លោក ហេង សំរិន ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​មតិ​យោបល់ និង​អនុសាសន៍​សង្គមស៊ីវិល​លើ​ច្បាប់អង្គការ​​

ដោយ៖​ ទូច សុខា និងស៊ុន​ ណារិន​ | ថ្ងៃពុធ ទី8 កក្កដា 2015
http://vodhotnews.com


ប្រធាន​រដ្ឋសភា លោក ហេង សំរិន ថ្លែងនៅព្រឹកថ្ងៃ​ពុធនេះ (រូបថត​ដោយ ​ទេព សូនី)


ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅថ្ងៃ​ពុធនេះ ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញនៃ​រដ្ឋ​សភាយក​ចិត្ត​ទុកមតិ​យោបល់ និង​អនុសាសន៍​ដែល​ផ្តល់​ដោយ​អង្គការសង្គមស៊ីវិលជាតិ និង​អន្តរ​ជាតិ នៅ​ក្នុង​សិក្ខាសាលាពិគ្រោះ​យោបល់​លើ​​សេចក្តីព្រា​ង​​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។​

ក្នុង​ពេល​បើក​សិក្ខាសាលាពិគ្រោះយោបល់នៅវិមាន​រដ្ឋសភា​ លោក ហេង សំរិន បាន​ថ្លែង​ថា​អង្គការ​សង្គមស៊ីវិលបាន​​ចូល​រួម​ចំណែក​ក្នុង​ការ​ពាំនាំ​ក្តីព្រួយបារម្ភ​របស់ប្រជា​ពលរដ្ឋ លើកកម្ពស់​សិទ្ធិ​មនុស្ស និង​ប្រជា​​ធិបតេយ្យ​ជាដើម។ លោក​បន្ត​ថា​រហូត​មកដល់​ពេល​នេះ កម្ពុជា​មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដល់​ទៅ​ជាង​៥០០០​ តែ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​អង្គការ​ដូច​ប្រទេស​ដទៃ​ទៀតក្នុង​តំបន់​នោះ​ទេ។​

លោក ហេង សំរិន បាន​ណែនាំ​ឲ្យ​គណៈកម្មការ​នៃ​រដ្ឋសភា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាល់មតិ​យោបល់ និង​អនុសាសន៍​ ដែល​ត្រូវ​បាន​ផ្តល់នៅ​ក្នុង​​សិក្ខាសាលា យក​មក​ពិនិត្យ​ និង​ពិចារណា​ ហើយ​ជំរុញ​ឲ្យ​អ្នក​ចូលរួម​ផ្តល់​មតិយោបល់​​ល្អៗ​​លើ​សេចក្តីព្រាង​ច្បាប់នេះ។​

ទាក់​ទង​នឹង​សេចក្តីព្រាង​ច្បាប់នេះ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​បាន​សិក្សា​សេចក្តីព្រាង​ច្បាប់សមា​គម និង​អង្គការក្រៅរដ្ឋាភិបាល ​ដែល​រៀប​ចំឡើង​ដោយ​ក្រសួងមហាផ្ទៃ ដោយ​​​បាន​​កែ​ប្រែ​ស្ទើរតែ​ទាំងស្រុង​នៃ​សេចក្តីព្រាង​ច្បាប់នោះ​។​

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ​ ចាត់​ទុក​សេចក្តីព្រាង​ច្បាប់របស់​រដ្ឋា​ភិបាល​​មាន​ការរឹតបន្តឹង​ខ្លាំងលើ​សិទ្ធិ​សេរីភាព​របស់សមាគម និង​​អង្គការ​មិន​មែន​រដ្ឋាភិបាល។ លោក​បន្ត​ថា​គណបក្ស​សង្រ្គោះជាតិ​យល់ថា​ច្បាប់អង្គការ​មិន​គួរ​មាន​នៅ​ពេលនេះ​នោះទេសម្រាប់​​កម្ពុជា​ តែ​លោក​​ថាប្រសិន​​បើ​មាន​ គួរ​តែ​កុំ​ឲ្យ​មាន​មាត្រា​នៃ​ការ​រឹតត្បិតសេរីភា​ព។​

មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា នៅថ្ងៃ​ពុធនេះ​​បាន​អំពាវនាវ​ឲ្យ​រដ្ឋសភា​បដិសេធ​ច្បាប់នេះ​ចោល ប្រសិន​បើ​មាន​កិច្ច​ពិគ្រោះ​យោបល់ប្រកប​ដោយ​អត្ថន័យ។ មជ្ឈមណ្ឌល​បន្ត​ថា​ប្រសិន​បើ​សេចក្តីព្រាង​ច្បាប់នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​ទម្រង់​ដែលអត្ថបទ​ត្រូវ​បាន​ចែក​ចាយ​ដោយ​មិន​ផ្លូវ​ការ​នោះ ច្បាប់អង្គការ​សមាគមនេះ​នឹង​នាំ​ឲ្យ​​មាន​ការ​រំលោភ​​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​សេរីភាព​ខាង​សមាគម ខាង​ការ​បញ្ចេញ​មតិ និង​ខាង​ការ​ជួប​ប្រជុំ និង​សិទ្ធិ​ចូលរួម​សកម្មក្នុង​ជីវភាព​សាធារណៈ​ដែល​ត្រូវ​បាន​ធានា​ក្នុង​ច្បាប់ជាតិ និង​អន្តរជាតិ​ ដែល​កម្ពុជា​ផ្តល់​​សច្ចា​ប័ន។​

សេចក្តីព្រាង​ច្បាប់​ចុងក្រោយ​ ដែលរដ្ឋាភិបាល​បាន​ដាក់​ទៅ​រដ្ឋសភា ​មាន៩ជំពូក និង​មាន​​៣៩មាត្រា​។  មាត្រា​​២៤នៃ​សេចក្តីព្រាង​ច្បាប់នេះ​​បាន​ចែង​ថា«អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល​​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ​ព្រះរាជាណាចក្រកម្ពុជា»។​ មាត្រា​១០នៃ​សេចក្តីព្រាង​​ច្បាប់នេះចែង​ថា​ សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល ​ត្រូវ​ជូន​ដំណឹង​​ជា​លាយល​ក្ខណ៍អក្សរ​​អំពី​​ព័ត៌មាន​​រាល់​គណនី​ដែល​ត្រូវ ​បើក​សម្រាប់​កិច្ច​ប្រតិ​បត្តិ​ការ​របស់ខ្លួន​នៅ​ធនាគារ​ក្នុង​ ព្រះរាជាណាចក្រកម្ពុជា​។​ មាត្រា​២៥ចែង​ថា​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយការណ៍​​​បូក​សរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ទៅ​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​ មាត្រា​២៥ បន្ត​​ថា​ក្នុង​ករណី​ចំបាច់ ក្រសួងមហាផ្ទៃ អាច​ស្នើ​សុំ​របាយការណ៍ស្តី​ពី​សកម្មភាព និងនយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម។ ករណីដែល​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល មិន​អនុវត្ត​តាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ​ក្រសួងមហាផ្ទៃ​​ត្រូវ​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្ស​រ​ដោយទុក​រយៈ​ពេល​យ៉ាង​ យូរ​៣០ថ្ងៃ​ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ។ ករណី​មិន​អនុវត្ត​តាម​ក្រសួង​នឹង​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍អក្ស​រ​ផ្អាក​សកម្មភាព​បណ្តោះ​អាសន្ន​ រយៈ​ពេល​យ៉ាង​យូ​រ​៩០ថ្ងៃ​។ ក្នុង​ករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួង​មហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្ស​រ​លុប​ឈ្មោះ​ចេញពី​បញ្ជី៕​

សរសេរមកកាន់លោក ទូច សុខា តាមរយៈsokha@vodhotnews.com និង​លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

4 Responses to "លោក ហេង សំរិន ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​មតិ​យោបល់ និង​អនុសាសន៍​សង្គមស៊ីវិល​លើ​ច្បាប់អង្គការ​​"

  1. ប្រជាពលរដ្ឋ says:

    លោកតា ហេង សំរិន មានគំនិត ល្អ ចុះបើពួក ចារកម្ម វៀតណាម បង្កប់ក្នុង ជួរ រដ្ឋាភិបាល វាក្បត់

    វា មិនធ្វើតាម !

  2. Anonymous says:

    You have to retire, and stay home with witch lady.More than 30years ago you become a richman .
    Ha.ha. your original the poorest man and didn’t have enough clothes to cover body.
    Shame on you samrin!!!

  3. ព្រះរាជាណាចក្រដំរីក៏ខ្វក់ទ្រមាក់ក៏ឆ្គួត says:

    ជឿចុះសំដីសមវឹកសមហេតុសមផល(សមមិត្តហេតសមមិត្តផល)របស់គេមែនសមជាបណ្ឌិតសាលា
    ឆទាន។

  4. បរិមី ព្រះវិហារ says:

    It’s very funny these people provide comments which is really look down the cambodian poor this is a real discrimination in this society and they thought only rich and healthy families are smart. Let look at Mr. Steve Job. He was very poor and lived along the road but he did a greatest job for his nation and people around the world and he became very rich. Mr. HENG Samrin was a division commander who leaded over 10,000 fighters (troops), I strongly believe that Mr. Anonymous has ZERO experiences with this kind of leardership. Japanese people always encourage their own people to use their own talents for both tacit and explorcit knowledge to become a great person regardingless their own background.