​អង្គការ​អន្តរជាតិ​មួយ​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​រាល់​បទ​ចោទ​ប្រឆាំង​មន្ត្រី​សិទ្ធិមនុស្ស​​

ដោយ៖​ ទូច សុខា​ | ថ្ងៃចន្ទ ទី6 កក្កដា 2015, 06:42 PM​
http://vodhotnews.com


លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក


​អង្គការ​អន្តរជាតិ Front Line Defenders ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​Dublin ប្រទេស​អៀរ​ឡង់ (Ireland) ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់ចោល​រាល់​បទ​ចោទប្រកាន់​លើ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ។

​កាលពី​ចុង​ខែ​មិថុនា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក នី ចរិយា ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ ក្រោម​បណ្តឹង​របស់​ចៅក្រម​ស៊ើបសួរ និង​ព្រះរាជអាជ្ញារង​ខេត្តសៀមរាប ដែល​ប្តឹង​លោក​ពី​បទ​បរិហារ​បង្កាច់​កេ​រិ៍្ត បរិហាកេរ្តិ៍​ជា​សាធារណៈ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ ។ 

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ អង្គការ Front Line Defenders បាន​បង្ហាញ​កង្វល់​របស់​ខ្លួន​ថា ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​លោក នី ចរិយា គឺជា​ចេតនា​មួយ​ផ្សេង​ទៀត​ក្នុងការ​បំបិ​ទមាត់​អ្នកាការពារ​សិទ្ធិមនុ​ស្ស​នៅ​កម្ពុជា និង​រារាំង​ពួកគេ​ក្នុង​ការផ្តល់​ការគាំទ្រ​ផ្នែក​ច្បាប់​ដល់​ជនរងគ្រោះ​ដោយ​ការរំលោភបំពាន​សិទ្ធិ ។​

​ក្នុង​សេចក្តី​ថ្លែង​ការ​ដដែល​នេះ អង្គការ Front Line Defenders ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានាថា អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​អាច​បំពេញ​ការងារ​សិទ្ធិមនុស្ស​ស្របច្បាប់​របស់​ខ្លួន​គ្រប់​កាលៈទេសៈ​ដោយ​មិន​មាន​ការភ័យខ្លាច​ពី​ការ​សងសឹក និង​គ្មាន​ការ​រឹតបន្តឹង ។​

​គួរបញ្ជាក់​ថា ការកោះហៅ​លោក នី ចរិយា ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ខែ​មិថុនា ដែល​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក​បាន​ចោទ​ព្រះរាជអាជ្ញារង​លោក សុខ កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួ​រលោក គី ឬ​ទ្ធី បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ដ​អំពើ​ពុករលួយ យក​ដី​ពលរដ្ឋ​ខ្មែរ​ប្រគល់​ឲ្យ​សហគមន៍ជ​ន​ជាតិ​វៀតណាម និង​បាន​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់ ដាក់​ពន្ធនាគារ​ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់ ។ សមាគម​អាដហុក​ក៏​បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក្រសួង​យុត្ដិធម៌ និង​សាលាឧទ្ធរណ៍ ដើម្បី​កោះហៅ​មន្ដ្រី​ទាំងនោះ​ទៅ​បំភ្លឺ​លើ​ករណី​នេះ ។​

ក្រោយមក មន្ដ្រី​តុលាការ​ខេត្ដ​សៀមរាប​បាន​តម្រូវ​ឲ្យ​សមាគមការ​ពារ​សិទ្ធិមនុស្ស​ធ្វើ​ការកែតម្រូវ​ចំពោះ​ការចោទប្រកាន់ថា​តុលាការខេត្ត​នេះ​បាន​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់​ដាក់​ពន្ធនាគារ​ខុសច្បាប់ ដោយ​តុលាការ​យល់ថា​ការចោទប្រកាន់​នេះ​ជា​រូបភាព​ញុះញង់​នាំឲ្យ​មាន​ការរើសអើង​ពូជសាសន៍ ៕

​សូម​សរសេរ​មកកាន់​លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

What Next?

Recent Articles