​ទួល ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រហូត​ដល់​ឃុំ​ដំណាក់​អំពិល ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូជា​តិលេខ​៥ ចាប់ពី​សង្កាត់​ព្រែក​ព្នៅ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូត​ដល់​ឃុំ​ព្រែកតាទែន ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ចំពុះក្អែក ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ និងតំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ចាប់ពី​សង្កាត់​ច្បារ​អំពៅ​១ រហូត​ដល់​សង្កាត់​វាល​ស្បូវ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជ​ធា​នៅ​ភ្នំពេញ ៕

​សរសេរ​មកកាន់​លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

What Next?

Recent Articles