រដ្ឋសភា​បើក​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម

ដោយ ប្រាជ្ញ ចេវ
2015-07-08
RFA

សេចក្ដី​ព្រាង​ច្បាប់​​អង្គការ-សមាគម ៦២០

អង្គការ​សមាគម​លើក​បដា​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ-សមាគម នៅ​មុខ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Morm Moniroth


នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា រដ្ឋសភា​បាន​បើក​កិច្ច​ពិគ្រោះ​យោបល់ លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម មុន​ពេល​ដែល​រដ្ឋសភា​នឹង​យក​ទៅ​ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​ខាង​មុខ។

ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ រៀបចំ​ដោយ​គណៈកម្មការ​រដ្ឋសភា នៃ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច ហើយ​ការ​ពិភាក្សា​បាន​បើក​ឱកាស​ដល់​មន្ត្រី​អង្គការ​សមាគម និង​សាធារណជន​​ក្នុង​រយៈពេល​១​ម៉ោង អាច​មាន​មតិ​យោបល់ ឬ​សំណួរ​ដើម្បី​ដេញដោល​គ្នា។

យ៉ាង​ណា​ក៏​ដោយ ការ​ពិភាក្សា​នេះ​គ្នា​ហាក់​មាន​ភាព​ចម្រូង​ចម្រាស់​ច្រើន ដោយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​លើក​ឡើង​ច្រើន​ពី​ភាព​មិន​ប្រក្រតី លើ​ចំណុច​មាត្រា​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ។

ចំណែក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មិន​ចូលរួម​កិច្ច​ពិភាក្សា​នេះ​ទេ ដោយ​ហេតុ​ផល​ថា ដើម្បី​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​សាធារណជន អាច​មាន​ឱកាស​ដើម្បី​កែ​តម្រូវ​មាត្រា​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរី​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​ដើម្បី​ឲ្យ​អង្គការ​ទាំង​នោះ មាន​ឱកាស​គ្រប់គ្រាន់​ចូល​រួម​ផ្ដល់​អនុសាសន៍​កែលំអ លើ​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "រដ្ឋសភា​បើក​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម"

  1. បរិមី ព្រះវិហារ says:

    ករណីអង្គការកុមារមួយបានប្រើប្រាស់កុមារាកុមារីចុះទៅមើលព្រំដែន តើអង្គការមួយនេះនិងមេដឹកនាំអង្គការនេះ រំលោភសិទ្ធិកុមារ ឬលើកកំពសិសិទ្ធិកុមារ? តើច្បាប់អនុញ្ញាតិឱយយកកុមារាកុមារីមកបំរើនយោបាយបែបហឹ្នងឬយ៉ាងណា ? តាមមតិខ្ញុំ ត្រូវចាប់បុគ្គលនេះមកប្រឈមមុខច្បាប់សី្តពីការពារសិទិ្ធកុមារ! បើវាចង់ស្នេហាជាតិការពារទឹកដី និងចង់ឃើញ ដឹងលឺបាត់ទឹកបាត់ដីទៅយួន វាត្រូវចូលរួមជាមួយតំណាងរាស្ត្រCNRP មិនមែនយកកុមារាកុមារីមិនទាន់មានការគិតគូរថ្លឹងថ្លែងទៅធ្វើអាជីវកម្មនោះទេ!