អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​២​អង្គ

ដោយ យាង សុជាមេត្តា
2015-08-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ព្រះសង្ឃ ដាវ ទេព្យ ជា វណ្ណដា ៦២០
ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជំពូវ័ន្ត ក្រោយ​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥។ RFA/Yeang Socheametta


ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម គង់​នៅ​វត្ត​អង្គតាម៉ិញ ២​អង្គ ត្រូវ​បាន​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ចាប់​ផ្សឹក នៅ​វេលា​ម៉ោង​ប្រមាណ ៤​ល្ងាច ថ្ងៃ​ទី​១ សីហា នៅ​វត្ត​ជម្ពូវ័ន ដោយ​ចោទ​ប្រកាន់​ថា ព្រះអង្គ​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ។ ព្រះសង្ឃ​ទាំង ២​អង្គ មាន​ព្រះនាម ដាវ ទេព្យ និង​ព្រះនាម ជា វណ្ណដា។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍សែនជ័យ ដឹក​នាំ​ដោយ​លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ចុះ​ត្រួត​ពិនិត្យ​រដ្ឋបាល​ក្នុង​វត្ត​អង្គតាម៉ិញ ហៅ​វត្ត គោកចំបក់ ស្ថិត​នៅ​ភូមិ​គោកចំបក់ សង្កាត់​ចោមចៅ តាម​បណ្ដឹង​របស់​ពលរដ្ឋ។ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ អាជ្ញាធរ​រក​ឃើញ​​ថា កុដិ​លេខ​៤ ដែល​គង់​នៅ​ដោយ​ព្រះសង្ឃ ដាវ ទេព្យ មាន​លាក់​ទុក​ម្សៅ​គ្រាប់​ពណ៌​ស កាំបិត ដាវ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​ខុស​នឹង​ធម៌​វិន័យ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក យាង សុជាមេត្តា អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​២​អង្គ"

  1. Judge says:

    It seems that the real cause of defrock and arrest the two monks is political intention.
    Quoted from news, the two monks have been active to border demonstrations.
    Now, it is obvious that RGC pushes to its control similar to control had been done by authority in Khmer Krom. What’s is the real motive of this scenario? ??????.
    Improper defrock and arrested to serve Buddhism or what else?????.
    Samneang

  2. Anonymous says:

    Law of north korea same law in cambodia.

  3. អាទៀបាញ់អាសែន says:

    របបអាទមិឡ ហ៊ុន សែន ជារបបមេខ្មែរក្រហមទី២ !
    មានគណបក្សប្រជាជនដឹកនាំប្រទេស យួននិងវៀតណាមណាក៏អាចរស់នៅជាមួយបានដែរ !
    លើកលែងតែជនជាតិខ្មែរគ្មានសេចក្តីសុខសាន្តឡើយ! រដ្ឋាភិបាលអា ហ៊ុន សែនវាលួចវាប្លន់ទាំងទ្រព្យសម្បត្តិប្រទេសជាតិ !
    វារឹបអូសទាំងដីធ្លីប្រជាជនខ្មែរក្រីក្រ ! វាពុករលួយលួចជាតិ ! វាទមិឡបាញ់សម្លាប់វាយលោកសង្ឃនិងប្រជាជនខ្មែរ !
    វាកាត់ទឹកដីកោះខ្មែរឱ្យយួនក្បត់ជាតិខ្មែរពេញទី ! ។